*ភាគីម្ចាស់ប្រាក់ស្នើឱ្យអ្នកស្រី ពេញ ឆវី និងអ្នកស្រី ពេញ វិច្ឆន្នី ព្រមទាំងម្ដាយ ចូលខ្លួនដោះស្រាយបញ្ហាប្រាក់នៅសល់ ពាក់ព័ន្ធនឹងការលេងតុងទីនជាបន្ទាន់*ក្រុមជំនួយការសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បន្តនាំយកអំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០តោនបន្ថែម*កង់អាគុយ និងរទេះរុញ ដែលពលរដ្ឋស្នើសុំសម្តេចធិបតី បានប្រគល់ដល់ដៃម្ចាស់សំណើហើយ *ប្រធានាធិបតីចិន ស៊ី ជីនពីង ផ្ញើសារថ្លែងអំណរគុណ សម្តេចតេជោ ហ៊ុន សែន និងប្តេជ្ញាបន្តរក្សាទំនាក់ទំនងជាយុទ្ធសាស្ត្រ ដើម្បីជំរុញសហគមន៍វាសនារួមចិន-កម្ពុជាគ្រប់រដូវកាល*ប្រធានគណៈកម្មាធិការជាតិនៃសភាប្រឹក្សានយោបាយប្រជាជនចិន ផ្ញើសារថ្លែងអំណរគុណ និងជូនពរសម្តេចតេជោ ហ៊ុន សែន ដែលបានផ្ញើលិខិតអបអរសាទរខួបលើកទី៧៧ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន*បណ្ឌិត សួន សុខឌឿន អញ្ជើញចូលរួមពិធីប្រកាសទទួលស្គាល់សមាសភាពក្រុមជំនួយការផ្នែកវប្បធម៌ និងសាសនា*សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល*សេចក្តីជូនដំណឹងដល់សាធារណជន និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ឱ្យបានជ្រាបថា៖ យោងតាមការស្នើសុំពីសាមីខ្លួនដែលជាម្ចាស់ដី បានបាត់បង់ លិខិតធ្វើអំណោយដាច់ខាត*ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំបូកសរុបសកម្មភាព និងលទ្ធផលការងារចុះមូលដ្ឋានប្រចាំត្រីមាសទី៣ ឆ្នាំ២០២៦ និងទិសដៅការងារបន្តរបស់ក្រុមការងារ។*រដ្ឋមន្ត្រី នេត្រ ភក្ត្រា លើកទឹកចិត្តឱ្យក្រុមហ៊ុនផ្សាយពាណិជ្ជកម្ម បង្កើនសារអប់រំសុខភាព សុវត្ថិភាពចរាចរណ៍ និងជម្រើសប្រើប្រាស់ប្រកបដោយការយល់ដឹង*ប្រធានក្រុមប្រឹក្សាយោបល់សិក្សាធិការរបស់ចិន កោតសរសើរការដឹកនាំសម្តេច ហ៊ុន ម៉ាណែត តម្កល់ផលប្រយោជន៍ប្រជាជនជាអាទិភាព *លោក នេត្រ ភក្ត្រា បន្តណែនាំមន្ត្រីបក្សពង្រឹងសាមគ្គីភាព បម្រើពលរដ្ឋដោយស្មោះត្រង់ និងមិនត្រូវឆ្អែតឆ្អន់ចំពោះការធ្វើអំពើល្អជាមួយពលរដ្ឋឡើយ*លោក នេត្រ ភក្ត្រា៖ ការដាក់ចេញគោលនយោបាយត្រឹមត្រូវរបស់បក្សប្រជាជន និងការគិតគូរសុខទុក្ខពលរដ្ឋ ជាមូលដ្ឋានគ្រឹះនៃជំនឿទុកចិត្តបោះឆ្នោតគាំទ្រឱ្យបន្តដឹកនាំប្រទេស*ក្តីសង្ឃឹមថ្មីនៅទឹកដីថ្មី! អភិបាលខេត្តពោធិ៍សាត់ ជូនដំណើរពលរដ្ឋ ១៦គ្រួសារ ទៅទទួលដី និងផ្ទះពីកម្មវិធី «ផ.ក.អ» នៅខេត្តស្ទឹងត្រែង*រដ្ឋមន្ត្រី នេត្រ ភក្ត្រា ជំរុញការការពារកុមារ និងលើកកម្ពស់សេចក្តីថ្លៃថ្នូរស្រ្តី ក្នុងការផ្សាយពាណិជ្ជកម្មដែលអាចប៉ះពាល់សុខភាព និងការអភិវឌ្ឍន៍របស់ពួកគេ*សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចោទសួរក្រុមប្រឆាំងក្រៅប្រទេស៖ ហេតុអ្វីស្ងាត់ជ្រាបដូចចោរលួចសេះ ពេលព័ត៌មានថៃទម្លាយថាពលរដ្ឋថៃ ៦៦គ្រួសារ បាត់បង់ការចូលមកធ្វើចម្ការលើដីខ្មែរ ១៣៨ហិកតា? *សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្រើនរំលឹកសិស្សនិទ្ទេស A ក្រោយបញ្ចប់បាក់ឌុប ត្រូវចេះម្ចាស់ការលើជីវិត និងការសម្រេចចិត្តរបស់ខ្លួនឯង *សម្តេចធិបតី ហ៊ុន ម៉ាណែត ដាក់គោលដៅប្រែក្លាយសាលារៀនទូទាំងប្រទេស ជាសាលាគំរូ ដើម្បីលើកកម្ពស់គុណភាពអប់រំនៅកម្ពុជា *ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី៖ ការប្រឡងជ្រើសរើសមន្ដ្រីរាជការ នៅតែបន្ដប្រព្រឹត្តទៅតាមនិយាមប្រតិបត្តិ ធានាយុត្តិធម៌ «អ្នកជាប់ដោយមោទន ធ្លាក់ដោយអស់ចិត្ត» *រដ្ឋមន្ត្រីក្រសួងមហាផ្ទៃចេញប្រកាសសម្រេចផ្អាកការងារបណ្តោះអាសន្នចំពោះ វរសេនីយ៍ឯក ជឹម រតនា អត្តលេខ ៦១៩០៨ ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ មូលហេតុ ល្មើសបទវិន័យនគរបាល ជាតិកម្ពុជា។

