*ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជិត ៤ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ*ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន៖ មន្ត្រីការទូតត្រូវយល់ដឹងពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា តែមិនមែនឱ្យបោះបង់តួនាទីស្នូលរបស់ខ្លួននោះទេ*ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដឹកនាំកិច្ចប្រជុំពិនិត្យ វាយតម្លៃផែនការការពារសន្ដិសុខ សណ្ដាប់ធ្នាប់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាត្រៀមទទួលមេដឹកនាំជាង៩០ប្រទេស មានទាំងប្រធានាធិបតីបារាំង លោក ម៉ាក្រុង, សមត្ថកិច្ចជិត២ម៉ឺននាក់ ត្រៀមការពារ*ប្រធានគណៈកម្មាធិការជាតិ នៃសភាប្រឹក្សានយោបាយប្រជាជនចិន ផ្ញើសារថ្លែងអំណរគុណសម្ដេចតេជោ ហ៊ុន សែន ចំពោះលិខិតអបអរសាទរ ខួបលើកទី៧៧ ថ្ងៃបង្កើតសាធារណរដ្ឋប្រជាមានិតចិន*សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ចាត់ក្រុមការងារនាំយកស្ដ្រីពិការជើងម្នាក់ដែលមិនអាចធ្វើការរកប្រាក់ចំណូល ទៅពិនិត្យព្យាបាល នៅមន្ទីរពេទ្យតេជោសន្តិភាព*លោកស្រីម្នាក់ ដែលបានអះអាងថាជាជនរងគ្រោះ កើតទុក្ខមិនសុខចិត្ត ពាក់ព័ន្ធរឿងលេងតុងទីន សន្យាសងប្រាក់ តែមិនបានដូចការគ្រងទុក (វគ្គ១)*សេចក្តីជូនដំណឹងដល់សាធារណជន និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ឱ្យបានជ្រាបថា៖ យោងតាមការស្នើសុំពីសាមីខ្លួនដែលជាម្ចាស់ដី បានបាត់បង់ លិខិតធ្វើអំណោយដាច់ខាត*ភាគីម្ចាស់ប្រាក់ស្នើឱ្យអ្នកស្រី ពេញ ឆវី និងអ្នកស្រី ពេញ វិច្ឆន្នី ព្រមទាំងម្ដាយ ចូលខ្លួនដោះស្រាយបញ្ហាប្រាក់នៅសល់ ពាក់ព័ន្ធនឹងការលេងតុងទីនជាបន្ទាន់*ក្រុមជំនួយការសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បន្តនាំយកអំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០តោនបន្ថែម*កង់អាគុយ និងរទេះរុញ ដែលពលរដ្ឋស្នើសុំសម្តេចធិបតី បានប្រគល់ដល់ដៃម្ចាស់សំណើហើយ *ប្រធានាធិបតីចិន ស៊ី ជីនពីង ផ្ញើសារថ្លែងអំណរគុណ សម្តេចតេជោ ហ៊ុន សែន និងប្តេជ្ញាបន្តរក្សាទំនាក់ទំនងជាយុទ្ធសាស្ត្រ ដើម្បីជំរុញសហគមន៍វាសនារួមចិន-កម្ពុជាគ្រប់រដូវកាល*ប្រធានគណៈកម្មាធិការជាតិនៃសភាប្រឹក្សានយោបាយប្រជាជនចិន ផ្ញើសារថ្លែងអំណរគុណ និងជូនពរសម្តេចតេជោ ហ៊ុន សែន ដែលបានផ្ញើលិខិតអបអរសាទរខួបលើកទី៧៧ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន*បណ្ឌិត សួន សុខឌឿន អញ្ជើញចូលរួមពិធីប្រកាសទទួលស្គាល់សមាសភាពក្រុមជំនួយការផ្នែកវប្បធម៌ និងសាសនា*សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល*សេចក្តីជូនដំណឹងដល់សាធារណជន និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ឱ្យបានជ្រាបថា៖ យោងតាមការស្នើសុំពីសាមីខ្លួនដែលជាម្ចាស់ដី បានបាត់បង់ លិខិតធ្វើអំណោយដាច់ខាត*ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំបូកសរុបសកម្មភាព និងលទ្ធផលការងារចុះមូលដ្ឋានប្រចាំត្រីមាសទី៣ ឆ្នាំ២០២៦ និងទិសដៅការងារបន្តរបស់ក្រុមការងារ។*រដ្ឋមន្ត្រី នេត្រ ភក្ត្រា លើកទឹកចិត្តឱ្យក្រុមហ៊ុនផ្សាយពាណិជ្ជកម្ម បង្កើនសារអប់រំសុខភាព សុវត្ថិភាពចរាចរណ៍ និងជម្រើសប្រើប្រាស់ប្រកបដោយការយល់ដឹង*ប្រធានក្រុមប្រឹក្សាយោបល់សិក្សាធិការរបស់ចិន កោតសរសើរការដឹកនាំសម្តេច ហ៊ុន ម៉ាណែត តម្កល់ផលប្រយោជន៍ប្រជាជនជាអាទិភាព *លោក នេត្រ ភក្ត្រា បន្តណែនាំមន្ត្រីបក្សពង្រឹងសាមគ្គីភាព បម្រើពលរដ្ឋដោយស្មោះត្រង់ និងមិនត្រូវឆ្អែតឆ្អន់ចំពោះការធ្វើអំពើល្អជាមួយពលរដ្ឋឡើយ*លោក នេត្រ ភក្ត្រា៖ ការដាក់ចេញគោលនយោបាយត្រឹមត្រូវរបស់បក្សប្រជាជន និងការគិតគូរសុខទុក្ខពលរដ្ឋ ជាមូលដ្ឋានគ្រឹះនៃជំនឿទុកចិត្តបោះឆ្នោតគាំទ្រឱ្យបន្តដឹកនាំប្រទេស

