*សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ផ្តើមចេញពីបទពិសោធន៍ជីវិតលំបាកក្នុងការសិក្សារៀនសូត្រ ទើបជំរុញឱ្យសម្តេចតេជោ ដាក់ចេញគោលនយោបាយពង្រាយសាលារៀនដល់តាមភូមិ *សម្តេចធិបតី ហ៊ុន ម៉ាណែត៖ តាមការសិក្សាសិស្សរៀន ៦ម៉ោង ពីរវេន មានភាពល្អប្រសើរជាងការរៀន៤ម៉ោង, បច្ចុប្បន្នសាលាប្រមាណ ១៦១សាលា កំពុងអនុវត្តកម្មវិធីសិក្សា៦ម៉ោង *សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ខ្សែភាពយន្ដកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៍មី ដែលជាខ្សែជីវិតរបស់សម្ដេចតេជោ ហ៊ុន សែន ស្ដែងច្បាស់ក្នុងប្រវត្តិសាស្ដ្រកម្ពុជាលើវិស័យអប់រំ គឺខ្វះខាតសាលារៀន *រដ្ឋាភិបាលកម្ពុជា នឹងដាក់ចេញទិសដៅក្នុងសាលាគ្មានទូរស័ព្ទនៅឆ្នាំ២០២៧ តែអាចប្រើប្រាស់បានលុះត្រាមានការអនុញ្ញាតពីគ្រូបង្រៀន *សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឲ្យកំណត់កម្រិតប្រើប្រាស់ឌីជីថលតាមថ្នាក់សិក្សា ដោយមិនត្រូវប្រើជំនួសគ្រូ និងសៀវភៅសិក្សាឡើយ *ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជិត ៤ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ*ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន៖ មន្ត្រីការទូតត្រូវយល់ដឹងពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា តែមិនមែនឱ្យបោះបង់តួនាទីស្នូលរបស់ខ្លួននោះទេ*ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដឹកនាំកិច្ចប្រជុំពិនិត្យ វាយតម្លៃផែនការការពារសន្ដិសុខ សណ្ដាប់ធ្នាប់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាត្រៀមទទួលមេដឹកនាំជាង៩០ប្រទេស មានទាំងប្រធានាធិបតីបារាំង លោក ម៉ាក្រុង, សមត្ថកិច្ចជិត២ម៉ឺននាក់ ត្រៀមការពារ*ប្រធានគណៈកម្មាធិការជាតិ នៃសភាប្រឹក្សានយោបាយប្រជាជនចិន ផ្ញើសារថ្លែងអំណរគុណសម្ដេចតេជោ ហ៊ុន សែន ចំពោះលិខិតអបអរសាទរ ខួបលើកទី៧៧ ថ្ងៃបង្កើតសាធារណរដ្ឋប្រជាមានិតចិន*សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ចាត់ក្រុមការងារនាំយកស្ដ្រីពិការជើងម្នាក់ដែលមិនអាចធ្វើការរកប្រាក់ចំណូល ទៅពិនិត្យព្យាបាល នៅមន្ទីរពេទ្យតេជោសន្តិភាព*លោកស្រីម្នាក់ ដែលបានអះអាងថាជាជនរងគ្រោះ កើតទុក្ខមិនសុខចិត្ត ពាក់ព័ន្ធរឿងលេងតុងទីន សន្យាសងប្រាក់ តែមិនបានដូចការគ្រងទុក (វគ្គ១)*សេចក្តីជូនដំណឹងដល់សាធារណជន និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ឱ្យបានជ្រាបថា៖ យោងតាមការស្នើសុំពីសាមីខ្លួនដែលជាម្ចាស់ដី បានបាត់បង់ លិខិតធ្វើអំណោយដាច់ខាត*ភាគីម្ចាស់ប្រាក់ស្នើឱ្យអ្នកស្រី ពេញ ឆវី និងអ្នកស្រី ពេញ វិច្ឆន្នី ព្រមទាំងម្ដាយ ចូលខ្លួនដោះស្រាយបញ្ហាប្រាក់នៅសល់ ពាក់ព័ន្ធនឹងការលេងតុងទីនជាបន្ទាន់*ក្រុមជំនួយការសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បន្តនាំយកអំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០តោនបន្ថែម*កង់អាគុយ និងរទេះរុញ ដែលពលរដ្ឋស្នើសុំសម្តេចធិបតី បានប្រគល់ដល់ដៃម្ចាស់សំណើហើយ *ប្រធានាធិបតីចិន ស៊ី ជីនពីង ផ្ញើសារថ្លែងអំណរគុណ សម្តេចតេជោ ហ៊ុន សែន និងប្តេជ្ញាបន្តរក្សាទំនាក់ទំនងជាយុទ្ធសាស្ត្រ ដើម្បីជំរុញសហគមន៍វាសនារួមចិន-កម្ពុជាគ្រប់រដូវកាល*ប្រធានគណៈកម្មាធិការជាតិនៃសភាប្រឹក្សានយោបាយប្រជាជនចិន ផ្ញើសារថ្លែងអំណរគុណ និងជូនពរសម្តេចតេជោ ហ៊ុន សែន ដែលបានផ្ញើលិខិតអបអរសាទរខួបលើកទី៧៧ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន*បណ្ឌិត សួន សុខឌឿន អញ្ជើញចូលរួមពិធីប្រកាសទទួលស្គាល់សមាសភាពក្រុមជំនួយការផ្នែកវប្បធម៌ និងសាសនា*សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល*សេចក្តីជូនដំណឹងដល់សាធារណជន និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ឱ្យបានជ្រាបថា៖ យោងតាមការស្នើសុំពីសាមីខ្លួនដែលជាម្ចាស់ដី បានបាត់បង់ លិខិតធ្វើអំណោយដាច់ខាត

