លោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប

នៅព្រឹកថ្ងៃព្រហស្បតិ៍ទី១៧ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកាវិទ្យុ-ទូរទស្សន៍បាយ័ន បានអញ្ជើញនាំយកនូវទេយ្យវត្ថុដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន,សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រគេនដល់វត្តចំនួន៨ និងចែកអំណោយ ព្រមទាំងរៀបអាហារសាមគ្គីជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ ដែលពីធីនេះប្រារព្ធឡើងនៅវត្តកំពង់ភ្លុក ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប។
លោកជំទាវបានផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន,សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដល់ព្រះសង្ឃគ្រប់ព្រះអង្គ និងពុទ្ធបរិស័ទ លោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋទាំងអស់។ ក្នុងឱកាសនោះផងដែរ លោកជំទាវក៏បានចែកនូវកាតាបដែលមាននូវសម្ភារៈសិក្សាជាច្រើនមុខដល់សិស្សានុសិស្សចំនួន៧០០នាក់,ចែកវ៉ែនតាចំនួន៤៦៣គ្រឿង ចែកថ្នាំបន្ត់ភ្នែកចំនួន៦១០ប្រអប់ ចែករទេះរុញជនពិការចំនួន៤គ្រឿង ព្រមទាំងផ្តល់ថវិកាជូនលោកយាយ លោកតាមួយចំនួនទៀតផងដែរ។
ទេយ្យវត្ថុសម្រាប់១វត្តទទួលបាន ១-អង្ករ១តោន ២-មីជាតិ៣០កេសតូច ៣-ត្រីងៀត១០គីឡូក្រាម ៤-សាច់ក្រក១០គីឡូក្រាម ៥-សាច់ផាត់១០គីឡូក្រាម ៦-ទឹកដោះគោខាប់២កេស ៧-កាហ្វេ៥កញ្ចប់ធំ ៨-តែ២គីឡូក្រាម ៩-ស្ករស១បេ ១០-អំបិល១បេ ១១-ទឹកត្រី៥យួរ ១២-ទឹកស៊ីអ៊ីវ៥យួរ ១៣-ទឹកម្ទេស៥យួរ ១៣-ទឹកសៀង៥យួរ ១៥-ទៀនព្រះវស្សា២គូរ ១៦-សាប៊ូដុំ១០០ដុំតូច ១៧-ច្រាស និងថ្នាំដុសធ្មេញ១០០ឈុត ១៨-ប្រេងកូឡា១០០ដប ១៩-ប្រេងខ្យល់១០០ដប ២០-ថ្នាំពេទ្យ២០ប្រអប់ ២១-ស្លាដក់៥៣ ២២-សាប៊ូម្ស៉ៅ១០កញ្ចប់ ២៣-ថវិកា២លានរៀល
កញ្ចប់សម្ភារៈសម្រាប់បងប្អូនប្រជាពលរដ្ឋ១គ្រួសារទទួលបាន ១-អង្ករ២៥គីឡូ ២-ទឹកស៊ីអ៊ីវ១យួរ ៣-ម៉ុង១ ៤-ភួយ១ ៥-ទឹកដោះគោខាប់២កំប៉ុង ៦-ត្រីខ១យួរ ៧-អង្រឹង១ ៨-អាវភ្លៀង១ ៩-កន្សែងធំ១ ១០-កន្ទេល១ ១១-សាប៊ូម្សៅ១កញ្ចប់ ១២-ថវិកា៤០០០០រៀល ១៣-ថង់អំណោយសម្ដេចតេជោរួមមាន៖ ថ្នាំដុសធ្មេញ១ទីប,ច្រាសដុសធ្មេញ១,សាប៊ូ១ដុំ,ប្រេងកូឡា១ដបតូច,ប្រេងខ្យល់១ដបតូច,ថ្នាំពេទ្យ១ប្រអប់,ក្រមា១,សារុង១,ធូបមូស១ប្រអប់,និងពិល១។
បន្ទាប់មកលោកជំទាវ និងក្រុមការងារ ក៏បានធ្វើដំណើរតាមទូកមកកាន់សហគមន៍ទេសចរណ៍កំពង់ភ្លុក ដើម្បីបានមើលពីស្ថានភាពបងប្អូនភ្នាក់ងារទេសចរណ៍តាមទូកនៅទីនេះ។ ឱកាសនោះលោកជំទាវក៏បានផ្ដល់អំណោយជាថវិកាទៅដល់បុគ្គលិកអុំទូកដែលបម្រើវិស័យទេសចរណ៍នៅទីនេះប្រមាណជាង១០០នាក់ ដោយម្នាក់ៗ៥ម៉ឺនរៀល៕


