ភាគីម្ចាស់ប្រាក់ស្នើឱ្យអ្នកស្រី ពេញ ឆវី និងអ្នកស្រី ពេញ វិច្ឆន្នី ព្រមទាំងម្ដាយ ចូលខ្លួនដោះស្រាយបញ្ហាប្រាក់នៅសល់ ពាក់ព័ន្ធនឹងការលេងតុងទីនជាបន្ទាន់

ភ្នំពេញ៖ តាមការរៀបរាប់របស់ភាគីម្ចាស់ប្រាក់ អ្នកស្រី ចាន់ លីនដា បានបង្ហាញការមិនសប្បាយចិត្ត ពាក់ព័ន្ធនឹងបញ្ហាការបោកប្រាស់ទំនប់ចិត្តក្រោយមានការសន្យាសងប្រាក់តាមកាលបរិច្ឆេទដែលបានកំណត់ ប៉ុន្តែនៅពេលដល់ថ្ងៃកំណត់ បែរជាមិនទាន់បានទូទាត់ប្រាក់គ្រប់ចំនួនតាមការព្រមព្រៀង។
ជុំវិញបញ្ហានេះ ភាគីម្ចាស់ប្រាក់បានស្នើសុំឱ្យអ្នកស្រី ពេញ ឆវី ដែលតាមការអះអាងថាបម្រើការងារនៅក្រសួងមហាផ្ទៃ ចូលខ្លួនដោះស្រាយបញ្ហាប្រាក់ដែលនៅសល់ឱ្យបានឆាប់រហ័ស។
ជាមួយគ្នានេះ ក៏មានការលើកឡើងថា អ្នកស្រី ពេញ វិច្ឆន្នី និងម្ដាយ ដែលត្រូវបានរាយការណ៍ថាជាប្អូនរបស់អ្នកស្រី ពេញ ឆវី បានធានាចំពោះការសងប្រាក់ដែលពាក់ព័ន្ធនឹងករណីនេះផងដែរ។
ភាគីម្ចាស់ប្រាក់សំណូមពរឱ្យអ្នកពាក់ព័ន្ធទាំងអស់ចូលរួមដោះស្រាយដោយសន្តិវិធី និងគោរពតាមការសន្យា ព្រមទាំងបំពេញការទូទាត់ប្រាក់ដែលនៅសល់ឱ្យបានត្រឹមត្រូវ ដើម្បីបញ្ចប់បញ្ហាដែលកំពុងកើតមាន។
ជុំវិញករណីនេះ សារព័ត៌មានរង់ចាំការបំភ្លឺពីអ្នកស្រី ចាន់ លីនដា អ្នកស្រី ពេញ ឆវី និងអ្នកស្រី ពេញ វិច្ឆន្នី ព្រមទាំងម្ដាយដើម្បីផ្តល់ព័ត៌មានជុំវិញបញ្ហានេះឱ្យបានគ្រប់ជ្រុងជ្រោយ និងមានតុល្យភាព។
អង្គភាពសារព័ត៌មាន៖ រង់ចាំការបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធ។ អាណិតម្ចាស់លុយផងយំឡេីងទាស់សសៃហេីយ កូនខ្ចីទេីបបាន2ខែ



