
នៅរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ កិច្ចប្រជុំបិទទ្វាររបស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ជាមួយកម្ពុជា និងថៃ ក្រោមការដឹកនាំរបស់លោកស្រី Katrina Cooper ប្រធានគណៈកម្មការផ្សះផ្សា បានបិទបញ្ចប់សម្រាប់កិច្ចប្រជុំនៅថ្ងៃទី១ នេះ នៅសាធារណរដ្ឋសិង្ហបុរី។
គណៈប្រតិភូកម្ពុជា ដឹកនាំដោយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាភ្នាក់ងារកម្ពុជា និងឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រីនៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនជាភ្នាក់ងាររង រួមជាមួយក្រុមអ្នកច្បាប់ និងអ្នកជំនាញ បានចូលរួមក្នុងដំណើរការដ៏មានសារៈសំខាន់នេះ ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍របស់ព្រះរាជាណាចក្រកម្ពុជា តាមរយៈយន្តការសន្តិវិធី និងច្បាប់អន្តរជាតិ។
ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បន្តវេនពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន រាជរដ្ឋាភិបាលកម្ពុជាបានប្រកាន់ខ្ជាប់គោលជំហរយ៉ាងច្បាស់ថា ការការពារសិទ្ធិ និងផលប្រយោជន៍ជាតិ ត្រូវធ្វើឡើងដោយភាពរឹងមាំ មានការទទួលខុសត្រូវ និងគោរពច្បាប់អន្តរជាតិ។ ការជ្រើសរើសយន្តការផ្សះផ្សាក្រោម UNCLOS បង្ហាញពីការផ្តល់អាទិភាពរបស់កម្ពុជាចំពោះ សន្តិភាព ការសន្ទនា ការទូត និងដំណោះស្រាយផ្អែកលើច្បាប់។
ការជ្រើសរើសផ្លូវសន្តិភាពមិនមែនជាភាពទន់ខ្សោយឡើយ។ ការការពារផលប្រយោជន៍ជាតិដោយច្បាប់ គឺជាការការពារដោយគោលការណ៍ ភស្តុតាង និងសេចក្តីថ្លៃថ្នូរ។
នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា សុន្ទរកថាបើកនឹងធ្វើឡើងជាសាធារណៈ និងផ្សាយបន្តផ្ទាល់ ដោយផ្តល់ឱកាសឱ្យកម្ពុជាបង្ហាញទៅសហគមន៍អន្តរជាតិថា កម្ពុជាចង់បានសន្តិភាពដែលឈរលើច្បាប់ ចង់បានការសន្ទនាដែលគោរពសិទ្ធិស្របច្បាប់ និងចង់បានដំណោះស្រាយដែលមានយុត្តិធម៌ និងចីរភាព។
ក្នុងពេលវេលាដ៏មានសារៈសំខាន់នេះ យើងខ្ញុំជាប្រជាជនកម្ពុជាសូមផ្ញើកម្លាំងចិត្ត និងការគាំទ្រជូន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន គណៈប្រតិភូកម្ពុជា ក្រុមអ្នកច្បាប់ និងអ្នកជំនាញទាំងអស់ ដែលកំពុងបំពេញបេសកកម្មដ៏មានតម្លៃសម្រាប់ជាតិ។
កម្ពុជាជ្រើសរើសសន្តិភាព កម្ពុជាជឿលើច្បាប់អន្តរជាតិ ហើយកម្ពុជាការពារសិទ្ធិ និងផលប្រយោជន៍ជាតិដោយភាពរឹងមាំ និងសេចក្តីថ្លៃថ្នូរ។
Cambodia Chooses Peace and International Law to Safeguard Its National Interests
On the afternoon of 14 September 2026, the closed-door meeting of the Conciliation Commission established under the United Nations Convention on the Law of the Sea (UNCLOS), involving Cambodia and Thailand and chaired by Ms. Katrina Cooper, Chair of the Conciliation Commission, concluded in the Republic of Singapore.
The Cambodian delegation, led by H.E. Deputy Prime Minister Prak Sokhonn, Minister of Foreign Affairs and International Cooperation and Agent of Cambodia, together with Cambodia’s legal team and experts, participated in this important process to safeguard the Kingdom of Cambodia’s rights and national interests through peaceful means and in accordance with international law.
Under the leadership of Samdech Moha Borvor Thipadei Hun Manet, Prime Minister of the Kingdom of Cambodia, the Royal Government of Cambodia has maintained a clear and consistent position: Cambodia’s rights and national interests must be protected firmly and responsibly, with full respect for international law. Cambodia’s decision to pursue conciliation under UNCLOS demonstrates its commitment to peace, dialogue, diplomacy, and the peaceful settlement of disputes through law.
Choosing the path of peace is not a sign of weakness. Defending national interests through international law means standing firmly on principles, evidence, and dignity.
On the morning of 15 September, the opening statements will be delivered in public and broadcast live, providing an important opportunity for Cambodia to demonstrate to the international community that Cambodia seeks peace grounded in law, dialogue based on respect for legitimate rights, and a fair and lasting solution.
At this important moment, we extend our strong encouragement and support to H.E. Deputy Prime Minister Prak Sokhonn, the Cambodian delegation, the legal team, and all experts undertaking this important mission in the national interest.
Cambodia chooses peace. Cambodia believes in international law. And Cambodia stands firm in safeguarding its rights and national interests with responsibility and dignity.

