វត្តព្រៃចាន់ រៀបចំពិធីរាប់បាត្រព្រះសង្ឃ ៤០០អង្គ ឧទ្ទិសមហាកុសលជូនវិញ្ញាណក្ខន្ធវីរយុទ្ធជន

បន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៩ ខែតុលា ឆ្នាំ២០២៥នេះ នៅវត្តព្រៃចាន់ ស្ថិតក្នុងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ មានរៀបចំពិធីរាប់បាត្រព្រះសង្ឃ៤០០អង្គ។ ព្រះសង្ឃ៤០០អង្គ បាននិមន្តមកពីបណ្តាវត្តនានានៅក្នុងខេត្តបន្ទាយមានជ័យ មានទាំងព្រះសង្ឃគណៈសង្ឃមហានិកាយ និងគណៈសង្ឃធម្មយុត្តិកនិកាយ។
ពិធីរាប់បាត្ររៀបចំឡើងដើម្បីឧទ្ទិសមហាកុសលជូនវិញ្ញាណក្ខន្ធវីរយុទ្ធជន ដែលបានពលីជីវិតក្នុងបុព្វហេតុបូរណភាពទឹកដី។
ក្នុងពិធីរាប់បាត្រនាព្រឹកថ្ងៃនេះ មានការចូលរួមយ៉ាងច្រើនកុះករពីប្រជាពុទ្ធបរិស័ទក្នុងខេត្តបន្ទាយមានជ័យ៕

