សូមធ្វើសេចក្តីរាយការណ៍ ជូនថ្នាក់ដឹកនាំមេត្តាជ្រាបថា : ល្បែងស៊ីសងខុសច្បាប់ កំពុងតែបានដំណើរការលេងយ៉ាងរលូន (មាន់ជល់ នឹងឡូតូអនឡាញ) និងដុះស្លែ! ពលរដ្ឋ ស្នើសុំ លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ និង លោក អ៊ុក ប៉ូនីន អធិការនគរបាលខណ្ឌមានជ័យ ចាត់វិធានការ មន្ត្រីចុះអធិការកិច្ចផងទាន !!! ម្តុំ (ផ្សារដីថ្មី) ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ

រាជធានីភ្នំពេញ : យោងតាមប្រព័ត៌មាន ដែលបានផ្ដល់មកថា :ទីតាំងល្បែងស៊ីសងខុសច្បាប់ មាន់ជល់ នឹងឡូតូអនឡាញ, ជ្រកក្រោម (ស្នូកឃេី កីឡាបុកប៊ីយ៉ា)
កំពុងតែបានដំណើរការ យ៉ាងរលូន
ជាធម្មតា ខណៈដែលអាជ្ញាធរមូលដ្ឋាន ហាក់ស្ងៀមស្ងាត់ ឬមិនទាន់បានជ្រាបជាដំណឹង! ហើយការបើកដំណើរការ គឺទទួលភ្ញៀវយ៉ាងគគ្រឹកគគ្រេង មានទាំងក្មេងចាស់ប្រុស-ស្រី ដែលស្ថិតនៅ ជិត (ផ្សារដីថ្មី) សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ប្រភពបានបញ្ជាក់បន្ថែមទៀតថា: ទីតាំងកំពុងតែលួចលាក់បើកទទួលភ្ញៀវលេងយ៉ាងកគ្រឹកកគ្រេង រីឯសមត្ថកិច្ចក្នុងមូលដ្ឋានបែរជាមិនដឹងទៅវិញ! នោះអាចជារឿងមួយមានអ្វីមិនប្រក្រតីហេីយ ។
យោងតាមប្រភពដែលអង្គភាពសារព័ត៌មានយើង ទទួលបានពីទីតាំងដែលបានលួចលាក់លេងល្បែងស៊ីសង សូម លោកមេប៉ុស្តិ៍ស្ទឹងមានជ័យ៣ លោក ឯម ភារី និង លោក អ៊ុក ម៉ានីន
អធិការនគរបាលខណ្ឌមានជ័យ រាជធានីភ្នំពេញ សូមមេត្តា ចាត់មន្ត្រីជំនាញ ចុះពិនិត្យ និងអធិការកិច្ចទីតាំងខាងលើនេះផងទាន! ដើម្បីរក្សាសុខសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ ដែលរស់នៅក្បែរទីតាំងនោះ ជាពិសេសរក្សានៅពាក្យស្លោក ភូមិ-សង្កាត់មានសុវត្ថិភាព គ្មានអំពើឆក់ ប្លន់និងករណីផ្សេងៗ ដែលប្រមុខរាជរដ្ឋាភិបាល ដាក់ឱ្យ មន្ត្រីមូលដ្ឋានអនុវត្តន៏តាម ។
យោងកិច្ចប្រជុំនៅទីស្ដីការក្រសួងមហាផ្ទៃកាលពីរសៀលថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ ២០២៤ លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានប្រាប់អភិបាលរាជធានី-ខេត្ត និងលោកស្នងការរាជធានី-ខេត្ត ឱ្យចាត់វិធានការរុះរើ និងហាមដាក់ផ្ទាំងបដាផ្សព្វផ្សាយល្បែងតាមដងផ្លូវ ទីសាធារណៈ លើកលែងបដាតាមកាស្របច្បាប់ លើសពីនេះ លោករដ្ឋមន្រ្តី ថែមទាំងបញ្ជាឱ្យស្រាវជ្រាវ បង្ក្រាបទីតាំងផ្ទះដែលបង្កលក្ខណៈឱ្យមានការលេងល្បែងតាមអនឡាញ ហើយធ្វើរបាយការណ៍ជូនអគ្គស្នងការដ្ឋាននគរបាលជាតិ និងរាយការណ៍បន្តទៅកាន់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ។
សូមរំលឹកថា : កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ ២០២៤ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានដាក់បទបញ្ជាឲ្យអភិបាលទាំង២៥ ខេត្ត-ក្រុង-រាជធានី- ខេត្ត តម្រូវឲ្យបង្រ្កាបទីតាំងបនល្បែងស៊ីសងតាមអនឡាញគ្រប់ប្រភេទ និងកន្លែងចែកចាយ នូវប្រភេទថ្នាំ ដែលមានសារធាតុញៀន ខុសច្បាប់គ្រប់ប្រភេទ នូវទូទាំងប្រទេស ដោយគ្មានការលើកលែង។
សូមបញ្ជាក់បន្ថែមឡើងវិញថា : ជុំវិញការបើកល្បែងស៊ីសងខុសច្បាប់ ដែលមានទីតាំងភូមិសាស្ត្រខាងលើនេះគឺបានបង្កឲ្យមានផលប៉ះពាល់ដល់កិច្ចការងារដឹកនាំរបស់រាជរដ្ឋាភិបាល បង្កឱ្យមានអសន្តិសុខនៅក្នុងមូលដ្ឋានដែលជាដើមហេតុបណ្ដាលមកពីមានចោរលួច, ចោរឆក់, ចោរប្លន់នេះទេ ។ ជាដើម។ ហើយជាងនេះទៅទៀតបង្កមានអំពើហិង្សា នៅក្នុងរង្វង់គ្រួសារនីមួយៗ ដែលអាចនឹងកើតឡើងជាយថាហេតុក៏ថាបាន! ។
បើទោះជាយ៉ាងណាក៏ដោយសម្រាប់សាធារណជនក៏ដូចជាអង្គការសង្គមស៊ីវិលនឹងមានជំនឿជឿជាក់ថា : លោក សេង គន្ធ ជាអភិបាលនៃគណៈអភិបាលខណ្ឌមានជ័យ និង លោក អ៊ុក ម៉ានីន
អធិការនគរបាលខណ្ឌមានជ័យ ចាត់វិធានការ ដើម្បីជៀសវាងមានការរិះគន់ពីសាធារណជនទូទៅ និងនាំឲ្យមានផលប៉ះពាល់ដល់សង្គមជាតិទាំងសន្តិសុខ , សុវត្ថិភាព និងសុខមាលភាព បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ជាក់ជាមិនខានឡើយ។
ជុំវិញនឹងការចុះផ្សាយខាងលើ អង្គភាពយើងខ្ញុំ ធ្វើការផ្សាយទៅតាមវិជ្ជាជីវៈអ្នកសារពត៌មាន គឺរិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់បំបែកបំបាក់បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ! ព្រមទាំងរង់ចាំទទួលការបកស្រាយ ពីភាគី ស្ថាប័នពាក់ព័ន្ធ រៀងរាល់ម៉ោងធ្វើការតាមច្បាប់ស្ដីពីរបបសារព័ត៌មាន ៕ សូមអរគុណ


