រដ្ឋបាលខណ្ឌប្ញស្សីកែវ÷ នាថ្ងៃព្រហស្បតិ៍ ទី០១ ខែតុលា ឆ្នាំ២០២៦នេះ លោក ឡុង ង៉ែត អភិបាលរងខណ្ឌ តំណាង លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ បានអញ្ជើញជួបសំណេះសំណាល និងនាំយកអង្ករ និងថវិកាមួយចំនួនមកចែកជូនដល់បងប្អូនកម្មករក្រុមហ៊ុនប្រមូលសំរាម៨០០ស៊ុបពើ ចំនួន៣២នាក់។

នាឱកាសនោះ លោកអភិបាលរងខណ្ឌ បានផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់លោកអភិបាលខណ្ឌ ជូនដល់បងប្អូនទាំងអស់ប្រកបដោយក្តីនឹករលឹក ព្រមទាំងថ្លែងការកោតសរសើរចំពោះការលះបង់កម្លាំងកាយចិត្ត ពេលវេលា ខិតខំបម្រើការងារសម្អាត អនាម័យ បរិស្ថានដើម្បីមូលដ្ឋានខណ្ឌកាន់តែមានសោភ័ណភាពស្រស់បំព្រង ។ ជាមួយគ្នានេះ លោកអភិបាលរងខណ្ឌ សូមឲ្យបងប្អូនទាំងអស់ថែរក្សាសុខភាពឲ្យបានល្អ ដោយប្រកាន់នូវអនាម័យ៣ប្រការ ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត ដើម្បីជៀសផុតឆ្ងាយជំងឺមកបៀតបៀនខ្លួនប្រាណយើងផងដែរ៕



