*ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជិត ៤ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ*ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន៖ មន្ត្រីការទូតត្រូវយល់ដឹងពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា តែមិនមែនឱ្យបោះបង់តួនាទីស្នូលរបស់ខ្លួននោះទេ*ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដឹកនាំកិច្ចប្រជុំពិនិត្យ វាយតម្លៃផែនការការពារសន្ដិសុខ សណ្ដាប់ធ្នាប់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាត្រៀមទទួលមេដឹកនាំជាង៩០ប្រទេស មានទាំងប្រធានាធិបតីបារាំង លោក ម៉ាក្រុង, សមត្ថកិច្ចជិត២ម៉ឺននាក់ ត្រៀមការពារ*ប្រធានគណៈកម្មាធិការជាតិ នៃសភាប្រឹក្សានយោបាយប្រជាជនចិន ផ្ញើសារថ្លែងអំណរគុណសម្ដេចតេជោ ហ៊ុន សែន ចំពោះលិខិតអបអរសាទរ ខួបលើកទី៧៧ ថ្ងៃបង្កើតសាធារណរដ្ឋប្រជាមានិតចិន*សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ចាត់ក្រុមការងារនាំយកស្ដ្រីពិការជើងម្នាក់ដែលមិនអាចធ្វើការរកប្រាក់ចំណូល ទៅពិនិត្យព្យាបាល នៅមន្ទីរពេទ្យតេជោសន្តិភាព*លោកស្រីម្នាក់ ដែលបានអះអាងថាជាជនរងគ្រោះ កើតទុក្ខមិនសុខចិត្ត ពាក់ព័ន្ធរឿងលេងតុងទីន សន្យាសងប្រាក់ តែមិនបានដូចការគ្រងទុក (វគ្គ១)*សេចក្តីជូនដំណឹងដល់សាធារណជន និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ឱ្យបានជ្រាបថា៖ យោងតាមការស្នើសុំពីសាមីខ្លួនដែលជាម្ចាស់ដី បានបាត់បង់ លិខិតធ្វើអំណោយដាច់ខាត*ភាគីម្ចាស់ប្រាក់ស្នើឱ្យអ្នកស្រី ពេញ ឆវី និងអ្នកស្រី ពេញ វិច្ឆន្នី ព្រមទាំងម្ដាយ ចូលខ្លួនដោះស្រាយបញ្ហាប្រាក់នៅសល់ ពាក់ព័ន្ធនឹងការលេងតុងទីនជាបន្ទាន់*ក្រុមជំនួយការសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បន្តនាំយកអំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០តោនបន្ថែម*កង់អាគុយ និងរទេះរុញ ដែលពលរដ្ឋស្នើសុំសម្តេចធិបតី បានប្រគល់ដល់ដៃម្ចាស់សំណើហើយ *ប្រធានាធិបតីចិន ស៊ី ជីនពីង ផ្ញើសារថ្លែងអំណរគុណ សម្តេចតេជោ ហ៊ុន សែន និងប្តេជ្ញាបន្តរក្សាទំនាក់ទំនងជាយុទ្ធសាស្ត្រ ដើម្បីជំរុញសហគមន៍វាសនារួមចិន-កម្ពុជាគ្រប់រដូវកាល*ប្រធានគណៈកម្មាធិការជាតិនៃសភាប្រឹក្សានយោបាយប្រជាជនចិន ផ្ញើសារថ្លែងអំណរគុណ និងជូនពរសម្តេចតេជោ ហ៊ុន សែន ដែលបានផ្ញើលិខិតអបអរសាទរខួបលើកទី៧៧ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន*បណ្ឌិត សួន សុខឌឿន អញ្ជើញចូលរួមពិធីប្រកាសទទួលស្គាល់សមាសភាពក្រុមជំនួយការផ្នែកវប្បធម៌ និងសាសនា*សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល*សេចក្តីជូនដំណឹងដល់សាធារណជន និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ឱ្យបានជ្រាបថា៖ យោងតាមការស្នើសុំពីសាមីខ្លួនដែលជាម្ចាស់ដី បានបាត់បង់ លិខិតធ្វើអំណោយដាច់ខាត*ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំបូកសរុបសកម្មភាព និងលទ្ធផលការងារចុះមូលដ្ឋានប្រចាំត្រីមាសទី៣ ឆ្នាំ២០២៦ និងទិសដៅការងារបន្តរបស់ក្រុមការងារ។*រដ្ឋមន្ត្រី នេត្រ ភក្ត្រា លើកទឹកចិត្តឱ្យក្រុមហ៊ុនផ្សាយពាណិជ្ជកម្ម បង្កើនសារអប់រំសុខភាព សុវត្ថិភាពចរាចរណ៍ និងជម្រើសប្រើប្រាស់ប្រកបដោយការយល់ដឹង*ប្រធានក្រុមប្រឹក្សាយោបល់សិក្សាធិការរបស់ចិន កោតសរសើរការដឹកនាំសម្តេច ហ៊ុន ម៉ាណែត តម្កល់ផលប្រយោជន៍ប្រជាជនជាអាទិភាព *លោក នេត្រ ភក្ត្រា បន្តណែនាំមន្ត្រីបក្សពង្រឹងសាមគ្គីភាព បម្រើពលរដ្ឋដោយស្មោះត្រង់ និងមិនត្រូវឆ្អែតឆ្អន់ចំពោះការធ្វើអំពើល្អជាមួយពលរដ្ឋឡើយ*លោក នេត្រ ភក្ត្រា៖ ការដាក់ចេញគោលនយោបាយត្រឹមត្រូវរបស់បក្សប្រជាជន និងការគិតគូរសុខទុក្ខពលរដ្ឋ ជាមូលដ្ឋានគ្រឹះនៃជំនឿទុកចិត្តបោះឆ្នោតគាំទ្រឱ្យបន្តដឹកនាំប្រទេស

