*សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតអបអរសាទរ ជូននាយករដ្ឋមន្ត្រីទីម័រឡេស្តេ ដែលបានចូលជាផ្លូវការ ជាសមាជិកពេញសិទ្ធិនៃសមាគមអាស៊ាន*សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងនាយករដ្ឋមន្រ្តីម៉ាឡេស៊ី ដែលបានជួយសម្របសម្រួលរហូតដល់សម្រេចបាននូវកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ*សម្តេចតេជោ ហ៊ុន សែន៖ កិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា-ថៃ ជាការប្រមូលផលដើមរដូវនៃយុទ្ធសាស្ត្រ «ស្ងាត់តែមិនស្ងៀម» របស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត*ក្រសួងការបរទេស ចេញសេចក្តីប្រកាសព័ត៌មានអំពីការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ដោយនាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្ត្រីថៃ នៅទីក្រុងគូឡាឡាំពួ ដោយមានប្រធានាធិបតីអាមេរិក និងប្រធានអាស៊ានជាសាក្សី*កិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ ត្រូវបានចុះហត្ថលេខារួចហើយ ដោយនាយករដ្ឋមន្រ្តីប្រទេសទាំងពីរ ក្រោមអធិបតីភាព ប្រធានាធិបតីអាមេរិក និងវត្តមាននាយករដ្ឋមន្រ្តីម៉ាឡេស៊ី អំឡុងកិច្ចប្រជុំកំពូលអាស៊ាន*សម្តេចតេជោ ហ៊ុន សែន៖ «អ្នកកាសែតថៃមួយចំនួនមិនទាំងស្គាល់សភាពការណ៍ថៃខ្លួនឯងផង មកខំសរសេរវាយតម្លៃសភាពការណ៍កម្ពុជា»*អ្នកឧកញ៉ា គិត ម៉េង នឹងដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា អញ្ជើញអមដំណើរសម្តេចធិបតីនាយករដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិត ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងកូឡាឡាំពួរ*អ្នកនាំពាក្យក្រសួងការបរទេស៖ កម្ពុជាបញ្ជាក់ជាថ្មី ពីការប្តេជ្ញាចិត្តប្រយុទ្ធប្រឆាំង ឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ទម្រង់*កម្ពុជា-ថៃ ចេញសេចក្តីថ្លែងការណ៍រួម នៃកិច្ចប្រជុំពិសេស លើកទី២ គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC)*ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ណែនាំឱ្យអាជ្ញាធរ និងមន្ទីរអប់រំ យកចិត្តទុកដាក់ផ្សព្វផ្យាយកុមារគ្រប់អាយុ ឱ្យចូលរៀនគ្រប់ៗគ្នា*នាយឧត្តមសេនីយ៍ ស ថេត ដាក់បទបញ្ជាស្នងការខេត្តស្ទឹងត្រែងដែលទើបឡើងកាន់តំណែង ត្រូវបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ពិសេសបទល្មើសគ្រឿងញៀន*កិច្ចសន្ទនាលើកទី៣ កម្ពុជា-សហភាពអឺរ៉ុប, តំណាងវិនិយោគិនអឺរ៉ុប បង្ហាញសុទិដ្ឋិនិយមខ្ពស់ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលព្រមទទួលស្តាប់ពីបញ្ហាប្រឈម និងជួយរកដំណោះស្រាយ*នាយករដ្ឋមន្រ្តី ចេញបទបញ្ជាហាមឃាត់ការនាំចូល ការលក់ ការប្រើប្រាស់ ការស្តុកទុក និងការផ្សាយពាណិជ្ជកម្មឧបករណ៍អេឡិចត្រូនិកសម្រាប់ជក់ និងស៊ីស្សា*កិច្ចប្រជុំពិសេស JBC ភាគីទាំងសងខាង បាននឹងកំពុងបន្តជជែកផ្ទៃក្នុង មុនចាប់ផ្តើមកិច្ចប្រជុំពេញអង្គដែលអាចប្រជុំបន្តដល់យប់ជ្រៅ !*ខួប៣៤ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស២៣តុលា, សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងសម្តេចតេជោ ហ៊ុន សែន ជាតួអង្គគន្លឹះ និងសំខាន់បំផុត*ក្រសួងមហាផ្ទៃ ច្រានចោលចំពោះការចោទប្រកាន់ដែលចេញផ្សាយមានចរិតនយោបាយថាឧបនាយករដ្ឋមន្រ្តី ស សុខា ជាប់ពាក់ព័ន្ធនឹងអាជីវកម្មកាស៊ីណូ ជីន ប៉ី (Jin Bei) នៅក្រុងព្រះសីហនុ*សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារមន្ទីរពេទ្យបង្អែកស្វាយជ្រំ តម្លៃជាង៦០ម៉ឺនដុល្លារ*គណៈប្រតិភូជាន់ខ្ពស់កម្ពុជា ចូលរួមក្នុងពិធីបើកកិច្ចប្រជុំលើកទី១៦ នៃអង្គការសហប្រជាជាតិ ស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស*កិច្ចប្រជុំពិសេសគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ (JBC) ត្រូវបានចាប់ផ្តើមហើយ នៅខេត្តចន្ទបុរី*ព្រឹទ្ធសភា បង្ហាញលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ ព្រឹទ្ធសភានីតិកាលទី៥ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកប្រធានាធិបតីបារាំង រំពឹងថា ទំនាក់ទំនងកម្ពុជា-បារាំង កាន់តែល្អប្រសើរក្រោយដំណើរទស្សនកិច្ចរបស់សម្តេចធិបតី

