*ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជិត ៤ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ*ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន៖ មន្ត្រីការទូតត្រូវយល់ដឹងពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា តែមិនមែនឱ្យបោះបង់តួនាទីស្នូលរបស់ខ្លួននោះទេ*ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដឹកនាំកិច្ចប្រជុំពិនិត្យ វាយតម្លៃផែនការការពារសន្ដិសុខ សណ្ដាប់ធ្នាប់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាត្រៀមទទួលមេដឹកនាំជាង៩០ប្រទេស មានទាំងប្រធានាធិបតីបារាំង លោក ម៉ាក្រុង, សមត្ថកិច្ចជិត២ម៉ឺននាក់ ត្រៀមការពារ*ប្រធានគណៈកម្មាធិការជាតិ នៃសភាប្រឹក្សានយោបាយប្រជាជនចិន ផ្ញើសារថ្លែងអំណរគុណសម្ដេចតេជោ ហ៊ុន សែន ចំពោះលិខិតអបអរសាទរ ខួបលើកទី៧៧ ថ្ងៃបង្កើតសាធារណរដ្ឋប្រជាមានិតចិន*សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ចាត់ក្រុមការងារនាំយកស្ដ្រីពិការជើងម្នាក់ដែលមិនអាចធ្វើការរកប្រាក់ចំណូល ទៅពិនិត្យព្យាបាល នៅមន្ទីរពេទ្យតេជោសន្តិភាព*លោកស្រីម្នាក់ ដែលបានអះអាងថាជាជនរងគ្រោះ កើតទុក្ខមិនសុខចិត្ត ពាក់ព័ន្ធរឿងលេងតុងទីន សន្យាសងប្រាក់ តែមិនបានដូចការគ្រងទុក (វគ្គ១)*សេចក្តីជូនដំណឹងដល់សាធារណជន និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ឱ្យបានជ្រាបថា៖ យោងតាមការស្នើសុំពីសាមីខ្លួនដែលជាម្ចាស់ដី បានបាត់បង់ លិខិតធ្វើអំណោយដាច់ខាត*ភាគីម្ចាស់ប្រាក់ស្នើឱ្យអ្នកស្រី ពេញ ឆវី និងអ្នកស្រី ពេញ វិច្ឆន្នី ព្រមទាំងម្ដាយ ចូលខ្លួនដោះស្រាយបញ្ហាប្រាក់នៅសល់ ពាក់ព័ន្ធនឹងការលេងតុងទីនជាបន្ទាន់*ក្រុមជំនួយការសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បន្តនាំយកអំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០តោនបន្ថែម*កង់អាគុយ និងរទេះរុញ ដែលពលរដ្ឋស្នើសុំសម្តេចធិបតី បានប្រគល់ដល់ដៃម្ចាស់សំណើហើយ *ប្រធានាធិបតីចិន ស៊ី ជីនពីង ផ្ញើសារថ្លែងអំណរគុណ សម្តេចតេជោ ហ៊ុន សែន និងប្តេជ្ញាបន្តរក្សាទំនាក់ទំនងជាយុទ្ធសាស្ត្រ ដើម្បីជំរុញសហគមន៍វាសនារួមចិន-កម្ពុជាគ្រប់រដូវកាល*ប្រធានគណៈកម្មាធិការជាតិនៃសភាប្រឹក្សានយោបាយប្រជាជនចិន ផ្ញើសារថ្លែងអំណរគុណ និងជូនពរសម្តេចតេជោ ហ៊ុន សែន ដែលបានផ្ញើលិខិតអបអរសាទរខួបលើកទី៧៧ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន*បណ្ឌិត សួន សុខឌឿន អញ្ជើញចូលរួមពិធីប្រកាសទទួលស្គាល់សមាសភាពក្រុមជំនួយការផ្នែកវប្បធម៌ និងសាសនា*សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល*សេចក្តីជូនដំណឹងដល់សាធារណជន និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ឱ្យបានជ្រាបថា៖ យោងតាមការស្នើសុំពីសាមីខ្លួនដែលជាម្ចាស់ដី បានបាត់បង់ លិខិតធ្វើអំណោយដាច់ខាត*ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំបូកសរុបសកម្មភាព និងលទ្ធផលការងារចុះមូលដ្ឋានប្រចាំត្រីមាសទី៣ ឆ្នាំ២០២៦ និងទិសដៅការងារបន្តរបស់ក្រុមការងារ។*រដ្ឋមន្ត្រី នេត្រ ភក្ត្រា លើកទឹកចិត្តឱ្យក្រុមហ៊ុនផ្សាយពាណិជ្ជកម្ម បង្កើនសារអប់រំសុខភាព សុវត្ថិភាពចរាចរណ៍ និងជម្រើសប្រើប្រាស់ប្រកបដោយការយល់ដឹង*ប្រធានក្រុមប្រឹក្សាយោបល់សិក្សាធិការរបស់ចិន កោតសរសើរការដឹកនាំសម្តេច ហ៊ុន ម៉ាណែត តម្កល់ផលប្រយោជន៍ប្រជាជនជាអាទិភាព *លោក នេត្រ ភក្ត្រា បន្តណែនាំមន្ត្រីបក្សពង្រឹងសាមគ្គីភាព បម្រើពលរដ្ឋដោយស្មោះត្រង់ និងមិនត្រូវឆ្អែតឆ្អន់ចំពោះការធ្វើអំពើល្អជាមួយពលរដ្ឋឡើយ*លោក នេត្រ ភក្ត្រា៖ ការដាក់ចេញគោលនយោបាយត្រឹមត្រូវរបស់បក្សប្រជាជន និងការគិតគូរសុខទុក្ខពលរដ្ឋ ជាមូលដ្ឋានគ្រឹះនៃជំនឿទុកចិត្តបោះឆ្នោតគាំទ្រឱ្យបន្តដឹកនាំប្រទេស

