*ក្រុមជំនួយការសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បន្តនាំយកអំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០តោនបន្ថែម*កង់អាគុយ និងរទេះរុញ ដែលពលរដ្ឋស្នើសុំសម្តេចធិបតី បានប្រគល់ដល់ដៃម្ចាស់សំណើហើយ *ប្រធានាធិបតីចិន ស៊ី ជីនពីង ផ្ញើសារថ្លែងអំណរគុណ សម្តេចតេជោ ហ៊ុន សែន និងប្តេជ្ញាបន្តរក្សាទំនាក់ទំនងជាយុទ្ធសាស្ត្រ ដើម្បីជំរុញសហគមន៍វាសនារួមចិន-កម្ពុជាគ្រប់រដូវកាល*ប្រធានគណៈកម្មាធិការជាតិនៃសភាប្រឹក្សានយោបាយប្រជាជនចិន ផ្ញើសារថ្លែងអំណរគុណ និងជូនពរសម្តេចតេជោ ហ៊ុន សែន ដែលបានផ្ញើលិខិតអបអរសាទរខួបលើកទី៧៧ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន*បណ្ឌិត សួន សុខឌឿន អញ្ជើញចូលរួមពិធីប្រកាសទទួលស្គាល់សមាសភាពក្រុមជំនួយការផ្នែកវប្បធម៌ និងសាសនា*សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល*សេចក្តីជូនដំណឹងដល់សាធារណជន និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ឱ្យបានជ្រាបថា៖ យោងតាមការស្នើសុំពីសាមីខ្លួនដែលជាម្ចាស់ដី បានបាត់បង់ លិខិតធ្វើអំណោយដាច់ខាត*ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំបូកសរុបសកម្មភាព និងលទ្ធផលការងារចុះមូលដ្ឋានប្រចាំត្រីមាសទី៣ ឆ្នាំ២០២៦ និងទិសដៅការងារបន្តរបស់ក្រុមការងារ។*រដ្ឋមន្ត្រី នេត្រ ភក្ត្រា លើកទឹកចិត្តឱ្យក្រុមហ៊ុនផ្សាយពាណិជ្ជកម្ម បង្កើនសារអប់រំសុខភាព សុវត្ថិភាពចរាចរណ៍ និងជម្រើសប្រើប្រាស់ប្រកបដោយការយល់ដឹង*ប្រធានក្រុមប្រឹក្សាយោបល់សិក្សាធិការរបស់ចិន កោតសរសើរការដឹកនាំសម្តេច ហ៊ុន ម៉ាណែត តម្កល់ផលប្រយោជន៍ប្រជាជនជាអាទិភាព *លោក នេត្រ ភក្ត្រា បន្តណែនាំមន្ត្រីបក្សពង្រឹងសាមគ្គីភាព បម្រើពលរដ្ឋដោយស្មោះត្រង់ និងមិនត្រូវឆ្អែតឆ្អន់ចំពោះការធ្វើអំពើល្អជាមួយពលរដ្ឋឡើយ*លោក នេត្រ ភក្ត្រា៖ ការដាក់ចេញគោលនយោបាយត្រឹមត្រូវរបស់បក្សប្រជាជន និងការគិតគូរសុខទុក្ខពលរដ្ឋ ជាមូលដ្ឋានគ្រឹះនៃជំនឿទុកចិត្តបោះឆ្នោតគាំទ្រឱ្យបន្តដឹកនាំប្រទេស*ក្តីសង្ឃឹមថ្មីនៅទឹកដីថ្មី! អភិបាលខេត្តពោធិ៍សាត់ ជូនដំណើរពលរដ្ឋ ១៦គ្រួសារ ទៅទទួលដី និងផ្ទះពីកម្មវិធី «ផ.ក.អ» នៅខេត្តស្ទឹងត្រែង*រដ្ឋមន្ត្រី នេត្រ ភក្ត្រា ជំរុញការការពារកុមារ និងលើកកម្ពស់សេចក្តីថ្លៃថ្នូរស្រ្តី ក្នុងការផ្សាយពាណិជ្ជកម្មដែលអាចប៉ះពាល់សុខភាព និងការអភិវឌ្ឍន៍របស់ពួកគេ*សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចោទសួរក្រុមប្រឆាំងក្រៅប្រទេស៖ ហេតុអ្វីស្ងាត់ជ្រាបដូចចោរលួចសេះ ពេលព័ត៌មានថៃទម្លាយថាពលរដ្ឋថៃ ៦៦គ្រួសារ បាត់បង់ការចូលមកធ្វើចម្ការលើដីខ្មែរ ១៣៨ហិកតា? *សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្រើនរំលឹកសិស្សនិទ្ទេស A ក្រោយបញ្ចប់បាក់ឌុប ត្រូវចេះម្ចាស់ការលើជីវិត និងការសម្រេចចិត្តរបស់ខ្លួនឯង *សម្តេចធិបតី ហ៊ុន ម៉ាណែត ដាក់គោលដៅប្រែក្លាយសាលារៀនទូទាំងប្រទេស ជាសាលាគំរូ ដើម្បីលើកកម្ពស់គុណភាពអប់រំនៅកម្ពុជា *ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី៖ ការប្រឡងជ្រើសរើសមន្ដ្រីរាជការ នៅតែបន្ដប្រព្រឹត្តទៅតាមនិយាមប្រតិបត្តិ ធានាយុត្តិធម៌ «អ្នកជាប់ដោយមោទន ធ្លាក់ដោយអស់ចិត្ត» *រដ្ឋមន្ត្រីក្រសួងមហាផ្ទៃចេញប្រកាសសម្រេចផ្អាកការងារបណ្តោះអាសន្នចំពោះ វរសេនីយ៍ឯក ជឹម រតនា អត្តលេខ ៦១៩០៨ ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ មូលហេតុ ល្មើសបទវិន័យនគរបាល ជាតិកម្ពុជា។*កម្លាំងនគរបាលខណ្ឌសែនសុខ បង្រ្កាបបានជនសង្ស័យ ៣នាក់ពាក់ព័ន្ធករណីកាប់ប្លន់ម៉ូតូ ៣គ្រឿង នៅខេត្តស្វាយរៀង