(ប៉ារីស, បារាំង)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានចាប់ផ្តើមដំណើរ​ទស្សនកិច្ច​ជាផ្លូវការរបស់សម្តេចនៅក្នុងប្រទេសបារាំងហើយ។ ជាមួយការចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវ​ការនេះនៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៨ ខែមករា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ទទួលបាន​ការ​ស្វាគមន៍យ៉ាងកក់ក្តៅបំផុតលោក អេម៉ានូអែល ម៉ាក្រុង ប្រធានាធិបតីបារាំង។

មុនជួបប្រជុំការងារសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកប្រធានាធិបតីបារាំង បានធ្វើសន្និសីទព័ត៌មាន​រួម​គ្នាបញ្ជាក់ពីដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងប្រទេសបារាំង។

ក្នុងសន្និសីទនោះ លោកប្រធានាធិបតីបារាំង បានបង្ហាញក្តីសោមនស្សរីករាយចំពោះដំណើរទស្សនកិច្ច​របស់​សម្តេចធិបតី។ លោក ម៉ាក្រុង បានរំលឹកពីតួនាទីបារាំង ក្នុងការស្វែងរកសុខសន្តិភាពនៅកម្ពុជា ក៏ដូចជាការផ្តល់ជំនួបសម្រាប់ការអភិវឌ្ឍន៍នៅកម្ពុជា។

លោកប្រធានាធិបតី ក៏បានបញ្ជាក់ពីការទម្លាក់កញ្ចប់ជំនួយប្រមាណ ២០០លានអឺរ៉ុប សម្រាប់ការបណ្តុះ​បណ្តាល​វិជ្ជាជីវៈថាមពល ន​ិងប្រព្រឹត្តកម្មទឹកស្អាត។ លោកប្រធានាធិបតី ក៏បានថ្លែងកោតសរសើរកម្ពុជា ចំពោះការបញ្ជូនកងកម្លាំងចូលរួមថែរក្សាសន្តិភាពជាមួយអង្គការសហប្រជាជាតិ ដែលជាវិភាគទានធំមួយ​នៅ​អាស៊ី។

លោក ម៉ាក្រុង ក៏បានថ្លែងកោតសរសើរចំពោះជំហររបស់កម្ពុជា ប្រឆាំងនឹងសង្គ្រាមឈ្លានពានរបស់រុស្ស៉ី នៅក្នុងប្រទេសអ៊ុយក្រែន។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានបង្ហាញក្តីសោមនស្សរីករាយចំពោះការបំពេញទស្សនកិច្ចជាផ្លូវការ​នៅបារាំង និងបានថ្លែងអំណរគុណចំពោះការបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅពីលោកប្រធានាធិបតីបារាំង។

សម្តេចធិបតី បានគូសបញ្ជាក់ថា បារាំងជាប្រទេសដំបូងសម្រាប់ដំណើរទស្សនកិច្ចរបស់សម្តេច​នៅក្នុងទ្វីប​អឺរ៉ុប ក្នុងនាមជានាយករដ្ឋមន្ត្រីថ្មី។ លើសពីនេះទៅទៀតក្នុងរយៈពេលតែ១៣ខែប៉ុណ្ណោះ យើងមានថ្នាក់ដឹកនាំកំពូល៣អង្គ និងរូប រួមមានព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៣ ខែវិច្ឆិកា កន្លងទៅ ក៏ដូចជាវត្តមានរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ និងវត្តមានរបស់សម្តេចនៅពេលនេះ។ នេះបង្ហាញឱ្យឃើញពីភាពស៊ីជម្រៅនៃចំណងមិត្តភាពរវាងកម្ពុជា និងបារាំង។

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានលើកឡើងថា កម្ពុជាចងចាំជានិច្ចនូវតួនាទីរបស់បារាំង នៅក្នុងនាមជាស្ថាបនិក និងជាសហប្រធានសន្និសីទទីក្រុងប៉ារីស ស្តីពីកម្ពុជា ដែលនាំទៅការសម្រេចបាននូវកិច្ចព្រមព្រៀងទីក្រុងប៉ារីស នៅឆ្នាំ១៩៩១ ដែលជាការរួមចំណែកយ៉ាងសំខាន់របស់បារាំង នៅក្នុងការស្តារ និងអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិតាំងពីពេលនោះមក។ តាមរយៈទីភ្នាក់ងារអភិវឌ្ឍន៍របស់បារាំង AFD បានធ្វើឱ្យកម្ពុជា ក្លាយទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាបនៅឆ្នាំ២០១៥ និងស្ថិតនៅលើមាគ៌ាឆ្ពោះទៅប្រទេសមានចំណូលខ្ពស់ឆ្នាំ២០៥០។

