*ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជិត ៤ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ*ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន៖ មន្ត្រីការទូតត្រូវយល់ដឹងពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា តែមិនមែនឱ្យបោះបង់តួនាទីស្នូលរបស់ខ្លួននោះទេ*ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដឹកនាំកិច្ចប្រជុំពិនិត្យ វាយតម្លៃផែនការការពារសន្ដិសុខ សណ្ដាប់ធ្នាប់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាត្រៀមទទួលមេដឹកនាំជាង៩០ប្រទេស មានទាំងប្រធានាធិបតីបារាំង លោក ម៉ាក្រុង, សមត្ថកិច្ចជិត២ម៉ឺននាក់ ត្រៀមការពារ*ប្រធានគណៈកម្មាធិការជាតិ នៃសភាប្រឹក្សានយោបាយប្រជាជនចិន ផ្ញើសារថ្លែងអំណរគុណសម្ដេចតេជោ ហ៊ុន សែន ចំពោះលិខិតអបអរសាទរ ខួបលើកទី៧៧ ថ្ងៃបង្កើតសាធារណរដ្ឋប្រជាមានិតចិន*សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ចាត់ក្រុមការងារនាំយកស្ដ្រីពិការជើងម្នាក់ដែលមិនអាចធ្វើការរកប្រាក់ចំណូល ទៅពិនិត្យព្យាបាល នៅមន្ទីរពេទ្យតេជោសន្តិភាព*លោកស្រីម្នាក់ ដែលបានអះអាងថាជាជនរងគ្រោះ កើតទុក្ខមិនសុខចិត្ត ពាក់ព័ន្ធរឿងលេងតុងទីន សន្យាសងប្រាក់ តែមិនបានដូចការគ្រងទុក (វគ្គ១)*សេចក្តីជូនដំណឹងដល់សាធារណជន និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ឱ្យបានជ្រាបថា៖ យោងតាមការស្នើសុំពីសាមីខ្លួនដែលជាម្ចាស់ដី បានបាត់បង់ លិខិតធ្វើអំណោយដាច់ខាត*ភាគីម្ចាស់ប្រាក់ស្នើឱ្យអ្នកស្រី ពេញ ឆវី និងអ្នកស្រី ពេញ វិច្ឆន្នី ព្រមទាំងម្ដាយ ចូលខ្លួនដោះស្រាយបញ្ហាប្រាក់នៅសល់ ពាក់ព័ន្ធនឹងការលេងតុងទីនជាបន្ទាន់*ក្រុមជំនួយការសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បន្តនាំយកអំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០តោនបន្ថែម*កង់អាគុយ និងរទេះរុញ ដែលពលរដ្ឋស្នើសុំសម្តេចធិបតី បានប្រគល់ដល់ដៃម្ចាស់សំណើហើយ *ប្រធានាធិបតីចិន ស៊ី ជីនពីង ផ្ញើសារថ្លែងអំណរគុណ សម្តេចតេជោ ហ៊ុន សែន និងប្តេជ្ញាបន្តរក្សាទំនាក់ទំនងជាយុទ្ធសាស្ត្រ ដើម្បីជំរុញសហគមន៍វាសនារួមចិន-កម្ពុជាគ្រប់រដូវកាល*ប្រធានគណៈកម្មាធិការជាតិនៃសភាប្រឹក្សានយោបាយប្រជាជនចិន ផ្ញើសារថ្លែងអំណរគុណ និងជូនពរសម្តេចតេជោ ហ៊ុន សែន ដែលបានផ្ញើលិខិតអបអរសាទរខួបលើកទី៧៧ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន*បណ្ឌិត សួន សុខឌឿន អញ្ជើញចូលរួមពិធីប្រកាសទទួលស្គាល់សមាសភាពក្រុមជំនួយការផ្នែកវប្បធម៌ និងសាសនា*សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល*សេចក្តីជូនដំណឹងដល់សាធារណជន និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ឱ្យបានជ្រាបថា៖ យោងតាមការស្នើសុំពីសាមីខ្លួនដែលជាម្ចាស់ដី បានបាត់បង់ លិខិតធ្វើអំណោយដាច់ខាត*ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំបូកសរុបសកម្មភាព និងលទ្ធផលការងារចុះមូលដ្ឋានប្រចាំត្រីមាសទី៣ ឆ្នាំ២០២៦ និងទិសដៅការងារបន្តរបស់ក្រុមការងារ។*រដ្ឋមន្ត្រី នេត្រ ភក្ត្រា លើកទឹកចិត្តឱ្យក្រុមហ៊ុនផ្សាយពាណិជ្ជកម្ម បង្កើនសារអប់រំសុខភាព សុវត្ថិភាពចរាចរណ៍ និងជម្រើសប្រើប្រាស់ប្រកបដោយការយល់ដឹង*ប្រធានក្រុមប្រឹក្សាយោបល់សិក្សាធិការរបស់ចិន កោតសរសើរការដឹកនាំសម្តេច ហ៊ុន ម៉ាណែត តម្កល់ផលប្រយោជន៍ប្រជាជនជាអាទិភាព *លោក នេត្រ ភក្ត្រា បន្តណែនាំមន្ត្រីបក្សពង្រឹងសាមគ្គីភាព បម្រើពលរដ្ឋដោយស្មោះត្រង់ និងមិនត្រូវឆ្អែតឆ្អន់ចំពោះការធ្វើអំពើល្អជាមួយពលរដ្ឋឡើយ*លោក នេត្រ ភក្ត្រា៖ ការដាក់ចេញគោលនយោបាយត្រឹមត្រូវរបស់បក្សប្រជាជន និងការគិតគូរសុខទុក្ខពលរដ្ឋ ជាមូលដ្ឋានគ្រឹះនៃជំនឿទុកចិត្តបោះឆ្នោតគាំទ្រឱ្យបន្តដឹកនាំប្រទេស

