រដ្ឋបាលខណ្ឌប្ញស្សីកែវ ៖នាថ្ងៃទី ១៨ ខែ កញ្ញា ឆ្នាំ ២០២៦នេះ ក្រុមការងារខណ្ឌឫស្សីកែវ រួមមានប្រធានការិយាល័យផែនការ និងហិរញ្ញវត្ថុខណ្ឌ ,លោកប្រធានស្តីទី ការិយាល័យសាធារណការ ខណ្ឌ មន្រ្តីជំនាញនៃការិយាល័យដែនដី នគររូបនីយកម្ម

និងសំណង់ខណ្ឌ លោកមេភូមិ និងមន្រ្តីសង្កាត់ឫស្សីកែវ និងសង្កាត់ទួលសង្កែទី១ បានចុះ ធ្វើការកំណត់ផលប៉ះពាល់ផ្លូវលេខ ៩៩ចាប់ពីចំនុចផ្ទះក្រហមព្រំប្រទល់សង្កាត់ទួលសង្កែទី១ដល់ ស្ថានីយ៍ប្រេងតូតាល ផ្លូវឡើងសាលាយោធា ស្ថិតក្នុង ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ដែលជាគម្រោងសិក្សារបស់រដ្ឋបាលរាជធានីភ្នំពេញ គ្រោងនិង ដាក់បន្ថែមប្រព័ន្ធលូថ្មី ១ខ្សែ ទំលាក់ទឹកចូលប្រឡាយអូវែង និងពង្រីកផ្លូវដើម្បី សម្រួលដល់ចរាចរប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ និងរំដោះបានជំនន់ទឹកភ្លៀងនារដូវវស្សាផងដែល ។



