សេចក្តីជូនដំណឹងដល់សាធារណជន និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ឱ្យបានជ្រាបថា៖ យោងតាមការស្នើសុំពីសាមីខ្លួនដែលជាម្ចាស់ដី បានបាត់បង់ លិខិតធ្វើអំណោយដាច់ខាត

សេចក្តីជូនដំណឹងដល់សាធារណជន និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ឱ្យបានជ្រាបថា៖
យោងតាមការស្នើសុំពីសាមីខ្លួនដែលជាម្ចាស់ដី បានបាត់បង់ លិខិតធ្វើអំណោយដាច់ខាត (លិខិតអំណោយដីធ្លីពីឪពុកម្តាយ) មួយច្បាប់ ដែលជាឯកសារសំខាន់សម្រាប់ប្រើប្រាស់ក្នុងការដកប្លង់ដីប្រព័ន្ធ (ប្លង់រឹង) នៅផ្នែកសុរិយោដី។
ព័ត៌មានលម្អិតនៃឯកសារ និងដីធ្លីដែលបាត់៖
• អ្នកធ្វើអំណោយ (ឪពុកម្តាយ)៖ ឈ្មោះ អាន់ អាង (កើតឆ្នាំ ១៩៦៥) និង ឈ្មោះ គង់ ចាន់រី (កើតឆ្នាំ ១៩៦៥)
• អ្នកទទួលអំណោយ (កូន)៖ ឈ្មោះ អាង ម៉ាក់រ៉ា ភេទស្រី (កើតឆ្នាំ ១៩៩៨) ,កាន់កាប់អត្តសញ្ញាណប័ណ្ណលេខ ០៥០៨៧៣២០៤ ចុះថ្ងៃទី ០៧ ខែ ០៥ ឆ្នាំ ២០២០
• ទីតាំងដី៖ ស្ថិតនៅភូមិ ជ្រៃកោង សង្កាត់ ចោមចៅ២ ខណ្ឌ ពោធិ៍សែនជ័យ រាជធានី ភ្នំពេញ
• ទំហំដីសរុប៖ ៨៥ ម៉ែត្រការ៉េ (ព្រំប្រទល់)៖
ខាងជើងទល់និង មុី រិទ្ធ
ខាងត្បូងទល់និង ហួត សុខណៃ
ខាងកើតទល់និង កិន វណ្ណា
ខាងលិចទល់ចំណីផ្លូវលំ
• ប្រវត្តិដី៖
ឆ្នាំ ១៩៧៩ ដល់ឆ្នាំ ១៩៨៩ គ្រប់គ្រងដោយក្រុមសាមគ្គី
ឆ្នាំ ១៩៨៩ ក្រុមសាមគ្គីប្រគល់ឲ្យឈ្មោះ ហិន ផា
ឆ្នាំ ២០១០ ហិន ផា លក់ឲ្យ អាន នីត និងលឿង សេងហ៊ុន
ឆ្នាំ ២០១៤ ឈ្មោះ អាន នីត និងលឿង សេងហ៊ុន លក់ឲ្យ អាន់ អាង និង គង់ ចាន់រី
ឆ្នាំ ២០២៦ អាន់ អាង និងគង់ ចាន់រី អំណោយឲ្យកូន
អាង ម៉ាក់រ៉ា
បច្ចុប្បន្ន អាង ម៉ាក់រ៉ា
• ប្រភេទឯកសារ៖ លិខិតធ្វើអំណោយដាច់ខាត (ច្បាប់ដើម)
• ស្ថានភាពបាត់បង់៖ បានបាត់បង់ក្នុងអំឡុងពេលដំណើរការឯកសារដើម្បីដកប្លង់ដីរឹងពីផ្នែកសុរិយោដី។
អាស្រ័យហេតុនេះ សូមសាធារណជន ឬបងប្អូនណាដែលបានរើសដក ឬបានឃើញឯកសារលិខិតធ្វើអំណោយដាច់ខាតដែលមានស្នាមមេដៃ និងឈ្មោះដូចខាងលើ សូមមេត្តាជួយទាក់ទងផ្ដល់ព័ត៌មាន ឬប្រគល់ជូនម្ចាស់ដើមវិញតាមរយៈលេខទូរស័ព្ទ៖ 060 873 204។
ទន្ទឹមនឹងនេះ អង្គភាពព័ត៌មានយើងខ្ញុំសូមបញ្ជាក់ថា ប្រសិនបើមានបុគ្គលណាយកឯកសារដែលបាត់បង់ខាងលើនេះ ទៅប្រើប្រាស់ក្នុងផ្លូវខុសច្បាប់ ឬធ្វើការទិញ-លក់ ជួល ឬបញ្ចាំ ដោយគ្មានការដឹងឮពីម្ចាស់សាមីខ្លួននោះទេ ឯកសារនេះនឹងត្រូវចាត់ទុកជា មោឃៈ និងមិនមានតម្លៃគតិយុត្តឡើយ ចាប់ពីថ្ងៃជម្រាបជូនដំណឹងនេះតទៅ។
ផ្សព្វផ្សាយដោយ៖ អង្គភាពព័ត៌មាន NMR TV NEWS




