*ជប៉ុន ស្វាគមន៍ការដោះលែងលោក កឹម សុខា, ជប៉ុននឹងបន្តផ្តល់ការគាំទ្រយ៉ាងមុតមាំសម្រាប់ការអភិវឌ្ឍលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា*នាយឧត្តមសេនីយ៍ ស ថេត ជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកសម្ភារៈបម្រើឱ្យកិច្ចការជំនាញ ប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី*នាយឧត្ដមសេនីយ៍ សៅ សុខា អញ្ជើញបើកការដ្ឋានសាងសង់ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺថ្មី ដែលគ្រោងនឹងចំណាយថវិកាសរុប៤លានដុល្លារ*លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត៖ សេចក្តីសុខ និងស្នាមញញឹមរបស់កុមារកម្ពុជា មិនស្ថិតនៅលើទំហំទឹកប្រាក់ធំដុំនោះទេ ប៉ុន្តែវាស្តែងចេញពីការចូលរួមរបស់សប្បុរសជនគ្រប់រូប*សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរ ជូនប្រធានរដ្ឋសភាអាស៊ែបៃហ្សង់ ក្នុងឱកាសខួបអនុស្សាវរីយ៍ លើកទី១០៨ នៃបុណ្យឯករាជ្យជាតិអាស៊ែបៃហ្សង់*អ្នកសារព័ត៌មានទាំងអស់ដែលមានបំណងស្នើសុំបណ្ណអ្នកសារព័ត៌មាន អាចស្នើសុំ តាមរយៈកម្មវិធីទូរស័ព្ទដៃឆ្លាតវៃក្រសួងព័ត៌មាន (APP MoINFO)*សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ រដ្ឋមិនយកពន្ធនាំចេញកង់ឡាន ដែលផលិតនៅកម្ពុជានោះទេ*សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ បញ្ហាមជ្ឈឹមបូព៌ា ប្រទេសជាច្រើនបានដំឡើងថ្លៃភ្លើង ប៉ុន្ដែកម្ពុជាមិនដំឡើងឡើយ *សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ពេលព្រែកជីកហ្វូណនតេជោសាងសង់រួចរាល់ នឹងកាន់តែសម្រួលដល់ការដឹកជញ្ជូន ដោយមិនឆ្លងកាត់ប្រទេសដទៃឡើយ *សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ ទឹកដោះគោ មី ស្ករស នឹងកាត់បន្ថយការនាំចូល និងឈានទៅកាត់ផ្ដាច់ការនាំចូលតែម្ដង ដោយជំរុញឱ្យមានការផលិតក្នុងស្រុកជំនួស រួមជាមួយការលើកទឹកចិត្តជាច្រើន *សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ ឲ្យតែគណបក្សប្រជាជនកម្ពុជា នៅបន្ដកាន់អំណាច គឺមិនយកពន្ធលើដីកសិកម្មនោះឡើយ *ក្រុមហ៊ុនមកពីកូរ៉េខាងត្បូង ចង់វិនិយោគលើវិស័យកសិកម្មកម្ពុជា ពិសេសស្វាយចន្ទី *ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះពិនិត្យ និងផ្ទៀងផ្ទាត់អំពីស្ថានភាពព្រំដែននៅតំបន់បឹងត្រកួន ស្ថិតក្នុងឃុំគោករមៀត ខេត្តបន្ទាយមានជ័យ *កំណើនមន្ដ្រីរាជការស៊ីវិលជាស្រ្តីកើនដល់៤៣ភាគរយ ខណៈការចូលរួមក្នុងតំណែងដឹកនាំ និងវិស័យមួយចំនួននៅមានកម្រិត*រដ្ឋមន្រ្ដីក្រសួងព័ត៌មាន អំពាវនាវអ្នកសារព័ត៌មានប្រើប្រាស់ស្លាបប៉ាកកា ផ្សព្វផ្សាយ និងវិធីសាស្ត្រទប់ស្កាត់អំពើជួញដូរមនុស្ស ឱ្យបានទូលំទូលាយដល់ពលរដ្ឋកុំឱ្យក្លាយជាជនរងគ្រោះ*ឯកអគ្គរដ្ឋទូតបញ្ចប់អាណត្តិហុងគ្រី៖ កម្ពុជា គឺជាដៃគូដ៏ជិតស្និទ្ធរបស់ហុងគ្រី*ច្បាប់ «កាតព្វកិច្ចយោធា»៖ អ្នកគេចវេសត្រូវជាប់ពន្ធនាគារពី ៦ខែ ទៅ២ឆ្នាំ (ប្រទេសមានសន្ដិភាព) និងពី ២ឆ្នាំ ទៅ៥ឆ្នាំ (ប្រទេសមានសង្គ្រាម) *បច្ចុប្បន្នភាពគ្រោះថ្នាក់ចរាចរណ៍ នៅកំពង់ឆ្នាំង និងស្វាយរៀង៖ ក្រសួងការងារថា អ្នកសះស្បើយត្រឡប់ទៅផ្ទះវិញ ៥២នាក់ ខណៈដែលឯកឧត្តមរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំបន្តចុះពិនិត្យផ្ទាល់ដល់មន្ទីរពេទ្យ*សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជា និងហុងគ្រី ទោះបីឆ្ងាយគ្នា តែភាពជិតស្និទ្ធ និងបេះដូងនៃការភ្ជាប់ទំនាក់ទំនងនៅតែរឹងមាំ *អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស បញ្ចេញផ្សាយវីដេអូក្រោមចំណងជើងថា «គោលជំហរដ៏ម៉ឺងម៉ាត់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារអធិបតេយ្យ និងបូរណភាពទឹកដី» 