ទឹកចិត្ដអ្នកម្ដាយ! ឱកាសភ្ជុំបិណ្ឌ បន្ដចាត់តំណាងចុះសួរសុខទុក្ខ និងនាំយកស្បៀងអាហារ ថវិកា ជូនកុមារកំព្រាគ្មានឪពុកម្ដាយ គ្មានផ្ទះទៅលេងនឹងគេក្នុងរដូវបុណ្យទាន ជ្រកកោណដំបូលអង្គការដើម្បីរស់បន្ដ

(ភ្នំពេញ)៖ ទារក និងកុមារកំព្រា ខ្លះម្ដាយស្លាប់ចោល ហើយត្រូវឪពុកបោះបង់ចោល ខ្លះមិនស្គាល់អ្វីផងជាឪពុក ម្ដាយ ហើយត្រូវគេយកមករស់នៅក្រោមដំបូលអង្គការសង្គ្រោះជនអស់សង្ឃឹម និងមណ្ឌលមែកឈើ ដើម្បីមានជីវិតរស់នៅបន្ដ ហើយសម្រាប់ឱកាសបុណ្យភ្ជុំនេះគេមានស្រុកកំណើតទៅជួបជុំ អាសូរអីតែក្មេងៗកំព្រាទាំងនេះ គ្មានផ្ទះ គ្មានសាច់ញាតិទៅលេងនឹងគេ, ជីវិតដ៏ឯកានេះហើយ ទើបអ្នកម្តាយមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា មិនដែលឃ្លាតឆ្ងាយនូវការគិតគូរ យកចិត្តទុក្ខដាក់ទៅដល់កុមារដ៏កំសត់រស់នៅក្រោមដំបូលផ្ទះអង្គការ ទោះក្នុងឳកាសបុណ្យទានមកដល់ អ្នកម្ដាយមនុស្សធម៌ បានចាត់លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១កាកបាទក្រហមកម្ពុជា ចុះមកសំណេះសំណាលសួរសុខទុក្ខ និងអំណោយមនុស្សធម៌ ជូនដល់អង្គការថែទាំទារក កុមារកំព្រាខាងលើនេះ ក្នុងនោះក៏មានចាស់ជរាឥតទីពឹង និងមានផ្ទុកមេរោគអេដស៍ផងដែរ។

 

