*លោកស្រីម្នាក់ ដែលបានអះអាងថាជាជនរងគ្រោះ កើតទុក្ខមិនសុខចិត្ត ពាក់ព័ន្ធរឿងលេងតុងទីន សន្យាសងប្រាក់ តែមិនបានដូចការគ្រងទុក (វគ្គ១)*សេចក្តីជូនដំណឹងដល់សាធារណជន និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ឱ្យបានជ្រាបថា៖ យោងតាមការស្នើសុំពីសាមីខ្លួនដែលជាម្ចាស់ដី បានបាត់បង់ លិខិតធ្វើអំណោយដាច់ខាត*ភាគីម្ចាស់ប្រាក់ស្នើឱ្យអ្នកស្រី ពេញ ឆវី និងអ្នកស្រី ពេញ វិច្ឆន្នី ព្រមទាំងម្ដាយ ចូលខ្លួនដោះស្រាយបញ្ហាប្រាក់នៅសល់ ពាក់ព័ន្ធនឹងការលេងតុងទីនជាបន្ទាន់*ក្រុមជំនួយការសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បន្តនាំយកអំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០តោនបន្ថែម*កង់អាគុយ និងរទេះរុញ ដែលពលរដ្ឋស្នើសុំសម្តេចធិបតី បានប្រគល់ដល់ដៃម្ចាស់សំណើហើយ *ប្រធានាធិបតីចិន ស៊ី ជីនពីង ផ្ញើសារថ្លែងអំណរគុណ សម្តេចតេជោ ហ៊ុន សែន និងប្តេជ្ញាបន្តរក្សាទំនាក់ទំនងជាយុទ្ធសាស្ត្រ ដើម្បីជំរុញសហគមន៍វាសនារួមចិន-កម្ពុជាគ្រប់រដូវកាល*ប្រធានគណៈកម្មាធិការជាតិនៃសភាប្រឹក្សានយោបាយប្រជាជនចិន ផ្ញើសារថ្លែងអំណរគុណ និងជូនពរសម្តេចតេជោ ហ៊ុន សែន ដែលបានផ្ញើលិខិតអបអរសាទរខួបលើកទី៧៧ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន*បណ្ឌិត សួន សុខឌឿន អញ្ជើញចូលរួមពិធីប្រកាសទទួលស្គាល់សមាសភាពក្រុមជំនួយការផ្នែកវប្បធម៌ និងសាសនា*សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល*សេចក្តីជូនដំណឹងដល់សាធារណជន និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ឱ្យបានជ្រាបថា៖ យោងតាមការស្នើសុំពីសាមីខ្លួនដែលជាម្ចាស់ដី បានបាត់បង់ លិខិតធ្វើអំណោយដាច់ខាត*ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំបូកសរុបសកម្មភាព និងលទ្ធផលការងារចុះមូលដ្ឋានប្រចាំត្រីមាសទី៣ ឆ្នាំ២០២៦ និងទិសដៅការងារបន្តរបស់ក្រុមការងារ។*រដ្ឋមន្ត្រី នេត្រ ភក្ត្រា លើកទឹកចិត្តឱ្យក្រុមហ៊ុនផ្សាយពាណិជ្ជកម្ម បង្កើនសារអប់រំសុខភាព សុវត្ថិភាពចរាចរណ៍ និងជម្រើសប្រើប្រាស់ប្រកបដោយការយល់ដឹង*ប្រធានក្រុមប្រឹក្សាយោបល់សិក្សាធិការរបស់ចិន កោតសរសើរការដឹកនាំសម្តេច ហ៊ុន ម៉ាណែត តម្កល់ផលប្រយោជន៍ប្រជាជនជាអាទិភាព *លោក នេត្រ ភក្ត្រា បន្តណែនាំមន្ត្រីបក្សពង្រឹងសាមគ្គីភាព បម្រើពលរដ្ឋដោយស្មោះត្រង់ និងមិនត្រូវឆ្អែតឆ្អន់ចំពោះការធ្វើអំពើល្អជាមួយពលរដ្ឋឡើយ*លោក នេត្រ ភក្ត្រា៖ ការដាក់ចេញគោលនយោបាយត្រឹមត្រូវរបស់បក្សប្រជាជន និងការគិតគូរសុខទុក្ខពលរដ្ឋ ជាមូលដ្ឋានគ្រឹះនៃជំនឿទុកចិត្តបោះឆ្នោតគាំទ្រឱ្យបន្តដឹកនាំប្រទេស*ក្តីសង្ឃឹមថ្មីនៅទឹកដីថ្មី! អភិបាលខេត្តពោធិ៍សាត់ ជូនដំណើរពលរដ្ឋ ១៦គ្រួសារ ទៅទទួលដី និងផ្ទះពីកម្មវិធី «ផ.ក.អ» នៅខេត្តស្ទឹងត្រែង*រដ្ឋមន្ត្រី នេត្រ ភក្ត្រា ជំរុញការការពារកុមារ និងលើកកម្ពស់សេចក្តីថ្លៃថ្នូរស្រ្តី ក្នុងការផ្សាយពាណិជ្ជកម្មដែលអាចប៉ះពាល់សុខភាព និងការអភិវឌ្ឍន៍របស់ពួកគេ*សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចោទសួរក្រុមប្រឆាំងក្រៅប្រទេស៖ ហេតុអ្វីស្ងាត់ជ្រាបដូចចោរលួចសេះ ពេលព័ត៌មានថៃទម្លាយថាពលរដ្ឋថៃ ៦៦គ្រួសារ បាត់បង់ការចូលមកធ្វើចម្ការលើដីខ្មែរ ១៣៨ហិកតា? *សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្រើនរំលឹកសិស្សនិទ្ទេស A ក្រោយបញ្ចប់បាក់ឌុប ត្រូវចេះម្ចាស់ការលើជីវិត និងការសម្រេចចិត្តរបស់ខ្លួនឯង *សម្តេចធិបតី ហ៊ុន ម៉ាណែត ដាក់គោលដៅប្រែក្លាយសាលារៀនទូទាំងប្រទេស ជាសាលាគំរូ ដើម្បីលើកកម្ពស់គុណភាពអប់រំនៅកម្ពុជា 

