*ភាគីម្ចាស់ប្រាក់ស្នើឱ្យអ្នកស្រី ពេញ ឆវី និងអ្នកស្រី ពេញ វិច្ឆន្នី ព្រមទាំងម្ដាយ ចូលខ្លួនដោះស្រាយបញ្ហាប្រាក់នៅសល់ ពាក់ព័ន្ធនឹងការលេងតុងទីនជាបន្ទាន់*ក្រុមជំនួយការសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បន្តនាំយកអំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០តោនបន្ថែម*កង់អាគុយ និងរទេះរុញ ដែលពលរដ្ឋស្នើសុំសម្តេចធិបតី បានប្រគល់ដល់ដៃម្ចាស់សំណើហើយ *ប្រធានាធិបតីចិន ស៊ី ជីនពីង ផ្ញើសារថ្លែងអំណរគុណ សម្តេចតេជោ ហ៊ុន សែន និងប្តេជ្ញាបន្តរក្សាទំនាក់ទំនងជាយុទ្ធសាស្ត្រ ដើម្បីជំរុញសហគមន៍វាសនារួមចិន-កម្ពុជាគ្រប់រដូវកាល*ប្រធានគណៈកម្មាធិការជាតិនៃសភាប្រឹក្សានយោបាយប្រជាជនចិន ផ្ញើសារថ្លែងអំណរគុណ និងជូនពរសម្តេចតេជោ ហ៊ុន សែន ដែលបានផ្ញើលិខិតអបអរសាទរខួបលើកទី៧៧ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន*បណ្ឌិត សួន សុខឌឿន អញ្ជើញចូលរួមពិធីប្រកាសទទួលស្គាល់សមាសភាពក្រុមជំនួយការផ្នែកវប្បធម៌ និងសាសនា*សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល*សេចក្តីជូនដំណឹងដល់សាធារណជន និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ឱ្យបានជ្រាបថា៖ យោងតាមការស្នើសុំពីសាមីខ្លួនដែលជាម្ចាស់ដី បានបាត់បង់ លិខិតធ្វើអំណោយដាច់ខាត*ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំបូកសរុបសកម្មភាព និងលទ្ធផលការងារចុះមូលដ្ឋានប្រចាំត្រីមាសទី៣ ឆ្នាំ២០២៦ និងទិសដៅការងារបន្តរបស់ក្រុមការងារ។*រដ្ឋមន្ត្រី នេត្រ ភក្ត្រា លើកទឹកចិត្តឱ្យក្រុមហ៊ុនផ្សាយពាណិជ្ជកម្ម បង្កើនសារអប់រំសុខភាព សុវត្ថិភាពចរាចរណ៍ និងជម្រើសប្រើប្រាស់ប្រកបដោយការយល់ដឹង*ប្រធានក្រុមប្រឹក្សាយោបល់សិក្សាធិការរបស់ចិន កោតសរសើរការដឹកនាំសម្តេច ហ៊ុន ម៉ាណែត តម្កល់ផលប្រយោជន៍ប្រជាជនជាអាទិភាព *លោក នេត្រ ភក្ត្រា បន្តណែនាំមន្ត្រីបក្សពង្រឹងសាមគ្គីភាព បម្រើពលរដ្ឋដោយស្មោះត្រង់ និងមិនត្រូវឆ្អែតឆ្អន់ចំពោះការធ្វើអំពើល្អជាមួយពលរដ្ឋឡើយ*លោក នេត្រ ភក្ត្រា៖ ការដាក់ចេញគោលនយោបាយត្រឹមត្រូវរបស់បក្សប្រជាជន និងការគិតគូរសុខទុក្ខពលរដ្ឋ ជាមូលដ្ឋានគ្រឹះនៃជំនឿទុកចិត្តបោះឆ្នោតគាំទ្រឱ្យបន្តដឹកនាំប្រទេស*ក្តីសង្ឃឹមថ្មីនៅទឹកដីថ្មី! អភិបាលខេត្តពោធិ៍សាត់ ជូនដំណើរពលរដ្ឋ ១៦គ្រួសារ ទៅទទួលដី និងផ្ទះពីកម្មវិធី «ផ.ក.អ» នៅខេត្តស្ទឹងត្រែង*រដ្ឋមន្ត្រី នេត្រ ភក្ត្រា ជំរុញការការពារកុមារ និងលើកកម្ពស់សេចក្តីថ្លៃថ្នូរស្រ្តី ក្នុងការផ្សាយពាណិជ្ជកម្មដែលអាចប៉ះពាល់សុខភាព និងការអភិវឌ្ឍន៍របស់ពួកគេ*សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចោទសួរក្រុមប្រឆាំងក្រៅប្រទេស៖ ហេតុអ្វីស្ងាត់ជ្រាបដូចចោរលួចសេះ ពេលព័ត៌មានថៃទម្លាយថាពលរដ្ឋថៃ ៦៦គ្រួសារ បាត់បង់ការចូលមកធ្វើចម្ការលើដីខ្មែរ ១៣៨ហិកតា? *សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្រើនរំលឹកសិស្សនិទ្ទេស A ក្រោយបញ្ចប់បាក់ឌុប ត្រូវចេះម្ចាស់ការលើជីវិត និងការសម្រេចចិត្តរបស់ខ្លួនឯង *សម្តេចធិបតី ហ៊ុន ម៉ាណែត ដាក់គោលដៅប្រែក្លាយសាលារៀនទូទាំងប្រទេស ជាសាលាគំរូ ដើម្បីលើកកម្ពស់គុណភាពអប់រំនៅកម្ពុជា *ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី៖ ការប្រឡងជ្រើសរើសមន្ដ្រីរាជការ នៅតែបន្ដប្រព្រឹត្តទៅតាមនិយាមប្រតិបត្តិ ធានាយុត្តិធម៌ «អ្នកជាប់ដោយមោទន ធ្លាក់ដោយអស់ចិត្ត» *រដ្ឋមន្ត្រីក្រសួងមហាផ្ទៃចេញប្រកាសសម្រេចផ្អាកការងារបណ្តោះអាសន្នចំពោះ វរសេនីយ៍ឯក ជឹម រតនា អត្តលេខ ៦១៩០៨ ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ មូលហេតុ ល្មើសបទវិន័យនគរបាល ជាតិកម្ពុជា។