ក្នុងឱកាសសំណេះសំណាលសួរសុខទុក្ខ និងផ្ដល់អំណោយសម្រាលការលំបាក និងបន្ទុករបស់អង្គការ នាថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ លោកស្រី ម៉ែន នារីសោភ័គ បានដឹកនាំក្រុមការងារនាំយកនំចំណី ផ្ដល់អាហារ ថវិកា និងស្បៀងមួយចំនួនធំ ដើម្បីទុកជូនដល់អង្គការបន្ដផ្គត់ផ្គង់ទៅមុខទៀត។ នេះជាការជួយសង្គ្រោះផ្នែកសុខភាពផ្លូវចិត្ដ ផ្លូវកាយដ៏ធំធេង មិនអាចកាត់ថ្លៃចំពោះទឹកចិត្ដរបស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ។នេះក៏មិនមែនជាលើកទី១ដែរ បើសម្រាប់អង្គការសង្គ្រោះជនអស់សង្ឃឹម នេះជាលើកទី២៧ហើយ បើចំពោះសមាគមជនឥតទីពឹង ហៅមណ្ឌលមែកឈើ គឺជាលើកទី៤។ ក្នុងនោះអ្នកម្ដាយមនុស្សធម៌ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏ធ្លាប់បានចុះសំណេះសំណាលដោយផ្ទាល់ដល់ទារក កុមារ កំព្រា នៅអង្គការសង្រ្គោះជនអស់សង្ឃឹមផងដែរ។

 

ការចុះសំណេះសំណាលនាពេលនេះ លោកស្រី ម៉ែន នារីសោភ័គ បានថ្លែងថាក្នុងនាមកាកបាទក្រហមកម្ពុជា ដែលមាន សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ គង់ប្រថាប់ដ៏ឧត្តុង្គឧត្តម ជាព្រះប្រធានកិត្តិយស និងមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន គឺមិនដែលឃ្លាតឆ្ងាយពីប្រជានុរាស្ដ្រម្ដងណាឡើយ តែងតែខ្វាយខ្វល់គិតគូរជាប់ជានិច្ចនូវសុខទុក្ខ និងការជួយសង្គ្រោះ ។

 

ជាក់ស្ដែងក្នុងឱកាសចុះមកសំណេះសំណាលផ្ដល់អំណោយនេះ គឺធ្វើឡើងតាមអនុសាសន៍ណែនាំរបស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ទោះអ្នកម្ដាយមនុស្សធម៌មិនបានអញ្ជើញមកដោយផ្ទាល់ តែលោកបានចាត់តំណាងមកមិនឱ្យដាច់នោះឡើយ មួយដោយសារជាឱកាសពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ម្យ៉ាងជាទិវាមនុស្សចាស់ជាតិ-អន្តរជាតិផងនោះ ជាពិសេសឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់អង្គការផ្គត់ផ្គង់ ថែទាំ ទារក កុមារបន្ដផង។ ក្នុងនោះនៅអង្គការសង្គ្រោះជនអស់សង្ឃឹមស្ថិតនៅខណ្ឌកំបូល ដែលមានក្មេងៗនិងមនុស្សចាស់នៅក្នុងបន្ទុកប្រមាណ៣០០នាក់ ក្នុងនោះមានកុមារ សិស្ស និស្សិត ២១៥នាក់, លោកគ្រូ-អ្នកគ្រូ ៥៥នាក់ និងលោកយាយចាស់ៗ ៣០នាក់។ ដែលមានលោកស្រី ម៉ារី អិន ជាទីប្រឹក្សាអង្គការសង្គ្រោះជនអស់សង្ឃឹម។

 

នាឱកាសនោះលោកស្រី ម៉ារី អិន្ស សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់កាកបាទក្រហមកម្ពុជា ជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលតែងតែគិតគូដល់សុខភាពរបស់លោកស្រីផ្ទាល់ ក៏ដូចជាសុខទុក្ខ បុគ្គលិក សមាជិកក្នុងអង្គការគ្រប់ពេលវេលា។លើសពីនោះ ថវិកា និងសម្ភារទាំងដែលបានប្រគល់មកអង្គការនៅពេលនេះ លោកស្រី នឹងកាន់តែមានលទ្ធភាពផ្គត់ផ្គង់អាហារ និងស្លៀកពាក់គ្រប់គ្រាន់ដល់ក្មេងៗ។

 

ជាការឆ្លើយតបលោកស្រី ម៉ែន នារីសោភ័គ ក៏បានពាំនាំការសាកសួរសុខទុក្ខនិងកោតសរសើរ ពីសំណាក់ សម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះលោកស្រី ម៉ារី អិន្ស ក្នុងការបន្តដឹកនាំ និងជាម្លប់ដ៏កក់ក្តៅដល់កូនៗចៅៗ កុមារកំព្រា អ្នកផ្ទុកមេរោគអេដស៍ និងចាស់ជរាឥតទីពឹង បានយ៉ាងល្អតាំងពីចាប់ផ្ដើមមកទល់នឹងបច្ចុប្បន្ន។

 