រដ្ឋមន្ត្រី នេត្រ ភក្ត្រា ជំរុញការការពារកុមារ និងលើកកម្ពស់សេចក្តីថ្លៃថ្នូរស្រ្តី ក្នុងការផ្សាយពាណិជ្ជកម្មដែលអាចប៉ះពាល់សុខភាព និងការអភិវឌ្ឍន៍របស់ពួកគេ

 

(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារគ្រប់គ្រងការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង (គ.គ.ផ.ស.) បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃការការពារកុមារ អនីតិជន និងយុវជនពីឥទ្ធិពលនៃការផ្សាយពាណិជ្ជកម្មមិនសមស្រប ដោយចាត់ទុកយុវជនជាមូលធនមនុស្សដ៏មានតម្លៃបំផុតរបស់ប្រទេសជាតិ។

 

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបញ្ជាក់ថា ទីផ្សារមិនត្រូវធ្វើឱ្យកុមារ និងអនីតិជនក្លាយជាគោលដៅនៃការផ្សាយពាណិជ្ជកម្មផលិតផលដែលអាចប៉ះពាល់ដល់សុខភាព ឬការអភិវឌ្ឍរបស់ពួកគេឡើយ ជាពិសេសការផ្សាយដែលទាក់ទាញអនីតិជនឱ្យចាប់អារម្មណ៍លើការទទួលទានគ្រឿងស្រវឹង។

 

ការលើកឡើងបែបនេះរបស់រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានធ្វើឡើងក្នុងឱកាសអញ្ជើញបើក «យុទ្ធនាការឆន្ទៈល្អ លើកទី២» ក្រោមប្រធានបទ «បន្តពង្រឹងការអនុវត្តវិធានការចាំបាច់នានាក្នុងការគ្រប់គ្រងការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង និងភេសជ្ជៈដែលមានជាតិស្ករ ដើម្បីលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ» នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ នាសណ្ឋាគារ សុខាភ្នំពេញ។

 

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា៖ «យុវជនគឺជាមូលធនមនុស្សដ៏មានតម្លៃបំផុតរបស់ប្រទេសជាតិ។ យើងមិនត្រូវអនុញ្ញាតឱ្យទីផ្សារធ្វើឱ្យកុមារ និងអនីតិជនក្លាយជាគោលដៅនៃការផ្សាយពាណិជ្ជកម្មផលិតផលដែលអាចប៉ះពាល់ដល់សុខភាព ឬការអភិវឌ្ឍរបស់ពួកគេឡើយ។ ការផ្សាយមិនត្រូវប្រើរូបភាព ភាសា តារា សកម្មភាព ការប្រកួតប្រជែង ឬបច្ចេកទេសឌីជីថលដែលមានបំណងទាក់ទាញអនីតិជនឱ្យចាប់អារម្មណ៍លើការទទួលទានគ្រឿងស្រវឹង»។

