*ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជិត ៤ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ*ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន៖ មន្ត្រីការទូតត្រូវយល់ដឹងពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា តែមិនមែនឱ្យបោះបង់តួនាទីស្នូលរបស់ខ្លួននោះទេ*ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដឹកនាំកិច្ចប្រជុំពិនិត្យ វាយតម្លៃផែនការការពារសន្ដិសុខ សណ្ដាប់ធ្នាប់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាត្រៀមទទួលមេដឹកនាំជាង៩០ប្រទេស មានទាំងប្រធានាធិបតីបារាំង លោក ម៉ាក្រុង, សមត្ថកិច្ចជិត២ម៉ឺននាក់ ត្រៀមការពារ*ប្រធានគណៈកម្មាធិការជាតិ នៃសភាប្រឹក្សានយោបាយប្រជាជនចិន ផ្ញើសារថ្លែងអំណរគុណសម្ដេចតេជោ ហ៊ុន សែន ចំពោះលិខិតអបអរសាទរ ខួបលើកទី៧៧ ថ្ងៃបង្កើតសាធារណរដ្ឋប្រជាមានិតចិន*សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ចាត់ក្រុមការងារនាំយកស្ដ្រីពិការជើងម្នាក់ដែលមិនអាចធ្វើការរកប្រាក់ចំណូល ទៅពិនិត្យព្យាបាល នៅមន្ទីរពេទ្យតេជោសន្តិភាព*លោកស្រីម្នាក់ ដែលបានអះអាងថាជាជនរងគ្រោះ កើតទុក្ខមិនសុខចិត្ត ពាក់ព័ន្ធរឿងលេងតុងទីន សន្យាសងប្រាក់ តែមិនបានដូចការគ្រងទុក (វគ្គ១)*សេចក្តីជូនដំណឹងដល់សាធារណជន និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ឱ្យបានជ្រាបថា៖ យោងតាមការស្នើសុំពីសាមីខ្លួនដែលជាម្ចាស់ដី បានបាត់បង់ លិខិតធ្វើអំណោយដាច់ខាត*ភាគីម្ចាស់ប្រាក់ស្នើឱ្យអ្នកស្រី ពេញ ឆវី និងអ្នកស្រី ពេញ វិច្ឆន្នី ព្រមទាំងម្ដាយ ចូលខ្លួនដោះស្រាយបញ្ហាប្រាក់នៅសល់ ពាក់ព័ន្ធនឹងការលេងតុងទីនជាបន្ទាន់*ក្រុមជំនួយការសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បន្តនាំយកអំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០តោនបន្ថែម*កង់អាគុយ និងរទេះរុញ ដែលពលរដ្ឋស្នើសុំសម្តេចធិបតី បានប្រគល់ដល់ដៃម្ចាស់សំណើហើយ *ប្រធានាធិបតីចិន ស៊ី ជីនពីង ផ្ញើសារថ្លែងអំណរគុណ សម្តេចតេជោ ហ៊ុន សែន និងប្តេជ្ញាបន្តរក្សាទំនាក់ទំនងជាយុទ្ធសាស្ត្រ ដើម្បីជំរុញសហគមន៍វាសនារួមចិន-កម្ពុជាគ្រប់រដូវកាល*ប្រធានគណៈកម្មាធិការជាតិនៃសភាប្រឹក្សានយោបាយប្រជាជនចិន ផ្ញើសារថ្លែងអំណរគុណ និងជូនពរសម្តេចតេជោ ហ៊ុន សែន ដែលបានផ្ញើលិខិតអបអរសាទរខួបលើកទី៧៧ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន*បណ្ឌិត សួន សុខឌឿន អញ្ជើញចូលរួមពិធីប្រកាសទទួលស្គាល់សមាសភាពក្រុមជំនួយការផ្នែកវប្បធម៌ និងសាសនា*សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល*សេចក្តីជូនដំណឹងដល់សាធារណជន និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ឱ្យបានជ្រាបថា៖ យោងតាមការស្នើសុំពីសាមីខ្លួនដែលជាម្ចាស់ដី បានបាត់បង់ លិខិតធ្វើអំណោយដាច់ខាត*ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំបូកសរុបសកម្មភាព និងលទ្ធផលការងារចុះមូលដ្ឋានប្រចាំត្រីមាសទី៣ ឆ្នាំ២០២៦ និងទិសដៅការងារបន្តរបស់ក្រុមការងារ។*រដ្ឋមន្ត្រី នេត្រ ភក្ត្រា លើកទឹកចិត្តឱ្យក្រុមហ៊ុនផ្សាយពាណិជ្ជកម្ម បង្កើនសារអប់រំសុខភាព សុវត្ថិភាពចរាចរណ៍ និងជម្រើសប្រើប្រាស់ប្រកបដោយការយល់ដឹង*ប្រធានក្រុមប្រឹក្សាយោបល់សិក្សាធិការរបស់ចិន កោតសរសើរការដឹកនាំសម្តេច ហ៊ុន ម៉ាណែត តម្កល់ផលប្រយោជន៍ប្រជាជនជាអាទិភាព *លោក នេត្រ ភក្ត្រា បន្តណែនាំមន្ត្រីបក្សពង្រឹងសាមគ្គីភាព បម្រើពលរដ្ឋដោយស្មោះត្រង់ និងមិនត្រូវឆ្អែតឆ្អន់ចំពោះការធ្វើអំពើល្អជាមួយពលរដ្ឋឡើយ*លោក នេត្រ ភក្ត្រា៖ ការដាក់ចេញគោលនយោបាយត្រឹមត្រូវរបស់បក្សប្រជាជន និងការគិតគូរសុខទុក្ខពលរដ្ឋ ជាមូលដ្ឋានគ្រឹះនៃជំនឿទុកចិត្តបោះឆ្នោតគាំទ្រឱ្យបន្តដឹកនាំប្រទេស

