*ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជិត ៤ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ*ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន៖ មន្ត្រីការទូតត្រូវយល់ដឹងពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា តែមិនមែនឱ្យបោះបង់តួនាទីស្នូលរបស់ខ្លួននោះទេ*ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដឹកនាំកិច្ចប្រជុំពិនិត្យ វាយតម្លៃផែនការការពារសន្ដិសុខ សណ្ដាប់ធ្នាប់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាត្រៀមទទួលមេដឹកនាំជាង៩០ប្រទេស មានទាំងប្រធានាធិបតីបារាំង លោក ម៉ាក្រុង, សមត្ថកិច្ចជិត២ម៉ឺននាក់ ត្រៀមការពារ*ប្រធានគណៈកម្មាធិការជាតិ នៃសភាប្រឹក្សានយោបាយប្រជាជនចិន ផ្ញើសារថ្លែងអំណរគុណសម្ដេចតេជោ ហ៊ុន សែន ចំពោះលិខិតអបអរសាទរ ខួបលើកទី៧៧ ថ្ងៃបង្កើតសាធារណរដ្ឋប្រជាមានិតចិន*សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ចាត់ក្រុមការងារនាំយកស្ដ្រីពិការជើងម្នាក់ដែលមិនអាចធ្វើការរកប្រាក់ចំណូល ទៅពិនិត្យព្យាបាល នៅមន្ទីរពេទ្យតេជោសន្តិភាព*លោកស្រីម្នាក់ ដែលបានអះអាងថាជាជនរងគ្រោះ កើតទុក្ខមិនសុខចិត្ត ពាក់ព័ន្ធរឿងលេងតុងទីន សន្យាសងប្រាក់ តែមិនបានដូចការគ្រងទុក (វគ្គ១)*សេចក្តីជូនដំណឹងដល់សាធារណជន និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ឱ្យបានជ្រាបថា៖ យោងតាមការស្នើសុំពីសាមីខ្លួនដែលជាម្ចាស់ដី បានបាត់បង់ លិខិតធ្វើអំណោយដាច់ខាត*ភាគីម្ចាស់ប្រាក់ស្នើឱ្យអ្នកស្រី ពេញ ឆវី និងអ្នកស្រី ពេញ វិច្ឆន្នី ព្រមទាំងម្ដាយ ចូលខ្លួនដោះស្រាយបញ្ហាប្រាក់នៅសល់ ពាក់ព័ន្ធនឹងការលេងតុងទីនជាបន្ទាន់*ក្រុមជំនួយការសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បន្តនាំយកអំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០តោនបន្ថែម*កង់អាគុយ និងរទេះរុញ ដែលពលរដ្ឋស្នើសុំសម្តេចធិបតី បានប្រគល់ដល់ដៃម្ចាស់សំណើហើយ *ប្រធានាធិបតីចិន ស៊ី ជីនពីង ផ្ញើសារថ្លែងអំណរគុណ សម្តេចតេជោ ហ៊ុន សែន និងប្តេជ្ញាបន្តរក្សាទំនាក់ទំនងជាយុទ្ធសាស្ត្រ ដើម្បីជំរុញសហគមន៍វាសនារួមចិន-កម្ពុជាគ្រប់រដូវកាល*ប្រធានគណៈកម្មាធិការជាតិនៃសភាប្រឹក្សានយោបាយប្រជាជនចិន ផ្ញើសារថ្លែងអំណរគុណ និងជូនពរសម្តេចតេជោ ហ៊ុន សែន ដែលបានផ្ញើលិខិតអបអរសាទរខួបលើកទី៧៧ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន*បណ្ឌិត សួន សុខឌឿន អញ្ជើញចូលរួមពិធីប្រកាសទទួលស្គាល់សមាសភាពក្រុមជំនួយការផ្នែកវប្បធម៌ និងសាសនា*សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល*សេចក្តីជូនដំណឹងដល់សាធារណជន និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ឱ្យបានជ្រាបថា៖ យោងតាមការស្នើសុំពីសាមីខ្លួនដែលជាម្ចាស់ដី បានបាត់បង់ លិខិតធ្វើអំណោយដាច់ខាត*ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំបូកសរុបសកម្មភាព និងលទ្ធផលការងារចុះមូលដ្ឋានប្រចាំត្រីមាសទី៣ ឆ្នាំ២០២៦ និងទិសដៅការងារបន្តរបស់ក្រុមការងារ។*រដ្ឋមន្ត្រី នេត្រ ភក្ត្រា លើកទឹកចិត្តឱ្យក្រុមហ៊ុនផ្សាយពាណិជ្ជកម្ម បង្កើនសារអប់រំសុខភាព សុវត្ថិភាពចរាចរណ៍ និងជម្រើសប្រើប្រាស់ប្រកបដោយការយល់ដឹង*ប្រធានក្រុមប្រឹក្សាយោបល់សិក្សាធិការរបស់ចិន កោតសរសើរការដឹកនាំសម្តេច ហ៊ុន ម៉ាណែត តម្កល់ផលប្រយោជន៍ប្រជាជនជាអាទិភាព *លោក នេត្រ ភក្ត្រា បន្តណែនាំមន្ត្រីបក្សពង្រឹងសាមគ្គីភាព បម្រើពលរដ្ឋដោយស្មោះត្រង់ និងមិនត្រូវឆ្អែតឆ្អន់ចំពោះការធ្វើអំពើល្អជាមួយពលរដ្ឋឡើយ*លោក នេត្រ ភក្ត្រា៖ ការដាក់ចេញគោលនយោបាយត្រឹមត្រូវរបស់បក្សប្រជាជន និងការគិតគូរសុខទុក្ខពលរដ្ឋ ជាមូលដ្ឋានគ្រឹះនៃជំនឿទុកចិត្តបោះឆ្នោតគាំទ្រឱ្យបន្តដឹកនាំប្រទេស

ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី វាយតម្លៃខ្ពស់ចំពោះសកម្មភាពរបស់យុវពាណិជ្ជករអន្តរជាតិកម្ពុជា ដែលបានរួមចំណែកអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ច និងធនធានមនុស្សនៅកម្ពុជា

ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានវាយតម្លៃខ្ពស់ ចំពោះសកម្មភាពរបស់សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា (JCI Cambodia) ដែលបានរួមចំណែកអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ច និងធនធានមនុស្សនៅកម្ពុជា ដែលស្របទៅនឹងចក្ខុវិស័យរបស់សហភាពសហព័ន្ធយុវជនកម្ពុជា។

 

ការថ្លែងរបស់លោកឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី ក្នុងឱកាសដែលលោកបានអញ្ជើញជាអធិបតីក្នុងកម្មវិធី «ជប់លៀងសាយជន៍អបអរសាទរខួប១៥ ឆ្នាំរបស់សភាយុវពាណិជ្ជករអន្តរជាតិ»នៅសណ្ឋាគារសាន់អេនមូនរីវឺសាយ(Sun and Moon Riverside Hotel) នាថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥។ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ ក្រុមប្រឹក្សាភិបាល សមាជិកសមាជិកា ក្រុមការងារសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា ព្រមទាំងស្ថាប័នឧបត្ថម្ភដៃគូសហការនានា។

 

លោក ហ៊ុន ម៉ានី បានសម្ដែងនូវសេចក្តីសោមនស្សរីករាយ និងបានកោតសរសើរ ព្រមទាំងវាយតម្លៃដ៏ខ្ពស់ចំពោះថ្នាក់ដឹកនាំសមាជិកJCIទាំងអស់ចំពោះការលះបង់ខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការរួមចំណែកជាវិជ្ជមានដល់សង្គមជាតិកម្ពុជា និងសូមចូលរួមអបអរសាទរខួប១៥ឆ្នាំនៃសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា និងខួប១១០ឆ្នាំនៃសភាយុវពាណិជ្ជករអន្តរជាតិ។

 

លោកមានប្រសាសន៍ថា បេសកកម្មរបស់ JCI Cambodia គឺជាការរួមចំណែកជាវិជ្ជមានដល់សង្គមជាតិកម្ពុជាដែលស្របទៅនឹងចក្ខុវិស័យរបស់សហភាពសហព័ន្ធយុវជនកម្ពុជា ជាពិសេសការបន្ដចូលរួម ជាមួយរាជរដ្ឋាភិបាល អង្គការ ស្ថាប័ន ដៃគូ និងបុគ្គល ដែលមានបេះដូង និងបេសកកម្មដូចគ្នា ក្នុងការកសាងនិងអភិវឌ្ឍន៍ប្រទេសកម្ពុជាឱ្យកាន់តែមានភាពរឹងមាំព្រមទាំងមានការទទួលស្គាល់ ក្នុងកម្រិតជាតិ និងអន្ដរជាតិ។