 

ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានលើកឡើងថា នៅក្នុងសម័យទីផ្សារឌីជីថល (Digital Marketing) យើងត្រូវយល់ថា ការផ្សាយមិនមានតែទូរទស្សន៍ និងប៉ាណូទៀតទេ។ មាតិកាអ្វីត្រូវបង្ហាញដល់អ្នកប្រើប្រាស់ណា ឬ Algorithm អាចនាំសារទៅដល់អ្នកប្រើប្រាស់តាមអាយុ ចំណាប់អារម្មណ៍ ទីតាំង និងទម្លាប់ប្រើប្រាស់។

 

«ដូច្នេះ ការទទួលខុសត្រូវរបស់ក្រុមហ៊ុនក៏ត្រូវពង្រីកទៅដល់ការជ្រើសរើសអ្នកទស្សនា ការជ្រើសរើស Influencer និងការជ្រើសរើសទម្រង់មាតិកា។ ខ្ញុំសូមបញ្ជាក់ថា៖ កុមារ និងអនីតិជន មិនមែនជាទីផ្សារដែលត្រូវយកមកប្រកួតប្រជែងទេ។ ពួកគេជាអនាគតដែលយើងត្រូវការពារ»។ នេះជាការលើកឡើងបន្ថែមរបស់លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា។

 

បន្ថែមពីនេះ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងថា លើកកម្ពស់សេចក្តីថ្លៃថ្នូររបស់ស្ត្រី និងការគោរពវប្បធម៌ជាតិ។ ដូច្នេះ ការផ្សាយពាណិជ្ជកម្មអាចមានភាពទំនើប ស្រស់ស្អាត ច្នៃប្រឌិត និងទាក់ទាញ ដោយមិនចាំបាច់បន្ទាបសេចក្តីថ្លៃថ្នូររបស់ស្ត្រី។ យើងមិនគួរអនុញ្ញាតឱ្យការប្រកួតប្រជែងដើម្បីទាក់ទាញការចាប់អារម្មណ៍ ក្លាយជាការប្រើប្រាស់រាងកាយស្ត្រីជាឧបករណ៍ពាណិជ្ជកម្ម ឬបង្កើតខ្លឹមសារដែលមិនសមស្របនឹងវប្បធម៌ និងសេចក្តីថ្លៃថ្នូររបស់សង្គម។

 

រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា៖ «ខ្ញុំជឿជាក់ថាការច្នៃប្រឌិត Creativity ដែលមានតម្លៃ គឺការច្នៃប្រឌិតដែលអាចទាក់ទាញដោយមិនបំពានលើតម្លៃមនុស្ស។ សិល្បករ សិល្បការិនី អ្នកផលិតមាតិកា និងអ្នកផ្សាយពាណិជ្ជកម្ម គួរត្រូវបានលើកទឹកចិត្តឱ្យប្រើប្រាស់ទេពកោសល្យរបស់ខ្លួន ដើម្បីបង្កើតស្នាដៃដែលមានទាំងតម្លៃពាណិជ្ជកម្ម និងតម្លៃសង្គម»។

 

ទន្ទឹមនឹងនេះដែរ លោកចង់សង្កត់ថា ការទទួលបានការអនុញ្ញាតមុនផ្សាយ គឺជាចំណុចចាប់ផ្តើម មិនមែនជាចំណុចបញ្ចប់នៃការទទួលខុសត្រូវនោះទេ។ ក្រុមហ៊ុន និងទីភ្នាក់ងារផ្សព្វផ្សាយ ត្រូវមានប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងរបស់ខ្លួន ដើម្បីធានាថា ខ្លឹមសារដែលបានអនុញ្ញាតមិនត្រូវបានកែប្រែបន្ថែមនៅពេលផ្សាយជាក់ស្តែង ឬប្តូរទៅជាទម្រង់ផ្សេងនៅលើបណ្តាញសង្គម។

 

រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ថា ការប្រកួតប្រជែងត្រូវធ្វើឡើងដោយស្មោះត្រង់ ស្មើភាព និងគោរពគ្នា។ កុំឱ្យក្រុមហ៊ុនដែលគោរពច្បាប់ ក្លាយជាអ្នកចាញ់ក្នុងទីផ្សារ ដោយសារមានក្រុមហ៊ុនផ្សេងទៀតប្រើវិធីបំពានដើម្បីទាក់ទាញអតិថិជន៕