រដ្ឋបាលខណ្ឌប្ញស្សីកែវ ៖នៅថ្ងៃព្រហស្បតិ៍ ៦កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦

លោក វ៉ាន់ ផន ចៅសង្កាត់ច្រាំងចំរេះទី២ បានចាត់អោយលោក គួយ ឈៀង សមាជិកក្រុមប្រឹក្សាសង្កាត់ ដឹកនាំ សមាជិកក្រុមប្រឹក្សាសង្កាត់ ក្រុមការងារគ.ក.ន.កសង្កាត់ មន្ត្រីសង្កាត់-ភូមិ ចុះសួរសុខទុក្ខគ្រួសារក្រីក្រ ចាស់ជរាមានជំងឺ ចំនួន០៦គ្រួសារ នៅស្ថិតនៅភូមិខ១ ចំនួន០៣គ្រួសារ និងភូមិខ២ ចំនួន០៣គ្រួសារ ។
ក្នុងឱកាសនោះ លោក គួយ ឈៀង បាននាំយកថវិការបស់លោក វ៉ាន់ ផន ឧបត្ថម្ភជូនក្នុងមួយគ្រួសារ ទទួលបាននូវថវិកាចំនួន៤០.០០០៛ ឃីត០១កញ្ចប់ និងអង្ករ១០គីឡូក្រាម។
សរុបរួម៖ ថវិកា ២៤០.០០០រៀល ឃីត០៦កញ្ចប់ និងអង្ករ៦០គីឡូក្រាម។


