*លោកស្រីម្នាក់ ដែលបានអះអាងថាជាជនរងគ្រោះ កើតទុក្ខមិនសុខចិត្ត ពាក់ព័ន្ធរឿងលេងតុងទីន សន្យាសងប្រាក់ តែមិនបានដូចការគ្រងទុក (វគ្គ១)*សេចក្តីជូនដំណឹងដល់សាធារណជន និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ឱ្យបានជ្រាបថា៖ យោងតាមការស្នើសុំពីសាមីខ្លួនដែលជាម្ចាស់ដី បានបាត់បង់ លិខិតធ្វើអំណោយដាច់ខាត*ភាគីម្ចាស់ប្រាក់ស្នើឱ្យអ្នកស្រី ពេញ ឆវី និងអ្នកស្រី ពេញ វិច្ឆន្នី ព្រមទាំងម្ដាយ ចូលខ្លួនដោះស្រាយបញ្ហាប្រាក់នៅសល់ ពាក់ព័ន្ធនឹងការលេងតុងទីនជាបន្ទាន់*ក្រុមជំនួយការសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បន្តនាំយកអំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០តោនបន្ថែម*កង់អាគុយ និងរទេះរុញ ដែលពលរដ្ឋស្នើសុំសម្តេចធិបតី បានប្រគល់ដល់ដៃម្ចាស់សំណើហើយ *ប្រធានាធិបតីចិន ស៊ី ជីនពីង ផ្ញើសារថ្លែងអំណរគុណ សម្តេចតេជោ ហ៊ុន សែន និងប្តេជ្ញាបន្តរក្សាទំនាក់ទំនងជាយុទ្ធសាស្ត្រ ដើម្បីជំរុញសហគមន៍វាសនារួមចិន-កម្ពុជាគ្រប់រដូវកាល*ប្រធានគណៈកម្មាធិការជាតិនៃសភាប្រឹក្សានយោបាយប្រជាជនចិន ផ្ញើសារថ្លែងអំណរគុណ និងជូនពរសម្តេចតេជោ ហ៊ុន សែន ដែលបានផ្ញើលិខិតអបអរសាទរខួបលើកទី៧៧ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន*បណ្ឌិត សួន សុខឌឿន អញ្ជើញចូលរួមពិធីប្រកាសទទួលស្គាល់សមាសភាពក្រុមជំនួយការផ្នែកវប្បធម៌ និងសាសនា*សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល*សេចក្តីជូនដំណឹងដល់សាធារណជន និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ឱ្យបានជ្រាបថា៖ យោងតាមការស្នើសុំពីសាមីខ្លួនដែលជាម្ចាស់ដី បានបាត់បង់ លិខិតធ្វើអំណោយដាច់ខាត*ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំបូកសរុបសកម្មភាព និងលទ្ធផលការងារចុះមូលដ្ឋានប្រចាំត្រីមាសទី៣ ឆ្នាំ២០២៦ និងទិសដៅការងារបន្តរបស់ក្រុមការងារ។*រដ្ឋមន្ត្រី នេត្រ ភក្ត្រា លើកទឹកចិត្តឱ្យក្រុមហ៊ុនផ្សាយពាណិជ្ជកម្ម បង្កើនសារអប់រំសុខភាព សុវត្ថិភាពចរាចរណ៍ និងជម្រើសប្រើប្រាស់ប្រកបដោយការយល់ដឹង*ប្រធានក្រុមប្រឹក្សាយោបល់សិក្សាធិការរបស់ចិន កោតសរសើរការដឹកនាំសម្តេច ហ៊ុន ម៉ាណែត តម្កល់ផលប្រយោជន៍ប្រជាជនជាអាទិភាព *លោក នេត្រ ភក្ត្រា បន្តណែនាំមន្ត្រីបក្សពង្រឹងសាមគ្គីភាព បម្រើពលរដ្ឋដោយស្មោះត្រង់ និងមិនត្រូវឆ្អែតឆ្អន់ចំពោះការធ្វើអំពើល្អជាមួយពលរដ្ឋឡើយ*លោក នេត្រ ភក្ត្រា៖ ការដាក់ចេញគោលនយោបាយត្រឹមត្រូវរបស់បក្សប្រជាជន និងការគិតគូរសុខទុក្ខពលរដ្ឋ ជាមូលដ្ឋានគ្រឹះនៃជំនឿទុកចិត្តបោះឆ្នោតគាំទ្រឱ្យបន្តដឹកនាំប្រទេស*ក្តីសង្ឃឹមថ្មីនៅទឹកដីថ្មី! អភិបាលខេត្តពោធិ៍សាត់ ជូនដំណើរពលរដ្ឋ ១៦គ្រួសារ ទៅទទួលដី និងផ្ទះពីកម្មវិធី «ផ.ក.អ» នៅខេត្តស្ទឹងត្រែង*រដ្ឋមន្ត្រី នេត្រ ភក្ត្រា ជំរុញការការពារកុមារ និងលើកកម្ពស់សេចក្តីថ្លៃថ្នូរស្រ្តី ក្នុងការផ្សាយពាណិជ្ជកម្មដែលអាចប៉ះពាល់សុខភាព និងការអភិវឌ្ឍន៍របស់ពួកគេ*សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចោទសួរក្រុមប្រឆាំងក្រៅប្រទេស៖ ហេតុអ្វីស្ងាត់ជ្រាបដូចចោរលួចសេះ ពេលព័ត៌មានថៃទម្លាយថាពលរដ្ឋថៃ ៦៦គ្រួសារ បាត់បង់ការចូលមកធ្វើចម្ការលើដីខ្មែរ ១៣៨ហិកតា? *សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្រើនរំលឹកសិស្សនិទ្ទេស A ក្រោយបញ្ចប់បាក់ឌុប ត្រូវចេះម្ចាស់ការលើជីវិត និងការសម្រេចចិត្តរបស់ខ្លួនឯង *សម្តេចធិបតី ហ៊ុន ម៉ាណែត ដាក់គោលដៅប្រែក្លាយសាលារៀនទូទាំងប្រទេស ជាសាលាគំរូ ដើម្បីលើកកម្ពស់គុណភាពអប់រំនៅកម្ពុជា 

