*ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជិត ៤ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ*ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន៖ មន្ត្រីការទូតត្រូវយល់ដឹងពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា តែមិនមែនឱ្យបោះបង់តួនាទីស្នូលរបស់ខ្លួននោះទេ*ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដឹកនាំកិច្ចប្រជុំពិនិត្យ វាយតម្លៃផែនការការពារសន្ដិសុខ សណ្ដាប់ធ្នាប់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាត្រៀមទទួលមេដឹកនាំជាង៩០ប្រទេស មានទាំងប្រធានាធិបតីបារាំង លោក ម៉ាក្រុង, សមត្ថកិច្ចជិត២ម៉ឺននាក់ ត្រៀមការពារ*ប្រធានគណៈកម្មាធិការជាតិ នៃសភាប្រឹក្សានយោបាយប្រជាជនចិន ផ្ញើសារថ្លែងអំណរគុណសម្ដេចតេជោ ហ៊ុន សែន ចំពោះលិខិតអបអរសាទរ ខួបលើកទី៧៧ ថ្ងៃបង្កើតសាធារណរដ្ឋប្រជាមានិតចិន*សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ចាត់ក្រុមការងារនាំយកស្ដ្រីពិការជើងម្នាក់ដែលមិនអាចធ្វើការរកប្រាក់ចំណូល ទៅពិនិត្យព្យាបាល នៅមន្ទីរពេទ្យតេជោសន្តិភាព*លោកស្រីម្នាក់ ដែលបានអះអាងថាជាជនរងគ្រោះ កើតទុក្ខមិនសុខចិត្ត ពាក់ព័ន្ធរឿងលេងតុងទីន សន្យាសងប្រាក់ តែមិនបានដូចការគ្រងទុក (វគ្គ១)*សេចក្តីជូនដំណឹងដល់សាធារណជន និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ឱ្យបានជ្រាបថា៖ យោងតាមការស្នើសុំពីសាមីខ្លួនដែលជាម្ចាស់ដី បានបាត់បង់ លិខិតធ្វើអំណោយដាច់ខាត*ភាគីម្ចាស់ប្រាក់ស្នើឱ្យអ្នកស្រី ពេញ ឆវី និងអ្នកស្រី ពេញ វិច្ឆន្នី ព្រមទាំងម្ដាយ ចូលខ្លួនដោះស្រាយបញ្ហាប្រាក់នៅសល់ ពាក់ព័ន្ធនឹងការលេងតុងទីនជាបន្ទាន់*ក្រុមជំនួយការសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បន្តនាំយកអំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០តោនបន្ថែម*កង់អាគុយ និងរទេះរុញ ដែលពលរដ្ឋស្នើសុំសម្តេចធិបតី បានប្រគល់ដល់ដៃម្ចាស់សំណើហើយ *ប្រធានាធិបតីចិន ស៊ី ជីនពីង ផ្ញើសារថ្លែងអំណរគុណ សម្តេចតេជោ ហ៊ុន សែន និងប្តេជ្ញាបន្តរក្សាទំនាក់ទំនងជាយុទ្ធសាស្ត្រ ដើម្បីជំរុញសហគមន៍វាសនារួមចិន-កម្ពុជាគ្រប់រដូវកាល*ប្រធានគណៈកម្មាធិការជាតិនៃសភាប្រឹក្សានយោបាយប្រជាជនចិន ផ្ញើសារថ្លែងអំណរគុណ និងជូនពរសម្តេចតេជោ ហ៊ុន សែន ដែលបានផ្ញើលិខិតអបអរសាទរខួបលើកទី៧៧ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន*បណ្ឌិត សួន សុខឌឿន អញ្ជើញចូលរួមពិធីប្រកាសទទួលស្គាល់សមាសភាពក្រុមជំនួយការផ្នែកវប្បធម៌ និងសាសនា*សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល*សេចក្តីជូនដំណឹងដល់សាធារណជន និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ឱ្យបានជ្រាបថា៖ យោងតាមការស្នើសុំពីសាមីខ្លួនដែលជាម្ចាស់ដី បានបាត់បង់ លិខិតធ្វើអំណោយដាច់ខាត*ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំបូកសរុបសកម្មភាព និងលទ្ធផលការងារចុះមូលដ្ឋានប្រចាំត្រីមាសទី៣ ឆ្នាំ២០២៦ និងទិសដៅការងារបន្តរបស់ក្រុមការងារ។*រដ្ឋមន្ត្រី នេត្រ ភក្ត្រា លើកទឹកចិត្តឱ្យក្រុមហ៊ុនផ្សាយពាណិជ្ជកម្ម បង្កើនសារអប់រំសុខភាព សុវត្ថិភាពចរាចរណ៍ និងជម្រើសប្រើប្រាស់ប្រកបដោយការយល់ដឹង*ប្រធានក្រុមប្រឹក្សាយោបល់សិក្សាធិការរបស់ចិន កោតសរសើរការដឹកនាំសម្តេច ហ៊ុន ម៉ាណែត តម្កល់ផលប្រយោជន៍ប្រជាជនជាអាទិភាព *លោក នេត្រ ភក្ត្រា បន្តណែនាំមន្ត្រីបក្សពង្រឹងសាមគ្គីភាព បម្រើពលរដ្ឋដោយស្មោះត្រង់ និងមិនត្រូវឆ្អែតឆ្អន់ចំពោះការធ្វើអំពើល្អជាមួយពលរដ្ឋឡើយ*លោក នេត្រ ភក្ត្រា៖ ការដាក់ចេញគោលនយោបាយត្រឹមត្រូវរបស់បក្សប្រជាជន និងការគិតគូរសុខទុក្ខពលរដ្ឋ ជាមូលដ្ឋានគ្រឹះនៃជំនឿទុកចិត្តបោះឆ្នោតគាំទ្រឱ្យបន្តដឹកនាំប្រទេស