នាយឧត្តមសេនីយ៍ ស ថេត ណែនាំឧត្តមសេនីយ៍ទោ ហ៊ុន គឹមជាតិ ដែលទើបប្រកាសចូលកាន់តំណែង ត្រូវលើកកម្ពស់ស្មារតីទទួលខុសត្រូវ និងលើកកម្ពស់ប្រសិទ្ធភាពការងារ

ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានផ្ដល់អនុសាសន៍ណែនាំមួយចំនួនដល់ លោកឧត្តមសេនីយ៍ទោ ហ៊ុន គឹមជាតិ ដែលទើបត្រូវបានប្រកាសចូលកាន់តំណែងជាប្រធាននាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌ ត្រូវលើកកម្ពស់ស្មារតីទទួលខុសត្រូវ និងលើកកម្ពស់ប្រសិទ្ធភាពការងារ ស្របតាមអ្វីដែលជាតួនាទីភារកិច្ច និងឲ្យសាកសមអ្វីដែលរាជរដ្ឋាភិបាលប្រគល់ជូន។

ក្នុងពិធីប្រកាសចូលកាន់តំណែងនៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ នាយឧត្តមសេនីយ៍ ស ថេត ជំនឿចិត្តយ៉ាងមុតមាំថា ប្រធាននាយកដ្ឋានកណ្ដាលថ្មីនឹងខិតខំពុះពារដឹកនាំអង្គភាព ឲ្យបានល្អ និងទទួលបានជោគជ័យដូចអ្វីដែលបានធ្វើការប្តេជ្ញាចិត្ត។ អគ្គស្នងការដ្ឋាននគរបាលជាតិ មាននាយដ្ឋានកណ្ដាលចំណុះចំនួន៥ ដែលក្នុងនោះ នាយដ្ឋានកណ្ដាលនគរបាលយុត្តិធម៌ គឺជាអង្គភាពដ៏សំខាន់មួយដែលមាននាយកដ្ឋាន និងមន្ទីរចំណុះចំនួន៥ គឺនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នាយកដ្ឋាននគរបាលបច្ចេកទេសនិងវិទ្យាសាស្ត្រ នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន និងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។

នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ថា យោងតាមភារកិច្ចដែលបានកំណត់ អង្គភាពទាំងនេះត្រូវគ្រប់គ្រង ដឹកនាំ បញ្ជា និងចាត់វិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា ដែលធ្វើឲ្យប៉ះពាល់ដល់ដំណើរការ នៃជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា និងមនុស្សទូទៅ មានជាអាទិ៍បទឧក្រិដ្ឋ បទល្មើសព្រហ្មទណ្ឌគ្រប់ប្រភេទ អំពីជួញដូរមនុស្ស អាជីវកម្មផ្លូវភេទលើនីតិជន និងអនីតិជន បទល្មើសគ្រឿងញៀន អំពើវិច្ឆេទកម្មសេដ្ឋកិច្ច និងបទល្មើសសេដ្ឋកិច្ចគ្រប់ទម្រង់ រួមទាំងការធ្វើកោសល្យវិច័យវិទ្យាសាស្ត្រនានា ដើម្បីបម្រើឲ្យការងារជំនាញ។

នាយឧត្តមសេនីយ៍ ស ថេត បានអះអាងថា ទាំងនេះ គឺជាកិច្ចការងារមួយមានវិសាលភាពធំធេង ដែលទាមទារឲ្យថ្នាក់ដឹកនាំគ្រប់កម្រិត មានសមត្ថភាព ចំណេះដឹង ជំនាញ បទពិសោធ ទេព្យកោសល្យ ស្មារតីម្ចាស់ការទទួលខុសត្រូវ និងការប្ដេជ្ញាចិត្តខ្ពស់ ដើម្បីបំពេញបេសកម្ម ស្នូលដ៏មានសារៈសំខាន់នេះ ក្នុងការធានាបាននូវសុវត្ថិភាព និងសុខុមាលភាព ជូនប្រជាពលរដ្ឋ និងសង្គមជាតិទាំងមូល។

ក្នុងន័យនេះ ដើម្បីបន្តលើកកម្ពស់ស្មារតីទទួលខុសត្រូវ លើកស្ទួយកិត្តិយសអង្គភាពនគរបាល លើកតម្លៃកងកម្លាំងនគរបាលជាតិ និងលើកកម្ពស់ប្រសិទ្ធភាពការងារ ជាពិសេសក្នុងផែននាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌ នាយឧត្តមសេនីយ៍ ស ថេត បានធ្វើការណែនាំ និងផ្ដល់អនុសាសន៍មួយចំនួន រួមមាន៖

*ទី១៖ ត្រូវក្តាប់ឲ្យបាន និងឲ្យយល់អំពីគោលនយោបាយកំណែទម្រង់ និងអនុសាសន៍ ដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល ព្រមទាំងផែនការយុទ្ធសាស្រ្ត គោលការណ៍ដឹកនាំនានារបស់ក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ។

ផ្អែកលើមូលដ្ឋានខាងលើនេះ នាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ ត្រូវបន្តលើកកម្ពស់ការអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួន ដោយពិនិត្យពិចារណារៀបចំដាក់ចេញនូវផែនការសកម្មភាពរបស់ខ្លួន ដើម្បីតម្រង់ទិសដល់នាយកដ្ឋាន មន្ទីរចំណុះឲ្យធ្វើសកម្មភាព ឲ្យបានសកម្ម សំដៅធ្វើឲ្យបទល្មើសគ្រប់ប្រភេទមានការថយចុះជាអតិបរមា។

*ទី២៖ ត្រូវពិនិត្យពង្រឹងរចនាសម្ព័ន្ធនាយកដ្ឋាន មន្ទីរ និងលេខាធិការដ្ឋាន ចំណុះនាយកដ្ឋានកណ្តាល ដោយតម្រង់ទិសដល់ការកំណត់អំពីសមត្ថកិច្ចស្នូលរៀងៗខ្លួន ការបែងចែកប្រគល់ភារកិច្ចថ្នាក់ដឹកនាំ ឲ្យត្រូវនឹងជំនាញ បទពិសោធ ការគោរពឋានានុ ក្រមការងារ និងរបៀបរបបការងារដែលបានកំណត់។

