រដ្ឋបាលខណ្ឌប្ញស្សីកែវ ៖នាយប់ថ្ងៃអង្គារ ៤កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦

គណៈបញ្ជាការឯកភាពខណ្ឌប្ញស្សីកែវ ដឹកនាំដោយលោក ផល្លា ផលសម្បត្តិ នាយករងរដ្ឋបាលខណ្ឌ តំណាងលោក សន សោភ័ណ្ឌ អភិបាលរងខណ្ឌ ដោយមានការចូលរួមពី អនុប្រធាន មន្រ្តី និងមន្ត្រីកិច្ចសន្យា នៃការិយាល័យរដ្ឋបាល និងការិយាល័យនីតិកម្ម កងកម្លាំងប៉ូលីស-ប៉េអឹម និងប្រជាការពារខណ្ឌ សរុបចំនួន ៤០នាក់ បានចុះធ្វើការឆែកឆេរអាវុធជាតិផ្ទុះ នៅចំណុចផ្លូវជាតិលេខ៥ មុខសាលាខណ្ឌប្ញស្សីកែវ ស្ថិតក្នុងភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌប្ញស្សីកែវ ចាប់ពីម៉ោង ១៩:៣០នាទី ដល់ម៉ោង ២១:០០នាទីយប់។


