*លោកស្រីម្នាក់ ដែលបានអះអាងថាជាជនរងគ្រោះ កើតទុក្ខមិនសុខចិត្ត ពាក់ព័ន្ធរឿងលេងតុងទីន សន្យាសងប្រាក់ តែមិនបានដូចការគ្រងទុក (វគ្គ១)*សេចក្តីជូនដំណឹងដល់សាធារណជន និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ឱ្យបានជ្រាបថា៖ យោងតាមការស្នើសុំពីសាមីខ្លួនដែលជាម្ចាស់ដី បានបាត់បង់ លិខិតធ្វើអំណោយដាច់ខាត*ភាគីម្ចាស់ប្រាក់ស្នើឱ្យអ្នកស្រី ពេញ ឆវី និងអ្នកស្រី ពេញ វិច្ឆន្នី ព្រមទាំងម្ដាយ ចូលខ្លួនដោះស្រាយបញ្ហាប្រាក់នៅសល់ ពាក់ព័ន្ធនឹងការលេងតុងទីនជាបន្ទាន់*ក្រុមជំនួយការសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បន្តនាំយកអំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០តោនបន្ថែម*កង់អាគុយ និងរទេះរុញ ដែលពលរដ្ឋស្នើសុំសម្តេចធិបតី បានប្រគល់ដល់ដៃម្ចាស់សំណើហើយ *ប្រធានាធិបតីចិន ស៊ី ជីនពីង ផ្ញើសារថ្លែងអំណរគុណ សម្តេចតេជោ ហ៊ុន សែន និងប្តេជ្ញាបន្តរក្សាទំនាក់ទំនងជាយុទ្ធសាស្ត្រ ដើម្បីជំរុញសហគមន៍វាសនារួមចិន-កម្ពុជាគ្រប់រដូវកាល*ប្រធានគណៈកម្មាធិការជាតិនៃសភាប្រឹក្សានយោបាយប្រជាជនចិន ផ្ញើសារថ្លែងអំណរគុណ និងជូនពរសម្តេចតេជោ ហ៊ុន សែន ដែលបានផ្ញើលិខិតអបអរសាទរខួបលើកទី៧៧ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន*បណ្ឌិត សួន សុខឌឿន អញ្ជើញចូលរួមពិធីប្រកាសទទួលស្គាល់សមាសភាពក្រុមជំនួយការផ្នែកវប្បធម៌ និងសាសនា*សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល*សេចក្តីជូនដំណឹងដល់សាធារណជន និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ឱ្យបានជ្រាបថា៖ យោងតាមការស្នើសុំពីសាមីខ្លួនដែលជាម្ចាស់ដី បានបាត់បង់ លិខិតធ្វើអំណោយដាច់ខាត*ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំបូកសរុបសកម្មភាព និងលទ្ធផលការងារចុះមូលដ្ឋានប្រចាំត្រីមាសទី៣ ឆ្នាំ២០២៦ និងទិសដៅការងារបន្តរបស់ក្រុមការងារ។*រដ្ឋមន្ត្រី នេត្រ ភក្ត្រា លើកទឹកចិត្តឱ្យក្រុមហ៊ុនផ្សាយពាណិជ្ជកម្ម បង្កើនសារអប់រំសុខភាព សុវត្ថិភាពចរាចរណ៍ និងជម្រើសប្រើប្រាស់ប្រកបដោយការយល់ដឹង*ប្រធានក្រុមប្រឹក្សាយោបល់សិក្សាធិការរបស់ចិន កោតសរសើរការដឹកនាំសម្តេច ហ៊ុន ម៉ាណែត តម្កល់ផលប្រយោជន៍ប្រជាជនជាអាទិភាព *លោក នេត្រ ភក្ត្រា បន្តណែនាំមន្ត្រីបក្សពង្រឹងសាមគ្គីភាព បម្រើពលរដ្ឋដោយស្មោះត្រង់ និងមិនត្រូវឆ្អែតឆ្អន់ចំពោះការធ្វើអំពើល្អជាមួយពលរដ្ឋឡើយ*លោក នេត្រ ភក្ត្រា៖ ការដាក់ចេញគោលនយោបាយត្រឹមត្រូវរបស់បក្សប្រជាជន និងការគិតគូរសុខទុក្ខពលរដ្ឋ ជាមូលដ្ឋានគ្រឹះនៃជំនឿទុកចិត្តបោះឆ្នោតគាំទ្រឱ្យបន្តដឹកនាំប្រទេស*ក្តីសង្ឃឹមថ្មីនៅទឹកដីថ្មី! អភិបាលខេត្តពោធិ៍សាត់ ជូនដំណើរពលរដ្ឋ ១៦គ្រួសារ ទៅទទួលដី និងផ្ទះពីកម្មវិធី «ផ.ក.អ» នៅខេត្តស្ទឹងត្រែង*រដ្ឋមន្ត្រី នេត្រ ភក្ត្រា ជំរុញការការពារកុមារ និងលើកកម្ពស់សេចក្តីថ្លៃថ្នូរស្រ្តី ក្នុងការផ្សាយពាណិជ្ជកម្មដែលអាចប៉ះពាល់សុខភាព និងការអភិវឌ្ឍន៍របស់ពួកគេ*សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចោទសួរក្រុមប្រឆាំងក្រៅប្រទេស៖ ហេតុអ្វីស្ងាត់ជ្រាបដូចចោរលួចសេះ ពេលព័ត៌មានថៃទម្លាយថាពលរដ្ឋថៃ ៦៦គ្រួសារ បាត់បង់ការចូលមកធ្វើចម្ការលើដីខ្មែរ ១៣៨ហិកតា? *សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្រើនរំលឹកសិស្សនិទ្ទេស A ក្រោយបញ្ចប់បាក់ឌុប ត្រូវចេះម្ចាស់ការលើជីវិត និងការសម្រេចចិត្តរបស់ខ្លួនឯង *សម្តេចធិបតី ហ៊ុន ម៉ាណែត ដាក់គោលដៅប្រែក្លាយសាលារៀនទូទាំងប្រទេស ជាសាលាគំរូ ដើម្បីលើកកម្ពស់គុណភាពអប់រំនៅកម្ពុជា 

រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ

(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានគូសបញ្ជាក់ពីសារៈសំខាន់នៃការពង្រឹងសមត្ថភាពភាសាបរទេសដល់មន្ត្រី និងអ្នកសារព័ត៌មាន ដើម្បីបង្កើនលទ្ធភាពផលិត និងផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់អន្តរជាតិ កាត់បន្ថយការយល់ច្រឡំអំពីកម្ពុជា និងលើកកម្ពស់ការយល់ដឹងអំពីស្ថានភាពជាក់ស្តែង ការអភិវឌ្ឍ និងសក្តានុពលរបស់ប្រទេសជាតិ។ បច្ចុប្បន្ន ក្រសួងព័ត៌មាន បានផលិតព័ត៌មានជាភាសាអង់គ្លេស បារាំង ចិន និងអារ៉ាប់ រួចទៅហើយ។

 

ខណៈវគ្គបណ្ដុះបណ្ដាលភាសាបរទេសជូនមន្ត្រីទទួលបន្ទុកព័ត៌មាន ជាផ្នែកមួយនៃការអនុវត្តផែនការអភិវឌ្ឍធនធានមនុស្សរបស់ក្រសួងព័ត៌មាន ដែលផ្តោតលើការកសាងសមត្ថភាពមន្ត្រីឱ្យមានទាំងជំនាញវិជ្ជាជីវៈ ជំនាញឌីជីថល និងជំនាញភាសាបរទេស ដើម្បីឆ្លើយតបទៅនឹងតម្រូវការការងារក្នុងបរិបទនៃការវិវឌ្ឍយ៉ាងឆាប់រហ័សនៃវិស័យព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ។

 

ការជំរុញបែបនេះរបស់រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានធ្វើឡើងនៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦នេះ ក្នុងឱកាសលោកបានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាល «ភាសាអង់គ្លេស ក្នុងវិស័យព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ» ជូនដល់មន្ត្រីរាជការនៃក្រសួងព័ត៌មាន។

 

រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានលើកឡើងថា តាមរយៈការយល់ដឹងភាសាបរទេសបានច្បាស់លាស់ មន្ត្រីអាចចូលរួមក្នុងវេទិកាអន្តរជាតិ ផ្លាស់ប្តូរព័ត៌មានជាមួយបណ្តាញសារព័ត៌មានបរទេស និងផ្សព្វផ្សាយព័ត៌មានពិតរបស់កម្ពុជាទៅកាន់ពិភពលោកបានកាន់តែទូលំទូលាយ។ ការពង្រឹងសមត្ថភាពភាសាបរទេសក៏មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយការទូតព័ត៌មាន ដែលរួមចំណែកពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ ផ្លាស់ប្ដូរចំណេះដឹង និងបទពិសោធន៍វិជ្ជាជីវៈ ព្រមទាំងលើកកម្ពស់ការយល់ដឹងអំពីកម្ពុជានៅលើឆាកអន្តរជាតិ។

 

ត្រង់ចំណុចនេះលោករដ្ឋមន្ត្រី ក៏បានរម្លឹកពីស្ថានភាពសង្គ្រាមព័ត៌មាននៅលើឆាកអន្តរជាតិ ក្នុងអំលុងសង្គ្រាមយោធាថៃ ឈ្លានពានមកលើទឹកដីកម្ពុជាទាំង២លើក កាលពីឆ្នាំ២០២៥ កន្លងទៅ។ ដូច្នេះ ការយល់ដឹងស៉ីជម្រៅផ្នែកភាសាបរទេស គឺមានសារៈសំខាន់ខ្លាំងណាស់ ដើម្បីឆ្លើយតបទៅព័ត៌មានអន្តរជាតិណាមួយដែលមានចេតនាអវិជ្ជមានចំពោះស្ថានភាពពិតនៅកម្ពុជា។

 

ដើម្បីជំរុញឱ្យការពង្រឹងសមត្ថភាពមន្ត្រីរាជការផ្នែកភាសាបរទេសឱ្យកាន់មានគុណភាពបន្ថែមទៀត ក្រសួងព័ត៌មាន បានធ្វើទំនាក់ទំនងការទូតព័ត៌មាន ជាមួយនឹងបណ្តាប្រទេសផ្សេងៗ ដើម្បីបញ្ជូនមន្ត្រីរាជការនៃក្រសួងព័ត៌មាន ចេញទៅទទួលបានបណ្តុះបណ្តាលនៅតាមបណ្តាប្រទេសជាមិត្តតាមរយៈការផ្តល់អាហារូបករណ៍ជាដើម។ លើសពីនេះមិត្តក៏បានចូលរួមចំណែកបណ្តុះបណ្តាលធនធានមនុស្សកម្ពុជា លើវិស័យព័ត៌មាន និងសោតទស្សន៍ជាច្រើនផងដែរ។

 

រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបន្ថែមថា ក្រសួងព័ត៌មាន ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល ទទួលខុសត្រូវផ្នែកការងារទំនាក់ទំនងសាធារណមតិ ឱ្យរាជរដ្ឋាភិបាល គឺបានផ្តោតទៅលើការរៀបចំផែនការបណ្តុះបណ្តាល ការពង្រឹងសមត្ថភាពដល់មន្ត្រី។ ពីព្រោះថាវិស័យសារព័ត៌មាន គឺមានសារៈសំខាន់ ដើម្បីឆ្លើយតបនឹងការរីកចម្រើនរបស់ប្រទេសជាតិ ដូច្នេះ ប្រសិនបើកម្រិតមន្ត្រីទទួលបន្ទុកផ្នែកព័ត៌មាន និងសោតទស្សន៍ មិនមានគុណភាពក្នុងការផ្តល់ព័ត៌មាន ជូនប្រជាពលរដ្ឋនោះនឹងនាំផលលំបាកនៃការគ្រប់គ្រងសាធារណមតិ។

 

រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា បច្ចុប្បន្ននេះ យើងត្រូវបន្ស៉ាំទៅនឹងពិភពលោក ពោលគឺយើងមិនអាចនៅម្នាក់ឯងនោះទេ កាលណាចេះភាសាបរទេសច្រើននឹងធ្វើឱ្យយើងរីកចម្រើន តាមរយៈការសិក្សាជ្រាវ។ ជាមួយនឹងការបង្កើនវគ្គបណ្តុះបណ្តាលភាសាបរទេសនេះ មន្ត្រីព័ត៌មាន ត្រូវបង្កើនការរៀនសូត្រផ្នែកបច្ចេកទេស បច្ចេកវិទ្យា ដើម្បីឱ្យដើមស្របទៅនឹងការរីកចម្រើនផ្នែកបញ្ញាសិប្បនិម្មិត (AI)។

