*ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) បន្តចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែន នៅតំបន់ច្រកបឹងត្រកួន *ឧបនាយករដ្ឋមន្ត្រី ស សុខា ណែនាំដល់សិស្សានុសិស្ស និងពលរដ្ឋអ្នកប្រើប្រាស់ផ្លូវទាំងអស់ បង្កើនការប្រុងប្រយ័ត្ន និងត្រូវគោរពច្បាប់ចរាចរណ៍ជាចម្បង*មន្ត្រីពន្ធដារ និងគយ ចុះអប់រំ និងបង្ក្រាបទីតាំងចែកចាយបារីចំនួន២កន្លែង រឹបអូសបានបារីដែលមិនមានបិទតែមប្រិ៍អាករចំនួន ៦៥១សុង*ប្រជាពលរដ្ឋខេត្តកំពត ទទួលការពិនិត្យ ព្យាបាលភ្នែក និងចែកវ៉ែនតា ដោយឥតគិតថ្លៃពីមនី្ទរពេទ្យព្រះអង្គឌួង*CDC អនុម័តគម្រោងវិនិយោគបង្កើតរោងចក្របង្គុំ និងដំឡើងរថយន្តអគ្គិសនីដឹកជញ្ជូនខ្នាតធំដំបូងគេបង្អស់ តម្លៃជិត ៥០លានដុល្លារ នៅខេត្តពោធិ៍សាត់*ឧបនាយករដ្ឋមន្រ្តី ស សុខា ឲ្យផ្អាកចាប់ផាកពិន័យរឿងរឹតបន្តឹងចរាចរណ៍ទាំងផ្លូវលំ និងផ្លូវជាតិ តែការត្រួតពិនិត្យអាវុធជាតិផ្ទុះ និងគ្រឿងស្រវឹងនៅបន្តអនុវត្ត*សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំគណៈបញ្ជការឯករដ្ឋបាលខេត្ត ត្រូវបន្ដបង្ក្រាបទបល្មើស Online Scams ដើម្បីធានាសន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ជូនពលរដ្ឋ និងវិនិយោគិន *សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ផ្ដល់អនុសាសន៍៥ចំណុចដល់ក្រសួងឧស្សាហកម្ម ជំរុញការអភិវឌ្ឍ និងគ្រប់គ្រងវិស័យទឹកស្អាតឱ្យមានប្រសិទ្ធភាព ឆ្លើយតបទៅនឹងតម្រូវការរបស់ពលរដ្ឋ*សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋ នឹងត្រូវពង្រីកជាបន្ដបន្ទាប់ ទាំងប្រព័ន្ធទឹកស្អាត និងផ្លូវ *សម្ដេចបវរធិបតី៖ «ពីមុនខេត្តស្វាយរៀង និងខេត្តព្រៃវែង ធ្វើកសិកម្មមិនសូវបានផល ឥឡូវងាកមកដាំដុះរោងចក្រសហគ្រាស គឺបានចូលរួមចំណែកជួយទ្រទ្រង់ជីវភាពប្រជាពលរដ្ឋប្រសើរជាងមុន»*ជំនួបរវាងគណៈកម្មការទី៥ នៃរដ្ឋសភា និងរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានឯកភាពពង្រឹងក្របខណ្ឌច្បាប់ ក្នុងការធានាសេរីភាពសារព័ត៌មានប្រកបដោយវិជ្ជាជីវៈ និងសណ្តាប់ធ្នាប់ព័ត៌មាន ស្របតាមបរិបទបច្ចេកវិទ្យាឌីជីថលសម័យថ្មី*រដ្ឋមន្ត្រី នេត្រ ភក្ត្រា ដឹកនាំគណៈប្រតិភូក្រសួងព័ត៌មានប្រជុំទល់មុខជាមួយគណៈកម្មការទី៥ នៃរដ្ឋសភា ដើម្បីពិភាក្សាអំពី «វឌ្ឍនភាពការអនុវត្តច្បាប់ និងគោលនយោបាយវិស័យសារព័ត៌មានរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា*រយៈពល ៦ថ្ងៃ មហោស្រពភាពយន្តអន្តរជាតិកម្ពុជា មានភាពយន្តចំនួន ១៥០រឿង មកពី ៤០ប្រទេស ក្នុងនោះភាពយន្តកម្ពុជា ៦០រឿង ដាក់បញ្ចាំងឲ្យទស្សនាដោយសេរី*ខែមីនា ឆ្នាំ២០២៦ ACU សម្រេចលើពាក្យប្ដឹងចំនួន៣៣ និងបញ្ជូនសំណុំរឿងចំនួន៣ករណី មានមនុស្ស១០នាក់ ទៅតុលាការ*ដំណឹងល្អសម្រាប់អតីតពលករ! បន្ថែមពីការផ្តល់ការងាររាប់សែនកន្លែង ក្រសួងការងារ ចាប់ផ្តើមចុះឈ្មោះធ្វើតេស្តទទួលស្គាល់ជំនាញពីមុនពីថ្ងៃនេះតទៅ! សូមមកចុះឈ្មោះព្រោះឥតគិតថ្លៃ*អាជ្ញាធរខេត្តបន្ទាយមានជ័យ បន្ដចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន៤,០០៤បណ្ណ ជូនពលដ្ឋក្នុងភូមិស្វាយស ឃុំពន្លៃ ស្រុកភ្នំស្រុក*រដ្ឋមន្ត្រីសុខាភិបាល អំពាវនាវដល់ភាគីពាក់ព័ន្ធ និងប្រជាពលរដ្ឋចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺរបេង ដើម្បីអនាគតកម្ពុជា និងពិភពលោកគ្មានជំងឺនេះបន្តទៅទៀត*ក្រសួងសេដ្ឋកិច្ច ណែនាំពីវិធានការបន្ធូរបន្ថយបន្ទុកអាករលើតម្លៃបន្ថែម ចំពោះការផ្គត់ផ្គង់ប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត ដើម្បីសម្រួលជីវភាពរបស់ប្រជាពលរដ្ឋ *រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ គោលនយោបាយជាតិស្តីពី ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព គាំទ្រទៅលើគោលនយោបាយយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលនៅក្នុងការអភិវឌ្ឍប្រទេស*សម្ដេចតេជោ ហ៊ុន សែន៖ កម្ពុជានិងឡាវ ជាមិត្តដែលមានចិត្តស្មោះសនឹងគ្នាជានិច្ច