អាជ្ញាធរក្រុងកែប បំភ្លឺជុំវិញករណីអាជីវករ ទារលុយភ្ញៀវថ្លៃចតឡាន ៥០ដុល្លារ នាឱកាសបុណ្យអុំទូក

កែប)៖ រដ្ឋបាលក្រុងកែប ចេញសេចក្តីបំភ្លឺ ជុំវិញការចុះផ្សាយជាបន្តបន្ទាប់អំពីការមិនពេញចិត្តរបស់ភ្ញៀវទេសចរ ដែលបានមកលេងកម្សាន្តនៅក្រុងកែប ខេត្តកែប ពាក់ព័ន្ធស្ត្រីអាជីវករលក់ដូរនៅឆ្នេរកែប ទារលុយភ្ញៀវថ្លៃចតឡាន ៥០ដុល្លារ នាឱកាសបុណ្យអុំទូកកន្លងមក។

 

សេចក្តីបំភ្លឺរបស់រដ្ឋបាលក្រុងកែប ដែលបណ្តាញព័ត៍មាន Fresh News ទទួលបាននៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានបញ្ជាក់ដូចនេះថា បន្ទាប់ពីមានការចុះផ្សាយជាបន្តបន្ទាប់អំពីការមិនពេញចិត្តរបស់ភ្ញៀវទេសចរ ដែលបានមកលេងកម្សាន្តនៅក្រុងកែប ខេត្តកែប បានថតវីដេអូរបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុកដោយបាន លើកឡើងថា ខេត្តកែបចំណតសាធារណៈមុខតូបមិនឲ្យចតទេ លុះត្រាតែជួលតូបទើបអនុញ្ញាតឲ្យចត តូបមួយ តំលៃ៥០ដុល្លារ អ្នកចង់មកលេងកែប មិនបាច់មកទេ កោរមិនដាក់ទឹកទេ ។

 

អាជ្ញាធរក្រុង បានសហការជាមួយនឹងមន្ទីរទេសចរណ៍ខេត្តកែប កាលពីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៥ បានអញ្ជើញលោកស្រី ឆោម គឹមធើយ មុខរបរជាអាជីវករលក់ដូរនៅឆ្នេរកែប មកសាកសួរដោយលោកស្រីបាន បញ្ជាក់ថា គាត់បាននិយាយប្រាប់ភ្ញៀវឲ្យទៅចតនៅចំណតផ្សេង ចំពោះតម្លៃតូបជួលមួយ ៥០ដុល្លារ គាត់ក៏បានទទួលស្គាល់ថាបានជម្រាបដល់ភ្ញៀវក្នុងតម្លៃនេះពិតប្រាកដមែន ក្នុងតម្លៃចចារ ប៉ុន្តែបើគាត់ទិញម្ហូបចាប់ពី៤មុខ ឡើងទៅ គឺមិនគិតថ្លៃតូបឡើយ។

 

ចំពោះករណីនេះលោកស្រី ឆោម គឹមធេីយ បានឯកភាពតាមការណែនាំរបស់អាជ្ញាធរក្រុង និងមន្ទីរ ទេសចរណ៍ខេត្តកែប យល់ព្រមធ្វើកិច្ចសន្យាបញ្ឈប់រាល់សកម្មភាពទាំងឡាយណាដែលធ្វើឲ្យប៉ះពាល់ដល់ភ្ញៀវ ទេសចរណ៍ និងសូមសន្យាដូចខាងក្រោម៖

 

១៖ មិនឆ្លៀតឱកាសតំឡើងថ្លៃឡើយ ពិសេសថ្ងៃបុណ្យជាតិ និងអន្តរជាតិផ្សេងៗ

 

២៖ រក្សាចំណតរថយន្តជាចំណតសាធារណៈ

 

៣៖ មានបញ្ជីរាយមុខម្ហូប វិក្កយបត្រ ឈ្មោះទីតាំង និងលេខទូរសព្ទទំទាក់ទំនងឲ្យបានត្រឹមត្រូវ

 

៤៖ ចូលរួមសហការជាមួយអាជ្ញាធរ និងសមត្ថកិច្ចដើម្បីរៀបចំសណ្តាប់ធ្នាប់សាធារណៈ អនាម័យបរិស្ថាន ឲ្យបានស្អាតជាប្រចាំ។

 

ជាមួយគ្នានេះរដ្ឋបាលក្រុងកែប សូមជម្រាបជូនថា ក្នុងករណីដែលបងប្អូនជួបប្រទះនូវភាពមិនប្រក្រតីណាមួយលើការផ្តល់សេវាកម្មនានា ពិសេសពាក់ព័ន្ធនឹងតម្លៃសេវាកម្មទេសចរណ៍ សូមទំនាក់ទំនងទៅកាន់លេខ ទូរសព្ទដូចជា៖ 015 250 768 011 413 737 097 964 68 98 096 6666 727៕