រដ្ឋបាលខណ្ឌប្ញស្សីកែវ ៖នាថ្ងៃសៅរ៍ទី៣ខែតុលាឆ្នាំ ២០២៦ លោកម៉ៅ វណ្ណា ចៅសង្កាត់គីឡូម៉ែត្រលេខ៦ បានចាត់ឱ្យនារីសង្កាត់នាំយកថវិកានិងអំណោយរួមមាន

១.អង្ករ ៤៥ គីឡូក្រាមនិងថវិការចំនួន២០០.០០០រៀលជាអំណោយនិងថវិកាសង្កាត់។
២.ម្សៅទឹកដោះគោចំនួនពីរកំប៉ុងជាអំណោយរបស់លោកស្រីជាម៉ាលីកាប្រធានមណ្ឌលសុខភាពគីឡូម៉ែត្រលេខ៦។
ចុះសួរសុខទុក្ខនិងឧបត្ថម្ភដល់គ្រួសារក្រីក្រចំនួន៣គ្រួសារ។
១.ឈ្មោះខ្នាចាន់ដាអនភេទស្រីអាយុ ៣៤ឆ្នាំជាម្ដាយបង្កើតរបស់កុមារីឈ្មោះសានមុនីនាថអាយុមួយឆ្នាំមានទីលំនៅបន្ទប់ជួលក្នុងក្រុមទី៧ភូមិស្ពានខ្ពស់បានទទួលប្រាក់ឧបត្ថម្ភរបស់សង្កាត់ចំនួន ៥ម៉ឺនរៀលអង្ករ ១០គីឡូនិងម្សៅទឹកដោះគោចំនួនពីរកំប៉ុង។
២.ឈ្មោះហង្សសុផលភេទប្រុសអាយុ ៧៨ឆ្នាំមានទីលំនៅនៅក្នុងក្រុមទី ៤ភូមិក្រោលគោបានទទួលប្រាក់ឧបត្ថម្ភពីសង្កាត់ចំនួន ៥ម៉ឺនរៀលនិងអង្ករចំនួន ១០គីឡូ។
៣.ម្ដាយរបស់កុមារីស្រីសអាយុ៧ឆ្នាំមានទីលំនៅក្នុងក្រុមទី៥ភូមិស្ពានខ្ពស់បានទទួលប្រាក់ឧបត្ថម្ភពីសង្កាត់ចំនួន៥ម៉ឺនរៀលនិងអង្ករ ១០គីឡូ។
៤.ឈ្មោះជុំសំណាងភេទប្រុសអាយុ៨២ឆ្នាំមានទីលំនៅនៅក្នុងក្រុមទី១៥
ភូមិស្ពានខ្ពស់បានទទួលប្រាក់ឧបត្ថម្ភពីសង្កាត់ចំនួន៥ម៉ឺនរៀលនិងអង្ករចំនួន១៥
គីឡូ។