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ អាកាសយានដ្ឋានអន្ដរជាតិតេជោ ជាមជ្ឈមណ្ឌលភស្ដុភារកម្ម ដូច្នេះសេវាកម្មគយ ឬនីតិវិធី ត្រូវកាត់បន្ថយ ខណៈក្រុមហ៊ុនឯកជនបញ្ចុះតម្លៃដល់អ្នកធ្វើដំណើរ, ព្រលានយន្ដហោះ ដែលជាប់លេខខ្ពស់បំផុត គឺមានអ្នកដំណើរច្រើន និងសប្បាយចិត្ត

កណ្ដាល)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥នេះ បានបញ្ជាក់ឲ្យដឹងថា អាកាសយានដ្ឋានអន្តរជាតិតេជោ (TIA) លំដាប់ថ្នាក់ 4F ក្រុងតាខ្មៅ ខេត្ដកណ្ដាល នឹងរៀបចំទៅជាមជ្ឈមណ្ឌលភស្ដុភារកម្ម ដូច្នេះសេវាកម្មគយ ឬនីតិវិធី ត្រូវកាត់បន្ថយ ដោយរកបទពិសោធន៍ប្រទេសមួយចំនួន ខណៈក្រុមហ៊ុនឯកជនទាំងអស់ ត្រូវមានការបញ្ចុះតម្លៃដល់អ្នកធ្វើដំណើរ ដើម្បីឲ្យព្រលានយន្ដហោះ ទទួលបានអ្នកដំណើរកាន់តែច្រើន។

 

ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីភាព សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អាកាសយានដ្ឋានអន្តរជាតិតេជោ នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥នេះ។

 

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «យើងចង់រៀបចំកន្លែងនេះ (អាកាសយានដ្ឋានអន្ដរជាតិតេជោ) ទៅជាមជ្ឈមណ្ឌលភស្ដុភារកម្មមួយ ចឹងត្រូវទាក់ទង ជាមួយនឹងនីតិវិធី ក្នុងការឆ្លងកាត់ធ្វើឲ្យកាន់តែមានប្រសិទ្ធភាព កន្លងទៅមានក្រុមហ៊ុនភស្ដុភារកម្មខ្នាតយក្សរបស់អន្ដរជាតិមួយ មកសិក្សានៅទីនេះ ចឹងដើម្បីឲ្យកន្លែងនេះ ទៅជាភស្ដុភារកម្ម ទាល់តែសេវា និងនីតិវិធីគយ បានលឿន និងប្រសិទ្ធភាព»។

 