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវស្ដ្រីម្នាក់ដែលអះអាងថាមានបញ្ហាដីធ្លីនៅតំបន់អន្ទង់អាំង ខេត្តពោធិ៍សាត់ ចូលមកដោះស្រាយជាមួយអាជ្ញាធរដោយភាពស្មោះត្រង់ 

(ពោធិ៍សាត់)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦នេះ បានអំពាវនាវដល់ស្ដ្រីម្នាក់ឈ្មោះ សែម សុខគា ដែលអះអាងថា ខ្លួនជាពលរដ្ឋម្នាក់ក្នុងចំណោមពលរដ្ឋផ្សេងទៀតដែលមានបញ្ហាដីធ្លីនៅតំបន់អន្ទង់អាំង ស្រុកវាលវែង ខេត្តពោធិ៍សាត់ ឲ្យចូលខ្លួនមកដោះស្រាយជាមួយអាជ្ញាធរប្រកបដោយភាពស្មោះត្រង់ ហើយសម្ដេចមិនយកទោសអូសដំណើរ ឬចាប់ខ្លួនអ្វីឡើយ។

 

ការលើកឡើងរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បែបនេះបន្ទាប់ពីសម្ដេចបានឃើញនូវវីដេអូរបស់ស្ដ្រីឈ្មោះ សែម សុខគា ដែលបីកូនតូចម្នាក់ ហើយស្រែកតវ៉ាជាបន្ដបន្ទាប់នៅមុខក្រសួងយុត្តិធម៌ ក្រោមហេតុផលថា ខ្លួនមានបញ្ហាដីធ្លីជាមួយអាជ្ញាធរនៅតំបន់អន្ទង់អាំង ខេត្តពោធិ៍សាត់។ តំបន់អន្ទង់អាំងខេត្តពោធិ៍សាត់នេះ ត្រូវបានរាជរដ្ឋាភិបាលអភិរក្ស ជាតំបន់ទេសចរណ៍ទាក់ទាញ និងសម្រួលជាមួយពលរដ្ឋនៅតំបន់ ដោយការដោះដូរទៅកាន់តំបន់ផ្សេងក្បែរនេះ។

