*លោកស្រីម្នាក់ ដែលបានអះអាងថាជាជនរងគ្រោះ កើតទុក្ខមិនសុខចិត្ត ពាក់ព័ន្ធរឿងលេងតុងទីន សន្យាសងប្រាក់ តែមិនបានដូចការគ្រងទុក (វគ្គ១)*សេចក្តីជូនដំណឹងដល់សាធារណជន និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ឱ្យបានជ្រាបថា៖ យោងតាមការស្នើសុំពីសាមីខ្លួនដែលជាម្ចាស់ដី បានបាត់បង់ លិខិតធ្វើអំណោយដាច់ខាត*ភាគីម្ចាស់ប្រាក់ស្នើឱ្យអ្នកស្រី ពេញ ឆវី និងអ្នកស្រី ពេញ វិច្ឆន្នី ព្រមទាំងម្ដាយ ចូលខ្លួនដោះស្រាយបញ្ហាប្រាក់នៅសល់ ពាក់ព័ន្ធនឹងការលេងតុងទីនជាបន្ទាន់*ក្រុមជំនួយការសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បន្តនាំយកអំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០តោនបន្ថែម*កង់អាគុយ និងរទេះរុញ ដែលពលរដ្ឋស្នើសុំសម្តេចធិបតី បានប្រគល់ដល់ដៃម្ចាស់សំណើហើយ *ប្រធានាធិបតីចិន ស៊ី ជីនពីង ផ្ញើសារថ្លែងអំណរគុណ សម្តេចតេជោ ហ៊ុន សែន និងប្តេជ្ញាបន្តរក្សាទំនាក់ទំនងជាយុទ្ធសាស្ត្រ ដើម្បីជំរុញសហគមន៍វាសនារួមចិន-កម្ពុជាគ្រប់រដូវកាល*ប្រធានគណៈកម្មាធិការជាតិនៃសភាប្រឹក្សានយោបាយប្រជាជនចិន ផ្ញើសារថ្លែងអំណរគុណ និងជូនពរសម្តេចតេជោ ហ៊ុន សែន ដែលបានផ្ញើលិខិតអបអរសាទរខួបលើកទី៧៧ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន*បណ្ឌិត សួន សុខឌឿន អញ្ជើញចូលរួមពិធីប្រកាសទទួលស្គាល់សមាសភាពក្រុមជំនួយការផ្នែកវប្បធម៌ និងសាសនា*សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល*សេចក្តីជូនដំណឹងដល់សាធារណជន និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ឱ្យបានជ្រាបថា៖ យោងតាមការស្នើសុំពីសាមីខ្លួនដែលជាម្ចាស់ដី បានបាត់បង់ លិខិតធ្វើអំណោយដាច់ខាត*ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំបូកសរុបសកម្មភាព និងលទ្ធផលការងារចុះមូលដ្ឋានប្រចាំត្រីមាសទី៣ ឆ្នាំ២០២៦ និងទិសដៅការងារបន្តរបស់ក្រុមការងារ។*រដ្ឋមន្ត្រី នេត្រ ភក្ត្រា លើកទឹកចិត្តឱ្យក្រុមហ៊ុនផ្សាយពាណិជ្ជកម្ម បង្កើនសារអប់រំសុខភាព សុវត្ថិភាពចរាចរណ៍ និងជម្រើសប្រើប្រាស់ប្រកបដោយការយល់ដឹង*ប្រធានក្រុមប្រឹក្សាយោបល់សិក្សាធិការរបស់ចិន កោតសរសើរការដឹកនាំសម្តេច ហ៊ុន ម៉ាណែត តម្កល់ផលប្រយោជន៍ប្រជាជនជាអាទិភាព *លោក នេត្រ ភក្ត្រា បន្តណែនាំមន្ត្រីបក្សពង្រឹងសាមគ្គីភាព បម្រើពលរដ្ឋដោយស្មោះត្រង់ និងមិនត្រូវឆ្អែតឆ្អន់ចំពោះការធ្វើអំពើល្អជាមួយពលរដ្ឋឡើយ*លោក នេត្រ ភក្ត្រា៖ ការដាក់ចេញគោលនយោបាយត្រឹមត្រូវរបស់បក្សប្រជាជន និងការគិតគូរសុខទុក្ខពលរដ្ឋ ជាមូលដ្ឋានគ្រឹះនៃជំនឿទុកចិត្តបោះឆ្នោតគាំទ្រឱ្យបន្តដឹកនាំប្រទេស*ក្តីសង្ឃឹមថ្មីនៅទឹកដីថ្មី! អភិបាលខេត្តពោធិ៍សាត់ ជូនដំណើរពលរដ្ឋ ១៦គ្រួសារ ទៅទទួលដី និងផ្ទះពីកម្មវិធី «ផ.ក.អ» នៅខេត្តស្ទឹងត្រែង*រដ្ឋមន្ត្រី នេត្រ ភក្ត្រា ជំរុញការការពារកុមារ និងលើកកម្ពស់សេចក្តីថ្លៃថ្នូរស្រ្តី ក្នុងការផ្សាយពាណិជ្ជកម្មដែលអាចប៉ះពាល់សុខភាព និងការអភិវឌ្ឍន៍របស់ពួកគេ*សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចោទសួរក្រុមប្រឆាំងក្រៅប្រទេស៖ ហេតុអ្វីស្ងាត់ជ្រាបដូចចោរលួចសេះ ពេលព័ត៌មានថៃទម្លាយថាពលរដ្ឋថៃ ៦៦គ្រួសារ បាត់បង់ការចូលមកធ្វើចម្ការលើដីខ្មែរ ១៣៨ហិកតា? *សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្រើនរំលឹកសិស្សនិទ្ទេស A ក្រោយបញ្ចប់បាក់ឌុប ត្រូវចេះម្ចាស់ការលើជីវិត និងការសម្រេចចិត្តរបស់ខ្លួនឯង *សម្តេចធិបតី ហ៊ុន ម៉ាណែត ដាក់គោលដៅប្រែក្លាយសាលារៀនទូទាំងប្រទេស ជាសាលាគំរូ ដើម្បីលើកកម្ពស់គុណភាពអប់រំនៅកម្ពុជា 

