*លោក ហ៊ុន ម៉ានី ចាត់ទុកបាឋកថាជាស៊េរី «កេរដំណែលរស់៖ គុណតម្លៃ ៧មករា» ជាវេទិកាភ្ជាប់នូវគុណតម្លៃអន្តរជំនាន់ តាមរយៈការចែករំលែកចំណេះដឹង និងបទពិសោធន៍របស់ថ្នាក់ដឹកនាំជំនាន់មុន ដល់កម្លាំងបន្តវេន*សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតអញ្ជើញដើរកម្សាន្តនៅផ្សាររាត្រីមាត់ទន្លេ ធ្វើឲ្យមហាជនភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង*ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បំពេញទស្សនកិច្ចនៅមូលដ្ឋានទ័ពជើងទឹក HMAS Kuttabul របស់អូស្ត្រាលី*ក្រសួងមហាផ្ទៃ រៀបចំសន្និបាតបូកសរុបសមិទ្ធផលការងារក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ បង្ហាញសមិទ្ធផលនៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ*សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ឧបត្ថម្ភថវិកា ៤០លានរៀល ជូនគ្រួសារសពវីរកងទ័ពដែលបានពលី នៅស្រុកតាវែង ខេត្តរតនគិរី*សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ឧបត្ថម្ភថវិកា ៤០លានរៀល ជូនគ្រួសារសពវីរកងទ័ពដែលបានពលី នៅស្រុកតាវែង ខេត្តរតនគិរី*សម្តេចតេជោ ហ៊ុន សែន ចង់បានចៅទី២៤ ជាចៅស្រី ដើម្បីបានចៅប្រុស និងស្រីស្មើគ្នា (១២ប្រុស ១២ស្រី) *ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ «បណ្តាញអគ្គលេខាធិការ» គឺជាជំហានយុទ្ធសាស្ត្រដ៏សំខាន់ ក្នុងការពន្លឿនការកែទម្រង់រដ្ឋបាលសាធារណៈនៅកម្ពុជា*សម្តេច ម៉ែន សំអន អញ្ជើញជួបសំណេះសំណាលប្រជាពលរដ្ឋភៀសសឹក នៅភូមិរង់ចាំ ខេត្តបន្ទាយមានជ័យ*ឧបនាយករដ្ឋមន្ត្រី ស សុខា ណែនាំឱ្យកងកម្លាំងនគរបាល ត្រូវធ្វើជាគំរូក្នុងការគោរព អនុវត្តច្បាប់ ដោយការអនុវត្តវិន័យ ត្រូវចាប់ផ្តើមពីមន្ត្រីនគរបាលជាមុនសិន មុននឹងចុះអនុវត្តចំពោះប្រជាពលរដ្ឋ*ក្នុងអាណត្តិសម្ដេចធិបតី៖ សហគ្រាស ក្រុមហ៊ុន រោងចក្រជិត ១០០ ទទួលបានពានរង្វាន់ «សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ» ដែលជាគន្លឹះក្នុងការកសាងភាពសុខដុម និងផលិតភាពខ្ពស់ *លោក ប៉ែន បូណា៖ ពួកយើងត្រូវដើរតួជាមគ្គុទេសក៍(Guide) ដ៏ពូកែដើម្បីបង្ហាញសមិទ្ធផលរបស់រាជរដ្ឋាភិបាល ឱ្យដិតក្នុងអារម្មណ៍ប្រជាពលរដ្ឋជានិច្*ប្រធានក្លឹបអ្នកកាសែតកម្ពុជា៖ មជ្ឈមណ្ឌល អ.វ.ត.ក ជាធនធានសំខាន់សម្រាប់ស្វែងយល់ពីប្រវត្តិសាស្ត្រ និងសំណុំរឿងខ្មែរក្រហម*ឧបនាយករដ្ឋមន្ដ្រី ស សុខា បន្ថយសក្តិនគរបាលខេត្តពោធិ៍សាត់ម្នាក់ ពាក់ព័ន្ធករណីកាក់ឡានដឹកចិនចង់ត្រួតពិនិត្យលិខិតឆ្លងដែន និងចង់សម្រួលរឿង Scams*ហេតុអ្វីទីក្រុងទាំង៨ រួមទាំងរាជធានីភ្នំពេញ ទទួលបានពានរង្វាន់ ពីអង្គការសុខភាពពិភពលោកប្រចាំឆ្នាំ២០២៦ លើការកើនកម្ពស់សុខុមាលភាពទីក្រុង?*ប្រធានាធិបតីមីយ៉ាន់ម៉ា ទស្សនកិច្ចនៅកម្ពុជាសប្តាហ៍ក្រោយ*ក្នុងខែសីហា ឆ្នាំ២០២៦ កុមារជាង១០ម៉ឺននាក់ ត្រូវបានមន្ទីរពេទ្យគន្ធបុប្ផា ពិនិត្យ និងព្យាបាលឥតគិតថ្លៃ*ក្រសួងការពារជាតិ ច្រានចោលការអះអាងមិនពិត និងគ្មានមូលដ្ឋានរបស់នាយកមជ្ឈមណ្ឌលព័ត៌មានរួមរបស់ថៃ ដែលចោទប្រកាន់ថា កម្ពុជាជាអ្នកបើកការបាញ់ប្រហារមុន *ឯកអគ្គរាជទូតថៃ ពឹងគេឱ្យបញ្ចុះបញ្ចូលទូតខ្មែរ មិនឱ្យលើកជម្លោះព្រំដែនក្នុងវេទិកាហ្វ្រង់កូហ្វូនី*សម្តេច ម៉ែន សំអន ជួបសំណេះសំណាលជាមួយក្រុមវិស្វករ និងជាងសាងសង់អន្តេវាសិកដ្ឋានស្ត្រី ជាអំណោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្រាប់និស្សិតក្រីក្រមកសិក្សានៅភ្នំពេញ

ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនិងករណីលួចយកម៉ូទ័របូមទឹក

ភ្នំពេញ ៖ ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធនិងករណីលួចយកម៉ូទ័របូមទឹក ត្រង់ចំណុចផ្ទះលេខ៣២ ផ្លូវលេខ០៧ បុរីពិភពថ្មីកួរស្រូវ២ ស្ថិតនៅភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ ។

ជនរងគ្រោះឈ្មោះ ស៊ុន ចាន់ស៊ីប៉ូឡា ភេទស្រី អាយុ៤២ឆ្នាំ មុខរបរលក់ដូរ ទីលំនៅផ្ទះលេខ៣០ ផ្លូវលេខ០៧ បុរីពិភពថ្មីកួរស្រូវ២ ស្ថិតនៅភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ ។
ដោយឡែកជនសង្ស័យម្នាក់ដែលឃាត់ខ្លួនមានឈ្មោះ ភី សុភ័ក្ត ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល គ្មានលេខ ស្ថិតនៅសង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។

ជនរងគ្រោះបានទៅដើរលេងតាមខេត្ត ហើយបានទុកផ្ទះលេខ៣២ ផ្លូវលេខ០៧ បុរីពិភពថ្មីកួរស្រូវ២ ស្ថិតនៅភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ ឲ្យឈ្មោះ ស៊ុន ចាន់ស៊ីប៉ូឡា ភេទស្រី អាយុ៤២ឆ្នាំ ត្រូវជាបងស្រីបង្កើត ជួយចាំមើលឲ្យ ។ ជនរងគ្រោះ បានបើកកាមេរ៉ាសុវត្ថិភាពនៅផ្ទះ ស្រាប់តែឃើញជនសង្ស័យកំពុងធ្វើសកម្មភាពលួចម៉ូទ័របូមទឹក រួចជនរងគ្រោះ ក៏បានទូរស័ព្ទប្រាប់ឈ្មោះ ស៊ុន ចាន់ស៊ីប៉ូឡា ត្រូវជាបងស្រីបង្កើត ចេញមកមើល ។ ពេលឈ្មោះ ស៊ុន ចាន់ ស៊ីប៉ូឡា ចេញមកខាងក្រៅផ្ទះមិនឃើញជនសង្ស័យទេ ហើយក៏បាត់ម៉ូទ័របូមទឹកដែរ រួចឈ្មោះ ស៊ុន ចាន់ស៊ីប៉ូឡា ក៏បានទូរស័ព្ទ ទៅជនរងគ្រោះវិញ ហើយជនរងគ្រោះក៏បានប្រាប់ថាជនសង្ស័យបានលួចយកម៉ូទ័របូមទឹក រួចជិះម៉ូតូរត់គេចខ្លួន បាត់ហើយ។

នៅ ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ ជនសង្ស័យ ក៏បានមកធ្វើសកម្មភាពលួចម្តងទៀត ហើយក៏ត្រូវឈ្មោះ ម៉ៅ ចិត្ត្រា ភេទប្រុស អាយុ៣៣ឆ្នាំ ជាសន្តិសុខ នៅក្នុងបុរីពិភពថ្មីកួរស្រូវ២ ឃាត់ខ្លួនបានត្រង់ចំណុចផ្លូវបេ បុរីពិភពថ្មីកួរស្រូវ២ ស្ថិតនៅភូមិស្រីស្នំ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រួមនិងវត្ថុតាង ១/ម៉ូទ័របូមទឹក ពណ៌ខ្មៅ ចំនួន០១ ,២ម៉ូតូម៉ាកស្គូបពី ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 1HZ-9710 ចំនួន០១គ្រឿង ប្រគល់ឲ្យសមត្ថកិច្ចយក មកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកកំពឹស ។

សមត្ថកិច្ចក៏បានឲ្យជនរងគ្រោះមកមើលមុខជនសង្ស័យ រួចជនរងគ្រោះក៏បានប្រាប់ឲ្យឈ្មោះ ស៊ុន ចាន់ស៊ីប៉ូឡា (ត្រូវជាបងស្រីបង្កើត) មកជំនួស ដោយសាខ្លួន(ស៊ុន មាលីស) នៅឯខេត្ត ពេលឈ្មោះស៊ុន ចាន់ស៊ីប៉ូឡាមកមើលឃើញថាពិតជាជនសង្ស័យដែលបាន លួចម៉ូទ័របូមទឹករបស់ពួកគាត់ប្រាកដមែន ទើបឈ្មោះ ស៊ុន ចាន់ស៊ីប៉ូឡា ដាក់ពាក្យបណ្តឹងចំឈ្មោះជនសង្ស័យដើម្បី សមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់ ។
ជនសង្ស័យបានឆ្លើយសារភាពប្រាប់ថា រូបគេ ពិតជាបានធ្វើសកម្មភាពលួចម៉ូទ័របូមទឹករបស់ជនរងគ្រោះ ប្រាកដមែន ។ ក្រោយពីសួរនាំរួចជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកកំពឹសបានបញ្ជួនខ្លួនមកកាន់អធិការដ្ឋាននគរបាលខណ្ឌដង្កោដេីម្បីចាត់ការបន្តតាមច្បាប់ ៕