
លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ បានដឹកនាំកម្លាំងចុះរៀបសណ្តាប់តាមបណ្តោយកំណាត់ផ្លូវជាតិលេខ៥ ព្រមទាំងបានណែនាំដល់បងប្អូនប្រជាពលរដ្ឋ ដែលប្រកបរបរលក់ដូរតាមផ្លូវនេះ ត្រូវចូលរួមទាំងអស់គ្នាបញ្ឈប់ការយកចិញ្ចើមផ្លូវសាធារណៈដាក់តាំងលក់ប្រកករបរអាជីវកម្ម ដើម្បីចូលរួមថែរក្សាសោភ័ណ្ឌភាព សុវត្ថិភាព របៀបរៀបរយ ក្នុងមូលដ្ឋានខណ្ឌ៕



