
(រាជធានីភ្នំពេញ)៖ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ លោកបណ្ឌិត សួន សុខឌឿន បានអញ្ជើញចូលរួមក្នុងពិធីប្រកាសទទួលស្គាល់សមាសភាពក្រុមជំនួយការផ្នែកវប្បធម៌ និងសាសនា ដែលប្រារព្ធធ្វើឡើងនៅវិមានសន្តិភាព ៧មករា រាជធានីភ្នំពេញ។
ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ ឯកឧត្តម ឆាយ វណ្ណា ប្រធានផ្នែកវប្បធម៌ និងសាសនា និងឯកឧត្តមបណ្ឌិត ថេង ច័ន្ទសង្ខារ អនុប្រធានយុវជនគណបក្សថ្នាក់កណ្តាល ជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រធានយុវជនគណបក្សថ្នាក់កណ្តាល។
ការអញ្ជើញចូលរួមរបស់លោកបណ្ឌិត សួន សុខឌឿន ក្នុងឱកាសនេះ បង្ហាញពីការយកចិត្តទុកដាក់ និងការគាំទ្រចំពោះការងារវប្បធម៌ និងសាសនា ដែលជាកត្តាសំខាន់ក្នុងការថែរក្សា និងលើកកម្ពស់តម្លៃប្រពៃណី ទំនៀមទម្លាប់ និងអត្តសញ្ញាណជាតិ។ ការងារនេះក៏រួមចំណែកពង្រឹងសាមគ្គីភាព និងអភិវឌ្ឍធនធានមនុស្ស ដើម្បីបម្រើឧត្តមប្រយោជន៍ជាតិ និងមាតុភូមិ។
ពិធីនេះបានបញ្ជាក់ផងដែរពីសារៈសំខាន់នៃការសហការគ្នា និងការចូលរួមពីសមាជិកក្រុមការងារគ្រប់ផ្នែក ដើម្បីជំរុញសកម្មភាពវប្បធម៌ និងសាសនាឱ្យកាន់តែមានប្រសិទ្ធភាព និងរីកចម្រើនថែមទៀត៕

——————
Connect with #NMR :
✍️CEO,អគ្គនាយកនិងប្រធានសមាគម សួន សុខឌឿន
🌐ផ្សព្វផ្សាយព័ត៌មានពិត ប្រឆាំងព័ត៌មានក្លែងក្លាយ
🛡️ជំនាញសេវាកម្មសន្តិសុខSECURITY SERVICE
☎️ 010443333,060851111 @nmrtvhdtv010443333
❤️បណ្ដាញផ្សព្វផ្សាយផ្លូវការ #NMR
✉️Telegram
📱TikTok
🌐 Website