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល សំណូមពរឱ្យក្រុមហ៊ុន GE Vernova របស់អាមេរិក ពិចារណាពង្រីកសកម្មភាពវិនិយោគបន្ថែមនៅកម្ពុជា

វ៉ាស៊ីងតុន ឌីស៊ី)៖ បន្ទាប់ពីធ្វើដំណើរទៅដល់ទីរដ្ឋធានីវ៉ាស៊ីនតុន ឌីស៊ី ដើម្បីបន្តបេសកកម្មទាក់ទាញ និងជំរុញវិនិយោគក្នុងទឹកដីនៃសហរដ្ឋអាម៉េរិក លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៥ បានដឹកនាំគណៈប្រតិភូកម្ពុជា រួមមាន ថ្នាក់ដឹកនាំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួងពាណិជ្ជកម្ម ជួបពិភាក្សាការងារជាមួយលោក George A. Pickart នាយកគ្រប់គ្រងកិច្ចការរដ្ឋាភិបាល និងគោលនយោបាយសកលនៃក្រុមហ៊ុន GE Vernova ដែលជាក្រុមហ៊ុនឈានមុខគេផ្នែកបច្ចេកវិទ្យាថាមពល និងការអភិវឌ្ឍបណ្តាញអគ្គិសនីប្រកបដោយនិរន្តរភាព។

 

ជាកិច្ចចាប់ផ្តើមលោកឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនលោក George អំពីចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកសាងប្រព័ន្ធថាមពលដែលមាន ស្ថិរភាព តម្លៃសមរម្យ និងជាមិត្តជាមួយបរិស្ថាន។ លោកក៏បានសង្កត់ធ្ងន់លើតួនាទីដ៏សំខាន់របស់ GE Vernova ក្នុងការជួយកម្ពុជាក្នុងការពង្រឹងហេដ្ឋារចនាសម្ព័ន្ធបណ្តាញអគ្គិសនី (Grid Solutions) ដើម្បីអាចទទួលយកថាមពលកកើតឡើងវិញ (Renewable Energy) ដែលស្របតាមបដិបទសកលនាពេលបច្ចុប្បន្ន។

 

ឆ្លៀតក្នុងឱកាសនេះ លោកឧបនាយករដ្ឋមន្ត្រី បានសំណូមពរឱ្យ GE Vernova ពិចារណាពង្រីកសកម្មភាពវិនិយោគបន្ថែមពីលើវត្តមានបច្ចុប្បន្នរបស់ GE នៅកម្ពុជា ដោយផ្តោតលើការផ្តល់នូវដំណោះស្រាយដូចជា ប្រព័ន្ធគ្រប់គ្រងថាមពលវៃឆ្លាត (Smart Grid Solutions) ជាមួយនឹងការនាំចូលបច្ចេកវិទ្យាគ្រប់គ្រង និងផ្ទុកថាមពល (Energy Storage) ដើម្បីបង្កើនប្រសិទ្ធភាពការប្រើប្រាស់ថាមពលទូទាំងប្រទេស។

 

ជាការឆ្លើយតបលោក George ដែលមានបទពិសោធន៍យ៉ាងទូលំទូលាយក្នុងកិច្ចការរដ្ឋាភិបាលសកល បានសម្តែងការកត់សម្គាល់ខ្ពស់ចំពោះវឌ្ឍនភាពសេដ្ឋកិច្ចរបស់កម្ពុជា និងបានឯកភាពថា ការអភិវឌ្ឍវិស័យថាមពលគឺជាគន្លឹះនៃកំណើនសេដ្ឋកិច្ចនាពេលអនាគត។ ក្នុងនាម GE Vernova លោកក៏បានបង្ហាញឆន្ទៈក្នុងការបន្តផ្តល់នូវការគាំទ្រផ្នែកបច្ចេកទេស និងការពិគ្រោះយោបល់ ដល់ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ពិសេសលើការរៀបចំគោលនយោបាយថាមពលរយៈពេលវែង និងការអនុវត្តស្តង់ដារអន្តរជាតិ។

 

ជំនួបនេះបានសបញ្ជាក់អំពីការប្តេជ្ញាចិត្តរួមគ្នារវាងកម្ពុជា និង GE Vernova ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការលើគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ។ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពូជា ក្នុងនាមជាសេនាធិការច្រកចេញចូលតែមួយរបស់រាជរដ្ឋាភិបាល នឹងបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយ GE Vernova ដើម្បីធានាថា គម្រោងវិនិយោគបច្ចេកវិទ្យាថាមពលទំនើបត្រូវបានអនុវត្តដោយជោគជ័យ ស្របតាមទិសដៅនៃការប្រែប្រួលអាកាសធាតុសកល៕