*ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជិត ៤ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ*ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន៖ មន្ត្រីការទូតត្រូវយល់ដឹងពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា តែមិនមែនឱ្យបោះបង់តួនាទីស្នូលរបស់ខ្លួននោះទេ*ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដឹកនាំកិច្ចប្រជុំពិនិត្យ វាយតម្លៃផែនការការពារសន្ដិសុខ សណ្ដាប់ធ្នាប់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាត្រៀមទទួលមេដឹកនាំជាង៩០ប្រទេស មានទាំងប្រធានាធិបតីបារាំង លោក ម៉ាក្រុង, សមត្ថកិច្ចជិត២ម៉ឺននាក់ ត្រៀមការពារ*ប្រធានគណៈកម្មាធិការជាតិ នៃសភាប្រឹក្សានយោបាយប្រជាជនចិន ផ្ញើសារថ្លែងអំណរគុណសម្ដេចតេជោ ហ៊ុន សែន ចំពោះលិខិតអបអរសាទរ ខួបលើកទី៧៧ ថ្ងៃបង្កើតសាធារណរដ្ឋប្រជាមានិតចិន*សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ចាត់ក្រុមការងារនាំយកស្ដ្រីពិការជើងម្នាក់ដែលមិនអាចធ្វើការរកប្រាក់ចំណូល ទៅពិនិត្យព្យាបាល នៅមន្ទីរពេទ្យតេជោសន្តិភាព*លោកស្រីម្នាក់ ដែលបានអះអាងថាជាជនរងគ្រោះ កើតទុក្ខមិនសុខចិត្ត ពាក់ព័ន្ធរឿងលេងតុងទីន សន្យាសងប្រាក់ តែមិនបានដូចការគ្រងទុក (វគ្គ១)*សេចក្តីជូនដំណឹងដល់សាធារណជន និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ឱ្យបានជ្រាបថា៖ យោងតាមការស្នើសុំពីសាមីខ្លួនដែលជាម្ចាស់ដី បានបាត់បង់ លិខិតធ្វើអំណោយដាច់ខាត*ភាគីម្ចាស់ប្រាក់ស្នើឱ្យអ្នកស្រី ពេញ ឆវី និងអ្នកស្រី ពេញ វិច្ឆន្នី ព្រមទាំងម្ដាយ ចូលខ្លួនដោះស្រាយបញ្ហាប្រាក់នៅសល់ ពាក់ព័ន្ធនឹងការលេងតុងទីនជាបន្ទាន់*ក្រុមជំនួយការសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បន្តនាំយកអំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០តោនបន្ថែម*កង់អាគុយ និងរទេះរុញ ដែលពលរដ្ឋស្នើសុំសម្តេចធិបតី បានប្រគល់ដល់ដៃម្ចាស់សំណើហើយ *ប្រធានាធិបតីចិន ស៊ី ជីនពីង ផ្ញើសារថ្លែងអំណរគុណ សម្តេចតេជោ ហ៊ុន សែន និងប្តេជ្ញាបន្តរក្សាទំនាក់ទំនងជាយុទ្ធសាស្ត្រ ដើម្បីជំរុញសហគមន៍វាសនារួមចិន-កម្ពុជាគ្រប់រដូវកាល*ប្រធានគណៈកម្មាធិការជាតិនៃសភាប្រឹក្សានយោបាយប្រជាជនចិន ផ្ញើសារថ្លែងអំណរគុណ និងជូនពរសម្តេចតេជោ ហ៊ុន សែន ដែលបានផ្ញើលិខិតអបអរសាទរខួបលើកទី៧៧ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន*បណ្ឌិត សួន សុខឌឿន អញ្ជើញចូលរួមពិធីប្រកាសទទួលស្គាល់សមាសភាពក្រុមជំនួយការផ្នែកវប្បធម៌ និងសាសនា*សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល*សេចក្តីជូនដំណឹងដល់សាធារណជន និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ឱ្យបានជ្រាបថា៖ យោងតាមការស្នើសុំពីសាមីខ្លួនដែលជាម្ចាស់ដី បានបាត់បង់ លិខិតធ្វើអំណោយដាច់ខាត*ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំបូកសរុបសកម្មភាព និងលទ្ធផលការងារចុះមូលដ្ឋានប្រចាំត្រីមាសទី៣ ឆ្នាំ២០២៦ និងទិសដៅការងារបន្តរបស់ក្រុមការងារ។*រដ្ឋមន្ត្រី នេត្រ ភក្ត្រា លើកទឹកចិត្តឱ្យក្រុមហ៊ុនផ្សាយពាណិជ្ជកម្ម បង្កើនសារអប់រំសុខភាព សុវត្ថិភាពចរាចរណ៍ និងជម្រើសប្រើប្រាស់ប្រកបដោយការយល់ដឹង*ប្រធានក្រុមប្រឹក្សាយោបល់សិក្សាធិការរបស់ចិន កោតសរសើរការដឹកនាំសម្តេច ហ៊ុន ម៉ាណែត តម្កល់ផលប្រយោជន៍ប្រជាជនជាអាទិភាព *លោក នេត្រ ភក្ត្រា បន្តណែនាំមន្ត្រីបក្សពង្រឹងសាមគ្គីភាព បម្រើពលរដ្ឋដោយស្មោះត្រង់ និងមិនត្រូវឆ្អែតឆ្អន់ចំពោះការធ្វើអំពើល្អជាមួយពលរដ្ឋឡើយ*លោក នេត្រ ភក្ត្រា៖ ការដាក់ចេញគោលនយោបាយត្រឹមត្រូវរបស់បក្សប្រជាជន និងការគិតគូរសុខទុក្ខពលរដ្ឋ ជាមូលដ្ឋានគ្រឹះនៃជំនឿទុកចិត្តបោះឆ្នោតគាំទ្រឱ្យបន្តដឹកនាំប្រទេស

សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ដល់ឱកាសមាសដល់លោក អ៊ុំ សំអាន បង្ហាញសមត្ថភាពជាអ្នកជំនាញព្រំដែនប្រកបដោយការទទួលខុសត្រូវ

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានផ្ញើសារមួយទៅកាន់លោក អ៊ុំ សំអាន ដោយផ្តល់ឱកាសមាសមួយដល់រូបលោក និងក្រុមការងារ ដើម្បីបង្ហាញសមត្ថភាពពិតប្រាកដជាអ្នកជំនាញព្រំដែនដែលមានការទទួលខុសត្រូវ។ ការអញ្ជើញនេះធ្វើឡើងបន្ទាប់ពីលោក អ៊ុំ សំអាន ដែលធ្លាប់ជាទណ្ឌិតជាប់ពន្ធនាគារ បានបន្តផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃ ដោយគ្មានមូលដ្ឋានច្បាស់លាស់ ជាពិសេសករណីព្រំដែនចន្លោះបង្គោលសីមាលេខ ៥២ និង៥៩។

 

លោក អ៊ុំ សំអាន បានចោទប្រកាន់ថា ការបោះបង្គោលបណ្តោះអាសន្នដោយក្រុមការងារបច្ចេកទេសនៃគណៈកម្មាធិការព្រំដែនចម្រុះ (JBC) កម្ពុជា-ថៃ ភាគច្រើនបានចូលក្នុងដីខ្មែរ ដែលធ្វើឱ្យកម្ពុជាបាត់បង់ទឹកដី និងថា រាជរដ្ឋាភិបាលបានកាត់ដីឱ្យថៃ ដើម្បីប្តូរយកសន្តិភាព និងអំណាច។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានចាត់ទុកការចោទប្រកាន់នេះថា ជារឿងធ្ងន់ធ្ងរ និងមិនអាចទទួលយកបាន ដែលមិនត្រឹមតែចោទប្រកាន់រាជរដ្ឋាភិបាលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចោទប្រកាន់មន្ត្រីជំនាញព្រំដែនកម្ពុជា ដែលបានខិតខំបំពេញភារកិច្ចការពារអធិបតេយ្យភាព និងទឹកដីស្របច្បាប់អស់ជាច្រើនទសវត្សរ៍។

 

ដើម្បីបង្ហាញនូវតម្លាភាព, គណនីយភាព និងការទទួលខុសត្រូវចំពោះមុខប្រជាពលរដ្ឋ របស់រាជរដ្ឋាភិបាល និងមន្ត្រីជំនាញព្រំដែនរបស់យើង ក៏ដូចជាផ្តល់ឱកាសឱ្យលោក អ៊ុំ សំអាន និងក្រុមរបស់គាត់ បានបង្ហាញសមត្ថភាពពិត និងការទទួលខុសត្រូវរបស់គាត់ពាក់ព័ន្ធនឹងការនិយាយរបស់គាត់អំពីបញ្ហាព្រំដែន សម្តេចសូមផ្ដល់ឱកាសឱ្យលោក អ៊ុំ សំអាន និងក្រុមរបស់លោក ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖

 

១. អញ្ជើញលោក អ៊ុំ សំអាន និងក្រុមជំនាញព្រំដែនរបស់លោកនាំយកនូវឯកសារ និងភស្តុតាងទាំងឡាយដែលលោកមាន ពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃ នៅចន្លោះបង្គោលសីមាលេខ ៥២ និង ៥៩ មកជជែកគ្នាត្រង់ទៅ ត្រង់មក ជាមួយក្រុមការងារជំនាញព្រំដែនរបស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន នៅកម្ពុជា។

 

២. ក្នុងដំណាក់កាលនេះ ដែលការចរចា និងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃមិនទាន់ចប់ យើងមិនអាចបញ្ចេញនូវព័ត៌មានរសើបមួយចំនួន ជាលក្ខណៈទូលំទូលាយតាមបណ្ដាញសង្គមនោះទេ។ ទោះជាយ៉ាងនេះក្តី ដើម្បីបង្ហាញនូវតម្លាភាព គណនេយ្យភាព និងការទទួលខុសត្រូវ ក្នុងពេលជជែកវែកញែកគ្នានោះ យើងនឹងបើកឱកាសឱ្យមានការចូលរួមស្តាប់ ពីអ្នកសារពត៌មាន តំណាងគណបក្ស អង្គការសង្គមស៊ីវិល និស្សិត បញ្ញវន្ត និងមហាជនខ្មែរ ក្នុងកម្រិតណាមួយ ដើម្បីធ្វើជាសាក្សី និងបានដឹង បានលឺ អំពីព័ត៌មានពិត ពាក់ព័ន្ធបញ្ហាដែលជាកង្វល់របស់ប្រជាពលរដ្ឋ។

 

៣. ខ្ញុំធានាសុវត្ថិភាពឱ្យលោក អ៊ុំ សំអាន និងក្រុមរបស់លោក អំឡុងពេលមានវត្តមាននៅកម្ពុជា រហូតដល់លោក និងក្រុមរបស់លោក ចាកចេញផុតពីកម្ពុជាវិញ។

 

៤. បើលោកខ្វះលុយទិញសំបុត្រយន្តហោះមកកម្ពុជា ខ្ញុំនឹងចេញថ្លៃសំបុត្រយន្តហោះឱ្យលោក។

 

៥. បើលោកខ្វះមធ្យោបាយធ្វើដំណើរ និងកន្លែងស្នាក់នៅ ខ្ញុំនឹងរៀបចំឱ្យដោយឥតគិតថ្លៃ ក្នុងអំឡុងពេលលោកមានវត្តមាននៅកម្ពុជា។

 

នេះមិនមែនជាការចង់ផ្ចាញ់ផ្ចាលជាមួយលោក អ៊ុំ សំអាន និងក្រុមរបស់លោកនោះទេ ប៉ុន្តែ គឺដើម្បីបង្ហាញនូវតម្លាភាព គណនេយ្យភាព ភាពត្រឹមត្រូវ និងការទទួលខុសត្រូវរបស់យើង ចំពោះមុខប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងបញ្ហាព្រំដែនជាមួយប្រទេសថៃ ជាពិសេសនៅក្នុងដំណាក់កាលព្រំដែនកម្ពុជា-ថៃ មិនទាន់បានដោះស្រាយចប់។

 

រាជរដ្ឋាភិបាលមិនមានការលាក់បាំងអ្វី ហើយក៏មិនខ្លាចក្នុងការការទទួលខុសត្រូវចំពោះកិច្ចការងាររបស់ខ្លួននោះទេ ហើយក្រុមការងារបច្ចេកទេសជំនាញព្រំដែន របស់រាជរដ្ឋាភិបាល ត្រៀមខ្លួនជាស្រេច ដើម្បីចូលរួមការជជែកគ្នាត្រង់ទៅ ត្រង់មក ជាមួយលោក អ៊ុំ សំអាន និងក្រុមរបស់លោក។