ឯកឧត្ដម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា ចែកអំណោយជូនពលរដ្ឋខ្វះខាត

ស្មារតីមនុស្សធម៌ និងវប្បធម៌នៃការចែករំលែកនៅតែជាកម្លាំងចលករដ៏រឹងមាំក្នុងការទ្រទ្រង់ជីវភាពសង្គម ជាពិសេសចំពោះមុខសញ្ញាងាយរងគ្រោះ និងកម្មករនិយោជិតដែលមានប្រាក់ចំណូលទាប។ ជាក់ស្ដែង កាលពីល្ងាចថ្ងៃអាទិត្យ ទី១៣ និងថ្ងៃចន្ទ ទី១៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្ដម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា បានដឹកនាំក្រុមការងារមនុស្សធម៌ ចុះជួបសំណេះសំណាល និងនាំយកស្បៀងអាហារ គ្រឿងឧបភោគបរិភោគ ព្រមទាំងសម្ភារប្រើប្រាស់ចាំបាច់ជាច្រើនមុខ ទៅប្រគល់ជូនដោយផ្ទាល់ដៃដល់បងប្អូនកម្មករប្រមូលសំរាម និងគ្រួសារប្រជាពលរដ្ឋជួបការលំបាកខ្វះខាត សរុបចំនួន ៩០០គ្រួសារ ក្នុងរាជធានីភ្នំពេញ។

 

ពោល// សកម្មភាពសប្បុរសធម៌ប្រកបដោយអត្ថន័យនេះ ត្រូវបានរៀបចំឡើងជាពីរដំណាក់កាលនៅទីតាំងយុទ្ធសាស្ត្រចំនួនពីរ៖

• ខណ្ឌដង្កោ (កម្មករប្រមូលសំរាម ៥០០គ្រួសារ)៖ ពិធីសំណេះសំណាលបានផ្តោតជាពិសេសទៅលើបងប្អូនកម្មករអនាម័យ ដែលជាកម្លាំងស្នូលក្នុងការសម្អាត និងថែរក្សាបរិស្ថានទីក្រុងទាំងយប់ទាំងថ្ងៃ។ ការចុះសួរសុខទុក្ខដល់ទីតាំងនេះ បង្ហាញពីការផ្តល់តម្លៃខ្ពស់ចំពោះការលះបង់ កម្លាំងញើសឈាម និងការលំបាកផ្ទាល់ខ្លួនរបស់ពួកគេក្នុងមុខរបរដែលប្រឈមនឹងបញ្ហាសុខភាពខ្ពស់។

• សង្កាត់ស្ទឹងមានជ័យ (ពលរដ្ឋងាយរងគ្រោះ ៤០០គ្រួសារ)៖ ជំនួយត្រូវបានចែកចាយដល់គ្រួសារក្រីក្រ ចាស់ជរាគ្មានទីពឹង និងជនពិការក្នុងសហគមន៍ ដែលកំពុងប្រឈមនឹងបញ្ហាជីវភាពប្រចាំថ្ងៃ។

ក្នុងឱកាសនោះ ឯកឧត្ដម ឌី វិជ្ជា និងលោកជំទាវ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខយ៉ាងកក់ក្តៅ និងបានសង្កត់ធ្ងន់អំពីការយកចិត្តទុកដាក់ឥតងាករេចំពោះសុខទុក្ខពលរដ្ឋមូលដ្ឋាន។ វត្តមានផ្ទាល់របស់ថ្នាក់ដឹកនាំនៅតាមសហគមន៍ក្រីក្រ បានផ្តល់ឱកាសក្នុងការស្វែងយល់កាន់តែច្បាស់ពីស្ថានភាពជាក់ស្តែង និងបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ ដើម្បីជាមូលដ្ឋានក្នុងការរៀបចំផែនការអន្តរាគមន៍សង្គមឱ្យកាន់តែចំទិសដៅ។

គួររំលឹកផងដែរថា// កាយវិការសប្បុរសធម៌របស់ ឯកឧត្ដម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា មិនត្រឹមតែជាការជួយដោះស្រាយបន្ទុកស្បៀងអាហារចំពោះមុខប៉ុណ្ណោះទេ ប៉ុន្តែគឺជាការផ្ញើសារយ៉ាងច្បាស់អំពីគុណតម្លៃនៃការមិនបោះបង់ពលរដ្ឋណាម្នាក់ចោល។ ជំនួយឧបត្ថម្ភទាំងនេះបានដើរតួជាការលើកទឹកចិត្តផ្លូវចិត្តយ៉ាងសំខាន់ ជួយបង្កើនភាពធន់ក្នុងជីវភាព និងពង្រឹងសាមគ្គីភាពសង្គមកម្ពុជាឱ្យកាន់តែរឹងមាំ ប្រកបដោយភាពកក់ក្តៅ និងក្តីសង្ឃឹមវែងឆ្ងាយ។