រដ្ឋបាលខណ្ឌប្ញស្សីកែវ ៖នាថ្ងៃអាទិត្យ ៩កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦នេះ

កម្លាំងសណ្តាប់ធ្នាប់រដ្ឋបាលខណ្ឌឫស្សីកែវ បាននឹងកំពុងបន្តចុះណែនាំ ដល់បងប្អូនប្រជាពលរដ្ឋ ដែលបានយកចិញ្ជើមផ្លូវសាធារណៈមកធ្វើជាប្រយោជន៍ផ្ទាល់ខ្លួន ដោយបានដាក់តាំងនៅទំនិញលក់ដូររបស់របរផ្សេងៗដោយគ្មានសណ្ដាប់ធ្នាប់របៀបរៀបរយ។

ចំពោះទីតាំងលក់ទំនិញចាប់ហួយខាងលើនៅតាមបណ្ដោយផ្លូវជាតិលេខ៥ ជាប់និងរបងមន្ទីរពេទ្យសម្ដេចឪ សម្ដេចម៉ែ ស្ថិតក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ឬស្សីកែវ រាជធានីភ្នំពេញ សូមបញ្ឈប់ការរំលោភយកចិញ្ចើមផ្លូវសាធារណៈជាបន្ទាន់មុននឹងអាជ្ញាធររដ្ឋបាលខណ្ឌអនុវត្តវិធានការរដ្ឋបាលដោយគ្មានការលើកលែង។