ទន្ទឹមគ្នានេះ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានកោតសរសើរ ដល់អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ដែលកែសម្រួល និងកាត់បន្ថយនីតិវិធី នៃការប្រើប្រាស់ក្រដាស មកប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា។

 

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំឲ្យអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ត្រូវសិក្សាដកពិសោធន៍កាត់បន្ថយនីតិវិធី នៅអាកាសយានដ្ឋានអន្ដរជាតិតេជោ។ ជាមួយគ្នានេះ សម្ដេចបវរធិបតី ក៏បានណែនាំឲ្យកាត់បន្ថយតម្លៃ ក្នុងការដាក់បន្ទុកដល់អ្នកដំណើរផងដែរ។

 

បន្ថែមពីនេះ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ក្រុមហ៊ុនឯកជនទាំងអស់ កុំដាក់បន្ទុកតម្លៃបន្ថែម នៅព្រលានយន្ដហោះ ដូច្នេះរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៉ីវិល និងក្រសួងសេដ្ឋកិច្ច ត្រូវធ្វើការជាមួយវិស័យឯកជន។ សម្ដេចបវរធិបតី បានថ្លែងថា ព្រលានយន្ដហោះ ដែលជាប់លេខខ្ពស់បំផុត គឺមានអ្នកដំណើរច្រើន និងពួកគាត់សប្បាយចិត្ត។

 

សូមជម្រាបថា អាកាសយានដ្ឋានអន្តរជាតិតេជោ មានផ្ទៃដីដ៏ល្វឹងល្វើយជាង ២ ៦០០ហិកតា ជាប្រភេទព្រលានយន្តហោះខ្នាតធំ ប្រភេទ 4F ដែលអាចស្រូបយក និងទទួលបានការហោះហើរ ពីឆ្ងាយឆ្លងទ្វីប ដែលអាចឲ្យប្រភេទយន្តហោះធុនយក្ស រហូតដល់ Airbus A380-800 និង យន្តហោះ Boeing 747-800 ចុះចតបាន។

 

បើតាមលោកអ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ខេមបូឌា អ៊ែរផេត អ៊ុនវេសមិន ឯ.ក (CAIC), ការវិនិយោគសាងសង់ អាកាសយានដ្ឋានអន្តរជាតិតេជោ (TIA) ដំណាក់កាលទី១ ចំណាយអស់ទឹកប្រាក់ប្រមាណ២,៣០០លានដុល្លារសហរដ្ឋអាមេរិក។

 

ការចំណាយនេះ ដោយរួមបញ្ចូលចំណាយ សាងសង់ស្ថានីយ៍អ្នកដំណើរ ស្ថានីយ៍អ្នកដំណើរពិសេស (VVIP Terminal) ទីលានចុះចតយន្តហោះ អគារ និងហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់ ប្រតិបត្តិការអាកាសយានដ្ឋាន រួមមាន៖ ផ្លូវ ស្ពានអាកាស ឃ្លាំងទំនិញ ចំណាយហិរញ្ញប្បទាន និងចំណាយសម្រាប់ការផ្ទេរប្រតិបត្តិការពីអាកាស យានដ្ឋានអន្តរជាតិភ្នំពេញ មក TIA។

 

អាកាសយានដ្ឋានអន្តរជាតិតេជោ ត្រូវបានសាងសង់បីដំណាក់កាល ដោយដំណាក់កាលទី១ មានសមត្ថភាពអាចទទួលអ្នកដំណើរ បាន១៥លាននាក់ ក្នុងមួយឆ្នាំ។ ដំណាក់កាលទី២ អាចទទួលអ្នកដំណើរ បាន៣០លាននាក់ ក្នុងមួយឆ្នាំ និងដំណាក់កាលទី៣ អាចទទួលអ្នកដំណើរ បាន៥០លាននាក់ ក្នុងមួយឆ្នាំ។

 

បើយោងតាមការវាយតម្លៃ របស់អាកាសចរណ៍ស៊ីវិល ព្រលានហោះយន្ដអន្ដរជាតិតេជោនេះ បានជាប់ចំណាត់ថ្នាក់លេខ៩ ក្នុងពិភពលោក ក្នុងចំណោមព្រលានយន្តហោះប្រភេទ 4F។ ជាមួយគ្នានេះ ព្រលានយន្តហោះនេះ បានក្លាយជាស្ថាបត្យកម្មដ៏មានឥទ្ធិពល ក្នុងចំណោមស្ថាបត្យកម្មចំនួន១១ លើពិភពលោកផងដែរ៕