ពលរដ្ឋរស់នៅជាប់របងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ សប្បាយរីករាយដែលទទួលបានបណ្ណកម្មសិទ្ធិស្របច្បាប់ បន្ទាប់ពីទន្ទឹងរង់ចាំជាយូរឆ្នាំ

 

(ភ្នំពេញ)៖ ប្រជាពលរដ្ឋរស់នៅជាប់របងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ បានសម្ដែងការរំភើបរីករាយយ៉ាងខ្លាំងដោយមិននឹកស្មានដល់ថា ខ្លួនទទួលបានបណ្ណកម្មសិទ្ធិស្របច្បាប់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលបានប្រគល់ដីកម្មសិទ្ធិស្របច្បាប់នេះ ជូនពួកគាត់។

 

ប្រជាពលរដ្ឋរស់នៅភូមិចំនួន១០ នៅខណ្ឌពោធិសែនជ័យរាជធានីភ្នំពេញ ក្នុងឱកាសពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ដល់ប្រជាពលរដ្ឋក្រោមអធិបតីភាពលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ កាលពីថ្ងៃ២៦ ខែតុលា ឆ្នាំ២០២៦ នៅទីតាំងតំបន់ឆ្កៀលជុំវិញ ព្រលានអាកាសយានដ្ឋានភ្នំពេញ ស្ថិតក្នុងភូមិព្រៃទា១ ភូមិព្រៃទា២ និងភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ភូមិជ្រៃកោង ភូមិចោមចៅ២ ភូមិថ្មគោល១ ភូមិថ្មគោល២ ភូមិព្រៃព្រីងខាងត្បូង១ និងភូមិថ្មគោល៣ សង្កាត់ចោមចៅទី២ ភូមិត្រពាំងល្វា២ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

 

