អ្នកនាំពាក្យសម្ដេចតេជោ៖ បើទោះជាមានបទឈប់បាញ់ ក៏សម្ដេចតេជោ នៅតែបន្តធ្វើការងារយ៉ាងសកម្មក្នុងការចូលរួមជាមួយរដ្ឋាភិបាល

ភ្នំពេញ)៖ លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា និងសម្ដេចតេជោ ហ៊ុន សែន បានបង្ហាញឲ្យឃើញថា បើទោះជាមានកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជា-ថៃ ហើយក៏ដោយ ក៏សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត នៅបន្តការងារយ៉ាងសកម្ម ក្នុងការរួមចំណែកជាមួយរដ្ឋាភិបាល ដើម្បីឃ្លាំមើលការអនុវត្តបទឈប់បាញ់ និងសុខទុក្ខរបស់កងទ័ព និងប្រជាជនកម្ពុជា។ លោក ជា ធីរិទ្ធ បានថ្លែងបែបនេះ នៅក្នុងកិច្ចពិភាក្សា Fresh Talk នាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។

