
លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ បានចុះពិនិត្យផ្ទាល់ដល់ទីតាំងមួយកន្លែងក្នុងភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ ដែលប្រជាពលរដ្ឋរស់នៅជិតខាងគ្នា មានទំនាស់លើបញ្ហាសាងសង់ផ្ទះ ។ ក្រោយចុះពិនិត្យទិដ្ឋភាពជាក់ស្តែង លោកអភិបាលខណ្ឌ បានបញ្ជារឲ្យក្រុមការងារបាញ់វាស់កំណត់ព្រំដី និង ណែនាំរៀបចំកិច្ចប្រជុំដោយអញ្ជើញភាគីទាំងសងខាង មកដោះស្រាយសម្របសម្រួលគ្នានៅរដ្ឋបាលខណ្ឌផងដែរ ៕