ឯកឧត្តម សុខ ចាន់ភក្តី ដឹកនាំក្រុមការងារចុះពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតនៅឃុំដារ ស្រុកចិត្របុរី ខេត្តក្រចេះ

ខេត្តក្រចេះ៖ នាព្រឹកថ្ងៃសុក្រ ទី១៦ ខែតុលា ឆ្នាំ២០២៦ រដ្ឋបាលឃុំដារ ស្រុកចិត្របុរី ខេត្តក្រចេះ មានកិត្តិយសយ៉ាងក្រៃលែង ដែលបានទទួលស្វាគមន៍ ឯកឧត្តម សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុកចិត្របុរី ព្រមទាំងឯកឧត្តម លោកជំទាវ និងសមាជិកក្រុមការងារ ដែលបានអញ្ជើញចុះពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតនៅតាមការិយាល័យក្នុងឃុំដារ។

ក្នុងឱកាសនោះ ឯកឧត្តម សុខ ចាន់ភក្តី និងក្រុមការងារ បានអំពាវនាវដល់ពុកម៉ែ បងប្អូនប្រជាពលរដ្ឋទាំងអស់ ឱ្យយកចិត្តទុកដាក់ពិនិត្យបញ្ជីឈ្មោះបោះឆ្នោត និងអញ្ជើញទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ដើម្បីធានាថា ប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោត អាចប្រើប្រាស់សិទ្ធិរបស់ខ្លួនបានត្រឹមត្រូវស្របតាមច្បាប់។

ការចុះពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនេះ គឺជាការចូលរួមចំណែកក្នុងការលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋអំពីសិទ្ធិ និងកាតព្វកិច្ចក្នុងការបោះឆ្នោត ព្រមទាំងជំរុញឱ្យប្រជាពលរដ្ឋត្រៀមលក្ខណៈបានគ្រប់គ្រាន់សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី៦ ខែមិថុនា ឆ្នាំ២០២៧។

ជាមួយគ្នានេះ រដ្ឋបាលឃុំដារ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានទាំងអស់ សូមចូលរួមពិនិត្យផ្ទៀងផ្ទាត់ព័ត៌មានរបស់ខ្លួនក្នុងបញ្ជីឈ្មោះបោះឆ្នោត និងអនុវត្តតាមនីតិវិធីដែលបានកំណត់ ដើម្បីធានាថា គ្រប់គ្នាដែលមានសិទ្ធិបោះឆ្នោតអាចចូលរួមក្នុងដំណើរការបោះឆ្នោតនាពេលខាងមុខបានដោយរលូន។