នាយឧត្តមសេនីយ៍ ស ថេត ដាក់បទបញ្ជាស្នងការខេត្តស្ទឹងត្រែងដែលទើបឡើងកាន់តំណែង ត្រូវបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ពិសេសបទល្មើសគ្រឿងញៀន

ស្ទឹងត្រែង)៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានដាក់បទបញ្ជាដល់លោកឧត្តមសេនីយ៍ទោ សារី បុត្រសត្យា ដែលទើបឡើងកាន់តំណែងជាស្នងការនគរបាលខេត្តស្ទឹងត្រែង ត្រូវបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទឲ្យមានប្រសិទ្ធភាពខ្ពស់ ពិសេសបទល្មើសគ្រឿងញៀន ដែលជាបញ្ហាប្រឈមសកល។

ក្នុងពិធីប្រកាសចូលកាន់តំណែងស្នងការថ្មី នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥នេះ នាយឧត្តមសេនីយ៍ ស ថេត បានអះអាងថា ដោយសារតែភូមិសាស្ដ្រខេត្តស្ទឹងត្រែង មានព្រំប្រទល់ជាប់ប្រទេសជិតខាង ដូច្នេះក្រុមឧក្រិដ្ឋជនតែងនាំយកគ្រឿងញៀនឆ្លងកាត់ បើទោះបីកន្លងទៅមានការបង្ក្រាបបានជាបន្ដបន្ទាប់ ប៉ុន្ដែត្រូវបន្ដយកចិត្តទុកដាក់បន្ថែមទៀត ខណៈស្នងការថ្មីក៏មានជំនាញលើការងារនេះ។

ក្រៅពីបញ្ហាគ្រឿងញៀន នាយឧត្តមសេនីយ៍ ស ថេត បានណែនាំឲ្យពង្រឹងយកចិត្តទុកដាក់បង្ការ ទប់ស្កាត់បទល្មើសឆ្លងដែនគ្រប់ប្រទេស ក្នុងនោះមានទាំង ឧក្រិដ្ឋកម្មឆ្លងដែន អំពើជួញដូរមនុស្ស រត់ពន្ធទំនិញគេចពន្ធ និងក្លែងក្លាយជាដើម។ លើសពីនេះ ត្រូវបង្កើនការផ្លាស់ប្ដូរព័ត៌មាន និងរឹតចំណងមិត្តភាពជាមួយស្ថាប័នពាក់ព័ន្ធទាំងក្នុងប្រទេស និងក្រៅប្រទេសផងដែរ។

លើសពីនេះ នាយឧត្តមសេនីយ៍ អគ្គស្នងការស្នងការ បានក្រើនរំលឹកឲ្យពង្រឹងវិន័យកងកម្លាំង សិលធម៌ វិជ្ជាជីវៈ មន្រ្តីមានស្នាដៃត្រូវលើកសរសើរជូនរង្វាន់ មន្ដ្រីមានកំហុសត្រូវអនុវត្តវិន័យកងកម្លាំង ករណីមានកំហុសធ្ងន់ធ្ងរអនុវត្តតាមច្បាប់ ដោយមានការប្រជុំក្រុមប្រឹក្សាវិន័យច្បាស់លាស់។ ទន្ទឹមនោះត្រូវមានសាមគ្គីភាពផ្ទៃក្នុង ហាមដាច់ខាតការបែងចែកបក្សពួក ត្រូវរួមគ្នាគិត រួមគ្នាធ្វើ សំដៅរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ជូនប្រជាពលរដ្ឋ និងសង្គមជាតិ ព្រមទាំងត្រូវចេះគិតគូអំពីសុខទុក្ខថ្នាក់ដឹកនាំ និងមន្ដ្រីក្រោមឱវាទ មិនត្រូវទុកពួកគាត់ចោលនៅពេលមានជំងឺឈឺថ្នាត់នោះទេ។

នាយឧត្តមសេនីយ៍ ស ថេត ក៏ជំរុញឲ្យយកចិត្តទុកដាក់ និងរួមគ្នាទប់ស្កាត់បទល្មើសអនឡាញ និងកម្ចីការប្រាក់ខ្ពស់ខុសច្បាប់ ករណីបានជួបត្រូវរាយការណ៍បន្ទាន់ជូនសមត្ដកិច្ច ដើម្បីស្កាត់បានទាន់ពេលវេលា។ ខណៈក្នុងរយៈពេល៩ខែ ឆ្នាំ២០២៥នេះ បទល្មើសព្រហ្មទណ្ឌ និងគ្រោះថ្នាក់ចរាចរណ៍ មានការថយចុះ។

នាយឧត្តមសេនីយ៍ បានណែនាំឲ្យពង្រឹងការងារអ្នកនាំពាក្យ ត្រូវធ្វើការបកស្រាយបំភ្លឺឲ្យបានទាន់ពេលវេលា ជៀសវាងមានការភាន់ច្រឡំពីមជ្ឈដ្ឋានទូទៅ និងប្រជាពលរដ្ឋ ហើយត្រូវបង្កើនការផ្សព្វផ្សាយអំពីសកម្មភាព ស្នាដៃរបស់កងកម្លាំងក្នុងការងារបម្រើប្រជាពលរដ្ឋ៕