«ក្នុងនាមប្រមុខរាជរដ្ឋាភិបាលថ្មី នៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំសូមបញ្ជាក់ពីជំហរយ៉ាងច្បាស់លាស់រប​ស់​កម្ពុជា នៅក្នុងការពូនជ្រុំ និងបន្តពង្រឹងពង្រីកនូវទំនាក់ទំនង សហប្រតិបត្តិការរវាងកម្ពុជា និងបារាំង។ ខ្ញុំសង្ឃឹមថា តាមរយៈដំណើរទស្សនកិច្ចផ្លូវការរបស់ខ្ញុំនៅពេលនេះ យើងទាំងពីរអាចជជែកគ្នានៅក្នុង​ការពង្រឹង​ពង្រីកទំនាក់ទំនងប្រទេសយើង អាចពិនិត្យលទ្ធភាពលើកតម្កើងកម្រិតនៃកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូប្រទេសយើងទាំងពីរ»។ នេះជាការបញ្ជាក់របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសរំលេចផងដែរថា ក្នុងជំនួបជាមួយប្រធានាធិបតីបារាំង នឹងជជែកគ្នាទៅលើប្រធានបទដែលមានការចាប់អារម្មណ៍រួម ក៏ដូចជាប្រយោជន៍រួមប្រទេសយើងទាំងពីរក្នុងក្របខណ្ឌទ្វេភាគី ក៏ដូចជាក្របខណ្ឌសកលលោកផងដែរ។

សម្តេចធិបតី ក៏បានគូសរំលេចពីសារៈសំខាន់នៃតួនាទីរបស់វិស័យឯកជននៃប្រទេសទាំងពីរផងដេរ។ សម្តេចបានលើកឡើងថា ទំនាក់ទំនងរវាងរដ្ឋ និងរដ្ឋ នៃប្រទេសទាំងពីរពិតជាមានសារៈសំខាន់ ហើយអ្វីដែល​ចាំបាច់ និងសំខាន់ដែរនោះ គឺទំនាក់ទំនងរវាងវិស័យឯកជន ដែលឯកឧត្តមប្រធានាធិបតីមានប្រសាសន៍មិញ។ ជាពិសេសវិស័យឯកជនទាំងពីរ យើងអាចប្រដូចទៅនឹងឈាមក្រហមដែលអាចចិញ្ចឹមរាងកាយនៃទំនាក់ទំនងទ្វេភាគីកម្ពុជា-បារាំង។

សម្តេចធិបតី បានលើកឡើងថា អាចនិយាយបានដោយមោទនភាពថា ទំនាក់ទំនងរវាងវិស័យឯកជន និងឯកជនក្នុងផ្នែកវិនិយោគ និងពាណិជ្ជកម្មនៃប្រទេសទាំងពីរ បានកើនឡើងជាលំដាប់លើគ្រប់វិស័យដូចឯកឧត្តមរៀបរាប់នូវវិស័យសំខាន់ៗមួយចំនួន។ ក្នុងន័យនេះ ខ្ញុំចង់ឃើញថា ទំនាក់ទំនងផ្នែកវិនិយោគ និងពាណិជ្ជកម្មរបស់ប្រទេសទាំងពីរ កាន់តែមានការកើនឡើងនៅក្នុងទំហំទ្វេដង។
សម្តេចធិបតី បានលើកឡើងដូច្នេះ «ប៉ុន្មានថ្ងៃនេះ ខ្ញុំក៏បាន​ចូលរួមក្នុងវេទិកាធុរកិច្ចកម្ពុជា-បារាំង ក៏ដូចជាបានជួបជាមួយថ្នាក់ដឹកនាំវិស័យ​ឯកជាច្រើនរបស់បារាំង ដែលមានការចាប់អារម្មណ៍​វិនិយោគនៅកម្ពុជា ក៏ដូចជាបានធ្វើសកម្មភាពវិនិយោគនៅកម្ពុជារួចទៅហើយ។ យើងសង្ឃឹមថា ការជួយ និងការជំរុញរបស់រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលបារាំង នឹងជួយលើកទឹកចិត្តឱ្យវិស័យឯកជនបានធ្វើការទំនាក់ទំនង និងវិនិយោគរវាងប្រទេសទាំងពីរឱ្យបានកាន់តែច្រើន»។

សម្តេចធិបតី បានបង្ហាញក្តីសង្ឃឹមថា ដំណើរទស្សនកិច្ចរបស់សម្តេចនៅបារាំងនាពេលនេះ ជាពិសេសជំនួបជាមួយឯកឧត្តមប្រធានាធិបតីនៅថ្ងៃនេះ នឹងអាចឱ្យយើងជជែកគ្នានៅក្នុងកិច្ចការងារ ដែលត្រូវបន្តទៅទៀតនៅក្នុងការពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងបារាំង។

ជាចុងក្រោយសម្តេចធិបតី បានជូនពរបារាំងឱ្យទទួលបានជោគជ័យក្នុងការរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិកឆ្នាំ២០២៤ ក៏ដូចជាការរៀបចំកិច្ចប្រជុំហ្វ្រង់កូហ្វូនី៕