*ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជិត ៤ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ*ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន៖ មន្ត្រីការទូតត្រូវយល់ដឹងពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា តែមិនមែនឱ្យបោះបង់តួនាទីស្នូលរបស់ខ្លួននោះទេ*ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដឹកនាំកិច្ចប្រជុំពិនិត្យ វាយតម្លៃផែនការការពារសន្ដិសុខ សណ្ដាប់ធ្នាប់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាត្រៀមទទួលមេដឹកនាំជាង៩០ប្រទេស មានទាំងប្រធានាធិបតីបារាំង លោក ម៉ាក្រុង, សមត្ថកិច្ចជិត២ម៉ឺននាក់ ត្រៀមការពារ*ប្រធានគណៈកម្មាធិការជាតិ នៃសភាប្រឹក្សានយោបាយប្រជាជនចិន ផ្ញើសារថ្លែងអំណរគុណសម្ដេចតេជោ ហ៊ុន សែន ចំពោះលិខិតអបអរសាទរ ខួបលើកទី៧៧ ថ្ងៃបង្កើតសាធារណរដ្ឋប្រជាមានិតចិន*សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ចាត់ក្រុមការងារនាំយកស្ដ្រីពិការជើងម្នាក់ដែលមិនអាចធ្វើការរកប្រាក់ចំណូល ទៅពិនិត្យព្យាបាល នៅមន្ទីរពេទ្យតេជោសន្តិភាព*លោកស្រីម្នាក់ ដែលបានអះអាងថាជាជនរងគ្រោះ កើតទុក្ខមិនសុខចិត្ត ពាក់ព័ន្ធរឿងលេងតុងទីន សន្យាសងប្រាក់ តែមិនបានដូចការគ្រងទុក (វគ្គ១)*សេចក្តីជូនដំណឹងដល់សាធារណជន និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ឱ្យបានជ្រាបថា៖ យោងតាមការស្នើសុំពីសាមីខ្លួនដែលជាម្ចាស់ដី បានបាត់បង់ លិខិតធ្វើអំណោយដាច់ខាត*ភាគីម្ចាស់ប្រាក់ស្នើឱ្យអ្នកស្រី ពេញ ឆវី និងអ្នកស្រី ពេញ វិច្ឆន្នី ព្រមទាំងម្ដាយ ចូលខ្លួនដោះស្រាយបញ្ហាប្រាក់នៅសល់ ពាក់ព័ន្ធនឹងការលេងតុងទីនជាបន្ទាន់*ក្រុមជំនួយការសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បន្តនាំយកអំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០តោនបន្ថែម*កង់អាគុយ និងរទេះរុញ ដែលពលរដ្ឋស្នើសុំសម្តេចធិបតី បានប្រគល់ដល់ដៃម្ចាស់សំណើហើយ *ប្រធានាធិបតីចិន ស៊ី ជីនពីង ផ្ញើសារថ្លែងអំណរគុណ សម្តេចតេជោ ហ៊ុន សែន និងប្តេជ្ញាបន្តរក្សាទំនាក់ទំនងជាយុទ្ធសាស្ត្រ ដើម្បីជំរុញសហគមន៍វាសនារួមចិន-កម្ពុជាគ្រប់រដូវកាល*ប្រធានគណៈកម្មាធិការជាតិនៃសភាប្រឹក្សានយោបាយប្រជាជនចិន ផ្ញើសារថ្លែងអំណរគុណ និងជូនពរសម្តេចតេជោ ហ៊ុន សែន ដែលបានផ្ញើលិខិតអបអរសាទរខួបលើកទី៧៧ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន*បណ្ឌិត សួន សុខឌឿន អញ្ជើញចូលរួមពិធីប្រកាសទទួលស្គាល់សមាសភាពក្រុមជំនួយការផ្នែកវប្បធម៌ និងសាសនា*សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល*សេចក្តីជូនដំណឹងដល់សាធារណជន និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ឱ្យបានជ្រាបថា៖ យោងតាមការស្នើសុំពីសាមីខ្លួនដែលជាម្ចាស់ដី បានបាត់បង់ លិខិតធ្វើអំណោយដាច់ខាត*ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំបូកសរុបសកម្មភាព និងលទ្ធផលការងារចុះមូលដ្ឋានប្រចាំត្រីមាសទី៣ ឆ្នាំ២០២៦ និងទិសដៅការងារបន្តរបស់ក្រុមការងារ។*រដ្ឋមន្ត្រី នេត្រ ភក្ត្រា លើកទឹកចិត្តឱ្យក្រុមហ៊ុនផ្សាយពាណិជ្ជកម្ម បង្កើនសារអប់រំសុខភាព សុវត្ថិភាពចរាចរណ៍ និងជម្រើសប្រើប្រាស់ប្រកបដោយការយល់ដឹង*ប្រធានក្រុមប្រឹក្សាយោបល់សិក្សាធិការរបស់ចិន កោតសរសើរការដឹកនាំសម្តេច ហ៊ុន ម៉ាណែត តម្កល់ផលប្រយោជន៍ប្រជាជនជាអាទិភាព *លោក នេត្រ ភក្ត្រា បន្តណែនាំមន្ត្រីបក្សពង្រឹងសាមគ្គីភាព បម្រើពលរដ្ឋដោយស្មោះត្រង់ និងមិនត្រូវឆ្អែតឆ្អន់ចំពោះការធ្វើអំពើល្អជាមួយពលរដ្ឋឡើយ*លោក នេត្រ ភក្ត្រា៖ ការដាក់ចេញគោលនយោបាយត្រឹមត្រូវរបស់បក្សប្រជាជន និងការគិតគូរសុខទុក្ខពលរដ្ឋ ជាមូលដ្ឋានគ្រឹះនៃជំនឿទុកចិត្តបោះឆ្នោតគាំទ្រឱ្យបន្តដឹកនាំប្រទេស