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការតបទៅលោក អ៊ុំ សំអាន មិនមែនជាការតម្កើងតម្លៃលោក អ៊ុំ សំអាន នោះទេ តែជាការបញ្ជាក់ឱ្យច្បាស់លើបញ្ហាទឹកដីជូនពលរដ្ឋ 

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសង្កត់ធ្ងន់ថា ការណ៍ដែលសម្តេចឆ្លើយតបទៅលោក អ៊ុំ សំអាន មិនមែនជាការតម្កើងតម្លៃលោក អ៊ុំ សំអាន នោះទេ តែនេះជាការបញ្ជាក់ឱ្យច្បាស់លើបញ្ហាទឹកដីជូនប្រជាពលរដ្ឋ។

ការបញ្ជាក់បែបនេះរបស់សម្តេចប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងនៅក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម ឆ្នាំ២០២៦-២០៣០» នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦។

 

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា៖ «ខ្ញុំមិនបានសំដៅលើលោក អ៊ុំ សំអាន នោះទេ អ្វីដែលជាគោលដៅធំ គឺចលនារបស់គាត់ក្នុងការវាយប្រហារនេះជាគោលដៅ ចង់លោក អ៊ុំ សំអាន ឬលោក-ក លោក-ខ វាអត់សំខាន់ សំខាន់ត្រូវតែបង្ហាញថាចលនាវាយប្រហារ ហ្នឹងតើមានភស្តុតាង មានមូលដ្ឋានអ្វីខ្លះ»។

 

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា គោលដៅសំខាន់បំផុត គឺទំនុកចិត្ត ខណៈការផ្សព្វផ្សាយបញ្ហាព្រំដែន បានបង្កការព្រួយបារម្ភក្នុងស្រទាប់ប្រជាពលរដ្ឋ ស្របពេលដែលក្រុមលោក អ៊ុំ សំអាន តែងតែផ្សព្វផ្សាយបញ្ហាព្រំដែនដោយគ្មានមូលដ្ឋានច្បាស់លាស់។ ដូច្នេះ លោក អ៊ុំ សំអាន ត្រូវហ៊ានបង្ហាញភស្តុតាងពីបញ្ហាព្រំដែននេះឱ្យច្បាស់លាស់ ជាមួយរាជរដ្ឋាភិបាល ពោលគឺមិនមែនជាការប្រកួតប្រជែង ដើម្បីចាញ់ឈ្នះនោះទេ ប៉ុន្តែ បង្ហាញការពិតឱ្យប្រជាជនបានស្ងប់ចិត្ត។

 