 

ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា លោក អ៊ុំ សំអាន និងក្រុមរបស់លោក មិនខ្លាចនឹងទទួលយកនូវការអញ្ជើញរបស់ខ្ញុំ ដើម្បីមកជជែកគ្នាជាមួយក្រុមការងារបច្ចេកទេស ជំនាញព្រំដែនរបស់រាជរដ្ឋាភិបាល (ដែលលោកចោទពួកគាត់ថាបានលួចកាត់ដីឱ្យថៃ នៅចន្លោះបង្គោលសីមាលេខ ៥២ និង ៥៩) នៅចំពោះមុខអ្នកសារពត៌មាន តំណាងគណបក្ស អង្គការសង្គមស៊ីវិល និស្សិត បញ្ញវន្ត និងមហាជនខ្មែរនោះទេ។

 

ខ្ញុំនិងប្រជាពលរដ្ឋទូទៅបានឃើញថា លោកតែងតែលើកយកប្រធានបទព្រំដែនគ្រប់ទីកន្លែងមកនិយាយ ហេតុដូច្នេះ លោកមិនត្រូវខ្លាចនឹងចូលមកជជែកគ្នា ករណីព្រំដែនកម្ពុជា-ថៃ ចន្លោះបង្គោលសីមាលេខ ៥២ និង ៥៩ ដើម្បីបង្ហាញជាឧទាហរណ៍ជាក់ស្ដែង ឱ្យប្រជាពលរដ្ឋបានឃើញ នូវសមត្ថភាព ភាពត្រឹមត្រូវ និងការទទួលខុសត្រូវរបស់លោកនោះទេ។ សង្ឃឹមថាលោកនឹងមិនមានលេសអ្វីផ្សេងទៀតដើម្បីគេចវេសមិនទទួលការអញ្ជើញមកជជែកគ្នានោះទេ។

 

ខ្ញុំសូមបញ្ជាក់សាជាថ្មី នូវការធានាអំពីសុវត្ថិភាពរបស់លោក និងក្រុមរបស់លោក ក្នុងអំឡុងពេលដែលលោក និងក្រុមរបស់លោក មានវត្តមាននៅប្រទេសកម្ពុជា រហូតដល់លោក និងក្រុមរបស់លោក ចាកចេញផុតពីកម្ពុជា។ ជាអ្នកដឹកនាំកំពូលរបស់រាជរដ្ឋាភិបាល ខ្ញុំមិនមានការចាំបាច់អីទៅបំផ្លាញទំនុកចិត្តនយោបាយពីប្រជាជន តាមរយៈការភូតភរ ឬការធានាមិនពិតប្រាកដជាសាធារណៈ ជាពិសេសចំពោះអ្នកនយោបាយកម្រិតលោក អ៊ុំ សំអាន នោះទេ។ ហេតុដូច្នេះ ការព្រួយបារម្ភអំពីសុវត្ថិភាពរបស់លោក និងក្រុមរបស់លោក មិនគួរជាកម្មវត្ថុដែលរារាំងពួកលោកមិនឱ្យមកចូលរួមតាមការអញ្ជើញរបស់ខ្ញុំនោះទេ។

 

ការកំណត់យកប្រទេសកម្ពុជាជាកន្លែងជជែកគ្នា គឺដើម្បីអោយប្រជាពលរដ្ឋខ្មែរក្នុងប្រទេសបានចូលរួមស្តាប់ធ្វើជាសាក្សី ហើយបើមានការចាំបាច់ចុះផ្ទៀងផ្ទាត់នៅលើដីក៏យើងអាចធ្វើបាន។

 

នេះគឺជាឱកាសមាសសម្រាប់លោក អ៊ុំ សំអាន ក្នុងការបង្ហាញសមត្ថភាពជាអ្នកជំនាញព្រំដែន ដែលមានមូលដ្ឋានត្រឹមត្រូវ និងការទទួលខុសត្រូវច្បាស់លាស់ និង មិនមែនជា អ៊ុំ សំអាន ដែលធ្លាប់ជាទណ្ឌិតជាប់ពន្ធនាគារដោយសារផ្សព្វផ្សាយពីរឿងព្រំដែន ដោយគ្មានមូលដ្ឋានច្បាស់លាស់ កាលពីពេលមុននោះទេ៕