 

រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបញ្ជាក់ថា ការបណ្តុះបណ្ដាលភាសាបរទេសដល់មន្ត្រីក្រសួងព័ត៌មាន គឺជាការវិនិយោគលើធនធានមនុស្ស និងជាការពង្រឹងសក្តានុពលរបស់ស្ថាប័ន ដើម្បីឱ្យមន្ត្រីមានសមត្ថភាពផលិត និងផ្សព្វផ្សាយព័ត៌មានជាភាសាបរទេសតាមរយៈប្រព័ន្ធផ្សព្វផ្សាយ និងបណ្តាញទំនាក់ទំនងដែលក្រសួងមាន ទៅកាន់សាធារណជននៅក្រៅប្រទេសបានកាន់តែទូលំទូលាយ និងមានប្រសិទ្ធភាព។ ចំពោះការប្រើប្រាស់ភាសាអង់គ្លេសបានល្អ នឹងជួយឱ្យមន្ដ្រីអាចស្វែងយល់ពីប្រភពព័ត៌មានអន្តរជាតិ បកប្រែ និងរៀបចំខ្លឹមសារព័ត៌មានបានត្រឹមត្រូវ ព្រមទាំងសម្របសម្រួលការទំនាក់ទំនងជាមួយស្ថាប័ន និងដៃគូអន្តរជាតិ។ ជាពិសេសសមត្ថភាពនេះអាចរួមចំណែកក្នុងការផ្សព្វផ្សាយព័ត៌មានដែលមានប្រភពច្បាស់លាស់ អំពីស្ថានភាព សក្ដានុពល ការអភិវឌ្ឍ និងសមិទ្ធផលនានារបស់កម្ពុជាទៅកាន់ពិភពលោក។

 

រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ដែលដឹកនាំដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បន្តវេនពីសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា បានយកចិត្តទុកដាក់ខ្ពស់បំផុតទៅលើការងារអភិវឌ្ឍន៍មូលធនមនុស្ស។ ជាក់ស្តែងនៅដើមអាណត្តិទី៧ ប្រជាពលរដ្ឋបានសាទរ និងផ្តល់ទំនុកចិត្តយ៉ាងខ្លាំងមកលើរាជរដ្ឋាភិបាល ពាក់ព័ន្ធនឹងការពង្រឹងធនធានមនុស្សបន្តវេន ពីព្រោះកម្ពុជា បានកំណត់ចក្ខុវិស័យ ឆ្នាំ២០៥០ ទៅជាប្រទេសដែលមានចំណូលខ្ពស់។ ដោយឡែកនៅក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ ក៏ត្រូវចាំបាច់រុញ និងរៀបចំផែនការអភិឌ្ឍមូលធនមនុស្សឱ្យដើរស្របតាមបន្ទាត់នយោបាយរបស់រាជរដ្ឋាភិបាល។

 

គួរជម្រាបថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានធ្លាប់មានប្រសាសន៍ថា «កម្ពុជាមិនអាចក្លាយជាប្រទេសអ្នកមានបានទេ ប្រសិនបើធនធានមនុស្ស ពុំមានចំណេះដឹង និងសមត្ថភាព ជំនាញ ពុំអាចប្រកួតប្រជែងនៅលើឆាកអន្តរជាតិ ពុំមានសុខភាពល្អគ្រប់គ្រាន់ និងពុំមានសមត្ថភាព ចូលរួមកសាងមូលដ្ឋាននៃសង្គម សេដ្ឋកិច្ច និងឧស្សាហកម្ម ដែលផ្អែកលើចំណេះដឹង។ ដូច្នេះ មិនមែនជាការចៃដន្យឡើយ ដែលយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ បានកំណត់យកអាទិភាព គន្លឹះ៥ គឺមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ពោលគឺយកកត្តាមនុស្សជាអាទិភាពខ្ពស់បំផុត»៕