ជាមួយគ្នានេះដែរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា លោក អ៊ុំ សំអាន យល់ថាខ្លួនឡើងតម្លៃ ក្រវីទង់ស្រាតខោ ក្នុងការឆ្លើយតបជាមួយសម្តេច។ ត្រង់ចំណុចនេះ ត្រូវសម្តេចបន្ថែមថា ជាអ្នកនយោបាយ បើប្រជាពលរដ្ឋបាត់ទំនុកចិត្ត គឺចប់ហើយ និងបានចាត់ទុកការចោទរបស់លោក អ៊ុំ សំអាន ពាក់ព័ន្ធដីព្រំដែនចន្លោះបង្គោលព្រំដែនលេខ៥២ និង៥៩ កំពុងស្រាតខោឱ្យប្រជាពលរដ្ឋបានឃើញថា លោក អ៊ុំ សំអាន ចោទរាជរដ្ឋាភិបាល ទាំងខ្លួនមិនមានភស្តុតាងច្បាស់លាស់។

 

«ខ្ញុំឃើញ ខ្ញុំវាហួសចិត្តមិនដឹងយុទ្ធសាស្ត្រយ៉ាងម៉េច? ម្ង៉ៃៗ ចាប់ផ្តើមដោះអាវ ស្រាតខោខ្លួនឯង និយាយច្រើនពេក និងយាយហើយអត់ដឹងខ្លួនទៀតថាខ្លួនកំពុងតែស្រាតខោដោះអាវ កំពុងតែហូចអាវឱ្យខ្ញុំ នូវអ្វីដែលខ្ញុំចង់បានគាត់វាយតម្លៃខុស ថាខ្ញុំចង់បានគាត់អត់ទេ ខ្ញុំចង់បានអ្វីដែលគាត់មានបង្ហាញឱ្យប្រជាជន គឺភាពជឿទុកចិត្តនេះ តើអ្នកណាពិតប្រាកដ»។ នេះជាការលើកឡើងបន្ថែបរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត។

 

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា លោក អ៊ុំ សំអាន អួតថាខ្លួនឡើងតម្លៃ ពាក់ព័ន្ធនឹងការឡើងពីបញ្ហាព្រំដែន ប៉ុន្តែ លោក អ៊ុំ សំអាន បានបង្ហាញការពិតឱ្យប្រជាជនបានមើលឃើញថា ការអួតក្តែងៗថាខ្លួនមានឯកសារគ្រប់គ្រាន់លើរឿងព្រំដែន គឺជាការមិនពិតទាល់តែសោះ។ ចំពោះការដែលហៅឱ្យលោក អ៊ុំ សំអាន ចូលមកប្រទេសកម្ពុជា គឺដើម្បីឱ្យលោក អ៊ុំ សំអាន យកឯកសារទាំងនេះមកតតាំងជាមួយជាមួយរាជរដ្ឋាភិបាល និងបញ្ជាក់ឱ្យប្រជាជនបានដឹង និងភាពជឿជាក់។

 

ទន្ទឹមនឹងដែរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបន្តថា បើសម្តេចជាលោក អ៊ុំ សំអាន ហើយមានឯកសារច្បាស់លាស់ពាក់ព័ន្ធព្រំដែនចន្លោះបង្គោល៥២ និង៥៩មែននោះ សម្តេចនឹងចូលមកកម្ពុជា។ ចូលមកនឹងចំណេញច្រើនទី១ បានបង្ហាញឱ្យពលរដ្ឋឃើញជាក់ស្តែង ទី២ បើសម្តេចមិនគោរពអ្វីដែលបានធានាអះអាងមែននោះ នឹងធ្វើឱ្យប្រជាពលរដ្ឋបាត់ទំនុកចិត្ត។ ការជជែកជាមួយក្រុមការងារដែលលោក អ៊ុំ សំអាន បញ្ជូនមក គឺជជែកលើរឿងដែកព្រំដែនចន្លោះបង្គោលលេខ៥២ និង៥៩ មិនជជែករឿងនយោបាយនោះទេ។

 

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបន្តថា ការភូតភរច្រើនចាញ់អាត្មា លោក អ៊ុំ សំអាន ដែលតែងតែបញ្ឆេះបញ្ហាព្រំដែន គឺមានក្រុមអង្គការចាត់តាំង មានចរិតនយោបាយ នៅក្រៅស្រុក បានបំភ្លៃហើយបំភ្លៃទៀត ដើម្បីតែកេងចំណេញនយោបាយ សុខចិត្តវ៉ៃបំបែកបំបាក់ផ្ទៃក្នុងខ្លួនឯងឱ្យប្រជាជន មានមន្ទិលសង្ស័យ ឱ្យមានបញ្ហាការគិតគូរលែងមូលគ្នា ខណៈពេលដែលរាជរដ្ឋាភិបាលកំពុងតែតាំងព្យាយាមដោះស្រាយបញ្ហាដោយទទួលខុសត្រូវ៕