*រដ្ឋបាលខណ្ឌប្ញស្សីកែវ ៖នាថ្ងៃព្រហស្បតិ៍​ ១៣រោច​ ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក​ ព.ស​ ២៥៧០​ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា​ ឆ្នាំ២០២៦​នេះ*រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ AI អាចបង្កើនប្រសិទ្ធភាពការងារ ប៉ុន្តែការទទួលខុសត្រូវនៅតែស្ថិតលើមនុស្ស*ក្នុងជំនួបជាមួយសម្តេចមហាបវរធិបតី, ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា *រដ្ឋបាលខណ្ឌប្ញស្សីកែវ៖នាពេលព្រឹក ថ្ងៃព្រហស្បតិ៍ទី១០ ខែកញ្ញា ឆ្នាំ២០២៦នេះ*រដ្ឋបាលខណ្ឌប្ញស្សីកែវ ៖ នាថ្ងៃពុធ ១២រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី ៩ ខែ កញ្ញា ឆ្នាំ២០២៦*រដ្ឋបាលខណ្ឌប្ញស្សីកែវ ៖នៅថ្ងៃពុធ ១២រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ *ឆ្នាំ២០២៦នេះ លោក អ៊ុត បូរិន្ទ ប្រធានលេខាធិការដ្ឋានប្ញស្សីកែវ តំណាងលោក ជិន ប៊ុនធឿន ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខណ្ឌឫស្សីកែវ បានអញ្ជើញដឹកនាំកិច្ចប្រជុំលើការងារចំបាច់មួយចំនួនលើរបៀបវារៈដូចខាងក្រោម៖ ១. ការគ្រប់គ្រងយុវជននៅតាមណ្តាសង្កាត់ទាំង៧ (កសាង, ថែរក្សា និងផ្តល់អត្ថប្រយោជន៍)។*ឧបនាយករដ្ឋមន្រ្តី ស សុខា ណែនាំមន្រ្តីថ្នាក់ក្រោមជាតិ ត្រូវមានតម្លាភាព និងទប់ស្កាត់ភាពមិនប្រក្រតីក្នុងការដេញថ្លៃគម្រោងអភិវឌ្ឍន៍ឃុំ-សង្កាត់ *រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ កុមារកម្ពុជាជាង ៦,០០០នាក់ មិនទាន់អាចវិលត្រឡប់ទៅផ្ទះ និងសាលារៀនវិញ បង្ហាញជាក់ស្តែងថា ផលវិបាកមនុស្សធម៌ មិនទាន់បញ្ចប់នៃសង្គ្រាមឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជា*របាយការណ៍ UNESCO–ICOMOS៖ ការខូចខាតប្រាសាទព្រះវិហារមានទំហំធ្ងន់ធ្ងរ និងគំរាមកំហែងដល់តម្លៃបេតិកភណ្ឌពិភពលោក*ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាតំណាងដ៏ខ្ពង់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ថា កម្ពុជា និងសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ នៅតែបន្តរក្សាទំនាក់ទំនងមិត្តភាពយ៉ាងរឹងមាំ ព្រមទាំងប្តេជ្ញាជំរុញបន្ថែមកិច្ចសហ*រដ្ឋបាលខណ្ឌប្ញស្សីកែវ÷នាថ្ងៃអង្គារ ទី០៨ ខែកញ្ញា ឆ្នាំ ២០២៦  លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ ព្រមទាំង គណៈអភិបាលខណ្ឌ លោកអធិការខណ្ឌ ការិយាល័យពាក់ព័ន្ធ ចៅសង្កាត់ទាំង៧ សមាជិកក្រុមប្រឹក្សា ស្មៀន មេប៉ុស្តិ៍ទាំង៧ បានចូលរួមតាមប្រព័ន្ធអនឡាញក្នុងពិធីបិទសន្និបាតបូកសរុបសមិទ្ធផលការងាររបស់ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ៕*លោក ហ៊ុន ម៉ានី ចាត់ទុកបាឋកថាជាស៊េរី «កេរដំណែលរស់៖ គុណតម្លៃ ៧មករា» ជាវេទិកាភ្ជាប់នូវគុណតម្លៃអន្តរជំនាន់ តាមរយៈការចែករំលែកចំណេះដឹង និងបទពិសោធន៍របស់ថ្នាក់ដឹកនាំជំនាន់មុន ដល់កម្លាំងបន្តវេន*សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតអញ្ជើញដើរកម្សាន្តនៅផ្សាររាត្រីមាត់ទន្លេ ធ្វើឲ្យមហាជនភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង*ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បំពេញទស្សនកិច្ចនៅមូលដ្ឋានទ័ពជើងទឹក HMAS Kuttabul របស់អូស្ត្រាលី*ក្រសួងមហាផ្ទៃ រៀបចំសន្និបាតបូកសរុបសមិទ្ធផលការងារក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ បង្ហាញសមិទ្ធផលនៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ*សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ឧបត្ថម្ភថវិកា ៤០លានរៀល ជូនគ្រួសារសពវីរកងទ័ពដែលបានពលី នៅស្រុកតាវែង ខេត្តរតនគិរី*សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ឧបត្ថម្ភថវិកា ៤០លានរៀល ជូនគ្រួសារសពវីរកងទ័ពដែលបានពលី នៅស្រុកតាវែង ខេត្តរតនគិរី*សម្តេចតេជោ ហ៊ុន សែន ចង់បានចៅទី២៤ ជាចៅស្រី ដើម្បីបានចៅប្រុស និងស្រីស្មើគ្នា (១២ប្រុស ១២ស្រី) *ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ «បណ្តាញអគ្គលេខាធិការ» គឺជាជំហានយុទ្ធសាស្ត្រដ៏សំខាន់ ក្នុងការពន្លឿនការកែទម្រង់រដ្ឋបាលសាធារណៈនៅកម្ពុជា

រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ AI អាចបង្កើនប្រសិទ្ធភាពការងារ ប៉ុន្តែការទទួលខុសត្រូវនៅតែស្ថិតលើមនុស្ស

(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក នេត្រ ភក្ត្រា បានសង្កត់ធ្ងន់ថា បញ្ញាសិប្បនិម្មិត (AI) គឺជាបច្ចេកវិទ្យាដ៏មានសក្តានុពល ដែលអាចជួយសម្រួលការងារ និងបង្កើនប្រសិទ្ធភាពក្នុងវិស័យសារព័ត៌មាន ប៉ុន្តែការផ្ទៀងផ្ទាត់ការពិត ការវាយតម្លៃប្រភព និងការទទួលខុសត្រូវចំពោះខ្លឹមសារដែលបានផ្សព្វផ្សាយ នៅតែជាតួនាទីរបស់មនុស្ស។

 

ការលើកឡើងនេះ ធ្វើឡើងក្នុងឱកាសលោករដ្ឋមន្ត្រី ជួបសំណេះសំណាល និងផ្តល់អនុសាសន៍ដល់មន្ត្រីក្រសួងព័ត៌មានចំនួន ១៥រូប ដែលនឹងចូលរួមវគ្គសិក្សា «វិញ្ញាបនបត្រផ្នែកប្រព័ន្ធផ្សព្វផ្សាយ និងបច្ចេកវិទ្យាព័ត៌មានសម័យថ្មី (Certificate Course in New Age Media & IT)» នៅទីក្រុងញូវដែលី ប្រទេសឥណ្ឌា រយៈពេលពីរសប្តាហ៍ ក្រោមកម្មវិធី ITEC ដោយមានការគាំទ្រ និងសម្របសម្រួលពីស្ថានទូតឥណ្ឌាប្រចាំកម្ពុជា។

 

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានមានប្រសាសន៍ថា ក្នុងបរិបទដែលបច្ចេកវិទ្យាឌីជីថល និង AI កំពុងវិវឌ្ឍយ៉ាងឆាប់រហ័ស អ្នកសារព័ត៌មានត្រូវចេះប្រើប្រាស់បច្ចេកវិទ្យាទាំងនេះជាឧបករណ៍ជំនួយ ដើម្បីបង្កើនប្រសិទ្ធភាពការងារ ខណៈដែលត្រូវរក្សានូវវិជ្ជាជីវៈ ក្រមសីលធម៌ និងការទទួលខុសត្រូវចំពោះព័ត៌មានដែលខ្លួនផលិត និងផ្សព្វផ្សាយ។