រដ្ឋសភា ប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះ កងទ័ពឈុតខ្មៅថៃ ដែលចាប់រំលោភពលការិនីកម្ពុជា

ភ្នំពេញ)៖ រដ្ឋសភាកម្ពុជា សម្តែងការសោកស្តាយជាខ្លាំង និងថ្កោលទោសដាច់អហង្ការ ចំពោះអំពើហិង្សា និងការរំលោភបំពានផ្លូវភេទជាក្រុម ដ៏សាហាវយង់ឃ្នងរបស់ទាហានឈុតខ្មៅថៃ ដែលបានប្រព្រឹត្តមកលើពលការិនីចំណាកស្រុកកម្ពុជា កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ខណៈពេលដែលនារីរងគ្រោះ និងពលករផ្សេងទៀតបានកំពុងធ្វើដំណើរចូលមកប្រទេសកម្ពុជាវិញ តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ។

 

សកម្មភាព ដ៏ព្រៃផ្សៃ និងអនុស្សធម៌នេះ គឺជាការរំលោភបំពានធ្ងន់ធ្ងរលើសិទ្ធិមនុស្ស សិទ្ធិស្ត្រី ច្បាប់មនុស្សធម៌អន្តរជាតិ អនុសញ្ញាស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងស្ត្រី (CEDAW) ធម្មនុញ្ញ និងលិខិតុបករណ៍ អាស៊ាន និងច្បាប់អន្តរជាតិនានា។

 

រដ្ឋសភាកម្ពុជាមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសុខសុវត្ថិភាពពលករចំណាកស្រុកកម្ពុជា ដែលកំពុង បម្រើការងារនៅក្នុងប្រទេសថៃ។ អំពើហិង្សា ការរំលោភសិទ្ធិមនុស្សដ៏ធ្ងន់ធ្ងរពីសំណាក់យោធាឈុតខ្មៅថៃមកលើ ពលការិនី និងពលរដ្ឋស្លូតត្រង់កម្ពុជាជាបន្តបន្ទាប់មកនេះ ផ្តើមចេញពីការរើសអើង ការគំរាមកំហែង ការបង្កអំពើ ហិង្សាគ្រប់រូបភាពរបស់ភាគីថៃ ក្នុងការឈ្លានពានលើអធិបតេយ្យកម្ពុជា។ អំពើហិង្សានេះ បានកើតឡើងក្រោយ ពីការរំលោភកិច្ចព្រមព្រៀងសន្តិភាព របស់ភាគីថៃ។

 

រដ្ឋសភាកម្ពុជា សូមអំពាវនាវដល់សហគមន៍អន្តរជាតិ រួមមានអង្គការសហប្រជាជាតិ (UN) អាស៊ាន (ASEAN) គណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានស្តីពីសិទ្ធិមនុស្ស (AICHR), អង្គការសហប្រជាជាតិទទួលបន្ទុក ស្ត្រី (UN Women) និងគណៈកម្មការទទួលបន្ទុកអនុសញ្ញា CEDAW ជាដើម សូមចាត់វិធានការច្បាស់លាស់ និងបន្ទាន់ ដើម្បីផ្តល់យុត្តិធម៌ដល់នារីរងគ្រោះ និងបញ្ឈប់អំពើហិង្សា និងការរំលោភសិទ្ធិស្ត្រី កុំឱ្យករណីដូចនេះ កើតមានជាថ្មីទៀត។ រដ្ឋសភាកម្ពុជាក៏សូមអំពាវនាវដល់អង្គការសិទ្ធិមនុស្ស ស្ថាប័នលើកកម្ពស់សិទ្ធិស្ត្រីជាតិ និង អន្តរជាតិជំរុញឱ្យរាជរដ្ឋាភិបាលថៃ អនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ ដើម្បីចាប់ជនល្មើសមកផ្តន្ទាទោសតាមផ្លូវច្បាប់ ផ្តល់យុត្តិធម៌ជូនជនរងគ្រោះ ជាពិសេសត្រូវលុបបំបាត់វប្បធម៌និទណ្ឌភាព និងការរំលោភសិទ្ធិនារី ដែលប្រព្រឹត្ត ឡើងដោយកងកម្លាំងយោធាឈុតខ្មៅថៃ។

 

រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូន ចំពោះរាជរដ្ឋាភិបាល កម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ដែលបានចាត់វិធានការ និងអន្តរាគមន៍ ភ្លាមៗ ក្នុងការជួយសង្គ្រោះនារីរងគ្រោះ ការយកចិត្តទុកដាក់ព្យាបាល និងថែទាំទាំងរាយកាយ និងផ្លូវចិត្ត រួមនឹង វិធានការនានា ដើម្បីស្វែងរកយុត្តិធម៌ជូននារីរងគ្រោះដែលជាជនស៊ីវិលស្លូតត្រង់៕