លោក ភួង សុធា នៅភូមិព្រៃទា២ ទើបទទួលបានបណ្ណកម្មសិទ្ធិស្របច្បាប់ បានបង្ហាញអារម្មណ៍សប្បាយរីករាយ ដោយសារខ្លួនបានទទួលប្លង់កម្មសិទ្ធិ បន្ទាប់ពីទន្ទឹងរងចាំជាយូរឆ្នាំ និងមិននឹកស្មានថា ទទួលបានប្លង់កម្មសិទ្ធិកាន់កាប់ ព្រោះដីរបស់ខ្លួនជាប់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដែលជាដីមិនអាចចេញប្លង់បាន។ លោកបានបញ្ជាក់ថា ប្លង់កម្មសិទ្ធិនេះ នឹងជួយលោកនិងក្រុមគ្រួសារបានច្រើន ដោយសារអាចយកទៅធ្វើជាទ្រព្យបញ្ចាំ សម្រាប់ខ្ជីធនាគារ យកប្រាក់ធ្វើដើមទុនរកស៊ី និងជួយលុបបំបាត់ទំនាស់ដីធ្លីផងដែរ។

 

បន្ថែមលើនេះ ក្នុងនាមលោក ភួង សុធា ជាប្រជាពលរដ្ឋភូមិព្រៃទា២ បានថ្លែងអំណរគុណ សម្តេចតេជោ និងសម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏ដូចជាលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលបានជួយសម្របសម្រួល ចេញបណ្ណកម្មសិទ្ធិស្របច្បាប់ជូនដល់ប្រជាជន ដែលបានបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋទាំងអស់គ្នា។

 

ប្រជាពលរដ្ឋឈ្មោះ លោក លឹម ជាផេង រស់នៅភូមិថ្មគោ១ បានឱ្យដឹងថា ការទទួលបណ្ណប្លងកម្មសិទ្ធិអចលនវត្ថុនាឱកាសនេះ នឹងផ្តល់អត្ថប្រយោជន៍ជាច្រើន ដល់ខ្លួន និងក្រុមគ្រួសារ ដូចជាធ្វើជាទ្រព្យបញ្ចាំ ដើម្បីបានជាដើមទុនរកស៊ី មួយវិញទៀតប្លង់កម្មសិទ្ធិនេះ ធ្វើឱ្យមានភាពកក់ក្តៅខ្ពស់ ព្រោះបញ្ជាក់ថា ជារបស់ខ្លួនពិតប្រាកដ។

 

លោក លឹម ជាផេង បានថ្លែងអំណរគុណរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ និងសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានគិតគូរផ្តល់ប្លង់កម្មសិទ្ធិ ជូនពលរដ្ឋរស់នៅក្បែររបងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងថ្លែងអំណរគុណលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ព្រមទាំងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្នុងការសម្របសម្រួលកិច្ចការនេះ សម្រេចបាននាឱកាសនេះ។

 

ចំណែកអ៊ុំស្រី អ៊ុង សាម៉េ មកពីភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ បានបង្ហាញអារម្មណ៍សប្បាយរីករាយជាខ្លាំង និងបានថ្លែងអំណរគុណសម្តេចទាំងទ្វេ ដែលបានគិតគូរដល់ប្រជាជន ជាពិសេសអ្នករស់នៅក្បែររបងអតីតអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ តាមរយៈការផ្តល់បណ្ណកម្មសិទ្ធិសម្គាល់អចលនវត្ថុនាឱកាសនេះ។ អ៊ុំស្រី បានបញ្ជាក់ថា បណ្ណកម្មសិទ្ធិនេះ នឹងជួយដោះស្រាយបញ្ហារបស់ខ្លួន បានក្នុងគ្រាមានអាសន្នណាមួយ ឬពេលទាល់ថវិកាម្តងៗ។

 

ប្រជាពលរដ្ឋបានបន្តថា ពួកគាត់ពិតជារីករាយណាស់ ដែលទទួលបានបណ្ណកម្មសិទ្ធិស្របច្បាប់នេះ។ ពួកគាត់សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលបានសម្រេចប្រគល់ដីកម្មសិទ្ធិស្របច្បាប់នេះ ជូនពួកគាត់៕