*នៅមិនអស់ទីតាំងនោះទេ គឺនៅមានទៀត ..! តាមសេចក្តីរាយការណ៍របស់ពលរដ្ឋដែលរស់នៅក្នុងតំបន់នៃភូមិសាស្ត្រភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប ថាសម្បត្តិធនធានធម្មជាតិព្រៃកោងកាងដែលជាដែនជម្រកត្រីពងកូន ត្រូវបានអ្នកមានលុយ អ្នកមានអំណាច ធ្វើការព័ទ្ធក្រវ៉ាត់ព្រំចែកគ្នាស្ទើររលាយអស់ហើយ។*ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់មណ្ឌលអង្គការអប់រំផ្លូវចិត្តតាមវិប្បសនាញាណនៅខេត្តកំពង់ឆ្នាំង*នាយក FBI របស់អាមេរិកមកដល់កម្ពុជា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យចូលជួបសម្តែងការគួរសម និងពិភាក្សាផ្នែកសន្តិសុខ*សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា អ្នករាយការណ៍ពិសេសផ្នែកសិទ្ធិមនុស្សរបស់ UN ធ្វើការជាមួយរាជរដ្ឋាភិបាលកម្ពុជា ធ្វើឱ្យដំណើរប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សកាន់តែល្អប្រសើរ *សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ជួបសម្តែងការគួរសម*នាយករដ្ឋមន្រ្តី ចាត់ឲ្យរដ្ឋមន្រ្តី ហែម វណ្ណឌី ចុះដោះស្រាយបញ្ហទឹកស្អាតជូនប្រជាពលរដ្ឋនៅសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ*សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើឲ្យបញ្ចប់ការជជែកគ្នាលើបណ្តាញសង្គម រឿងបណ្ឌិត និងអ្នកចែវទូក *សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ភាពជោគជ័យត្រូវប្រើពេលយូរអង្វែង និងអំណត់អត់ធ្មត់ ជោគជ័យធំ កើតពីជោគជ័យតូចៗ *សម្ដេចតេជោ ហ៊ុន សែន៖ ទំហំពាណិជ្ជកម្មកម្ពុជានិងអាមេរិក កំពុងតែមានការកើនឡើង ហើយសង្ឃឹមថា អ្នកវិនិយោគអាមេរិក នឹងមករកស៉ីនៅកម្ពុជា កាន់តែច្រើន *ឧបនាយករដ្ឋមន្រ្តី ស សុខា បំផុសយុវជន មន្ត្រីរាជការ និងប្រជាពលរដ្ឋគ្រប់រូប ថែរក្សាសមាជិកគ្រួសារកុំឱ្យពាក់ព័ន្ធគ្រឿងញៀន*ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី៖ «ការបណ្តុះស្មារតីជាតិ អ្វីដែលជាដួងព្រលឹង មោទនភាព ឯកភាព មិនត្រូវចាំដល់ពេលប្រទេសជាតិមានការឈ្លានពាននោះទេ»*សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមបាល់ទះបុរសជម្រើសជាតិកម្ពុជា ទទួលបានមេដាយមាស ដោយយកឈ្នះ ក្រុមបាល់ទះបុរសជម្រើសជាតិឥណ្ឌូណេស៊ី ក្នុងការប្រកួតពានរង្វាន់ SEA V-CUP លើកទី៦*សម្តេចតេជោ ហ៊ុន សែន អបអរសាទរក្រុមបាល់ទះបុរសជម្រើសជាតិកម្ពុជា ដែលបានគ្រងដំណែងជើងឯក SEAV-Cup លើកទី៦ ក្រោយយកឈ្នះក្រុមកីឡាករបាល់ទះបុរសជម្រើសជាតិឥណ្ឌូណេស៊ី នៅប្រទេសហ្វីលីពីន*សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួបជាមួយអ្នកធ្វើធុរកិច្ចរបស់កូរ៉េខាងត្បូង*ឧបនាយករដ្ឋមន្ត្រី ទៀ សីហា ផ្តល់ថវិកា ២២លានរៀល សម្រាប់បំពាក់ម៉ាស៊ីនចំរោះទឹកស្អាតជូនមន្ទីរពេទ្យសំពៅលូន យោធភូមិភាគទី៥*ជំនួបជាមួយសម្តេចបវរធិបតី, គណៈប្រតិភូវិនិយោគិនកូរ៉េ ចង់ពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា*ក្រុមហ៊ុន SF Holding ចាប់អារម្មណ៍ស្វែងរកឱកាសពង្រីកការវិនិយោគលើវិស័យឡូជីស្ទីកនៅកម្ពុជា *ប្រធានាធិបតីចិន៖ ចិនគាំទ្រការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា *លទ្ធផលនៃដំណើរទស្សនកិច្ច និងការអញ្ជើញចូលរួមសន្និសីទបញ្ញាសិប្បនិម្មិតពិភពលោក ២០២៦ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅសាធារណរដ្ឋប្រជាមានិតចិន*ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ កម្មវិធីបណ្តុះបណ្តាល«ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍» ដើម្បីលើកកម្ពស់សមត្ថភាពធនធានមនុស្ស និងការពង្រឹងសមត្ថភាពអនុវត្តការងារ

ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី៖ ការប្រមាថរបស់ថៃមកលើសម្ដេចតេជោ ហ៊ុន សែន គឺជាការប្រមាថប្រជាជនកម្ពុជា

ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី រដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានលើកឡើងថា ការប្រមាថរបស់ថៃ មកលើសម្ដេចតេជោ ហ៊ុន សែន គឺជាការប្រមាថប្រជាជនកម្ពុជាទាំងមូល។

តាមរយៈបណ្ដាញសង្គមផ្លូវការនៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥នេះ ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានអះអាងថា ការប្រមាថលើ សម្ដេចតេជោ ប្រធានព្រឹទ្ធសភា គឺមិនមែនត្រឹមជាការប្រមាថលើសម្តេចជាលក្ខណៈឯកជន ដាច់ដោយឡែកនោះទេ ប៉ុន្តែវាជាការប្រមាថសម្រាប់ប្រជាជនកម្ពុជា៖

*ទី១៖ ជាការប្រមាថពីជនបរទេសមកលើថ្នាក់ដឹកនាំកម្ពុជា ដែលក្នុងនាម ជាជាតិសាសន៍មួយ គួរមានការកំណត់អោយច្បាស់ ថាជាអ្វីមួយ ដែលមិនអាចទទួលយកបាន មិនថាក្នុងអតីតកាល បច្ចុប្បន្ន និងតទៅអនាគត។ កម្ពុជា ជាកម្ពុជា ទោះមានចំណុចណាក៏ដោយជារឿងរបស់កម្ពុជា ដូច្នេះការប្រមាថរបស់បរទេសគឺមិនអាចទទួលយកបានទេ។

*ទី២៖ ការប្រមាថលើ សម្តេចតេជោ ដែលជាតួអង្គប្រវត្តិសាស្ត្រមួយរបស់កម្ពុជាដែលបានលះបង់គ្រប់បែបយ៉ាង ដោយបាននាំកម្ពុជា ពីប្រទេស ដែលខ្ទេចខ្ទាំដោយសង្គ្រាម ពីបាតដៃទទេ មកកម្ពុជាមួយដែលយើងមានមោទនភាពដូចសព្វថ្ងៃនេះ។

សម្តេចតេជោ ជាឥស្សរជនដែលបានឆ្លងកាត់ ១០៥ សមរភូមិ ដាក់ជីវិត ជាដើមទុន ម្តងហើយម្តងទៀត ដើម្បីអោយប្រទេស និងប្រជាជនមានភាពសុខសាន្ត រហូតសព្វថ្ងៃនេះ និងជាថ្នាក់ដឹកនាំរបស់កម្ពុជាដែលមានការទទួលស្គាល់លើឆាកអន្តរជាតិសម្រាប់ភាពជាអ្នកដឹកនាំ ក្នុងកិច្ចការនយោបាយជាសាកល ដែលបានលើកស្ទួយ កិត្តិយស និងមុខមាត់របស់កម្ពុជា។

*ទី៣៖ ឆាកជីវិតរបស់សម្តេចតេជោ បានឆ្លងកាត់ការប្រមាថរាប់មិនអស់ ដោយឡែក លើកនេះដូចគ្នាដែរ ទោះទង្វើប្រមាថរបស់ជនជាតិថៃមួយចំនួនមកលើលោក ក៏ សម្តេចតេជោ នៅតែអំពាវនាវអោយប្រជាពលរដ្ឋខ្មែរទាំងអស់ ថែរក្សាភាពថ្លៃថ្នូរ មិនធ្វើសកម្មភាពណាដែលជាការប្រមាថដូចអ្វីដែលប្រជាជនថៃមួយចំនួនតូចបានធ្វើកន្លងមកនោះទេ។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋគោរព និងចូលរួមតាមការអំពាវនាវរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដើម្បីភាពថ្លៃថ្នូរនៃប្រជាជាតិយើង។

*ទី៤៖ សម្រាប់បញ្ហាព្រំដែនកម្ពុជាថៃ សូមបងប្អូនជនរួមជាតិ បន្តចូលរួមគាំទ្រ និងផ្តល់ជំនឿទុកចិត្តដល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងផ្តល់កម្លាំងចិត្តដល់វីរៈកងទ័ពដែលឈរជើងនៅតាមបន្ទាត់ព្រំដែន។ ដូចសម្តេចធិបតី ប្រមុខរាជរដ្ឋាភិបាល បានបញ្ជាក់ជាបន្តបន្ទាប់ កម្ពុជាចង់បានសន្តិភាព ដោះស្រាយបញ្ហាព្រំដែន ដោយសន្តិវិធីផ្អែកលើការចរចា និងច្បាប់អន្តរជាតិ ជាជាងការប្រើកម្លាំង។ ការអត់ធ្មត់របស់យើងជាជម្រើសយុទ្ធសាស្ត្រ និងល្អសម្រាប់យើងដែលអ្នកចង់បានសន្តិភាព។

ការគោរពចាស់ទុំ ជាពិសេស ឥស្សរៈជនដែលមានស្នាដៃជាប្រវត្តិសាស្ត្រសម្រាប់ប្រទេសជាតិ គឺជាការគោរពមិនសាបសូន្យ សម្រាប់ខ្ញុំក្នុងនាមជាកម្មាភិបាលជំនាន់ក្រោយរបស់គណបក្សនិងជាទស្សនៈរបស់ខ្ញុំក្នុងនាមជាប្រជាជនខែ្មរមួយរូប។ នេះជាទំនៀមទម្លាប់ប្រពៃណីដ៏អស្ចារ្យរបស់ប្រជាជាតិខ្មែរយើង៕