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឈានចូលវ័យ៥០ឆ្នាំ

(ភ្នំពេញ)៖ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ នេះ គឺជាថ្ងៃខួបកំណើតគម្រប់ ៤៩ឆ្នាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ ចាប់ពីថ្ងៃស្អែកទៅ ជាកាលបរិច្ឆេទនៃការឈានចូលទៅកាន់វ័យ៥០ឆ្នាំ។

 

សម្តេចមហាបវរធិបតី បានកើតនៅថ្ងៃទី២០ ខែតុលា ឆ្នាំ១៩៧៧ នៅភូមិសំរោងត្បូង ឃុំទ្រៀក ស្រុកមេមត់ ខេត្តកំពង់ចាម (បច្ចុប្បន្នខេត្តត្បូងឃ្មុំ) ជាបុត្រទីពីរនៃចំណងអាពិពាហ៍របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងគ្រាអាវខ្មៅនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត។ សម្តេចបានកើត ក្នុងគ្រាដែលសម្តេចតេជោភៀសខ្លួនចេញពីប្រទេស ហើយស្នាក់នៅប្រទេសវៀតណាម និងកៀរគរកម្លាំងអ្នកស្នេហាជាតិ ដើម្បីរំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ក្រោយពេលកើតទារក ហ៊ុន ម៉ាណែត ត្រូវរស់លាក់ខ្លួនពួនអាត្មាជាមួយម្តាយនាស្រុកមេមត់។ លុះដល់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ១៩៧៩ ពេលកុមារា ហ៊ុន ម៉ាណែត អាយុបានជាងមួយឆ្នាំ ទើបបានជួបមុខឪពុក គឺសម្តេច ហ៊ុន សែន នៅភ្នំពេញ។ ជាងមួយឆ្នាំដែលកុមារាមិនស្គាល់មុខឪពុក ពេលជួបមុខក៏ហៅថាពូ។ រស់នៅជាងពីរខែទើបកុមារា ហ៊ុន ម៉ាណែត ព្រមប្តូរពីពូ ទៅពុក។

 

សម្តេចមហាបវរធិបតី បានរៀបអាពាហ៍ពិពាហ៍ជាមួយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០០៦ និងមានបុត្រាបុត្រីចំនួន ៣នាក់។

 

សម្តេចធិបតី បានបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតផ្នែកសេដ្ឋកិច្ចពីសាកលវិទ្យាល័យ Bristol ចក្រភពអង់គ្លេស នៅឆ្នាំ២០០៨ បន្ទាប់ពីបានបញ្ចប់ថ្នាក់អនុបណ្ឌិតពីសាកលវិទ្យាល័យ New York នៅឆ្នាំ២០០២ និងជាជនជាតិខ្មែរដំបូងគេដែលបានបញ្ចប់ការសិក្សានៅសាលាបណ្ឌិត្យសភាយោធាអាមេរិក West Point នៅឆ្នាំ១៩៩៩។ ក្នុងវិស័យការពារជាតិ សម្តេចបានចូលបម្រើការងារក្នុងកងយោធពលខេមរភូមិន្ទតាំងពីឆ្នាំ១៩៩៥ និងបានកាន់តំណែងសំខាន់ៗជាច្រើន រួមមានមេបញ្ជាការកងទ័ពជើងគោក និងអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ។

 

បច្ចុប្បន្នសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត គឺជានាយករដ្ឋមន្ត្រីកម្ពុជា ដែលត្រូវបានបោះឆ្នោតផ្តល់សេចក្តីទុកចិត្តដោយរដ្ឋសភានៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣។ ក្រោមការដឹកនាំរបស់សម្តេច រាជរដ្ឋាភិបាលបាននិងកំពុងបន្តកសាង និងអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើនលើគ្រប់វិស័យ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងធានាសន្តិភាព ស្ថិរភាព និងវិបុលភាពសម្រាប់កម្ពុជា។