*ទី៣៖ ត្រូវធ្វើការពិនិត្យ តាមដាន និងវាយម្លៃលទ្ធផលការងារដែលសម្រេចបាន តាមរយៈកិច្ចប្រជុំប្រចាំខែ ត្រីមាស ឆមាស ប្រចាំឆ្នាំ និងកិច្ចប្រជុំវិសាមញ្ញតាមការចាំបាច់ ព្រមទាំងត្រូវដាក់ចេញនូវបទបញ្ជា និងអនុសាសន៍ណែនាំតម្រង់ទិសបន្តដល់អនុប្រធាន ថ្នាក់ដឹកនាំអង្គភាព និងមន្ត្រីក្រោមឱវាទ។

*ទី៤៖ ត្រូវមានការផ្ដួចផ្ដើមគំនិត និងភ្ញាក់រឭកខ្ពស់ ក្នុងភាពម្ចាស់ការលើការបំពេញ តួនាទីនិងភារកិច្ចទទួលខុសត្រូវរបស់ខ្លួនដែលបានកំណត់ច្បាស់រួចហើយ ដោយមិនចាំបាច់រងចាំមានបទបញ្ជា ឬអនុសាសន៍ណែនាំពីថ្នាក់លើ។

*ទី៥៖ ត្រូវមានគំនិតច្នៃប្រឌិត និងវិធីសាស្ត្រក្នុងការដោះស្រាយបញ្ហានានា និងពិនិត្យ មើលរាល់ចំណុចខ្វះខាតទាំងឡាយ ដើម្បីធ្វើការកែលម្អ និងកែទម្រង់ឲ្យមានលក្ខណៈល្អប្រសើរឡើងវិញ ព្រមទាំងត្រូវបង្កើតគំនិតថ្មីៗ ដើម្បីអភិវឌ្ឍន៍អង្គភាព និងលើកកម្ពស់ប្រសិទ្ធភាពការងារឲ្យបានល្អប្រសើរ រួមទាំងការខិតខំបង្កើតស្នាដៃ និងសមិទ្ធផលថ្មីៗបន្ថែមទៀត ជូនអគ្គស្នងការដ្ឋាននគរបាលជាតិ។

ទី៦៖ ត្រូវបន្ដពង្រឹងសាមគ្គីភាព កិច្ចសហការ និងទំនាក់ទំនងការងារផ្ទៃក្នុងឲ្យបានល្អ រួមទាំងការពិនិត្យ និងកែលម្អរបៀបរបប និងលំហូរការងារតាមឋានានុក្រម ដើម្បីឲ្យដំណើរការ នៃការងារប្រព្រឹត្តទៅដោយរលូន និងសម្រេចបានលទ្ធផលជោគជ័យ។

*ទី៧៖ ត្រូវបន្តពិនិត្យតាមដានលទ្ធផល នៃការអនុវត្តចំណារបស់ថ្នាក់ដឹកនាំដែលបានចារប្រគល់ជូនជាសមត្ថកិច្ច រួមទាំងតាមដានលទ្ធផល នៃការអនុវត្តអនុសាសន៍ របស់ថ្នាក់ដឹកនាំដែលបានប្រគល់ជូន។

*ទី៨៖ ត្រូវយកចិត្តទុកដាក់ខ្ពស់ ក្នុងការអភិវឌ្ឍសមត្ថភាព ក្រមសីលធម៌វិជ្ជាជីវៈ និង ជំនាញពាក់ព័ន្ធនានា ដល់ថ្នាក់ដឹកនាំគ្រប់កម្រិត និងមន្ត្រីជំនាញដើម្បីបន្តវេន និងធានានិរន្តភាពការងារនៅក្នុងអង្គភាពនីមួយៗ។

*ទី៩៖ នាយកដ្ឋានកណ្តាលយុត្តិធម៌ ត្រូវពិនិត្យរៀបចំពង្រឹងការងាររបស់ខ្លួនតាមប្រព័ន្ធព័ត៌មានវិទ្យា ដែលជាប្រព័ន្ធការងារទំនើប ដែលរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងមហាផ្ទៃ បានកំណត់យកធ្វើជាការងារជាអាទិភាពនៅក្នុងកម្មវិធីកំណែទម្រង់របស់ខ្លួន៕