រដ្ឋបាលខណ្ឌប្ញស្សីកែវ ៖ នារសៀល ថ្ងៃព្រហស្បតិ៍ ១២រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៦នេះ

លោក ប៊ុត បូវណ្ណារ័ត្ន អភិបាលរងខណ្ឌឫស្សីកែវ តំណាងលោក ជិន ប៊ុនធឿន អភិបាល នៃគណៈអភិបាលខណ្ឌឫស្សីកែវ បានដឹកនាំមន្ត្រីពាក់ព័ន្ធនៃរដ្ឋបាលខណ្ឌឫស្សីកែវ ចុះពិនិត្យ រៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវ ទីតាំងចំណត់ រថយន្តក្រុងរដ្ឋបាលរាជធានីភ្នំពេញ ដែរត្រៀមជូនដំណើរបងប្អូនប្រជាពលរដ្ឋទៅលេងស្រុកកំណើតក្នុងឳកាសបុណ្យភ្ញុំបិណ្ឌ ប្រពៃណីជាតិខ្មែរខាងមុខនេះ។
សូមបញ្ជាក់៖
បេនខណ្ឌឫស្សីកែវ មានគោលដៅចេញផ្លូវជាតិលេខ៥ ពីស្ថានីយរថយន្តក្រុងសួនច្បារឫស្សីកែវ
_ ភ្នំពេញ-កំពង់ឆ្នាំង-ភ្នំពេញ
_ ភ្នំពេញ-ពោធិ៍សាត់-ភ្នំពេញ
_ ភ្នំពេញ-បាត់ដំបង-ភ្នំពេញ
_ ភ្នំពេញ-បន្ទាយមានជ័យ-ភ្នំពេញ
_ ភ្នំពេញ-ប៉ៃលិន-ភ្នំពេញ
ចាប់ពីព្រឹកថ្ងៃទី៩/១០/២០២៦នេះ។



