*ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជិត ៤ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ*ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន៖ មន្ត្រីការទូតត្រូវយល់ដឹងពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា តែមិនមែនឱ្យបោះបង់តួនាទីស្នូលរបស់ខ្លួននោះទេ*ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដឹកនាំកិច្ចប្រជុំពិនិត្យ វាយតម្លៃផែនការការពារសន្ដិសុខ សណ្ដាប់ធ្នាប់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាត្រៀមទទួលមេដឹកនាំជាង៩០ប្រទេស មានទាំងប្រធានាធិបតីបារាំង លោក ម៉ាក្រុង, សមត្ថកិច្ចជិត២ម៉ឺននាក់ ត្រៀមការពារ*ប្រធានគណៈកម្មាធិការជាតិ នៃសភាប្រឹក្សានយោបាយប្រជាជនចិន ផ្ញើសារថ្លែងអំណរគុណសម្ដេចតេជោ ហ៊ុន សែន ចំពោះលិខិតអបអរសាទរ ខួបលើកទី៧៧ ថ្ងៃបង្កើតសាធារណរដ្ឋប្រជាមានិតចិន*សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ចាត់ក្រុមការងារនាំយកស្ដ្រីពិការជើងម្នាក់ដែលមិនអាចធ្វើការរកប្រាក់ចំណូល ទៅពិនិត្យព្យាបាល នៅមន្ទីរពេទ្យតេជោសន្តិភាព*លោកស្រីម្នាក់ ដែលបានអះអាងថាជាជនរងគ្រោះ កើតទុក្ខមិនសុខចិត្ត ពាក់ព័ន្ធរឿងលេងតុងទីន សន្យាសងប្រាក់ តែមិនបានដូចការគ្រងទុក (វគ្គ១)*សេចក្តីជូនដំណឹងដល់សាធារណជន និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ឱ្យបានជ្រាបថា៖ យោងតាមការស្នើសុំពីសាមីខ្លួនដែលជាម្ចាស់ដី បានបាត់បង់ លិខិតធ្វើអំណោយដាច់ខាត*ភាគីម្ចាស់ប្រាក់ស្នើឱ្យអ្នកស្រី ពេញ ឆវី និងអ្នកស្រី ពេញ វិច្ឆន្នី ព្រមទាំងម្ដាយ ចូលខ្លួនដោះស្រាយបញ្ហាប្រាក់នៅសល់ ពាក់ព័ន្ធនឹងការលេងតុងទីនជាបន្ទាន់*ក្រុមជំនួយការសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បន្តនាំយកអំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០តោនបន្ថែម*កង់អាគុយ និងរទេះរុញ ដែលពលរដ្ឋស្នើសុំសម្តេចធិបតី បានប្រគល់ដល់ដៃម្ចាស់សំណើហើយ *ប្រធានាធិបតីចិន ស៊ី ជីនពីង ផ្ញើសារថ្លែងអំណរគុណ សម្តេចតេជោ ហ៊ុន សែន និងប្តេជ្ញាបន្តរក្សាទំនាក់ទំនងជាយុទ្ធសាស្ត្រ ដើម្បីជំរុញសហគមន៍វាសនារួមចិន-កម្ពុជាគ្រប់រដូវកាល*ប្រធានគណៈកម្មាធិការជាតិនៃសភាប្រឹក្សានយោបាយប្រជាជនចិន ផ្ញើសារថ្លែងអំណរគុណ និងជូនពរសម្តេចតេជោ ហ៊ុន សែន ដែលបានផ្ញើលិខិតអបអរសាទរខួបលើកទី៧៧ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន*បណ្ឌិត សួន សុខឌឿន អញ្ជើញចូលរួមពិធីប្រកាសទទួលស្គាល់សមាសភាពក្រុមជំនួយការផ្នែកវប្បធម៌ និងសាសនា*សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល*សេចក្តីជូនដំណឹងដល់សាធារណជន និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ឱ្យបានជ្រាបថា៖ យោងតាមការស្នើសុំពីសាមីខ្លួនដែលជាម្ចាស់ដី បានបាត់បង់ លិខិតធ្វើអំណោយដាច់ខាត*ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំបូកសរុបសកម្មភាព និងលទ្ធផលការងារចុះមូលដ្ឋានប្រចាំត្រីមាសទី៣ ឆ្នាំ២០២៦ និងទិសដៅការងារបន្តរបស់ក្រុមការងារ។*រដ្ឋមន្ត្រី នេត្រ ភក្ត្រា លើកទឹកចិត្តឱ្យក្រុមហ៊ុនផ្សាយពាណិជ្ជកម្ម បង្កើនសារអប់រំសុខភាព សុវត្ថិភាពចរាចរណ៍ និងជម្រើសប្រើប្រាស់ប្រកបដោយការយល់ដឹង*ប្រធានក្រុមប្រឹក្សាយោបល់សិក្សាធិការរបស់ចិន កោតសរសើរការដឹកនាំសម្តេច ហ៊ុន ម៉ាណែត តម្កល់ផលប្រយោជន៍ប្រជាជនជាអាទិភាព *លោក នេត្រ ភក្ត្រា បន្តណែនាំមន្ត្រីបក្សពង្រឹងសាមគ្គីភាព បម្រើពលរដ្ឋដោយស្មោះត្រង់ និងមិនត្រូវឆ្អែតឆ្អន់ចំពោះការធ្វើអំពើល្អជាមួយពលរដ្ឋឡើយ*លោក នេត្រ ភក្ត្រា៖ ការដាក់ចេញគោលនយោបាយត្រឹមត្រូវរបស់បក្សប្រជាជន និងការគិតគូរសុខទុក្ខពលរដ្ឋ ជាមូលដ្ឋានគ្រឹះនៃជំនឿទុកចិត្តបោះឆ្នោតគាំទ្រឱ្យបន្តដឹកនាំប្រទេស

ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ប្រាប់អនុរដ្ឋមន្ដ្រីនៃទីស្ដីការរដ្ឋសហព័ន្ធសារ៉ាវ៉ាក់ម៉ាឡេស៉ី ពីបរិយាកាសអំណោយផល និងសក្ដានុពលនៃការវិនិយោគនៅកម្ពុជា

ភ្នំពេញ)៖ លោកសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥នេះ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូជាន់ខ្ពស់នៃរដ្ឋសហព័ន្ធសារ៉ាវ៉ាក់ ប្រទេសម៉ាឡេស៊ី ដឹកនាំដោយលោក Datuk Dr. Abdul Rahman Junaidi អនុរដ្ឋមន្ត្រីនៃទីស្ដីការអភិបាល នៃរដ្ឋសហព័ន្ធសារ៉ាវ៉ាក់ តំណាងលោក Tan Sri Dr. Abang Zohari Tun Openg អភិបាល នៃរដ្ឋសហព័ន្ធសារ៉ាវ៉ាក់។

ជាកិច្ចចាប់ផ្ដើម លោកសន្ដិបណ្ឌិត នេត សាវឿន បានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះ លោក Datuk Dr. Abdul Rahman Junaidi អនុរដ្ឋមន្ត្រីនៃទីស្តីការអភិបាល (Premier) នៃរដ្ឋសហព័ន្ធសារ៉ាវ៉ាក់ម៉ាឡេស៊ី និងគណៈប្រតិភូដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា ដោយលោកសន្ដិបណ្ឌិត បានលើកឡើងអំពី ទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជា និងម៉ាឡេស៉ី ដែលឆ្នាំ២០២៥នេះ គឺជាខួបលើកទី៦៨។

ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានគូសបញ្ជាក់ថា តាមរយៈដំណើរទស្សនកិច្ចនៅប្រទេសកម្ពុជានេះ ជាឱកាសមួយដែលគណៈប្រតិភូអាចស្វែងយល់បានច្រើន ខណៈដែលរាជរដ្ឋាភិបាលកម្ពុជា បើកចំហរជើងមេឃស្វាគមន៍រាល់វិនិយោគិនម៉ាឡេស៉ី។ លោកក៏បានលើកឡើងអំពីសក្ដានុពលរបស់កម្ពុជា ពិសេសវិស័យកសិកម្ម តែកម្ពុជាមានបញ្ហានៅត្រង់កខ្វះខាតធនធានមនុស្ស និងបច្ចេកទេស ដូច្នេះហើយនេះជាឱកាសរបស់វិនិយោគិនម៉ាឡេស៉ី។

បន្ថែមពីនេះ លោកសន្ដិបណ្ឌិត ឧបនាយករដ្ឋមន្ដ្រី ក៏បានគូសបញ្ជាក់ថា កម្ពុជាក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ប្រធានព្រឹទ្ធសភា និងបន្តដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានធ្វើឲ្យកម្ពុជា ទទួលបាននូវសុខដុមនីយកម្មជាតិសាសន៍ និងសាសនា ដោយមិនមានការរើសអើងពូជសាសន៍ និងជម្លោះសាសនាឡើយ។

ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ក្នុងនាមតំណាងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាថ្មីម្ដងទៀត បានថ្លែងអំណរគុណដល់ប្រទេសម៉ាឡេស៉ី ពិសេសលោក Anwar Ibrahim ដែលបានរួមចំណែកយ៉ាងសកម្ម ក្នុងការសម្របសម្រួលឲ្យមានបទឈប់បាញ់កម្ពុជា-ថៃ។

ក្នុងឱកាសនោះ លោក Datuk Dr. Abdul Rahman Junaidi បានថ្លែងអំណរគុណ លោកសន្ដិបណ្ឌិត នេត សាវឿន តំណាងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានទទួលស្វាគមន៍យ៉ាងកក់ក្ដៅ ក្រោមការសម្របសម្រួលរបស់លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស។

លោកបានបញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ចនៅប្រទេសកម្ពុជា គឺដើម្បីស្វែងរកឱកាសលើវិស័យពាណិជ្ជកម្ម វិនិយោគទុន ជាពិសេសលើវិស័យ ថាមពល (ឧស្ម័ន) និងកសិកម្ម, តភ្ជាប់កំពង់ផែ ផ្នែកសេដ្ឋកិច្ចដ៏ទៃទៀត និងម៉ាឡេស៊ី និងកម្ពុជាមានភាពស្រដៀងគ្នាច្រើន ដែលបង្កលក្ខណៈងាយស្រួលក្នុងការសហការគ្នាទៅវិញទៅមក។ លើសពីនេះ លោកបានបង្ហាញគម្រោងពង្រីកសាខា ធនាគារ AFFIN Bank នៅប្រទេសកម្ពុជា និងពង្រីកជើងហោះហើរត្រង់ពីរដ្ឋសារ៉ាវ៉ាក់ ជាមួយ Air Borneo នៅប្រទេសកម្ពុជា នាឆ្នាំក្រោយ កំឡុងពាក់កណ្តាល ឬឆមាសទី៣ ឆ្នាំ២០២៦។

ប្រធានគណៈប្រតិភូ បានជម្រាបជូនលោកសន្ដិបណ្ឌិត ឧបនាយករដ្ឋមន្ដ្រីដែរថា ក្នុងអំឡុងពេលមកដល់ប្រទេសកម្ពុជា លោកបានជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំក្រសួង ស្ថាប័នចំនួន៤ រួមមាន ក្រសួងពាណិជ្ជកម្ម, ក្រសួងកសិកម្ម, ក្រសួងរ៉ែ និងថាមពល និងក្រសួងសាធារណការ និងដឹកជញ្ជូនផងដែរ ដើម្បីស្វែងរកឱកាស និងស្វែងយល់អំពីសក្ដានុពលក្នុងការវិនិយោគនៅកម្ពុជា។

ជាចុងបញ្ចប់ លោកសន្ដិបណ្ឌិត ឧបនាយករដ្ឋមន្ដ្រី បានគូសបញ្ជាក់ថា ក្នុងអំឡុងពេលទស្សនកិច្ចនេះ លោកអនុរដ្ឋមន្ត្រី និងគណៈប្រតិភូ អាចបង្កើនទំនាក់ទំនង និងសិក្សាបន្ថែម ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម។ ហើយស្របពេល លោកអញ្ជើញទៅកំពតនៅថ្ងៃស្អែក លោកសន្ដិបណ្ឌិត បានលើកឡើងនូវចំណុច២សំខាន់ៗ នៅក្នុងខេត្តកំពតគឺ គឺទី១៖ ចម្ការម្រេច ដែលផលិតផលម្រេចរបស់កម្ពុជាល្បីដល់ប៉ែកអឺរ៉ុប ជាពិសេសប្រទេសបារាំង ដែលជាទីផ្សារធំមួយ និងទី២៖ ធុរ៉េនកំពត ដែលមានរសជាតិឆ្ងាញ់។

លោកសន្ដិបណ្ឌិត នេត សាវឿន ក៏បានថ្លែងអំណរគុណដល់អនុរដ្ឋមន្ត្រី ចំពោះការអញ្ជើញលោក ទៅបំពេញទស្សនកិច្ចនៅរដ្ឋសហព័ន្ធសារ៉ាវ៉ាក់ ហើយលោកសន្តិបណ្ឌិត នឹងពិនិត្យមើលកាលវិភាគជាក់ស្ដែងតាមក្រោយទៀត៕