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដោះស្រាយសំណុំរឿងបានជិត៨០០ ក្រោយបង្កើតបាន២ឆ្នាំ

ភ្នំពេញ)៖ ក្រោយបង្កើតបានរយៈពេល២ឆ្នាំ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) បានចាត់ការសំណុំរឿងបានចំនួន ៧៦៩ ករណី ក្នុងចំណោមសំណុំរឿងដែលទទួលបានសរុបចំនួន ១៧៦៨ ករណី គិតត្រឹមថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ និងបានដាក់គោលដៅបន្តពង្រីកវិសាលភាពបន្ថែមទៀត ក្នុងការផ្តល់សេវាដោះស្រាយវិវាទជូនប្រជាពលរដ្ឋដល់ថ្នាក់មូលដ្ឋាន។

 

ក្នុងចំណោមសំណុំរឿងដែលបានដោះស្រាយ ក្នុងនោះចំនួន ៤១៨ ករណី ត្រូវបានសម្រុះសម្រួលដោះស្រាយដោយជោគជ័យ, សំណុំរឿងចំនួន ៩៦ ករណី ត្រូវបានលើកចោលដោយសារខុសសមត្ថកិច្ច ឬខុសលក្ខខណ្ឌនៃការធ្វើបណ្តឹង, សំណុំរឿងចំនួន ២៥៥ ករណី ត្រូវបានបិទបញ្ចប់ ដោយសារភាគីមិនទទួលយកការសម្រុះសម្រួល និងសំណុំរឿងចំនួន ៩៩៩ ករណី កំពុងស្ថិតក្នុងចំណាត់ការរបស់ អ.ដ.ក.។

 

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បានឱ្យដឹងថា ក្នុងចក្ខុវិស័យពង្រីកការផ្តល់សេវាដោះស្រាយវិវាទរបស់ អ.ដ.ក. ជូនប្រជាពលរដ្ឋដល់ថ្នាក់មូលដ្ឋាន កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ អ.ដ.ក. បានសម្រេចបង្កើតឱ្យមាននូវការិយាល័យតំណាង អ.ដ.ក. ចំនួន៤ នៅតាមខេត្តចំនួន ៤ នៅភាគឥសាន្ត បន្ថែមទៀត ដែលជាផ្នែកមួយនៃការអនុវត្តគម្រោងចុះដោះស្រាយវិវាទជូនប្រជាពលរដ្ឋនៅតំបន់ជនជាតិដើមភាគតិច និងតំបន់ដាច់ស្រយាល។

 

