*រដ្ឋបាលខណ្ឌប្ញស្សីកែវ ៖នៅថ្ងៃព្រហស្បតិ៍ ៦កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦*រដ្ឋបាលខណ្ឌប្ញស្សីកែវ ៖នាថ្ងៃព្រហស្បតិ៍ ៦កើត ខែភទ្របទឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹង ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦*រដ្ឋមន្ត្រីក្រសួងព័ត៌មាន អំពាវនាវឱ្យរួមគ្នាកសាងប្រព័ន្ធអេកូឡូស៊ីព័ត៌មានប្រកបដោយភាពធន់ ដើម្បីទប់ស្កាត់ព័ត៌មានក្លែងក្លាយ និងផ្តល់ជំនឿចិត្តដល់ពលរដ្ឋក្នុងតំបន់*រដ្ឋបាលខណ្ឌប្ញស្សីកែវ ៖ នាព្រឹកថ្ងៃពុធ ៥កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦*មន្ត្រីក្រសួងព័ត៌មាន ចេញលិខិតព្រមានចុងក្រោយលើចាងហ្វាងគេហទំព័រសារព័ត៌មាន «ដើមរាំងស៊ីធី» ឱ្យ បញ្ឈប់រាល់ការផ្សព្វផ្សាយព័ត៌មាន មិនមានមូលដ្ឋានច្បាស់លាស់*រដ្ឋបាលខណ្ឌប្ញស្សីកែវ ៖នាយប់ថ្ងៃអង្គារ ៤កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦*សូមធ្វើសេចក្តីរាយការណ៍ ជូនថ្នាក់ដឹកនាំមេត្តាជ្រាបថា : ល្បែងស៊ីសងខុសច្បាប់ កំពុងតែបានដំណើរការលេងយ៉ាងរលូន (មាន់ជល់ នឹងឡូតូអនឡាញ) និងដុះស្លែ! ពលរដ្ឋ ស្នើសុំ លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ និង លោក អ៊ុក ប៉ូនីន អធិការនគរបាលខណ្ឌមានជ័យ ចាត់វិធានការ មន្ត្រីចុះអធិការកិច្ចផងទាន !!! ម្តុំ (ផ្សារដីថ្មី) ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ*អភិបាលខណ្ឌឫស្សីកែវ ចុះគាំទ្រយុទ្ធនាការមនុស្សធម៌សុខភាពកុមារ*ឯកឧត្ដម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា ចែកអំណោយជូនពលរដ្ឋខ្វះខាត*ក្រុមហ៊ុនសន្តិសុខ NMR Security ចាត់វិធានការតាមផ្លូវច្បាប់លើអង្គភាពសារព័ត៌មានមួយចំនួនតូច ក្រោយអះអាងថាខាតបង់ចំណូលជិត ៥០ម៉ឺនដុល្លារ*រដ្ឋបាលខណ្ឌប្ញស្សីកែវ ៖នាយប់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦នេះ យោងតាមផែនការល្បាតរបស់គណៈបញ្ជាការឯកភាពសង្កាត់ទួលសង្កែទី១ ដើម្បីថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។*ស.ស.យ.កខណ្ឌឫស្សីកែវ÷ នាថ្ងៃចន្ទ ៣កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនិងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ នេះដោយមានការយកចិត្តទុកដាក់ពីលោក ជិន ប៊ុនធឿន ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខណ្ឌឫស្សីកែវ*កម្ពុជាជ្រើសរើសផ្លូវសន្តិភាព និងច្បាប់អន្តរជាតិ ដើម្បីការពារផលប្រយោជន៍ជាតិ*ថៃថា «ទីតាំងកងទ័ពមិនកំណត់ព្រំដែន»៖ ដូច្នេះ របង លួសបន្លា កុងតឺន័រ និងលេណដ្ឋាន ក៏មិនអាចកំណត់អធិបតេយ្យភាពបានដែរ និងគួរអនុញ្ញាតឱ្យ JBC បន្តការងាររបស់ខ្លួនស្របតាម ប្រការ ៣ នៃសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។*ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ អញ្ជើញជាអធិបតីភាពពិធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ សមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជា នៅឃុំឃ្សឹម និងឃុំស្វាយជ្រះ ស្រុកស្នូល ខេត្តក្រចេះ នារសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក ឃុំ និងភូមិជាច្រើននាក់។*រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ផ្សែងក្នុងវីដេអូអាចរលាយបាត់ តែស្លាកស្នាមបង្កដោយការវាយប្រហារដ៏ធ្ងន់ធ្ងររបស់យោធាថៃបានបន្សល់ទុកលើប្រាសាទព្រះវិហារ មិនអាចលុបចេញពីភស្តុតាងបានឡើយ*លោក នេត្រ ភក្ត្រា៖ គោលនយោបាយ CPP ផ្តោតការគាំទ្រពលរដ្ឋលើគ្រប់វិស័យ និងជាក់ស្តែងនិយម ដោយមិនសន្យាខ្យល់*រដ្ឋបាលខណ្ឌប្ញស្សីកែវ ៖នាថ្ងៃព្រហស្បតិ៍​ ១៣រោច​ ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក​ ព.ស​ ២៥៧០​ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា​ ឆ្នាំ២០២៦​នេះ*រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ AI អាចបង្កើនប្រសិទ្ធភាពការងារ ប៉ុន្តែការទទួលខុសត្រូវនៅតែស្ថិតលើមនុស្ស*ក្នុងជំនួបជាមួយសម្តេចមហាបវរធិបតី, ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា 

