ក្រុមការងារ AKP ចុះមូលដ្ឋានឃុំបុសលាវ ចូលរួមពិធីសំណេះសំណាលជាមួយបេក្ខជនក្រុមប្រឹក្សាឃុំ ក្នុងស្រុកចិត្របុរី និងបានចុះសួរសុខទុក្ខសមាជិកក្រុមប្រឹក្សាឃុំដែលជួបគ្រោះថ្នាក់ចរាចរណ៍

(ខេត្តក្រចេះ)៖ ដោយទទួលបានការណែនាំពីថ្នាក់ដឹកនាំ នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ ក្រុមការងារទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) ចុះជួយមូលដ្ឋានឃុំបុសលាវ ស្រុកចិត្របុរី ដឹកនាំដោយ ឯកឧត្តម ប៊ូ វណ្ណារិទ្ធ ប្រធានក្រុមការងារ និងលោកជំទាវ សុខមុំ និមល អនុប្រធានទី១ ព្រមទាំងសមាជិក សមាជិកាក្រុមការងារ បានអញ្ជើញចូលរួមក្នុងពិធីជួបសំណេះសំណាលជាមួយបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ អាណត្តិទី៦ ក្នុងស្រុកចិត្របុរី ខេត្តក្រចេះ។
ពិធីសំណេះសំណាលនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នេត្រ ភក្ត្រា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រុមការងារ អាជ្ញាធរមូលដ្ឋាន ព្រមទាំងបេក្ខជនឈរឈ្មោះបោះឆ្នោតជាច្រើនរូប។
បន្ទាប់ពីបានបញ្ចប់ពិធីជួបសំណេះសំណាល ឯកឧត្តមប្រធាន និងលោកជំទាវអនុប្រធានទី១ រួមដំណើរដោយសមាជិកក្រុមការងារ បានបន្តដំណើរអញ្ជើញចុះសួរសុខទុក្ខដោយផ្ទាល់ដល់គេហដ្ឋានរបស់ លោកស្រី ហ៊ៅ ស៊ីណែត សមាជិកក្រុមប្រឹក្សាឃុំបុសលាវ ដែលបានជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍កន្លងមក។
នៅក្នុងឱកាសនោះ ក្រុមការងារបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ប្រកបដោយក្តីកង្វល់ និងការយកចិត្តទុកដាក់ ព្រមទាំងបានឧបត្ថម្ភថវិកាចំនួន ២០ម៉ឺនរៀល ជូនដល់លោកស្រី ហ៊ៅ ស៊ីណែត ដើម្បីជួយសម្រាលការលំបាក និងជាការលើកទឹកចិត្តឱ្យឆាប់បានជាសះស្បើយពីរបួសផងដែរ៕

——————
Connect with #NMR :
✍️ CEO, អគ្គនាយក និងប្រធានសមាគម សួន សុខឌឿន
🌐 ផ្សព្វផ្សាយព័ត៌មានពិត ប្រឆាំងព័ត៌មានក្លែងក្លាយ
🛡️ជំនាញសេវាកម្មសន្តិសុខSECURITY SERVICE
☎️ 010443333,060851111
📱Telegram: @nmrtvhdtv010443333
❤️បណ្ដាញផ្សព្វផ្សាយផ្លូវការ #NMR
✉️Telegram
📱TikTok
🌐 Website
#NMR #NMRTVNEWS #SecurityService #Instagram


