*ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជិត ៤ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ*ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន៖ មន្ត្រីការទូតត្រូវយល់ដឹងពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា តែមិនមែនឱ្យបោះបង់តួនាទីស្នូលរបស់ខ្លួននោះទេ*ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដឹកនាំកិច្ចប្រជុំពិនិត្យ វាយតម្លៃផែនការការពារសន្ដិសុខ សណ្ដាប់ធ្នាប់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាត្រៀមទទួលមេដឹកនាំជាង៩០ប្រទេស មានទាំងប្រធានាធិបតីបារាំង លោក ម៉ាក្រុង, សមត្ថកិច្ចជិត២ម៉ឺននាក់ ត្រៀមការពារ*ប្រធានគណៈកម្មាធិការជាតិ នៃសភាប្រឹក្សានយោបាយប្រជាជនចិន ផ្ញើសារថ្លែងអំណរគុណសម្ដេចតេជោ ហ៊ុន សែន ចំពោះលិខិតអបអរសាទរ ខួបលើកទី៧៧ ថ្ងៃបង្កើតសាធារណរដ្ឋប្រជាមានិតចិន*សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ចាត់ក្រុមការងារនាំយកស្ដ្រីពិការជើងម្នាក់ដែលមិនអាចធ្វើការរកប្រាក់ចំណូល ទៅពិនិត្យព្យាបាល នៅមន្ទីរពេទ្យតេជោសន្តិភាព*លោកស្រីម្នាក់ ដែលបានអះអាងថាជាជនរងគ្រោះ កើតទុក្ខមិនសុខចិត្ត ពាក់ព័ន្ធរឿងលេងតុងទីន សន្យាសងប្រាក់ តែមិនបានដូចការគ្រងទុក (វគ្គ១)*សេចក្តីជូនដំណឹងដល់សាធារណជន និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ឱ្យបានជ្រាបថា៖ យោងតាមការស្នើសុំពីសាមីខ្លួនដែលជាម្ចាស់ដី បានបាត់បង់ លិខិតធ្វើអំណោយដាច់ខាត*ភាគីម្ចាស់ប្រាក់ស្នើឱ្យអ្នកស្រី ពេញ ឆវី និងអ្នកស្រី ពេញ វិច្ឆន្នី ព្រមទាំងម្ដាយ ចូលខ្លួនដោះស្រាយបញ្ហាប្រាក់នៅសល់ ពាក់ព័ន្ធនឹងការលេងតុងទីនជាបន្ទាន់*ក្រុមជំនួយការសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បន្តនាំយកអំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០តោនបន្ថែម*កង់អាគុយ និងរទេះរុញ ដែលពលរដ្ឋស្នើសុំសម្តេចធិបតី បានប្រគល់ដល់ដៃម្ចាស់សំណើហើយ *ប្រធានាធិបតីចិន ស៊ី ជីនពីង ផ្ញើសារថ្លែងអំណរគុណ សម្តេចតេជោ ហ៊ុន សែន និងប្តេជ្ញាបន្តរក្សាទំនាក់ទំនងជាយុទ្ធសាស្ត្រ ដើម្បីជំរុញសហគមន៍វាសនារួមចិន-កម្ពុជាគ្រប់រដូវកាល*ប្រធានគណៈកម្មាធិការជាតិនៃសភាប្រឹក្សានយោបាយប្រជាជនចិន ផ្ញើសារថ្លែងអំណរគុណ និងជូនពរសម្តេចតេជោ ហ៊ុន សែន ដែលបានផ្ញើលិខិតអបអរសាទរខួបលើកទី៧៧ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន*បណ្ឌិត សួន សុខឌឿន អញ្ជើញចូលរួមពិធីប្រកាសទទួលស្គាល់សមាសភាពក្រុមជំនួយការផ្នែកវប្បធម៌ និងសាសនា*សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល*សេចក្តីជូនដំណឹងដល់សាធារណជន និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ឱ្យបានជ្រាបថា៖ យោងតាមការស្នើសុំពីសាមីខ្លួនដែលជាម្ចាស់ដី បានបាត់បង់ លិខិតធ្វើអំណោយដាច់ខាត*ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំបូកសរុបសកម្មភាព និងលទ្ធផលការងារចុះមូលដ្ឋានប្រចាំត្រីមាសទី៣ ឆ្នាំ២០២៦ និងទិសដៅការងារបន្តរបស់ក្រុមការងារ។*រដ្ឋមន្ត្រី នេត្រ ភក្ត្រា លើកទឹកចិត្តឱ្យក្រុមហ៊ុនផ្សាយពាណិជ្ជកម្ម បង្កើនសារអប់រំសុខភាព សុវត្ថិភាពចរាចរណ៍ និងជម្រើសប្រើប្រាស់ប្រកបដោយការយល់ដឹង*ប្រធានក្រុមប្រឹក្សាយោបល់សិក្សាធិការរបស់ចិន កោតសរសើរការដឹកនាំសម្តេច ហ៊ុន ម៉ាណែត តម្កល់ផលប្រយោជន៍ប្រជាជនជាអាទិភាព *លោក នេត្រ ភក្ត្រា បន្តណែនាំមន្ត្រីបក្សពង្រឹងសាមគ្គីភាព បម្រើពលរដ្ឋដោយស្មោះត្រង់ និងមិនត្រូវឆ្អែតឆ្អន់ចំពោះការធ្វើអំពើល្អជាមួយពលរដ្ឋឡើយ*លោក នេត្រ ភក្ត្រា៖ ការដាក់ចេញគោលនយោបាយត្រឹមត្រូវរបស់បក្សប្រជាជន និងការគិតគូរសុខទុក្ខពលរដ្ឋ ជាមូលដ្ឋានគ្រឹះនៃជំនឿទុកចិត្តបោះឆ្នោតគាំទ្រឱ្យបន្តដឹកនាំប្រទេស

អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងក្រសួងព័ត៌មាន បើកវគ្គបណ្តុះបណ្តាលជនបង្គោលប្រយុទ្ធប្រឆាំងគ្រឿងញៀន ជូនមន្ត្រីព័ត៌មាន អ្នកសារព័ត៌មាន និងអ្នកផលិតមាតិកា ជាង១៦០រូប

ភ្នំពេញ)៖ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានសហការជាមួយក្រសួងព័ត៌មាន រួមគ្នាបើកវគ្គបណ្តុះបណ្តាលជនបង្គោលប្រយុទ្ធប្រឆាំងគ្រឿងញៀន ជូនដល់មន្ត្រីព័ត៌មាន អ្នកសារព័ត៌មាន និងអ្នកផលិតមាតិកា ដើម្បីកសាងនូវចលករ និងជាអ្នកនាំសារល្អៗ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការអប់រំ បង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន។

ពិធីបើកវគ្គបណ្តុះបណ្តាលជនបង្គោលប្រយុទ្ធប្រឆាំងគ្រឿងញៀននេះ បានធ្វើឡើងក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ មាស វីរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលោក ថុង គន្ធយុឡេង នាយករងខុទ្ទកាល័យរដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាអនុប្រធានអចិន្រ្តៃយ៍លេខាធិការដ្ឋាន គណៈកម្មការទទួលបន្ទុកផ្សព្វផ្សាយអប់រំនៃគណៈបញ្ជាការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់។

វគ្គបណ្តុះបណ្តាលជនបង្គោលប្រយុទ្ធប្រឆាំងគ្រឿងញៀន ធ្វើឡើងរយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ នៅក្រសួងព័ត៌មាន។ រយៈពេល២ថ្ងៃនេះ មានសិក្ខាកាមចូលរួមចំនួន១៦០រូប។

 

នាឱកាសនោះដែរ លោក ថុង គន្ធយុឡេង បានជម្រាបអំពីតួនាទី និងភារកិច្ចរបស់ក្រសួងព័ត៌មាន ថាតើមានអ្វីខ្លះ និងបានធ្វើអ្វីខ្លះ សម្រាប់កិច្ចការងារអប់រំ និងផ្សព្វផ្សាយ ស្តីពីបញ្ហាគ្រឿងញៀន ក្រៅពីមុខងារស្នូលរបស់ខ្លួន។ ក្រៅពីដើរតួនាទីជាស្ថាប័នទំនាក់ទំនងសាធារណៈរបស់រាជរដ្ឋាភិបាល និងស្ថាប័នគ្រប់គ្រប់វិស័យព័ត៌មាន និងសោតទស្សន៍នៅកម្ពុជា ក្រសួងព័ត៌មានបានអនុវត្តដោយសកម្ម បុរេសកម្ម និងអន្តរសកម្ម ក្នុងការគ្រប់គ្រងសាធារណមតិជាតិ និងអន្តរជាតិ ជាពិសេសធានាឱ្យបាននូវសន្តិសុខព័ត៌មាននៅកម្ពុជា តួយ៉ាងធានាបាននូវការទទួលបាននូវព័ត៌មានដោយមិនមានការរើសអើង ព័ត៌មានដែលមានគុណភាព និងព័ត៌មានពិត។

