*ភាគីម្ចាស់ប្រាក់ស្នើឱ្យអ្នកស្រី ពេញ ឆវី និងអ្នកស្រី ពេញ វិច្ឆន្នី ព្រមទាំងម្ដាយ ចូលខ្លួនដោះស្រាយបញ្ហាប្រាក់នៅសល់ ពាក់ព័ន្ធនឹងការលេងតុងទីនជាបន្ទាន់*ក្រុមជំនួយការសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បន្តនាំយកអំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០តោនបន្ថែម*កង់អាគុយ និងរទេះរុញ ដែលពលរដ្ឋស្នើសុំសម្តេចធិបតី បានប្រគល់ដល់ដៃម្ចាស់សំណើហើយ *ប្រធានាធិបតីចិន ស៊ី ជីនពីង ផ្ញើសារថ្លែងអំណរគុណ សម្តេចតេជោ ហ៊ុន សែន និងប្តេជ្ញាបន្តរក្សាទំនាក់ទំនងជាយុទ្ធសាស្ត្រ ដើម្បីជំរុញសហគមន៍វាសនារួមចិន-កម្ពុជាគ្រប់រដូវកាល*ប្រធានគណៈកម្មាធិការជាតិនៃសភាប្រឹក្សានយោបាយប្រជាជនចិន ផ្ញើសារថ្លែងអំណរគុណ និងជូនពរសម្តេចតេជោ ហ៊ុន សែន ដែលបានផ្ញើលិខិតអបអរសាទរខួបលើកទី៧៧ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន*បណ្ឌិត សួន សុខឌឿន អញ្ជើញចូលរួមពិធីប្រកាសទទួលស្គាល់សមាសភាពក្រុមជំនួយការផ្នែកវប្បធម៌ និងសាសនា*សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល*សេចក្តីជូនដំណឹងដល់សាធារណជន និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ឱ្យបានជ្រាបថា៖ យោងតាមការស្នើសុំពីសាមីខ្លួនដែលជាម្ចាស់ដី បានបាត់បង់ លិខិតធ្វើអំណោយដាច់ខាត*ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំបូកសរុបសកម្មភាព និងលទ្ធផលការងារចុះមូលដ្ឋានប្រចាំត្រីមាសទី៣ ឆ្នាំ២០២៦ និងទិសដៅការងារបន្តរបស់ក្រុមការងារ។*រដ្ឋមន្ត្រី នេត្រ ភក្ត្រា លើកទឹកចិត្តឱ្យក្រុមហ៊ុនផ្សាយពាណិជ្ជកម្ម បង្កើនសារអប់រំសុខភាព សុវត្ថិភាពចរាចរណ៍ និងជម្រើសប្រើប្រាស់ប្រកបដោយការយល់ដឹង*ប្រធានក្រុមប្រឹក្សាយោបល់សិក្សាធិការរបស់ចិន កោតសរសើរការដឹកនាំសម្តេច ហ៊ុន ម៉ាណែត តម្កល់ផលប្រយោជន៍ប្រជាជនជាអាទិភាព *លោក នេត្រ ភក្ត្រា បន្តណែនាំមន្ត្រីបក្សពង្រឹងសាមគ្គីភាព បម្រើពលរដ្ឋដោយស្មោះត្រង់ និងមិនត្រូវឆ្អែតឆ្អន់ចំពោះការធ្វើអំពើល្អជាមួយពលរដ្ឋឡើយ*លោក នេត្រ ភក្ត្រា៖ ការដាក់ចេញគោលនយោបាយត្រឹមត្រូវរបស់បក្សប្រជាជន និងការគិតគូរសុខទុក្ខពលរដ្ឋ ជាមូលដ្ឋានគ្រឹះនៃជំនឿទុកចិត្តបោះឆ្នោតគាំទ្រឱ្យបន្តដឹកនាំប្រទេស*ក្តីសង្ឃឹមថ្មីនៅទឹកដីថ្មី! អភិបាលខេត្តពោធិ៍សាត់ ជូនដំណើរពលរដ្ឋ ១៦គ្រួសារ ទៅទទួលដី និងផ្ទះពីកម្មវិធី «ផ.ក.អ» នៅខេត្តស្ទឹងត្រែង*រដ្ឋមន្ត្រី នេត្រ ភក្ត្រា ជំរុញការការពារកុមារ និងលើកកម្ពស់សេចក្តីថ្លៃថ្នូរស្រ្តី ក្នុងការផ្សាយពាណិជ្ជកម្មដែលអាចប៉ះពាល់សុខភាព និងការអភិវឌ្ឍន៍របស់ពួកគេ*សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចោទសួរក្រុមប្រឆាំងក្រៅប្រទេស៖ ហេតុអ្វីស្ងាត់ជ្រាបដូចចោរលួចសេះ ពេលព័ត៌មានថៃទម្លាយថាពលរដ្ឋថៃ ៦៦គ្រួសារ បាត់បង់ការចូលមកធ្វើចម្ការលើដីខ្មែរ ១៣៨ហិកតា? *សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្រើនរំលឹកសិស្សនិទ្ទេស A ក្រោយបញ្ចប់បាក់ឌុប ត្រូវចេះម្ចាស់ការលើជីវិត និងការសម្រេចចិត្តរបស់ខ្លួនឯង *សម្តេចធិបតី ហ៊ុន ម៉ាណែត ដាក់គោលដៅប្រែក្លាយសាលារៀនទូទាំងប្រទេស ជាសាលាគំរូ ដើម្បីលើកកម្ពស់គុណភាពអប់រំនៅកម្ពុជា *ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី៖ ការប្រឡងជ្រើសរើសមន្ដ្រីរាជការ នៅតែបន្ដប្រព្រឹត្តទៅតាមនិយាមប្រតិបត្តិ ធានាយុត្តិធម៌ «អ្នកជាប់ដោយមោទន ធ្លាក់ដោយអស់ចិត្ត» *រដ្ឋមន្ត្រីក្រសួងមហាផ្ទៃចេញប្រកាសសម្រេចផ្អាកការងារបណ្តោះអាសន្នចំពោះ វរសេនីយ៍ឯក ជឹម រតនា អត្តលេខ ៦១៩០៨ ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ មូលហេតុ ល្មើសបទវិន័យនគរបាល ជាតិកម្ពុជា។

រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ កុំប្រើបណ្ណសារព័ត៌មាន និងព័ត៌មានដើម្បីកំហែងទារផលប្រយោជន៍, ការប្រើពាក្យ «បើមិនឱ្យប្រាក់ ខ្ញុំនឹងផ្សាយ» ឬ «បើឱ្យប្រាក់ ខ្ញុំនឹងមិនផ្សាយ» នេះមិនមែនជាវិជ្ជាជីវៈសារព័ត៌មានទេ

 

(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានគូសបញ្ជាក់ដោយសង្កត់ធ្ងនៗថា កុំប្រើបណ្ណសារព័ត៌មាន និងព័ត៌មានដើម្បីកំហែងទារផលប្រយោជន៍, ការប្រើពាក្យ «បើមិនឱ្យប្រាក់ ខ្ញុំនឹងផ្សាយ» ឬ «បើឱ្យប្រាក់ ខ្ញុំនឹងមិនផ្សាយ» នេះមិនមែនជាវិជ្ជាជីវៈសារព័ត៌មានទេ ច្បាប់ស្តីពីរបបសារព័ត៌មានខ្លួនឯង ក៏ចាត់ទុកការទទួលសំណូក ឬការប៉ុនប៉ងកំហែងទារជាថ្នូរនឹងការផ្សាយ ឬការមិនផ្សាយព័ត៌មាន ជាការរំលោភវិជ្ជាជីវៈធ្ងន់ធ្ងរ។

 

ការលើកឡើងបែបនេះរបស់រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានធ្វើឡើងនៅក្នុងពិធីបិទវគ្គបណ្តុះបណ្តាល «ការទទួលខុសត្រូវវិជ្ជាជីវៈរបស់អ្នកសារព័ត៌មានក្នុងបរិបទឌីជីថល» នៅទីស្តីការក្រសួងព័ត៌មាន នាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦។

 

រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំចង់និយាយចំណុចនេះឱ្យត្រង់ និងច្បាស់។ ការយកព័ត៌មានទៅគំរាមទារប្រាក់ ឬផលប្រយោជន៍ ជាថ្នូរនឹងការផ្សាយ ឬមិនផ្សាយព័ត៌មាន គឺផ្ទុយពីក្រមសីលធម៌ និងបំផ្លាញកិត្តិយសវិជ្ជាជីវៈយ៉ាងធ្ងន់ធ្ងរ។ ពាក្យបែប៖ «បើមិនឱ្យប្រាក់ ខ្ញុំនឹងផ្សាយ»។ ឬ «បើឱ្យប្រាក់ ខ្ញុំនឹងមិនផ្សាយ»។ នេះមិនមែនជាវិជ្ជាជីវៈសារព័ត៌មានទេ។ ច្បាប់ស្តីពីរបបសារព័ត៌មានខ្លួនឯង ក៏ចាត់ទុកការទទួលសំណូក ឬការប៉ុនប៉ងកំហែងទារជាថ្នូរនឹងការផ្សាយ ឬការមិនផ្សាយព័ត៌មាន ជាការរំលោភវិជ្ជាជីវៈធ្ងន់ធ្ងរ»។