ថៃថា «ទីតាំងកងទ័ពមិនកំណត់ព្រំដែន»៖ ដូច្នេះ របង លួសបន្លា កុងតឺន័រ និងលេណដ្ឋាន ក៏មិនអាចកំណត់អធិបតេយ្យភាពបានដែរ និងគួរអនុញ្ញាតឱ្យ JBC បន្តការងាររបស់ខ្លួនស្របតាម ប្រការ ៣ នៃសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។

មានចំណុចមួយនៅក្នុងការបកស្រាយរបស់ប្រធាន JIC ត្រូវបានសារព័ត៌មានថៃ Thaiger បានផ្សព្វផ្សាយនៅថ្ងៃទី១៣ ខែកញ្ញានេះ ដែលគួរឱ្យកត់សម្គាល់ និងមានសារៈសំខាន់ខ្លាំងចំពោះការយល់ដឹងអំពីបទឈប់បាញ់ និងបញ្ហាព្រំដែនកម្ពុជា–ថៃ។ លោកបានសង្កត់ធ្ងន់ថា «កិច្ចព្រមព្រៀងបានបញ្ជាក់ថា ទីតាំងឈរជើងរបស់កងទ័ព មិនត្រូវមានឥទ្ធិពលលើការវាស់វែង ឬការកំណត់ខណ្ឌសីមាព្រំដែនអន្តរជាតិឡើយ ហើយការងារកំណត់ព្រំដែនត្រូវបន្តតាមរយៈយន្តការ JBC»។ កាន់តែសំខាន់ លោកបានពន្យល់ថា «បទឈប់បាញ់បញ្ចប់ការប្រយុទ្ធ ប៉ុន្តែមិនបង្កើតព្រំដែនថ្មីទេ ហើយខ្សែដែលកងទ័ពកំពុងឈរជើង មិនត្រូវចាត់ទុកជាខ្សែព្រំដែនថ្មីឡើយ»។