 

លោកបានគូសបញ្ជាក់ទៀតថា «ក្នុងរយៈពេល១៥ឆ្នាំមកនេះ JCI Cambodia បានរៀបចំកម្មវិធីជាច្រើន ដើម្បីផ្តល់ឱកាសនិងបង្កបរិយាកាសដល់យុវជន ពង្រឹងសមត្ថភាព និងចូលរួមចំណែកសម្រាប់សង្គមជាតិ។ សមិទ្ធផលដែលជោគជ័យមួយ គឺការរៀបចំមហាសន្និបាតតំបន់អាស៊ីប៉ាស៊ីហ្វិក ប្រចាំឆ្នាំ២០២៤ ដែលបានប្រមូលផ្តុំពាណិជ្ជករអន្តរជាតិពីបណ្តាប្រទេសជាច្រើន ដែលផ្តល់ឱកាស ការទំនាក់ទំនងពីសក្តានុពលរបស់គ្នាទៅវិញទៅមក និងជាពិសេស អាចមកមើលពីសក្តានុពលវិនិយោគនៅកម្ពុជា។ ការសម្រេចបាននូវសមិទ្ធផលរបស់ JCI Cambodia បានឆ្លុះបញ្ចាំងពីស្មារតីរួបរួមសាមគ្គី និងស្មារតីទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំ និងសមាជិកសមាជិកា»។

 

លោក សាំង តារារស្មី ប្រធានថ្នាក់ជាតិសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជាឆ្នាំ២០២៥ បានថ្លែងថា ក្រោមការដឹកនាំពីក្រុមប្រឹក្សាថ្នាក់ជាតិ ក្រុមប្រឹក្សាថ្នាក់តំបន់ និងសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា និងមានការចូលរួមយ៉ាងសកម្មពីសមាជិកសមាជិការយៈពេល១៥ឆ្នាំមកនេះ បានជំរុញឱ្យសភាពាណិជ្ជករអន្តរជាតិកម្ពុជា មានឱកាសចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ធ្វើសកម្មភាពសំខាន់ៗ ចំនួន៤ធំៗដូចជាទី១.ចូលរួមអភិវឌ្ឍន៍សមត្ថភាព និងចំណេះជំនាញរបស់យុវជនកម្ពុជាជំនាន់ក្រោយដែលសុទ្ធសឹងតែជាសរសរស្តម និងអ្នកបន្តវេនជំនាន់ក្រោយ, ទី២. ចូលរួមពង្រឹងគុណភាពនៃអាជីវកម្មនៅកម្ពុជាដែលជាសរសៃរឈាមសេដ្ឋកិច្ចកម្ពុជា , ទី៣.ជួយរួមចំណែកកាត់បន្ថយភាពក្រីក្រ តាមរយៈគម្រោងសង្គម ក្នុងវិស័យអប់រំ សុខាភិបាល និងបរិស្ថានជាដើម និងទី៤ ចូលរួមចំណែកផ្សព្វផ្សាយពីកម្ពុជា នៅលើឆាកអន្តរជាតិក្នុងវិស័យទេសចរណ៍ និងឱកាសវិនិយោគផ្សេងៗ។

 

លោកបន្ថែមថា សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា នឹងបន្តរៀបចំកម្មវិធីតូចធំដទៃទៀត ដើម្បីនាំយកភ្ញៀវទេសចរណ៍ វិនិយោគិន មកប្រទេសកម្ពុជា ឱ្យកាន់តែច្រើនឡើង។

 

សូមជម្រាបថា កម្មវិធីអបអរសាទរខួប១៥ ឆ្នាំរបស់សភាយុវពាណិជ្ជករអន្តរជាតិ រៀបចំឡើងដោយសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា (JCI Cambodia) ក្នុងគោលបំណងជួបជុំនូវសមាជិកសភាយុវពាណិជ្ជករទាំងជាតិនិងអន្តជាតិ ដើម្បីបន្តគាំទ្រនូវស្មារតីអភិវឌ្ឍសេដ្ឋកិច្ចជាតិ ព្រមទាំងកៀរគរបណ្ដាពាណិជ្ជករអន្តរជាតិ មកទទួលបាននូវបទពិសោធន៍នៃការវិនិយោគនៅប្រទេសកម្ពុជា៕