អ្នកនាំពាក្យក្រសួងការបរទេស៖ កម្ពុជាបញ្ជាក់ជាថ្មី ពីការប្តេជ្ញាចិត្តប្រយុទ្ធប្រឆាំង ឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ទម្រង់

* កិច្ចសហប្រតិបត្តិការនាពេលអនាគត
សម្រាប់ទិសដៅទៅមុខ កម្ពុជានឹងបន្តពង្រឹងសមត្ថភាពអនុវត្តច្បាប់ក្របខណ្ឌច្បាប់ និងភាពជាដៃគូ ក្នុងតំបន់ក្រោមក្របខ័ណ្ឌអាស៊ាន។ កម្ពុជា ក៏នឹងបន្តរក្សាភាពសកម្មនៃការអនុវត្តការងាររបស់ខ្លួនផងដែរ តាមរយៈសកម្មភាពស៊ើបអង្កេតដែលមានវិសាលភាពកាន់តែទូលំទូលាយ ការពង្រឹងក្រុមការងារប្រឆាំងឧក្រិដ្ឋ កម្ម កាន់តែរឹងមាំ និងការជំរុញយុទ្ធនាការបញ្ញាបការយល់ដឹងជាសាធារណៈ កាន់តែប្រសើរ។
សាររបស់កម្ពុជាគឺច្បាស់លាស់៖ «ខណៈដែលឧក្រិដ្ឋជនយកបច្ចេកវិទ្យា និងព្រំដែនជាឈ្នាន់ វិធានការឆ្លើយតបរបស់យើងប្រឆាំងនឹងឧក្រិដ្ឋកម្មទាំងនោះ ចាំបាច់ត្រូវធ្វើឡើងដូចគ្នា ក្រោមកិច្ចសហការ និង ការសម្របសម្រួល»។
តាមរយៈកិច្ចសហប្រតិបត្តិការ មិនមែនការស្តីបន្ទោស ព្រះរាជាណាចក្រកម្ពុជានឹងបន្តស្វែងរកឧក្រិដ្ឋជន ការពារនិងសង្គ្រោះជនរងគ្រោះ ព្រមទាំងរក្សាសុខសុវត្ថិភាព សណ្តាប់ធ្នាប់សង្គម និង សេចក្តីថ្លៃថ្នូររបស់មនុស្សគ្រប់ៗគ្នា៕