 

ក្នុងរយៈពេលបីឆ្នាំនៃការដឹកនាំជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបោះជំហានយ៉ាងមុតមាំក្នុងការជំរុញការអភិវឌ្ឍជាតិលើគ្រប់វិស័យ តាមរយៈចក្ខុវិស័យវែងឆ្ងាយ និងការប្តេជ្ញាចិត្តខ្ពស់ ដើម្បីផលប្រយោជន៍ប្រជាជន និងប្រទេសជាតិ។ ស្នាដៃសំខាន់ៗជាច្រើនបានលេចចេញជារូបរាង ដែលឆ្លុះបញ្ចាំងពីភាពជាអ្នកដឹកនាំដ៏ប៉ិនប្រសប់របស់សម្តេច។

 

លើសពីនេះ រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចធិបតី ក៏បានផ្តោតសំខាន់លើការពង្រឹងវិស័យការពារជាតិ ដោយបានអនុវត្តកំណែទម្រង់ស៊ីជម្រៅ ដើម្បីបង្កើនប្រសិទ្ធភាព និងពង្រឹងខឿនការពារជាតិរយៈពេលវែង។ ស្នាដៃទាំងនេះបានរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់អនាគតកម្ពុជាប្រកបដោយសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍។

 

ក្នុងថ្ងៃខួបកំណើតដ៏មង្គលសិរីនេះ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រខ្មែ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតា នរោត្តម មុនិនាថ សីហនុ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ឥស្សរជនជាថ្នាក់ដឹកនាំជាតិ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋទូទាំងប្រទេស បានប្រោសប្រទានព្រះរាជសារ និងជូនសារ ជូនពរសម្តេចមហាបវរធិបតី និងរំលេចនូវស្នាដៃនៃការដឹកនាំប្រទេស។

 

ព្រះករុណា ព្រះមហាក្សត្រ បានគូសបញ្ជាក់ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចធិបតី ព្រះរាជាណាចក្រកម្ពុជាបន្តរក្សាបាននូវសុខសន្តិភាព ស្ថិរភាពសង្គម ព្រមទាំងការពារបានយ៉ាងរឹងមាំនូវអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី។ ជាមួយគ្នានេះ កម្ពុជាសម្រេចបាននូវសមិទ្ធផលជាបន្តបន្ទាប់លើគ្រប់វិស័យ ជាពិសេសវិស័យសេដ្ឋកិច្ច និងសង្គម ដែលបានលើកកម្ពស់ជីវភាពរស់នៅ និងសុខុមាលភាពរបស់ប្រជារាស្ត្រ ព្រមទាំងជំរុញការអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើនរុងរឿង។

 

ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ក៏បានកោតសរសើរចំពោះការយកចិត្តទុកដាក់ខ្ពស់របស់សម្តេចធិបតី ក្នុងការពង្រឹង និងរឹតចំណងទំនាក់ទំនងការទូត ព្រមទាំងកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយបណ្តាប្រទេស និងដៃគូអន្តរជាតិ ដើម្បីលើកកម្ពស់កិត្យានុភាពរបស់កម្ពុជានៅក្នុងតំបន់ និងលើឆាកអន្តរជាតិ។

 

ព្រះវររាជមាតាជាតិខ្មែរ បានសម្តែងទឹកព្រះទ័យកោតសរសើរដ៏កក់ក្តៅចំពោះ សម្តេចធិបតីនាយករដ្ឋមន្ត្រី ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយ កម្លាំងចិត្ត និងប្រាជ្ញាស្មារតី ក្នុងការដឹកនាំកសាង និងអភិវឌ្ឍប្រទេសជាតិឱ្យមានភាពរីកចម្រើន រក្សាបាននូវសុខសន្តិភាព និងស្ថិរភាពសង្គម។ ជាក់ស្តែង គឺការបន្តយកចិត្តទុកដាក់លើកកម្ពស់ជីវភាពរស់នៅ និងសុខុមាលភាពរបស់ប្រជារាស្ត្រ ព្រមទាំងការពង្រឹងសាមគ្គីភាពជាតិ និងឯកភាពជាតិជាធ្លុងមួយយ៉ាងរឹងមាំ។

 

សម្តេចម៉ែ បានគូសបញ្ជាក់បន្ថែមថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងភាពប៉ិនប្រសប់របស់សម្តេចធិបតី កម្ពុជាបានបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើរជាមួយបណ្តាប្រទេសក្នុងតំបន់ និងសហគមន៍អន្តរជាតិ ដែលបានលើកកម្ពស់កិត្យានុភាពជាតិឱ្យកាន់តែខ្ពង់ខ្ពស់ និងលេចធ្លោបន្ថែមទៀតនៅលើឆាកអន្តរជាតិ៕