 

រដ្ឋមន្ត្រីបានគូសបញ្ជាក់ថា៖ «AI អាចជួយអ្នកបាន ប៉ុន្តែ AI មិនអាចទទួលខុសត្រូវជំនួសអ្នកបានទេ»។ ដូច្នេះ អ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់ AI ត្រូវមានចំណេះដឹងផ្នែកបញ្ញាសិប្បនិម្មិត (AI Literacy) ដើម្បីយល់ពីសមត្ថភាព និងដែនកំណត់របស់ AI ព្រមទាំងមិនត្រូវទទួលយកលទ្ធផលដែលបង្កើតដោយ AI ដោយគ្មានការពិនិត្យ និងផ្ទៀងផ្ទាត់ឡើយ។

 

រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបន្តថា ការរក្សាភាពត្រឹមត្រូវ និងភាពជឿទុកចិត្តបាននៃព័ត៌មាន គឺជាកត្តាសំខាន់សម្រាប់វិស័យសារព័ត៌មាន ជាពិសេសក្នុងយុគសម័យដែលព័ត៌មានអាចត្រូវបានបង្កើត កែច្នៃ និងចែករំលែកយ៉ាងឆាប់រហ័ស។ ក្នុងន័យនេះ មនុស្សនៅតែមានតួនាទីស្នូលក្នុងការសម្រេចចិត្តថា តើព័ត៌មានណាមួយគួរផ្សព្វផ្សាយ និងត្រូវផ្សព្វផ្សាយដោយរបៀបណា។

 

ជាមួយគ្នានេះ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងអំណរគុណដល់រដ្ឋាភិបាលឥណ្ឌា និងស្ថានទូតឥណ្ឌាប្រចាំកម្ពុជា ចំពោះការបន្តគាំទ្រដល់ការកសាងសមត្ថភាពធនធានមនុស្ស ជាពិសេសក្នុងវិស័យសារព័ត៌មាន និងបច្ចេកវិទ្យាព័ត៌មាន ដែលជាផ្នែកសំខាន់សម្រាប់ការអភិវឌ្ឍស្ថាប័ន និងការឆ្លើយតបចំពោះការវិវឌ្ឍនៃបច្ចេកវិទ្យាឌីជីថល។

 

លោករដ្ឋមន្ត្រីបានណែនាំដល់មន្ត្រីទាំង ១៥រូប ឱ្យខិតខំសិក្សា ស្វែងយល់ និងទទួលយកចំណេះដឹង បទពិសោធន៍ និងគំនិតច្នៃប្រឌិតថ្មីៗពីវគ្គបណ្តុះបណ្តាលនៅប្រទេសឥណ្ឌា ដើម្បីយកមកអនុវត្ត និងចែករំលែកបន្តនៅក្រសួងព័ត៌មាន។

 

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបញ្ជាក់ថា ក្រសួងព័ត៌មានផ្តោតសំខាន់លើការកសាងមូលធនមនុស្ស និងពង្រឹងសមត្ថភាពមន្ត្រី ដើម្បីឱ្យក្រសួងកាន់តែមានប្រសិទ្ធភាពក្នុងការផ្សព្វផ្សាយព័ត៌មាន បម្រើសាធារណៈ និងចូលរួមប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ព្រមទាំងលើកកម្ពស់គុណភាព និងភាពជឿទុកចិត្តបាននៃព័ត៌មានក្នុងសង្គមឌីជីថល។

 

ការគាំទ្ររបស់ប្រទេសឥណ្ឌាតាមរយៈកម្មវិធី ITEC ត្រូវបានចាត់ទុកថា ជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការដ៏យូរអង្វែងរវាងកម្ពុជា និងឥណ្ឌា ដែលបានរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្ស និងការពង្រឹងសមត្ថភាពក្នុងវិស័យសារព័ត៌មាន បច្ចេកវិទ្យាព័ត៌មាន និងវិស័យពាក់ព័ន្ធ៕