 

ក្នុងឱកាសអញ្ជើញជាអធិបតីពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ១០ តភ្ជាប់រវាងខេត្តបាត់ដំបង-ពោធិ៍សាត់-កោះកុង សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «កន្លងទៅមានរឿងមួយ មានប្អូនស្រីម្នាក់ឈ្មោះ សែម សុខគា គាត់បានទាមទារយំស្រែកនៅមុខក្រសួងយុត្តិធម៌ ពីរបីដងហើយ។ ខ្ញុំបានឲ្យឯកឧត្តម កែវ រតនៈ និងឯកឧត្តម កើត រិទ្ធ មើលស្រាវជ្រាវមានបញ្ហាអ្វី […] ឥលូវឲ្យតែគាត់ចូលមកយើងជួយផ្ដល់ដីឲ្យគាត់នៅកន្លែងដែលប្រជាពលរដ្ឋជិត៩០គ្រួសារទៅ យើងអត់មានចាប់គាត់ទេ»។

 

ជាមួយគ្នានេះ សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានណែនាំដល់ឧបនាយករដ្ឋមន្ដ្រី កើត រិទ្ធ រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ និងលោក កែវ រតនៈ រដ្ឋមន្ដ្រីក្រសួងរ៉ែ និងថាមពល និងប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តពោធិ៍ រួមជាមួយអាជ្ញាធរពាក់ព័ន្ធ ដឹកនាំស្រាវជ្រាវ និងដោះស្រាយបញ្ហានេះជាមួយស្ដ្រីខាងលើ ប្រកបដោយភាពស្មោះត្រង់ និងទន់ភ្លន់ ហើយផ្ដល់តាមសំណូមពរបើសិនគាត់មានបញ្ហាពិតប្រាកដ។

 

ប៉ុន្ដែផ្អែកតាមលទ្ធផល ដែលសម្ដេចបានបញ្ជាឲ្យធ្វើការស្រាវជ្រាវ គឺស្ដ្រីឈ្មោះ សែម សុខគា ធ្លាប់ត្រូវបានអាជ្ញាធរអញ្ជើញឲ្យចូលមកដោះស្រាយលើបញ្ហាដីធ្លីនេះ ជាមួយប្រជាពលរដ្ឋផ្សេងទៀត ប៉ុន្ដែគាត់មិនបានចូលខ្លួននោះឡើយ ហើយដីរបស់គាត់នៅតំបន់នេះក៏មិនមានប្លង់ច្បាស់លាស់ ខណៈសមត្ថកិច្ចបានរកឃើញទៀតថា គាត់មានដីចំនួន៦កន្លែងនៅតំបន់ក្បែរនេះដែលអាជ្ញាធរមិនប៉ះពាល់អ្វីឡើយ។

 

បើទោះបីជាយ៉ាងនេះក្ដី សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានផ្ដល់នូវការណែនាំដល់អាជ្ញាធរ និងសមត្ថកិច្ចដោះស្រាយបញ្ហាជាមួយស្ដ្រីឈ្មោះ សែម សុខគា ដោយសន្ដិវិធី ប្រកបដោយតម្លាភាព និងភាពទន់ភ្លន់ ហើយអាចផ្ដល់ដីជូនគាត់នៅតំបន់ដែលប្រជាពលរដ្ឋប្រមាណជិត៩០គ្រួសារទៀតដែលព្រមព្រៀងជាមួយអាជ្ញាធរ ដើម្បីដោះដូរជាមួយដីនៅតំបន់អន្ទង់អាំងនេះ។ ខណៈរាជរដ្ឋាភិបាលមិនកំណាញ់រឿងផ្តល់ដីជូនប្រជាពលរដ្ឋ ដែលអត់ដីពិតប្រាកដនោះទេ តែទន្ទឹមគ្នានោះ ក៏ត្រូវរួមគ្នាថែរក្សាធនធានធម្មជាតិ ដែលជាសម្បត្តិរួម៕