 

ជាមួយគ្នានេះដែរ រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបន្ថែមថា បើអ្នកមានព័ត៌មានពិត មានភស្តុតាង និងមានផលប្រយោជន៍សាធារណៈ តួនាទីរបស់អ្នកគឺ៖ ផ្ទៀងផ្ទាត់។ សុំការបំភ្លឺ។ រក្សាភស្តុតាង។ ហើយផ្សាយដោយវិជ្ជាជីវៈ។ ព័ត៌មានគឺឧបករណ៍បម្រើសាធារណជន មិនមែនឧបករណ៍ជំរិតទារផលប្រយោជន៍ផ្ទាល់ខ្លួន។ អ្នកដែលប្រើ Camera ឬបណ្ណសារព័ត៌មាន ដើម្បីបង្កការភ័យខ្លាច មិនត្រឹមតែបំផ្លាញកិត្តិយសខ្លួនឯងទេ។ គាត់ក៏ប៉ះពាល់ដល់អ្នកសារព័ត៌មានរាប់ពាន់នាក់ ដែលខិតខំធ្វើការដោយស្មោះត្រង់ផងដែរ។

 

រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបន្តថា ក្រមសីលធម៌ការពារអ្នកសារព័ត៌មាន «មុន» បញ្ហាកើតឡើង។ កុំរង់ចាំរហូតមានបណ្តឹង ទើបនឹកឃើញច្បាប់។ កុំរង់ចាំរហូតមានការតវ៉ា ទើបនឹកឃើញក្រមសីលធម៌។ ការការពារល្អបំផុតចាប់ផ្តើមតាំងពីពេលទទួលបានព័ត៌មានដំបូង។ ពេលទទួលព័ត៌មាន សួរថា៖ ប្រភពណា? ពេលទទួលឯកសារ សួរថា៖ ជា?កសារដើម ឬចម្លង? Original ឬ Copy? Authentic ឬអត់? ពេលមានអ្នកចោទប្រកាន់ សួរថា៖ ភាគីម្ខាងទៀតនិយាយអ្វី? ពេលឃើញវីដេអូ សួរថា៖ ថតនៅពេលណា? នៅណា? អ្នកណាថត? ពេលឃើញរូបភាព សួរថា៖ តើជារូបចាស់ ឬថ្មី?

 

រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបញ្ជាក់ថា ពេលមានត្រួតពិនិត្យខ្លឹមសារតាមប្រព័ន្ធបញ្ញាសិប្បនិម្មិត AI-generated content សួរថា៖ អាចផ្ទៀងផ្ទាត់ពីប្រភពដើមបានឬទេ? ពេលដាក់ចំណងជើង សួរថា៖ ចំណងជើងធំជាងភស្តុតាងឬទេ? ពេលចង់ផ្សាយព័ត៌មានធ្ងន់សួរថា៖ បើខុស តើអាចកែផលប៉ះពាល់វិញបានទេ? នេះហើយជាក្រមសីលធម៌ដែលមានជីវិត។ មួយទៀត សិទ្ធិលើរូបភាព និងសំឡេឯកជន។ ការមាន Camera មិនមានន័យថាយើងអាចថតមនុស្សគ្រប់ពេល គ្រប់ទីកន្លែង និងគ្រប់ស្ថានភាពបានទេ។

 

ភ្ជាប់ជាមួយគ្នានេះដែរ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក៏បានលើកឡើងពីក្រមព្រហ្មទណ្ឌមាត្រា៣០១ កំណត់ការការពារចំពោះសំដីដែលនិយាយក្នុងបរិបទឯកជន ឬសម្ងាត់ពីការលួចស្តាប់ ឬថតដោយគ្មានការយល់ព្រម លើកលែងករណីដែលច្បាប់អនុញ្ញាត។ មាត្រា៣០២ ក៏ការពាររូបភាពរបស់បុគ្គលដែលស្ថិតនៅក្នុងទីកន្លែងឯកជនពីការថតដោយគ្មានការយល់ព្រម។ ក្រមរដ្ឋប្បវេណីក៏ទទួលស្គាល់សិទ្ធិបុគ្គល រួមមានអត្តសញ្ញាណ សេចក្តីថ្លៃថ្នូរ និងឯកជនភាព។ ដូច្នេះ កុំសន្និដ្ឋានថា «ខ្ញុំជាអ្នកកាសែត ដូច្នេះខ្ញុំអាចលួចថតសម្លេងបាន»។ ត្រូវមើលបរិបទ ផលប្រយោជន៍សាធារណៈ ទីកន្លែង សិទ្ធិឯកជនភាព និងច្បាប់ដែលអនុវត្ត៕