ជាមួយគ្នានេះ មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្រសួងព័ត៌មាន បានរួមចំណែកក្នុងការងារអប់រំ ផ្សព្វផ្សាយ ពាក់ព័ន្ធទៅនឹងបញ្ហាគ្រោះថ្នាក់ចរាចរណ៍ បញ្ហាជួញដូរមនុស្ស បញ្ហាគ្រឿងស្រវឹង និងជាពិសេសបញ្ហាគ្រឿងញៀននេះតែម្តង។ តាមរយៈប្រព័ន្ធផ្សព្វផ្សាយសំខាន់ៗរបស់រដ្ឋ រួមមានទូរទស្សន៍ជាតិកម្ពុជា វិទ្យុជាតិកម្ពុជា ទីភ្នាក់ងារសារព័ត៌មានកម្ពុជា និង APP-ព័ត៌មានរបស់ក្រសួង ដែលផ្សាយលើរលកធាតុអាកាសក្តីនិងបណ្តាញទំនាក់ទំនងផ្សេងៗក្តី ជាពិសេសតាមរយៈកិច្ចការសហការជាមួយប្រព័ន្ធផ្សព្វផ្សាយឯកជន អ្នកសារព័ត៌មាន បុគ្គលដែលមានប្រជាប្រិយភាព និងអ្នកផលិតមាតិកា យើងបានផលិតសិល្បៈបុរាណ សម័យ រឿងអប់រំខ្លី បទយកការណ៍ កិច្ចពិភាក្សា ការបញ្ចេញសារអប់រំល្អៗលើបណ្តាញសង្គម និងតាមផ្ទាំងប៉ាន់តាមទីសាធារណៈផ្សេងៗផងដែរ។

ក្នុងក្របខណ្ឌនៃការងារផ្សព្វផ្សាយអប់រំស្តីពីបញ្ហាគ្រឿងញៀន ក្រសួងបានអនុវត្តជាប្រចាំតាមរយៈកម្មវិធីទូរទស្សន៍ និងវិទ្យុ ដែលតែងតែបញ្ជ្រាបនូវសារអប់រំល្អៗស្តីពីបញ្ហាគ្រឿងញៀន។ ក្នុងនោះក្នុងឆ្នាំ២០២៤ ក្រសួងព័ត៌មាន ក៏បានរៀបចំវគ្គបណ្តុះបណ្តាលលើបញ្ហាគ្រឿងញៀននេះ ម្តងរួចមកហើយ ដែលកាលនោះមានសិក្ខាកាមដែលជាអ្នកសារព័ត៌មាន និងពិធីករ-ពិធិការិនីជិត ៣០០នាក់។

ដោយមានការគាំទ្រដ៏ខ្ពង់ខ្ពស់ពីសន្តិបណ្ឌិត នេត សារឿន ឧបនាយករដ្ឋមន្រ្តី ប្រធានគណៈបញ្ជាការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងដោយមានការតម្រង់ទិសពីលោក នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាប្រធានគណៈកម្មការទទួលបន្ទុកផ្សព្វផ្សាយអប់រំ នៃគណៈបញ្ជាការយុទ្ធនាការ និងជាពិសេសដោយមានកិច្ចសហការដ៏ល្អ ជាមួយនឹងអគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានរៀបចំវគ្គបណ្តុះបណ្តាលលើកទី២ សម្រាប់ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន។

បើតាមនាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានពាំនាំនូវបណ្តាំផ្ញើការសួសុខទុក្ខពីសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ព្រមទាំងសូមថ្លែងអំណរគុណចំពោះក្រសួងព័ត៌មាន បណ្តាទូរទស្សន៍ វិទ្យុ សារព័ត៌មាន សិល្បករសិល្បការនី អ្នកបង្កើតមាតិកា អ្នកមានប្រជាប្រិយ រួមនឹងបណ្តាអង្គភាពនិងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានរួមគ្នាជាប្រព័ន្ធជវភាពតួអង្គតែមួយ ធ្វើការដូចភ្លៀងរលឹមក្នុងចលនាផ្សព្វផ្សាយអប់រំដើម្បីប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងរយៈពេលកន្លងមក។

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ ក៏បានលើកឡើងពីភាពការណ៍គ្រឿងញៀន ទាំងសកលលោកនៅតែបន្តវិវត្តន៍ប្រែប្រួលគួរឱ្យព្រួយបារម្ភ ហើយកម្ពុជាទទួលរងឥទ្ធិពលពី ការវិវត្តិន៍នេះ។ ក្រុមឧក្រិដ្ឋជនគ្រឿងញៀននៅតែបន្តសកម្មភាពខ្លាំងក្លា ដោយធ្វើការផ្លាស់ប្តូរគ្រប់រូបភាព វិធីសាស្ត្រថ្មីៗ និងឧបាយកលពិសពុលក្នុងការលួចលាក់ផលិត ចរាចរ និងចែកចាយគ្រឿងញៀនខុសច្បាប់ជាពិសេសគ្រឿងញៀនសំយោគប្រភេទមេតំហ្វេតាមីន ដោយចរាចរពីតំបន់ត្រី កោណមាសតាមច្រកសំខាន់ៗព្រំដែនគោក និងផ្លូវទឹក និងបញ្ញើប្រៃសណីយ៍ ដែលសមត្ថកិច្ចកម្ពុជា បានទប់ស្កាត់ និងបង្ក្រាបទាន់ពេលវេលា មានបរិមាណកាន់តែច្រើនឡើងៗ ពីមួយឆ្នាំទៅមួយឆ្នាំ៕