ការបង្កើតការិយាល័យតំណាង អ.ដ.ក. នេះចាត់ទុកជាការបោះជំហានថ្មីមួយទៀតរបស់ អ.ដ.ក. ក្នុងការពង្រីកយន្តការនៃការទទួលពាក្យបណ្តឹង និងការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ជាពិសេស ប្រជាពលរដ្ឋដែលជាជនជាតិដើមភាគតិច និងប្រជាពលរដ្ឋរស់នៅតំបន់ដាច់ស្រយាល។

 

ការិយាល័យតំណាង អ.ដ.ក. នេះ ដើរតួនាទីជាបណ្តាញការងាររបស់ អ.ដ.ក. និងមានសមត្ថកិច្ចសំខាន់ៗ ចំនួន ៣ គឺ (ទី១) ទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋ ដែលស្នើសុំផ្សះផ្សាវិវាទ, (ទី២)- ធ្វើការសម្រុះសម្រួលដោះស្រាយវិវាទ និង(ទី៣) សហការជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីផ្សព្វផ្សាយអំពីយន្តការដោះស្រាយវិវាទរបស់ អ.ដ.ក. និងបណ្តុះបណ្តាលជំនាញនៃការដោះស្រាយវិវាទជូនដល់មន្ត្រីថ្នាក់ក្រោមជាតិ។

 

គិតត្រឹមថ្ងៃទី២ ខែវិច្ឆិកានេះ ការិយាល័យតំណាង អ.ដ.ក. ទាំង៤ បានដំណើរការសាកល្បង រយៈពេល៩២ថ្ងៃ ហើយបានទទួលសំណុំរឿងសរុបចំនួន១៣៥ ករណី ដោយក្នុងនោះ ខេត្តរតនគិរីមានចំនួន ៤៥ ករណី, ខេត្តក្រចេះមានចំនួន១៥ ករណី, ខេត្តស្ទឹងត្រែងមានចំនួន២២ ករណី និងខេត្តមណ្ឌលគិរីមានចំនួន ៥៣ ករណី។

 

ក្នុងការអនុវត្តគម្រោងនេះ ក៏មានចូលរួមគាំទ្រពីសំណាក់ស្ថាប័ន និងអង្គការជាដៃគូជាតិ និងអន្តរជាតិ រួមមាន អង្គការ UNDP, អង្គការនារីដើម្បីសន្តិភាព (WPM), អង្គការ ASFC (American Friends Service Committeee) និងអង្គការអុកស្វាមប្រចាំកម្ពុជាផងដែរ។

 

អ.ដ.ក. បានធ្វើការផ្សព្វផ្សាយអំពីបេសកកម្ម និងសកម្មភាពការងាររបស់ខ្លួន យ៉ាងផុលផុសទាំងការរៀបចំនូវសិក្ខាសាលា, កិច្ចប្រជុំផ្សព្វផ្សាយ និងការផ្សព្វផ្សាយតាមរយៈបណ្តាញសារព័ត៌មាន និងបណ្តាញសង្គមផ្លូវការរបស់ អ.ដ.ក.។

 

ទន្ទឹមគ្នានេះ អ.ដ.ក. បានធ្វើការបណ្តុះបណ្តាលទាំងពង្រឹងសមត្ថភាពមន្ត្រីផ្ទៃក្នុងលើជំនាញសម្រុះសម្រួលដោះស្រាយវិវាទ និងទាំងការផ្តល់នូវវគ្គបណ្តុះបណ្តាលដល់ មន្ត្រីនៃរដ្ឋបាលថ្នាក់ក្រោមជាតិ។

 

អ.ដ.ក. បានរៀបចំនូវវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពជាប្រចាំដល់មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទ ទាំងការផ្លាស់បទពិសោធន៍លើការអនុវត្តជាក់ស្តែង និងទាំងការទៅទស្សនកិច្ចសិក្សាផ្លាស់ប្តូរបទពិសោធន៍ពីប្រទេសកូរ៉េ, ប្រទេសជប៉ុន, ប្រទេសសឹង្ហបុរី, ប្រទេសម៉ាឡេស៊ី និងប្រទេសឥណ្ឌូនេស៊ី។

 