ព្រមជាមួយគ្នានោះលោកស្រី ម៉ែន នារីសោភ័គ បានប្រគល់នូវថវិកា និងស្បៀងឧបភោគបរិភោគ ជូនដល់លោកស្រី ម៉ារី អិន្ស និងបន្ដសំណេះសំណាលដោយផ្ទាល់ជាមួយកុមារ សិស្ស និស្សិត និងលោកយាយចាស់ជរា ដោយភ្ជាប់ជាមួយនឹងអាហារ និងចែកថវិកាដល់ក្មេងៗ និងមនុស្សចាស់ផងដែរ មុននឹងបន្ដដំណើរទៅទីតាំងមណ្ឌលមែកឈើ។

 

សូមជម្រាបថាបន្ទាប់ពីចុះសំណេះសំណាសួរសុខទុក្ខនៅអង្គការសង្គ្រោះជនអស់សង្ឃឹម លោកស្រី ម៉ែន នារីសោភ័គ បានដឹកនាំក្រុមការងារ បន្ដចុះទៅសំណេះសំណាលនៅមណ្ឌលមែកឈើ ដែលមានកុមារកំព្រា ១៧៤នាក់ និងគ្រូ អ្នកថែទាំ ២៧នាក់ សរុបចំនួន ២០១នាក់។

 

ក្នុងឱកាសនោះលោកស្រី បានធ្វើការសំណេះសំណាលសួរសុខទុក្ខ និងណែនាំដល់កុមារត្រូវខិតខំរៀនសូត្រ ស្ដាប់ដំបូន្មានលោកគ្រូ អ្នកគ្រូ ចាស់ព្រឹទ្ធាចារ្យ ចេះស្រលាញ់ និងសាមគ្គីគ្នាដូចបងប្អូន ពិសេសផ្ដល់ការអប់រំពីការរស់នៅស្អាត បរិភោគស្អាត និងអនាម័យជាប្រចាំ។ ជាងនេះទៅទៀតជំរុញដល់អ្នកថែទាំទារក និងកុមារនៅក្នុងមណ្ឌលមែកឈើ ត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺគ្រុនឈាម និងជំងឺឆ្លង មិនឆ្លងជាច្រើនទៀត ដើម្បីការពារសុខភាពទារក និងកុមារ ឱ្យមានសុខភាពល្អ។

 

បន្ទាប់ពីកិច្ចសំណេះសំណាល លោកស្រី និងក្រុមការងារបានប្រគល់ថវិកា និងស្បៀងអាហារ ជូនដល់មណ្ឌលមែកឈើ និងចែកថវិកាដល់ក្មេងៗ និងមនុស្សចាស់។ មុននឹងបញ្ចប់នៃការជួបជុំផ្ដល់ភាពកក់ក្ដៅដល់ក្មេងៗនៃមណ្ឌលមែកឈើ លោកស្រី រួមជាមួយក្រុមការងារ បានរៀបចំអាហារដ៏ឆ្ងាញ់ពិសាជូនដល់កុមាររស់នៅក្នុងមណ្ឌលនេះផងដែរ។

 

គួសបញ្ជាក់ថា ក្នុងឱកាសចុះមកសំណេះសំណាល និងផ្ដល់អំណោយមនុស្សធម៌ដល់មណ្ឌលថែទាំកុមារទាំងពីរខាងលើនេះ រួមមានអង្គការសង្គ្រោះជនអស់សង្ឃឹម និងមណ្ឌលមែកឈើ ដោយក្នុងនោះអង្គការសង្គ្រោះជនអស់សង្ឃឹម ទទួលបានអង្ករ ២តោន, មី ២០កេស, ត្រីខ ៥កេស, ទឹកស៊ីអ៊ីវ ១០យួរ, ទឹកត្រី ១០យួរ, ប្រេងឆា ២កេស, ទឹកក្រូច ១០កេស, ទឹកបរិសុទ្ធឱរ៉ាល់ ១០កេស, សាប៊ូកក់សក់ ៤កេស, សាប៊ូដុសខ្លួន ៤កេស, ឃីតចំនួន ៥០កញ្ចប់, និងថវិកាឧបត្ថម្ភមណ្ឌលចំនួន ៥លានរៀល។ បន្ថែមពីនេះគ្រូ ៥៥នាក់ និងលោកយាយចាស់ៗ ៣០នាក់ ក៏ទទួលបានថវិកាក្នុងម្នាក់ៗ ៥ម៉ឺនរៀលផងដែរ។