ដូច្នេះ បើទីតាំងកងទ័ពមិនអាចកំណត់ព្រំដែនបាន នោះគោលការណ៍ដូចគ្នាក៏ត្រូវអនុវត្តចំពោះស្ថានភាព និងសំណង់ផ្សេងៗដែលកើតចេញពីវត្តមានរបស់កងកម្លាំងនៅលើដីផងដែរ។ និយាយឱ្យសាមញ្ញ៖ កុងតឺន័រមិនមែនជាបង្គោលព្រំដែន។ លួសបន្លាមិនមែនជាផែនទី។ លេណដ្ឋានមិនមែនជាឯកសារកំណត់ខណ្ឌសីមា។ ផ្លូវយោធាមិនមែនជាសន្ធិសញ្ញាព្រំដែន។ ហើយវត្តមានកងទ័ពក៏មិនមែនជាឯកសារបញ្ជាក់អធិបតេយ្យភាពលើទឹកដីដែរ។ នេះជាផលវិបាកសមហេតុផលនៃគោលការណ៍ដែលថា «បទឈប់បាញ់បញ្ចប់ការប្រយុទ្ធ ប៉ុន្តែមិនបង្កើតព្រំដែនថ្មី»។

ហេតុនេះ ប្រសិនបើទីតាំងកងទ័ពនៅពេលបទឈប់បាញ់មិនប៉ះពាល់ដល់ការវាស់វែង និងកំណត់ខណ្ឌសីមាតាមយន្តការ JBC នោះសកម្មភាពឯកតោភាគីណាមួយដែលកើតចេញពីវត្តមានយោធា រួមមានការដាក់លួសបន្លា កុងតឺន័រ ការជីកប្រឡាយ ឬលេណដ្ឋាន ការធ្វើផ្លូវ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងការរារាំងប្រជាពលរដ្ឋមិនឱ្យវិលត្រឡប់ ក៏មិនអាចត្រូវយកមកធ្វើជាមូលដ្ឋានបង្កើតសិទ្ធិអធិបតេយ្យភាព ឬបង្កើតខ្សែព្រំដែនថ្មីបានដែរ។»

ចំណុចនេះមានសារៈសំខាន់ជាពិសេសចំពោះទីតាំងដែលយោធាថៃបានដាក់ កុងតឺន័រ លួសបន្លា ការជីកលេណដ្ឋាន ការធ្វើផ្លូវ ការដាក់ប៉ុស្តិ៍ ឬការបង្កើតហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ក្រោយបទឈប់បាញ់។ ការដាក់វត្ថុណាមួយនៅលើដី មិនអាចធ្វើឱ្យដីនោះក្លាយជាកម្មសិទ្ធិរបស់អ្នកដាក់វត្ថុនោះបានទេ។ ដូចគ្នានេះដែរ ការឈរជើង ឬការគ្រប់គ្រងជាក់ស្តែងដោយកងកម្លាំងនៅពេលណាមួយ មិនគួរត្រូវយកមកជំនួសដំណើរការកំណត់ព្រំដែនតាមច្បាប់ឡើយ។

ក្នុងសេចក្តីថ្លែងរបស់ប្រធាន JIC បង្ហាញនូវគោលការណ៍មួយដែលអាចយកមកអនុវត្តដោយស្មើភាព៖ ទីតាំងកងទ័ពមិនប៉ះពាល់ដល់ការវាស់វែង និងការកំណត់ខណ្ឌសីមាព្រំដែន ហើយដំណើរការនេះត្រូវបន្តតាមយន្តការ JBC ដូចអ្វីដែលបានកំណត់ក្នុងសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ប្រការ ៣ ដែលចែងយ៉ាងច្បាស់ថា៖ «ភាគីទាំងពីរឯកភាពគ្នាថា​ រាល់ការព្រមព្រៀងក្រោមសេចក្តីប្រកាសរួមនេះមិនត្រូវធ្វើឱ្យប៉ះពាល់ដល់​ការខ័ណ្ឌសីមាព្រំដែន និងព្រំដែនអន្តរជាតិរវាងប្រទេសទាំងពីរនោះទេ។ ភាគីទាំងពីរឯកភាពគ្នាប្រគល់តួនាទីឱ្យគណៈកម្មការចំរុះព្រំដែនបន្តអនុវត្តការងារវាស់វែង និងខ័ណ្ឌសីមាព្រំដែន ឱ្យបានឆាប់រហ័សបំផុត ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ ដើម្បីសម្រេចបាននូវសន្តិភាពយូរអង្វែងតាមបណ្តោយព្រំដែន។ ភាគីទាំងពីរឯកភាពគ្នាថានឹងប្រើប្រាស់យន្តការដែលមានស្រាប់នៃគណៈកម្មការចំរុះព្រំដែន ដើម្បីធានាសុវត្ថិភាព និងសន្តិសុខរបស់ក្រុមការងារវាស់វែងចំរុះនៅលើទីតាំងជាក់ស្តែង ដោយរាប់បញ្ចូលទាំងសុវត្ថិភាពពីជាន់មីន។ ភាគីទាំងពីរឯកភាពគ្នាថា គណៈកម្មការចំរុះព្រំដែននឹងផ្តល់អាទិភាពខ្ពស់បំផុតចំពោះការងារវាស់វែង និងខ័ណ្ឌសីមាព្រំដែននៅតំបន់រងផលប៉ះពាល់ ដែលមានជនស៊ីវិលរស់នៅ។»