បន្ថែមពីនេះ អ.ដ.ក. បានផ្តល់នូវវគ្គបណ្តុះបណ្តាលដល់មន្ត្រីនៃរដ្ឋបាលថ្នាក់ក្រោមជាតិ ចំនួន ៥០០ នាក់ ដល់រដ្ឋបាលខេត្តចំនួន ១០ រួមមាន ខេត្តបាត់ដំបង, ខេត្តព្រៃវែង, ខេត្តកំពង់ស្ពឺ, ខេត្តត្បូងឃ្មុំ, ខេត្តកំពង់ឆ្នាំង, ខេត្តកំពត, ខេត្តកំពង់ធំ, ខេត្តសៀមរាប, ខេត្តស្ទឹងត្រែង និងខេត្តមណ្ឌលគិរី។

 

បើតាមអ.ដ.ក. គិតត្រឹមដំណាច់ខែតុលា ឆ្នាំ២០២៥ ក្នុងគោលដៅលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងភាពឆាប់រហ័សនៃការដោះស្រាយបញ្ចប់វិវាទជូនប្រជាពលរដ្ឋ, អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការបានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយស្ថាប័ន-អង្គភាពថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ចំនួន២០ ស្ថាប័នរួចមកហើយ ។ អនុស្សរណៈនៃការយោគយល់គ្នាក្នុងក្របខណ្ឌនៃ អ.ដ.ក. មាន ២ ប្រភេទគឺ៖

ទី១- អនុស្សរណៈនៃការយោគយល់គ្នាលើកិច្ចសហប្រតិបត្តិការសម្រុះសម្រួលផ្សះផ្សាវិវាទ។ អនុស្សរណៈនៃការយោគយល់គ្នានេះ ផ្តោតសំខាន់ទៅលើការពង្រឹងទំនាក់ទំនង និងភាពជាដៃគូ ក្នុងការសម្រុះសម្រួលផ្សះផ្សាវិវាទក្រៅប្រព័ន្ធតុលាការ និងដើម្បីជាការបើកច្រកនៃការសម្រុះសម្រួលដោះស្រាយវិវាទឱ្យកាន់តែទូលំទូលាយថែមទៀតជូនដល់ប្រជាពលរដ្ឋ សំដៅធ្វើយ៉ាងណាជំរុញឱ្យយន្តការនៃការសម្រុះសម្រួលដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការកាន់តែមានភាពសម្បូរបែប និងមានប្រសិទ្ធិភាព។

 

ទី២- អនុស្សរណៈនៃការយោគយល់គ្នាលើកិច្ចសហប្រតិបត្តិការក្នុងការពង្រឹង និងលើកកម្ពស់ការសម្រុះសម្រួលផ្សះផ្សាវិវាទ។ អនុស្សរណៈនៃការយោគយល់គ្នានេះ ផ្តោតសំខាន់លើការកសាង និងពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើការចូលរួមចំណែកក្នុងការលើកកម្ពស់ប្រសិទ្ធភាព នៃយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ តាមរយៈការសហការ ឬការគាំទ្រគ្នាទៅវិញទៅមក ក្រោមរូបភាពជាការរៀបចំសិក្ខាសាលាផ្សព្វផ្សាយ, កម្មវិធីបណ្តុះបណ្តាល និងព្រឹត្តិការណ៍នានាទាក់ទងនឹងយន្តការសម្រុះសម្រួលផ្សះផ្សាវិវាទក្រៅប្រព័ន្ធតុលាការ។ ចំពោះអនុស្សរណៈនៃការយោគយល់គ្នានេះ អ.ដ.ក. បានធ្វើជាមួយស្ថាប័ន និងអង្គការសង្គមស៊ីវិល ចំនួន ៤ រួចមកហើយ រួមមាន (១)-អង្គការនារីដើម្បីសន្តិភាព, (២)-អង្គការ AFSC (American Friends Service Committeee), (៣)-សមាគមធនាគារនៅកម្ពុជា និង (៤)-សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា។

 

សូមជម្រាបថា អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ត្រូវបានបង្កើតឡើង នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលជាស្ថាប័នថ្នាក់ជាតិថ្មីមួយ និងជាយន្តការបំពេញបន្ថែមលើយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការដែលមានស្រាប់នៅកម្ពុជា៕