ទឹកចិត្តមហាថ្លៃថ្លា និងការយកចិត្តទុកដាក់ដ៏ធំធេងរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំពោះគ្រួសារវីរយុទ្ធជនពលី …!!

ក្នុងនាមជាម្លប់ដ៏កក់ក្តៅ និងជាទីពឹងដ៏ខ្ពង់ខ្ពស់បំផុត សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តែងតែយកចិត្តទុកដាក់ខ្ពស់ជាប្រចាំ និងមិនដែលភ្លេចគិតពីសុខទុក្ខ ព្រមទាំងជីវភាពរស់នៅរបស់គ្រួសារយោធិនពលី ដែលបានពលីជីវិតយ៉ាងអង់អាចក្លាហានក្នុងបេសកកម្មការពារបូរណភាពទឹកដី និងសុខសន្តិភាពរបស់មាតុភូមិឡើយ។

ឆ្លើយតបទៅនឹងស្មារតីដឹងគុណដ៏ជ្រាលជ្រៅនេះ ក្នុងឱកាសពិធីកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌដ៏នក្ខត្តឫក្ស កាលពីថ្ងៃទី១៣-១៤​ ខែតុលា​ ឆ្នាំ២០២៦នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន​ រ៉ានី​ ហ៊ុនសែន​ បានចាត់តំណាងដ៏ខ្ពង់ខ្ពស់ គឺ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា អញ្ជើញចុះផ្ទាល់ដើម្បីសួរសុខទុក្ខ នាំយកអំណោយមនុស្សធម៌ និងថវិកាដ៏មានតម្លៃ ទៅប្រគល់ជូនគ្រួសារយោធិនពលី ៣គ្រួសារ ដែលបានពលីក្រោយពេលលើកទង់ជាតិប្រទេសកម្ពុជាលើភ្នំទ្រព្យ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និង ៣គ្រួសារទៀត ពលីក្នុងសមរភូមិ ដែលក្រុមគ្រួសាររស់នៅតាមគេហដ្ឋាន​ និងបន្ទាយ ស្ថិតក្នុងខេត្តកំពត ខេត្តព្រៃវែង និងខណ្ឌកំបូល រាជធានីភ្នំពេញ។

សកម្មភាពដ៏ប្រពៃនេះ បានសបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់ពីមនោសញ្ចេតនា ទឹកចិត្តមេត្តាករុណា និងការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងការបន្តគាំទ្រ និងលើកទឹកចិត្តដល់ក្រុមគ្រួសារនៃវីរជនការពារជាតិ ដើម្បីធានាបាននូវការឧបត្ថម្ភគាំទ្រ និងភាពកក់ក្តៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ៕