ស.ស.យ.កខណ្ឌឫស្សីកែវ÷ នាថ្ងៃចន្ទ ៣កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនិងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ នេះដោយមានការយកចិត្តទុកដាក់ពីលោក ជិន ប៊ុនធឿន ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខណ្ឌឫស្សីកែវ

ស.ស.យ.កខណ្ឌឫស្សីកែវ÷ នាថ្ងៃចន្ទ ៣កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនិងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ នេះដោយមានការយកចិត្តទុកដាក់ពីលោក ជិន ប៊ុនធឿន ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខណ្ឌឫស្សីកែវ នៅថ្ងៃនេះដែរលោក ឡុង ង៉ែត អនុប្រធានប្រចាំការនៃសហភាពសហព័ន្ធយុវជនកម្ពុជាខណ្ឌឫស្សីកែវ តំណាងលោក ជិន ប៊ុនធឿន បាននាំយកអំណោយទៅសួរសុខទុក្ខយុវជន ស.ស.យ.ក ចំនួន ០៨គ្រួសារ ប្រចាំខែសីហា ដែលមានជីវភាពខ្វះខាត នៅសង្កាត់ច្រាំងចំរេះទី២ នៃខណ្ឌឫស្សីកែវ រាជធានីភ្នំេពញ។ ដែលនាំយកអំណោយចែកជូនក្នុង ០១គ្រួសារ ទទួលបាន រួមមាន :
១-ថវិកា ១០០,០០០រៀល
២-អង្ករ ២៥គីឡូក្រាម
៣-ទឹកសុទ្ធ ០១កេស
៤-ភេសជ្ជៈ V Cola ០១យួរ
៥-ត្រីខ ០១យួរ
ឆ្លៀតក្នុងឪកាសនោះ លោក ឡុង ង៉ែត បានធ្វើការសំណេះសំណាល និងពាំនាំមតិផ្តាំផ្ញើរសួរសុខទុក្ខពីសំណាក់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ព្រមទាំងឯកឧត្តម សាយ សំអាល់ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ និងលោក ជិន ប៊ុនធឿន ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខណ្ឌឫស្សីកែវ ផងដែរ ។


