ទីតាំងលក់ដូរមួយកន្លែងរំលោភលើចំណីផ្លូវសារធារណៈត្រូវបានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌប្ញស្សីកែវ ដាក់គ្រឿងចក្រចុះរុះរើរួចរាល់ជាស្ថាពរ

នាថ្ងៃអង្គារ ទី២២ ខែកញ្ញា ឆ្នាំ២០២៦នេះ លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ បានដឹកនាំកម្លាំងដាក់គ្រឿងចក្រចុះរុះរើទីតាំងលក់ដូរមួយកន្លែងរំលោភលើចំណីផ្លូវសារធារណៈ តាមបណ្តោយកំណាត់ផ្លូវជាតិលេខ៥ ស្ថិតនៅភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ដែលកន្លងមក រដ្ឋបាលខណ្ឌ និងសង្កាត់ បានចុះណែនាំម្ចាស់ទីតាំងលក់ដូរខាងលើនេះ ជាច្រើនលើកច្រើនសារ តែម្ចាស់ទីតាំងលក់ដូររឹងចចេសផ្គើនមិនចូលរួមអនុវត្តតាមណែនាំរបស់រដ្ឋបាលខណ្ឌ-សង្កាត់ ។ លោក ជិន ប៊ុនធឿន ក៏បានបញ្ជារឲ្យរដ្ឋបាលសង្កាត់ត្រូវពិនិត្យឲ្យបានហ្មត់ចត់ហាមមិនឲ្យមានការលក់ដូរលើទីតាំងខាងលើម្តងទៀតជាដាច់ខាត បើមិនដូច្នោះទេ រដ្ឋបាលខណ្ឌ នឹងបន្តអនុវត្តវិធានការតាមនិតិវិធីច្បាប់ផងដែរ។
ជាមួយគ្នានេះដែរអាជ្ញាធររដ្ឋបាលខណ្ឌសូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋមួយចំនួនដែលនៅបន្តយកដីចំណីផ្លូវសាធារណៈមកធ្វើជាប្រយោជន៍ផ្ទាល់ខ្លួនត្រូវបញ្ឈប់ជាបន្ទាន់មុននឹងអាជ្ញាធររដ្ឋបាលខណ្ឌ អនុវត្តវិធានការរដ្ឋបាលដោយគ្មានការលើកលែង៕

By:បណ្ឌិត សួន សុខឌឿន#NMR
📢 ផ្សាយព័ត៌មានពិត ជូនពុកម៉ែបងប្អូនប្រជាពលរដ្ឋ
📌 ផ្តល់ព័ត៌មាន|សហការផ្សាយព័ត៌មាន
☎️010443333,060851111
@nmrtvhdtv010443333@NMRTVHD010443333
Facebook 1
https://www.facebook.com/share/19CKRcaehi/
Facebook 2
https://www.facebook.com/share/1BoEX38tCQ/
📲 Telegram
NMRTelegram
https://t.me/nmrtvn010443333
🎵 TikTok
NMR TikTok
✅ Official:NMR
#NMR#NMRMedia#ព័ត៌មានពិត#ព័ត៌មានត្រឹមត្រូវ #CambodiaNews@nmrtvn010443333


