ខេត្តសៀមរាប៖ នារសៀលថ្ងៃព្រហស្បតិ៍ ៦កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦

លោកជំទាវ ហ៊ុន ម៉ាណា បានបន្តអញ្ជើញចុះសំណេះសំណាលសាកសួរសុខទុក្ខ រៀបចំអាហារនិងចែកអំណោយដល់ប្អូនៗ សិល្បៈចំនួន៣ក្រុម សរុបចំនួន៣៨២នាក់ ដែលធ្វើរួមគ្នានៅក្លឹបនៃក្រុមសិល្បៈពន្លឺកុមាររុនតាឯក ក្នុងឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។
សម្រាប់អំណោយផ្ដល់ជូនក្រុមសិល្បៈក្នុងមួយក្រុមៗទទួលបាន៖
១-អង្ករ ២តោន
២-មី ៣០កេស
៣-ត្រីងៀត ១០គីឡូក្រាម
៤-សាច់ក្រក ១០គីឡូក្រាម
៥-សាច់ផាត់ ១០គីឡូក្រាម
៦-ទឹកដោះគោខាប់ ២កេស
៧-សសរ ១បេ
៨-អំបិល ១បេ
៩-ត្រីខ ១កេស
១០-ទឹកត្រី ៥យួរ
១១-ទឹកស៊ីអ៉ីវ ៥យួរ
១២-ទឹកម្ទេស ៥យួរ
១៣-ទឹកសៀង ៥យួរ
១៤-សាប៊ូដុសខ្លួន ១០០ដុំ
១៥-ច្រាស និងថ្នាំដុសធ្មេញ ១០០ឈុត
១៦-ប្រេងកូឡា ១០០ដប
១៧-ប្រេងខ្យល់ ១០០ដប
១៨-ថ្នាំពេទ្យ ២០ប្រអប់
១៩-សាប៊ូបោកខោអាវ ១០កញ្ចប់
២០-សម្រាប់ប្អូនៗអ្នករៀនសិល្បៈទទួលបានអាវរបាំ១ ក្បិន១ និងខ្សែក្រវ៉ាត់១
២១-ថវិកា៤លានរៀល
ដោយឡែកសម្រាប់ក្រុមសិល្បៈរុនតាឯក លោកជំទាវបានបន្ថែមចំនួន២ពាន់ដុល្លារ
និងទិញរថយន្ត៣៥កៅអី ជូនដល់ក្រុមសិល្បៈរុនតាឯកថែមទៀតផង៕








