*ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជិត ៤ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ*ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន៖ មន្ត្រីការទូតត្រូវយល់ដឹងពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា តែមិនមែនឱ្យបោះបង់តួនាទីស្នូលរបស់ខ្លួននោះទេ*ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដឹកនាំកិច្ចប្រជុំពិនិត្យ វាយតម្លៃផែនការការពារសន្ដិសុខ សណ្ដាប់ធ្នាប់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាត្រៀមទទួលមេដឹកនាំជាង៩០ប្រទេស មានទាំងប្រធានាធិបតីបារាំង លោក ម៉ាក្រុង, សមត្ថកិច្ចជិត២ម៉ឺននាក់ ត្រៀមការពារ*ប្រធានគណៈកម្មាធិការជាតិ នៃសភាប្រឹក្សានយោបាយប្រជាជនចិន ផ្ញើសារថ្លែងអំណរគុណសម្ដេចតេជោ ហ៊ុន សែន ចំពោះលិខិតអបអរសាទរ ខួបលើកទី៧៧ ថ្ងៃបង្កើតសាធារណរដ្ឋប្រជាមានិតចិន*សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ចាត់ក្រុមការងារនាំយកស្ដ្រីពិការជើងម្នាក់ដែលមិនអាចធ្វើការរកប្រាក់ចំណូល ទៅពិនិត្យព្យាបាល នៅមន្ទីរពេទ្យតេជោសន្តិភាព*លោកស្រីម្នាក់ ដែលបានអះអាងថាជាជនរងគ្រោះ កើតទុក្ខមិនសុខចិត្ត ពាក់ព័ន្ធរឿងលេងតុងទីន សន្យាសងប្រាក់ តែមិនបានដូចការគ្រងទុក (វគ្គ១)*សេចក្តីជូនដំណឹងដល់សាធារណជន និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ឱ្យបានជ្រាបថា៖ យោងតាមការស្នើសុំពីសាមីខ្លួនដែលជាម្ចាស់ដី បានបាត់បង់ លិខិតធ្វើអំណោយដាច់ខាត*ភាគីម្ចាស់ប្រាក់ស្នើឱ្យអ្នកស្រី ពេញ ឆវី និងអ្នកស្រី ពេញ វិច្ឆន្នី ព្រមទាំងម្ដាយ ចូលខ្លួនដោះស្រាយបញ្ហាប្រាក់នៅសល់ ពាក់ព័ន្ធនឹងការលេងតុងទីនជាបន្ទាន់*ក្រុមជំនួយការសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បន្តនាំយកអំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០តោនបន្ថែម*កង់អាគុយ និងរទេះរុញ ដែលពលរដ្ឋស្នើសុំសម្តេចធិបតី បានប្រគល់ដល់ដៃម្ចាស់សំណើហើយ *ប្រធានាធិបតីចិន ស៊ី ជីនពីង ផ្ញើសារថ្លែងអំណរគុណ សម្តេចតេជោ ហ៊ុន សែន និងប្តេជ្ញាបន្តរក្សាទំនាក់ទំនងជាយុទ្ធសាស្ត្រ ដើម្បីជំរុញសហគមន៍វាសនារួមចិន-កម្ពុជាគ្រប់រដូវកាល*ប្រធានគណៈកម្មាធិការជាតិនៃសភាប្រឹក្សានយោបាយប្រជាជនចិន ផ្ញើសារថ្លែងអំណរគុណ និងជូនពរសម្តេចតេជោ ហ៊ុន សែន ដែលបានផ្ញើលិខិតអបអរសាទរខួបលើកទី៧៧ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន*បណ្ឌិត សួន សុខឌឿន អញ្ជើញចូលរួមពិធីប្រកាសទទួលស្គាល់សមាសភាពក្រុមជំនួយការផ្នែកវប្បធម៌ និងសាសនា*សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល*សេចក្តីជូនដំណឹងដល់សាធារណជន និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ឱ្យបានជ្រាបថា៖ យោងតាមការស្នើសុំពីសាមីខ្លួនដែលជាម្ចាស់ដី បានបាត់បង់ លិខិតធ្វើអំណោយដាច់ខាត*ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំបូកសរុបសកម្មភាព និងលទ្ធផលការងារចុះមូលដ្ឋានប្រចាំត្រីមាសទី៣ ឆ្នាំ២០២៦ និងទិសដៅការងារបន្តរបស់ក្រុមការងារ។*រដ្ឋមន្ត្រី នេត្រ ភក្ត្រា លើកទឹកចិត្តឱ្យក្រុមហ៊ុនផ្សាយពាណិជ្ជកម្ម បង្កើនសារអប់រំសុខភាព សុវត្ថិភាពចរាចរណ៍ និងជម្រើសប្រើប្រាស់ប្រកបដោយការយល់ដឹង*ប្រធានក្រុមប្រឹក្សាយោបល់សិក្សាធិការរបស់ចិន កោតសរសើរការដឹកនាំសម្តេច ហ៊ុន ម៉ាណែត តម្កល់ផលប្រយោជន៍ប្រជាជនជាអាទិភាព *លោក នេត្រ ភក្ត្រា បន្តណែនាំមន្ត្រីបក្សពង្រឹងសាមគ្គីភាព បម្រើពលរដ្ឋដោយស្មោះត្រង់ និងមិនត្រូវឆ្អែតឆ្អន់ចំពោះការធ្វើអំពើល្អជាមួយពលរដ្ឋឡើយ*លោក នេត្រ ភក្ត្រា៖ ការដាក់ចេញគោលនយោបាយត្រឹមត្រូវរបស់បក្សប្រជាជន និងការគិតគូរសុខទុក្ខពលរដ្ឋ ជាមូលដ្ឋានគ្រឹះនៃជំនឿទុកចិត្តបោះឆ្នោតគាំទ្រឱ្យបន្តដឹកនាំប្រទេស

ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី គោរពវិញ្ញាណក្ខ័ន្ធសព ព្រឹទ្ធាចារ្យកីឡា កែវ សារិន

ភ្នំពេញ)៖ នៅរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥នេះ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញគោរពវិញ្ញាណក្ខន្ធ ព្រឹទ្ធាចារ្យកីឡា កែវ សារិន ដែលជាអតីតកីឡាករបាល់ទាត់ជម្រើសជាតិ (១៩៨២ និង១៩៨៤) អតីតអនុប្រធានវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា និងជាអតីតអគ្គលេខាធិការសហព័ន្ធខ្មែរកីឡាបាល់ទាត់ ចន្លោះឆ្នាំ១៩៨៧ – ១៩៩៨ ដែលបានទទួលអនិច្ចកម្មកាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥កន្លងទៅ ក្នុងជន្មាយុ៧៩ឆ្នាំ។

 

ក្នុងឱកាសដ៏ក្រៀមក្រំនេះ លោកបានសម្តែងនូវមនោសញ្ចេតនាក្តុកក្តួល និងសោកស្តាយចំពោះមរណភាពរបស់លោកគ្រូព្រឹទ្ធាចារ្យជាមួយក្រុមគ្រួសារនៃសព និងក្រុមព្រឹទ្ធាចារ្យកីឡាដែលជាមិត្តរួមអាជីព។

 

មរណភាពរបស់លោកព្រឹទ្ធាចារ្យគឺជាការបាត់បង់នូវធនធានមនុស្ស និងមរតកប្រវត្តិសាស្រ្តរបស់វិស័យកីឡាកម្ពុជា។ ក្នុងពេលលោកនៅរស់រានមានជីវិតនៅឡើយ លោកជាអ្នកចូលរួមត្រួសត្រាយ និងលើកកម្ពស់វិស័យកីឡាបាល់ទាត់នៅកម្ពុជា។

 

សូមជម្រាបថា តាមរយៈសកម្មភាពការងារកន្លងទៅជាមួយក្រុមព្រឹទ្ធាចារ្យកីឡា លោក ហ៊ុន ម៉ានី បានបន្តយកចិត្តទុកដាក់ និងគិតគូរដល់ព្រឹទ្ធាចារ្យកីឡា ដែលជាអតីតកីឡាករ គ្រូបង្វឹក ក្រុមជម្រើសជាតិលើគ្រប់វិញ្ញាសារកីឡា ដោយតែងចាត់តាំងក្រុមការងារ និងចុះសួរសុខទក្ខ ក៏ដូចជារៀបចំកម្មវិធីជួបជុំជាប្រចាំជូនពួកគាត់ជាដើម។ ដោយឡែក នៅក្នុងកាលៈទេសៈដែលព្រឹទ្ធាចារ្យទទួលអនិច្ចកម្មដូចនេះ លោកបានមានវត្តមានដោយផ្ទាល់ក្នុងពិធីបុណ្យសព ដើម្បីជាការជូនដំណើរចុងក្រោយ ប្រកបដោយកិត្តិយសជូនដល់អតីតកីឡាករដែលធ្លាប់បានសាងស្នាដៃជូនជាតិមាតុភូមិក្នុងអតីតកាលផងដែរ៕