ប្រសិនបើភាគីថៃប្រកាន់យកគោលការណ៍នេះដោយស្មោះត្រង់ នោះផ្លូវសមហេតុផលបំផុតគឺធ្វើឱ្យយន្តការ JBC និងក្រុមបច្ចេកទេសពាក់ព័ន្ធអាចបន្តការងារវាស់វែង និងកំណត់ខណ្ឌសីមានៅលើដីដោយប្រសិទ្ធភាព។ មិនគួរឱ្យស្ថានភាពដែលកងទ័ពបង្កើតឡើងនៅលើដី រត់មុនដំណើរការកំណត់ព្រំដែនតាមយន្តការ JBC ឡើយ។

មិនអាចនិយាយម្ខាងថា ទីតាំងកងទ័ពមិនកំណត់ព្រំដែន ប៉ុន្តែម្ខាងទៀតយករបង លួសបន្លា កុងតឺន័រ លេណដ្ឋាន ផ្លូវ ឬប៉ុស្តិ៍ដែលបង្កើតឡើងក្នុងស្ថានភាពយោធា មកធ្វើជាមូលដ្ឋានសម្រាប់បង្កើតស្ថានភាពអចិន្ត្រៃយ៍ ឬអះអាងសិទ្ធិលើទឹកដីនោះបានទេ។

ហើយនេះនាំមកកាន់សំណួរដ៏សាមញ្ញមួយ៖ «បើទីតាំងកងទ័ពមិនអាចបង្កើតព្រំដែនថ្មីបាន តើរបង លួសបន្លា កុងតឺន័រ លេណដ្ឋាន ផ្លូវ និងប៉ុស្តិ៍ដែលកើតចេញពីវត្តមានកងទ័ពនោះ អាចបង្កើតសិទ្ធិអធិបតេយ្យភាពថ្មីបានដោយរបៀបណា?»។ បើទីតាំងកងទ័ពមិនកំណត់ព្រំដែន តើហេតុអ្វីស្ថានភាពដែលបង្កើតឡើងដោយកងទ័ពក្រោយបទឈប់បាញ់ ត្រូវបានអនុញ្ញាតឱ្យក្លាយជាស្ថានភាពអចិន្ត្រៃយ៍ ខណៈដែលការកំណត់ខណ្ឌសីមាត្រូវទុកឱ្យ JBC?»

ចម្លើយស្ថិតនៅក្នុងគោលការណ៍ដែលភាគីថៃខ្លួនឯងបានលើកឡើងរួចហើយ៖ បទឈប់បាញ់បញ្ចប់ការប្រយុទ្ធ ប៉ុន្តែមិនបង្កើតព្រំដែនថ្មីឡើយ។ ដូច្នេះ ព្រំដែនមិនផ្លាស់ទីតាមកងទ័ព។ ផែនទីមិនផ្លាស់ទីតាមរបង។ កុងតឺន័រមិនអាចក្លាយជាបង្គោលព្រំដែន។ ហើយបទឈប់បាញ់មិនអាចក្លាយជាសន្ធិសញ្ញាបង្កើតព្រំដែនថ្មីបានឡើយ៕